កំពូលហៀរ៉ូសំខាន់ទាំង 10​ នៅក្នុង MLBB ដើម្បីសាកល្បងក្នុងរដូវកាលទី 26

0
149

Top 10 MLBB Core Heroes to try this META

រាប់ចាប់ពីបទពិសោធន៍នៃការលេងដ៏រីករាយ រហូតដល់ភាពងាយស្រួលនៃការលេងរលូនកម្រិតអ៊ុលត្រានៃ Meta ដែលមានការផ្លាស់ប្តូរជាបន្តបន្ទាប់នៅក្នុង Mobile Legends: Bang Bang (MLBB) នេះបានធ្វើឱ្យហ្គេមកាន់តែសប្បាយក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ កំណែអាប់ឌេតនៅថ្ងៃខាងមុខនឹងកាន់តែប្លែក ហើយជារឿយៗកាន់តែប្រសើរសម្រាប់ហៀរ៉ូជាក់លាក់មួយចំនួន វត្ថុ ស្ពែលប្រយុទ្ធ និងផែនទីដែលធ្វើឱ្យការលេងទទួលបានបទពិសោធន៍ខុសប្លែកពីមួយរដូវកាលទៅមួយរដូវកាល។ 

រដូវកាលទី 26 របស់ ML ឬកំណែ 1.7.20 បានណែនាំហៀរ៉ូថ្មីៗសម្រាប់ Meta ។ យោងទៅតាមការសាកល្បង និងបទពិសោធន៍ទទួលបានរបស់អ្នកលេងនៅក្នុងតារាង ការជ្រើសរើសហៀរ៉ូសំខាន់កំពូលៗដែលសមស្របបំផុតដោយផ្អែកទៅតាមស្កីលហ្គេមជាក់លាក់គឺមិនមែនជាការងារងាយស្រួលទេ។ ប៉ុន្តែតាមរយៈការសិក្សា និងការហ្វឹកហ្វាត់គ្រប់គ្រាន់ នរណាក៏អាចកែប្រែសមត្ថភាពនៃការលេងផងដែរដោយប្រើបញ្ជីខាងក្រោម។ សូមអានបន្ថែមដើម្បីមើល ហៀរ៉ូសំខាន់កំពូលៗបំផុតទាំង 10 នៅក្នុង MLBB ។ 

ដំបូង តារាងនេះត្រូវបានចែកជាពីរដោយផ្អែកតាមប្រភេទទាំងពីរសំខាន់របស់ហ្គេម៖ Utility និង Damage ។ 

ប្រភេទសំខាន់នៃ Utility

អ្នកលេងប្រើហៀរ៉ូសំខាន់នៃ utility ជា tanks និង fighters មានបំណងក្នុងការបង្កើនសមត្ថភាពធ្វើ Jungling ការប្រយុទ្ធជាក្រុម និងការប្រមូល objective ។ ពួកគេទទួលខុសត្រូវក្នុងការផ្តល់ buffs និងធ្វើសកម្មភាពជាអ្នកប្រយុទ្ធជួរមុខដើម្បីការពារអ្នករក buffs របស់ពូកគេ។ 

Akai (Tank/Support)

MLBB Akai

ហៀរ៉ូ Tank ឈ្មោះ Akai អាចប្រើជាហៀរ៉ូស្នូលព្រោះគាត់អាចមានភាពធន់នៅក្នុង jungle ដោយសារតែខែលការពាររបស់គាត់។ ហើយជាមួយនឹង kit របស់គាត់ដែលមាន CCs (crowd control) គាត់អាចរកបាន objectives បានឆាប់រហ័ស។ 

Barats (Tank/Fighter)

MLBB Akai

ដូច Akai ដែរ Barats អាចមានភាពធន់នៅក្នុង jungle ហើយបង្គុំស្កីល របស់គាត់នឹងមានប្រៀបក្នុងការប្រមូល objective បានមុន (អាទិភាព)។ នៅក្នុងការប្រយុទ្ធជាក្រុម ultimate របស់ Barats អាចបំបែកបណ្តុំរបស់ក្រុមសត្រូវបាន។

Balmond (Fighter)

Balmond គឺជា fighter/tank ដែលមានសមត្ថភាពបោសសម្អាត jungle creeps  យ៉ាងឆាប់រហ័សដោយសារតែស្កីលទីពីរបស់គាត់នេះដែលហៅថា Cyclone Sweep ដែលអ្នកលេងពូកែៗជួនកាលនឹងប្រើ ultimate របស់គាត់ដោយប្រើរួមជាមួយស្កីល retribution ដើម្បីធានាបាននូវការរក objective ។ 

Thamuz (Fighter)

MLBB Thamuz Profile

ដូចនឹង Balmond ដែរ ភាពធន់របស់ Thamuz គឺអស្ចារ្យណាស់ ដែលធ្វើឱ្យគាត់ជាហៀរ៉ូដ៏ពិបាកសម្លាប់បំផុតនៅក្នុង ML ។ ជាស្នូល utility មួយ គាត់អាចប្រមូល objectives បានរហ័សព្រោះតែបង្គុំស្កីលនេះ។  ការBuild គាត់ជាមួយនឹង tank items ធ្វើឱ្យគាត់មានភាពរឹងមាំខ្លាំង ព្រោះគាត់ក៏ជា initiator នៅក្នុងក្រុមប្រយុទ្ធជាមួយនឹងការ build ប្រភេទនេះ។  

ប្រភេទស្នូល Damage

ស្នូលទីពីរ ឬប្រភេទ Core ដែលសំខាន់បំផុតគឺ Damage ។ វាជាអ្វីដែលអ្នកបានដឹងថាជា hyper-carry របស់ហ្គេម ហើយដូច្នេះអាចធានាដល់អ្នក ហើយក្រុមនូវជោគជ័យដ៏ធំសម្បើម។​ ខាងក្រោមនេះជាហៀរ៉ូកំពូលទាំង 6 នៃ Meta សម្រាប់ក្រុមនេះ។

Ling (Assassin)

MLBB Ling

ប្រសិនបើអ្នកនៅចងចាំកាលពីរដូវកាលមុន, Utility Core គឺជា Meta របស់ហ្គេមព្រោះតែ buffed jungle emblem ។ ឥឡូនេះក្នុងរដូវកាល S26, Ling ត្រូវបានកែតម្រូវជាថ្មីជាមួយនឹង cooldowns ដែលត្រូវបានបញ្ចុះ ប៉ុន្តែត្រូវបានបង្កើន base energy regen វិញ។

 

ដូច្នេះដោយបំពាក់ jungle emblem អ្នកនឹងកត់សម្គាល់ល្បឿនឥតខ្ចោះរបស់គាត់នឹងកាន់តែរហ័ស ជាពិសេសនៅពេលរក objectives កាន់តែរហ័សជាងសត្រូវ។ ដូចនឹងហៀរ៉ូ assassins ផ្សេងទៀតដែរ  Ling គឺមានភាពរហ័សរហួនខ្ពស់ ដែលធ្វើឱ្យការលេងប្រសើរដែលនឹងធ្វើឱ្យសត្រូវរបស់អ្នកវង្វេងរង្វាន់ពីល្បឿនដ៏រហ័សរបស់អ្នកនេះ។ 

Paquito (Fighter)

MLBB Paquito Underground Boxer

ស្កីលខុមបូរបស់ Paquito អាចពិឃាដសត្រូវបានមួយរំពេច ហើយសមត្ថភាពបង្គុំនៃការវាយផ្ទុកបន្តបន្ទាប់ រប​ស់គាត់អាចទទួលបានជ័យជំនះងាយៗសម្រាប់ក្រុម។ យ៉ាងណាមិញ អ្នកចាំបាច់ត្រូវមានបង្គុំស្កីលសមស្រប និងត្រូវមានអំណត់ក្នុងការប្រើស្កីលទាំងនេះដើម្បីទទួលបានប្រសិទ្ធភាពនៃ damagee របស់ស្កីល។ 

Karina (Assassin)

MLBB Karina Gemini Halo

Karina គឺជាហៀរ៉ូ OP assassin ព្រោះតែប​ង្គុំស្កីលរបស់នាង។ នាងអាចទប់ទល់ជាមួយ marksmen និង mages បានព្រមទាំងកម្ចាត់សត្រូវតែមួយពព្រិចភ្នែកដោយប្រើ burst damage ដ៏សាហាវរបស់នាង។ នាងអាចជ្រែកចូលហ្វូងសត្រូវដើម្បីពិឃាដជិវិតសត្រូវបាន។

Fanny (Assassin)

MLBB Fanny Blade of Kibou

ដូចនឹង Ling ដែរ Fanny ត្រូវបានកែសម្រួលបន្ថែមនៅក្នុងកំណែពីលើកមុន។ ប្រសិនបើ Core របស់អ្នកគឺមានភាពឥតខ្ចោះ នោះ Fanny អាចឈ្លានពាន jungle របស់សត្រូវបានចាប់ពីដើមហ្គេមចាប់ពីឡេវែល 2 បាន។ ហៀរ៉ូ assassin នេះមាន damage គ្រប់គ្រាន់ក្នុងការបង្កើតdamage ខ្លាំងសម្រាប់អ្នកត្រឹមតែរយៈពេលពីរនាទីប៉ុណ្ណោះ។

Julian (Fighter/Mage)

MLBB Julian

ព្រោះតែ passive របស់គាត់, Julian គឺជាហៀរ៉ូ OP ដែលមានស្កីលខុមបូច្រើនដែលអ្នកអាចប្រើបានដើម្បីបង្កើត damage ធ្ងន់ធ្ងរ។ តាមពិតទៅ គាត់បានបង្ហាញភស្តុតាងបន្ថែមពីគុណតម្លៃនៃតួអង្គរបស់គាត់ ថ្វីបើជានៅចុងហ្គេមមានជាមួយ CC ដ៏ល្អឥតខ្ចោះរបស់គាត់ក្តី។ ជឿយើងទៅចុះ ត្រឹមតែ​ CC បន្តិចក៏អាចប្រសើរគ្រប់គ្រាន់សម្រាប់ដំណាក់កាលចុងបញ្ចប់នៃហ្គេមដែរ។

Aamon (Assassin)

MLBB Aamon Night Edge

ក្រៅពីមានឈ្មោះជាហៀរ៉ូសំខាន់កំពូលនៅក្នុង ML, Aamon គឺជាហៀរ៉ូដែលយើងត្រូវតែសាកល្បងលេង មិនត្រឹមតែសម្រាប់រដូវកាលទី S26 នេះទេ ប៉ុន្តែក៏នៅក្នុងឆ្នាំ 2022 នេះដែរ។ ហៀរ៉ូ assassin នេះមានបង្គុំស្កីលបត់បែន និងអស្ចារ្យដែលអនុញ្ញាតឱ្យគត់បំបាំងខ្លួនបន្ទាប់ពីប្រើស្កីលរបស់គាត់។ នៅពេលប្រើហើយ សត្រូវមិនអាចមើលឃើញគាត់ងាយស្រួលឡើយ ហើយក្រៅពីនេះគាត់អាចស្តារ 25+5% នៃ HP ដែលបាត់បង់របស់គាត់ទៀតផង ហើយទទួលបាន 60% នៃ Movement Speed បន្ថែមដែលបន្តរយៈពេល 4 វិនាទី។

Meta នៃ MLBB នឹងនៅតែវិវត្តជុំវិញការរកបាន gold និង exp ឆាប់រហ័ស។ អ្នកលេងនឹងបង្កើតបានរបៀបលេងថ្មីដើម្បីជួយពួកគេសម្អាត waves, defeat monsters, និងរក objectives កាន់តែងាយស្រួលនៅគ្រប់រដូវកាល។ ខណៈដេលមានការកែសម្រួលបន្ថែម ឬបន្ថយ និងការកែសម្រួលដែលធ្វើជារឿយៗ អ្នកលេងនឹងតែងតែរកឃើញវិធីក្នុងការបញ្ចូលរបៀបលេងដែលពួកគេសុំាក្នុងការលេងជាក់ជាមិនខាន។

កុំភ្លេច បញ្ចូល Mobile Legends Diamonds នៅ Codashop តែប៉ុណ្ណោះ។ វាកាន់តែងាយស្រួល កាន់តែរហ័ស ជាមួយនឹងវិធីសាស្ត្រទូទាត់ជាច្រើនដែលមានសុវត្ថិភាព និងងាយស្រួល។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here