VALORANT Patch 5.08: កំណែ UI ប្រសើរជាងមុន

0
518

VALORANT patch 5.08

Patch 5.08 នៅលើ VALORANT ឥឡូវនេះបានបញ្ចេញហើយ ដោយនាំមកនូវមុខងារថ្មីៗ និងការផ្លាស់ប្តូរជាច្រើនក្នុងហ្គេម។ ការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់បំផុតគឺការអាប់ដេត UI ថ្មីដែលផ្តល់ឱ្យហ្គេមនូវរូបរាងថ្មី ធ្វើឱ្យវាកាន់តែទាន់សម័យ និងផ្តល់ឱ្យអ្នកលេងនូវភាពទាក់ទាញបែបទំនើបជាងមុន។

បន្ថែមពីលើការអាប់ដេត UI patch 5.08 ក៏នាំមកជូនភ្នាក់ងារថ្មីមួយមកពីឆ្នេរសមុទ្រឥណ្ឌា ឈ្មោះHarbor ។ គាត់ក្តោបក្តាប់អំណាចនៃដែនសមុទ្រ។ Harbor បញ្ចេញលំហូរទឹកខ្លាំងៗ និងលំនាចដើម្បីការពារសម្ព័ន្ធមិត្តរបស់គាត់ និងវាយខ្មាំងសត្រូវរបស់ពួកគេ។

Patch 5.08 ក៏នាំមកនូវការផ្លាស់ប្តូរដល់តុល្យភាព និងជួសជុលកំហុសជាច្រើនក្នុងហ្គេមផងដែរ។ សម្រាប់អត្ថបទពេញលេញអំពីការផ្លាស់ប្តូរ សូមពិនិត្យមើលកំណត់ចំណាំពី patch នៅទីនេះ។ មិនថាអ្នកគឺជាអ្នកគាំទ្រនៃការអាប់ដេតថ្មីឬក៏អត់ទេ patch 5.08 គឺជាកំណែដ៏ធំមួយសម្រាប់ VALORANT ។

Homepage Screen Valorant

ការផ្លាស់ប្តូរនៅលើ UI

A.) អេក្រង់ទំព័រដើម

យោងតាម Riot Games “ការផ្លាស់ប្តូរថ្មីចំពោះការរចនា UI គឺដើម្បីកែលម្អ និង បញ្ចូលគ្នានូវការរចនាដែលមើលឃើញច្បាស់ សម្បូរបែប រស់រវើក និងស្រស់ស្អាត ដើម្បីបង្រួបបង្រួមអត្តសញ្ញាណ visual ហ្គេម និងទីផ្សាររបស់យើង។ ជាពិសេស ឥឡូវនេះគេហទំព័រមានភាពងាយស្រួលក្នុងការប្រើប្រាស់”។

B.) អេក្រង់ Lobby ថ្មី

Oliver Zumstein ដែលប្រធានគ្រប់គ្រងផ្នែករចនារូបភាព បាននិយាយថា ពួកគេបានដកចេញនូវសណ្ឋានច្របូកច្របល់(visual clutter)ជាច្រើន និងធ្វើអោយប្រសើរឡើងនូវតួអក្សរនៅអេក្រង់ Lobby ដើម្បីសង្កត់ធ្ងន់លើកាតរបស់អ្នកលេង និងរូបតំណាងរបស់វា និងដើម្បីធ្វើឱ្យប៊ូតុង​ call to action ច្បាស់។ ពួកគេក៏បានបង្កើនកម្រិតពណ៌នៃអេក្រង់ ជំរុញ color values និងធ្វើឱ្យតួអក្សរមានភាពសាមញ្ញផងដែរ។.

lobby Screen Valorant

C.) អេក្រង់បង្ហាញ

អេក្រង់បង្ហាញថ្មីបាននាំមកនូវចំនុចខ្លាំងនៃហ្គេមទៅកាន់កម្រិតថ្មីមួយ រួមទាំងអេក្រង់គូក្រកួតមុនការចូលហ្គេម អេក្រង់រង់ចាំ និងអេក្រង់ផែនទី។ Max Smiley ដែលមានតួនាទីជាវិស្វករ បាននិយាយថា ពួកគេចង់រំលេចពីអត្តសញ្ញាណរបស់ក្រុមនីមួយៗ ដោយធ្វើឱ្យផ្ទាំងបដា កាតអ្នកលេង ចំណងជើង និងផ្លាកចំណាត់ថ្នាក់(Rank badges) ត្រដែតឡើង ហើយកាន់តែលេចធ្លោ ដើម្បីផ្តល់នូវអារម្មណ៍កាន់តែអស្ចារ្យ។

អេក្រង់គូក្រកួតមុនការចូលហ្គេម

Faceoff Screen Valorant

អេក្រង់រង់ចាំមុនការចូលហ្គេម

Pre-match Screen Valorant

អេក្រង់ផែនទីមុនការចូលហ្គេម

Pre-match map Screen Valorant

អេក្រង់ទទួលជ័យជំនះ

តើអ្នកណាដែលមិនចង់ឈ្នះរាល់ការប្រកួតពេលឃើញអេក្រង់ទទួលជ័យជំនះថ្មីនេះ? ពិន្ទុរបស់ក្រុម និងលទ្ធផលនៃការប្រកួតនីមួយៗត្រូវបានបង្ហាញយ៉ាងច្បាស់ ដោយផ្តល់កន្លែងកិត្តិយសដល់ MVP របស់ក្រុមនៅចំកណ្តាលតែម្តង។

Victory Screen Valorant

អេក្រង់ក្រុមចាញ់

ទោះបីជាក្រុមអ្នកលេងមិនបានឈ្នះការប្រកួតក៏ដោយ អេក្រង់ក្រុមចាញ់ថ្មីផ្តល់នូវភាពរស់រវើកនៃភាពសងសឹកដែលនឹងជំរុញដល់ឆន្ទៈក្រុមដើម្បីប្រយុទ្ធម្តងទៀត។ ការរចនាក៏ដូចគ្នាទៅនឹងអេក្រង់ទទួលជ័យជំនះដែរ។ ភាពខុសគ្នាតែមួយគត់គឺរំលេចពណ៌ក្រហម។

Defeat Screen Valorant

ការកែប្រែផ្សេងៗ

a.) ភ្នាក់ងារ

  • បានជួសជុលបញ្ហានៃសមត្ថភាព area-damage
  • បានជួសជុលកំហុសអេក្រង់ Toxic របស់ Viper ។

b.) ប្រព័ន្ធនៃការលេងហ្គេម

  • បានជួសជុលកំហុសក្នុងផែនទីតូច
  • សញ្ញាបង្ហាញពីសម្ព័ន្ធមិត្ត នៅតែស្ថិតនៅលើគែមរបស់ផែនទីតូច បើទោះបីជាមើលឃើញសម្ព័ន្ធមិត្តវិញក៏ដោយ។
  • សញ្ញាបង្ហាញពី “សត្រូវដែលបានឃើញថ្មីៗ(Recently Seen Enemy)” ពេលខ្លះធ្វើបច្ចុប្បន្នភាពទីតាំងរបស់ពួកគេទោះមើលមិនឃើញសត្រូវក៏ដោយ។
  • សញ្ញាបង្ហាញ Suppression Blade របស់ KAY/O លេចចេញពីរដងនៅលើផែនទីតូច។
  • ប៊ូតុង Default ដែលបើកផែនទីធំក្នុងអំឡុងពេលការផ្លាស់ប្តូរជុំបណ្តាលឱ្យរបារ spawn លេចឡើងជាភីកសែលតែមួយ។

c.) ការផ្លាស់ប្តូរផែនទី

  • Pearl
    • បានជួសជុលខ្សែបន្ទាត់ពណ៍ប្រាក់នៃការមើលឃើញពី A Main ទៅ A Link ។

Pearl Map Screen Valorant

c.) ភ្នាក់ងារថ្មី

Riot Games ទើបតែបានបញ្ចេញភ្នាក់ងារចុងក្រោយរបស់ពួកគេនៅក្នុង VALORANT ធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង! ឈ្មោះរបស់គាត់គឺ Harbor ហើយគាត់គឺជាតួអង្គ support ដែលសមត្ថភាពរបស់គាត់ផ្តោតលើការជួយមិត្តរួមក្រុម។

Harbor Agent select

កុំភ្លេបញ្ចូល VALORANT Points របស់អ្នកដើម្បីសាកល្បងលេងតួអង្គ Harbor ជាមួយនឹងបទពិសោធន៍លេងហ្គេមថ្មី ឬលោកអ្នកអាចទិញ Battle Pass ថ្មី(ឬទិញទាំងពីរ)។ អ្នកគ្រាន់តែវាយ Riot ID, ចំនួន VALORANT Points ដែលអ្នកចង់ទិញ ហើយទូទាត់ប្រាក់គឺជាការស្រេច។ នោះ​ពិន្ទុ (Points)នឹងលោតចូលក្នុងគណនី VALORANT របស់អ្នក។

 

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here