ត្រៀមខ្លួន! Popol និង Kupa November 2022 Starlight Skin

0
497

ឈុតក្រៅ(skin)របស់ Popol និង Kupa November Starlight – Trouble Makers គឺជាវិធីដ៏អស្ចារ្យមួយដើម្បីបង្ហាញពីភាពក្រមិចក្រមើម និងភាពឡូយឆាយរបស់អ្នកនៅក្នុងហ្គេម។ សូមរៀបចំខ្លួនសម្រាប់ឈុតក្រៅដ៏ទាន់សម័យ មានពណ៌ចម្រុះ និងគួរឱ្យអស់សំណើចរបស់ Popol និង Kupa ឥឡូវនេះប្រចាំខែវិច្ឆិកា។

បើអ្នកចង់ស្វែងយល់បន្ថែមអំពីឈុតក្រៅនេះ អ្នកមកត្រូវកន្លែងហើយ! អត្ថបទនេះនឹងផ្តល់ឱ្យអ្នកនូវព័ត៌មានទាំងអស់អំពីឈុតក្រៅចុងក្រោយបំផុតរបស់ Popol និង Kupa និងឈុតក្រៅ Starlight ផ្សេងទៀតនៅក្នុងខែនេះ។ យើងក៏នឹងជំរាបអ្នកអំពីអត្ថប្រយោជន៍(perks) Starlight ដែលអ្នកអាចទទួលបាននៅពេលដែលអ្នកជាវ!

គ្រប់គ្នាផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលឃើញរូបរាងថ្មីដ៏រស់រវើកនិងគួរឱ្យខ្លាចដែល Popol និង Kupa នាំយកមកឱ្យយើងក្នុងរដូវកាលនេះ។ រូបរាងថ្មីរបស់ Kupa ពោរពេញដោយភាពគួរឱ្យស្រលាញ់។ ពីឆ្កែចចក Icefield dire, Kupa ត្រូវបានផ្លាស់ប្តូរទៅជាឆ្កែហាស់ស្គីពណ៌ខ្មៅនិងស ពាក់កន្សែងពណ៌ទឹកក្រូចជុំវិញករបស់វា។ អក្សរ “K” ឈ្មោះរបស់គាត់ក៏មាននៅលើនោះផងដែរ ដែលបង្ហាញពីភាពជាដៃគូដ៏អស្ចារ្យសម្រាប់ Popol ។

Popol and Kupa MLBB

ភាពក្រមិចក្រមើមរបស់ Popol មិនចាញ់គេទេលើកនេះ! ក្នុងឈុតថ្មី​នេះគាត់ស្លៀកសម្លៀកបំពាក់ក្មេងលេងតាមផ្លូវ​ ពាក់កាសនិងមួករបស់ ឆ្កែហាស់ស្គីដែលជាគូនឹង Kupa ។ លំពែង​របស់ Popol ក្លាយ​ជា​ដងកាំជ្រួច​ត្រៀម​បង្ក​បញ្ហា​ដល់​អ្នក​ណា​ដែល​រញ៉េរញ៉ៃ​ជាមួយ​គាត់!

ការរចនាvisual effects ក៏សាកសមជាមួយនឹងភាពឡូយឆាយរបស់ Popol និង Kupa ផងដែរ។ ពណ៌​និង effects ​គឺ​ទាន់សម័យញាក់​​។

ជម្រើសឈុតក្រៅ Starlight ដទៃ៖

Martis’ “Searing Maw”

Martis Searing Maw MLBB

រូបរាងរបស់ Martis គឺកាន់តែកាចជាមួយនឹងឈុតក្រៅ Searing Maw របស់គាត់។ ដាវ​ភ្លោះ​របស់​គាត់គឺ​កំពុង​ឆេះរោលរាល ខណៈ​ស្នែង និង​គ្រឿង​សឹក​របស់​គាត់​ស្រោប​ដោយ​ធាតុម៉ាកម៉ា។

  Fanny’s “Royal Cavalry”

Fanny Royal Cavalry MLBB

Fanny មើលទៅស្រស់ឆើតឆាយនិងកាចញ៉េញ​ ក្នុងពេលតែមួយនៅក្នុងស្បែក Royal Calvary របស់នាង។ Fanny នឹងការពារ និងកម្ចាត់សត្រូវទាំងអស់ដែលព្យាយាមឈ្លានពាននគររបស់នាង។

 Khufra’s “Dreadful Clown”

Khufra Dreadful Clown MLBB

ឈុតក្រៅរបស់ Khufra Dreadful Clown ផ្តល់នូវភាពរំជើបរំជួលបែប Joker ។ ឈុត​ត្លុក​របស់​គាត់​សាកសម​នឹង​ការ​តុបតែង​ខ្លួន​ដោយ​ពណ៌​ស្វាយ និង​ស។ សត្រូវរបស់គាត់នឹងភ្ញាក់ផ្អើលនៅពេលដែលគាត់លោត និងបំបាំងកាយអំឡុងពេលហ្គេម។

Lou Yi’s “Siren Priestess” skin

Lou Yi Siren Priestess MLBB

Lou Yi គឺជាទេពធីតាមហាសមុទ្រនៅក្នុងឈុតក្រៅ Siren Priestess របស់នាង។ រ៉ូបរបស់នាងបញ្ចេញសម្រស់និងថាមពលក្នុងពេលតែមួយ។ Lou Yi កាន់​ផ្កាថ្ម​របស់​នាង​ដោយ​មាន​សត្វពពុះសមុទ្រ​មាស​តាម​នាង​គ្រប់​ទីកន្លែង​ដែល​នាង​ទៅ។

អត្ថប្រយោជន៍ Starlight

Starlight ផ្តល់ជូនស្ទើរតែគ្រប់យ៉ាងគ្រប់បទពិសោធន៍លេងហ្គេម MLBB ដែលអ្នកចង់បាន។ ទាំងនេះគឺជាអត្ថប្រយោជន៍របស់ Starlight ដែលអ្នកអាចទទួលបាននៅពេលដែលអ្នកទិញសមាជិកភាព៖

  • ឈុតក្រៅមានពណ៌របស់ Angela’s Scream Doll

Angela Scream Doll Painted Skin MLBB

  • Emotes ផ្តាច់មុខមានស៊ុមស្រោបផ្នែកឆាតអំឡុងពេលលេងហ្គេមរបស់ Starlight
  • ស៊ុមផ្តាច់មុខជុំវិញរូបតួអង្គ (31ថ្ងៃ)
  • ពិន្ទុការពារបន្ថែមនៅពេលចាញ់ការប្រកួតដែលមានចំណាត់ថ្នាក់(ranked match)
  • ការជូនដំណឹងអំពីការបាត់បង់ជីវិតតួអង្គ recall effect និង spawn effect របស់ Starlight
  • 30% ពិន្ទុជំនាញ(mastery points)បន្ថែមទៀតរាល់ការប្រកួត
  • Refresh ហាងអាថ៌កំបាំងសារជាថ្មីចំនួនម្តងដោយឥតគិតថ្លៃ
  • ពង្រីកដែនកំណត់មិត្តភក្តិក្នុងហ្គេម (បានរហូតដល់ 200 នាក់)
  • បន្ថែម Exp 10% រាល់ការប្រកួត
  • ទម្រង់ព័ត៌មាន Starlight ផ្តាច់មុខ
  • Sign in សម្រាប់ថ្ងៃពីមុនៗនៅក្នុងព្រឹត្តិការណ៍ “7-Day Log-in”
  • បន្ថែម BP 5% រាល់ការប្រកួត
  • ទំព័រទេពកោសល្យ Starlight

វីរបុរស និងឈុតក្រៅឥតគិតថ្លៃប្រចាំសប្តាហ៍

អត្ថប្រយោជន៍ចម្បងរបស់ Starlight គឺវីរបុរស និងឈុតក្រៅឥតគិតថ្លៃប្រចាំសប្តាហ៍។ អ្នកនឹងមានឱកាសកាន់តែច្រើនក្នុងការប្រើប្រាស់វីរបុរស និងឈុតក្រៅដោយឥតគិតថ្លៃចំនួន 6 ក្នុងមួយសប្តាហ៍សម្រាប់រយៈពេលពេញមួយខែ។

November Free Starlight Skin MLBB

តើឈុតក្រៅ Starlight មួយណាដែលអ្នកចូលចិត្ត? អនុញ្ញាតឱ្យយើងដឹងនៅក្នុងខំមិនខាងក្រោម!

កុំភ្លេច បញ្ជាទិញពេជ្រ Mobile Legends Diamonds របស់អ្នក នៅក្នុង Codashop។ យើងខ្ញុំសូមធានាថា ការបញ្ចូលទឹកប្រាក់មានភាពរហ័ស និងងាយស្រួលជាងមុន ដូច្នេះអ្នកអាចរីករាយជាមួយបទពិសោធន៍លេងហ្គេមដោយគ្មានការរំខាន។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here