តើអ្វីទៅជា Shotcalling នៅក្នុង MLBB?

0
450

ពួកយើងភាគច្រើនប្រហែលជាមិនសូវស្គាល់វាទេ លុះត្រាតែយើងជាអ្នកគាំទ្រការប្រកួតកីឡាអេឡិចត្រូនិកដូចជា MLBB។ ជាញឹកញាប់អ្នកដែលលេងហ្គេមជាអាជីព ប្រើពាក្យនេះដើម្បីពិពណ៌នាអំពីនរណាម្នាក់ដែលដឹកនាំក្រុមក្នុងអំឡុងពេលលេងហ្គេម។ Shotcalling គឺមានសារៈសំខាន់ ជាពិសេសសម្រាប់អ្នកដែលចង់ឡើងចំណាត់ថ្នាក់(rank)របស់ពួកគេ និងឡើងដល់ចំនុចកំពូលនៅទីលានប្រកួត។ វាធ្វើឱ្យហ្គេមកាន់តែមានការប្រកួតប្រជែង ហើយដំណើរការទៅជាមួយផែនការត្រឹមត្រូវ ដោយជួយត្រួសត្រាយផ្លូវដើម្បីគ្រប់គ្រងហ្គេម។ នេះ​ជា​មគ្គុទ្ទេសក៍​សម្រាប់ពង្រឹង shot-calling ​ឱ្យស្ទាត់​ជំនាញ​ និង​ពន្យល់​ពី​របៀប​ដែល​វា​ដំណើរការផងដែរ។

តើអ្វីទៅជា Shotcalling?

អ្នក​ដែល​ shot-calling គឺប្រៀបបានទៅនឹង “ប្រធាន​ក្រុម”។ ពួកគេដឹកនាំក្រុមអំពីកន្លែងដែលត្រូវទៅ និងកន្លែងដែលត្រូវវាយប្រហារ។ ទោះយ៉ាងណាក៏ដោយ វាមិនមែនមានតែប៉ុណ្ណេះទេ។ ពេលខ្លះ​ ក្រុមត្រូវមានអ្នក shot callers ចំនួនពីរ (2) នាក់ ប៉ុន្តែមិនអាចលើសពីនេះទេ ព្រោះវានឹងធ្វើឱ្យក្រុមមានការភ័ន្តច្រឡំប្រសិនបើមានមនុស្សជាច្រើនជា shot callers។ ការ Shot calling គឺធ្វើឡើងដើម្បីធ្វើឱ្យហ្គេមមានការប្រកួតប្រជែង និងបង្កើតវិន័យទៅលើការវាយប្រហារនីមួយៗ ដែលត្រូវបានគ្រោងទុកជាមួយនឹងយុទ្ធសាស្រ្តយ៉ាងល្អ។

ជាធម្មតាអ្នកដែលមានបទពិសោធន៍ច្រើន ហើយមិនត្រឹមតែពូកែខាងរៀបយុទ្ធសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែអ្នកស្គាល់ច្បាស់យ៉ាងទូលំទូលាយពីតួអង្គឬវីរបុរសក្នុង MLBB គឺជាអ្នកធ្វើការ shot calling ។ ដោយសារ​ពួកគេ​យល់​ដឹង​ច្បាស់​ពី​តួអង្គ​ទាំងអស់​ដែល​​ពួកគេកំពុងតទល់ជាមួយ ពួកគេ​អាចដឹង​ពី​របៀប​រៀបចំ និង​ប្រឆាំង​នឹង​​តួអង្គសត្រូវទាំងនោះ។ ដូច្នេះហើយ មិនថាគូប្រកួតមានយុទ្ធសាស្ត្រប្រឆាំងដូចម្តេចនោះទេ អ្នក shot callers អាចរារាំង និងគ្រប់គ្រងហ្គេមបាន។

អ្នកដែលជា shot callers ដ៏ល្អបំផុតមួយរុបនៅក្នុង MLBB សព្វថ្ងៃនេះគឺលោក Johnmar Villaluna មកពីក្រុម Blacklist International ហៅកាត់ថា OhMyV33nus នៃប្រទេសហ្វីលីពីន។ ក្រុមរបស់ពួកគេបានឈ្នះការប្រកួត MLBB កម្រិតខ្ពស់ជាច្រើន រួមទាំង MPL-PH, M3 និងទទួលបានមេដាយមាសនៅក្នុងការប្រកួតកីឡាហាណូយស៊ីហ្គេមឆ្នាំ 2022។ V33nus មានចំណេះដឹងទូលំទូលាយអំពីយុទ្ធសាស្ត្រ និងវីរបុរសក្នុង MLBB ។ នោះហើយជាមូលហេតុដែលគូប្រកួតព្យាយាមសាកល្បងប្រើយុទ្ធសាស្ត្រជាច្រើនដើម្បីប្រឆាំងនឹងគាត់។ គាត់មិនត្រឹមតែអាចគ្រប់គ្រងហ្គេមដោយលេងវីរបុរស និងយុទ្ធសាស្ត្របានដោយស្ទាត់ជំនាញប៉ុណ្ណោះទេ ប៉ុន្តែគាត់ក៏អាចព្យាករណ៍ពីចលនារបស់គូប្រជែងជាមុនដើម្បីកម្ចាត់ពួកគេ​ ដោយសារបទពិសោធន៍ដ៏ខ្ពស់របស់គាត់ ។

របៀប shot-call ក្នុងការប្រកួត

អ្នកណាក៍អាចជា shot-caller បានដែរ ទោះបីជាវាមិនមែនជាហ្គេមក្នុងកម្រិតអាជីពក៏ដោយ ព្រោះថាបើមានម្នាក់​ គាត់អាចជួយអ្នកនិងក្រុមទាំងមូលឱ្យអនុវត្តការលេងបានប្រសើរជាងមុន និងជួយពួកគេឱ្យឡើងចំណាត់ថ្នាក់(rank)ខ្ពស់ជាងមុន។ នេះគឺជាសេចក្តីណែនាំសម្រាប់ការ shot-calling។

ត្រូវតែពូកែលេងហ្គេម

អ្នកមិនអាចដឹកនាំហ្គេមដោយមិនស្គាល់ពីរបៀបដែលហ្គេមដំណើរការនោះទេ។ វាជារឿងល្អបំផុតប្រសិនបើអ្នកបានដឹងពីអ្វីដែលកើតឡើងនៅលើសមរភូមិហ្គេម។ អ្នកគួរដឹងពីពេលវេលាដែលវីរបុរសឈានដល់កំរិតកំពូលរបស់ពួកគេក្នុងហ្គេម។ នៅក្នុងហ្គេមគឺមាន​ពេល​វេលា​ដ៏​ល្អ​ឥត​ខ្ចោះ​​ដែល​ត្រូវ​លួចឆ្មក់វាយ​ប្រហារ, វាយ​ប្រហារ​ Lord, បំបែកគ្នាពីក្រុម​ជា​ដើម។​ល។ ការឈ្នះហ្គេមមិនមែនសំដៅលើការសម្លាប់ច្រើនបំផុតទេ ប៉ុន្តែគឺជាការបំផ្លាញមូលដ្ឋានសត្រូវរបស់អ្នក។ ដែនកំណត់នៃជំនាញរបស់មិត្តរួមក្រុម និងជំនាញរបស់តួអង្គ ក៏ជារឿងមួយដែលត្រូវពិចារណាផងដែរ។

ដើរតួ Tank, Support, ឬ Core

ប្រសិនបើអ្នកស្ទាត់លេងតែវីរបុរសណាមួយ ជំនួសមកវិញអ្នកគួរតែស្គាល់ពីប្រភេទវីរបុរស ព្រោះវានឹងអនុញ្ញាតឱ្យអ្នកក្លាយជាអ្នកដឹកនាំក្រុមឬ call the shot ។ តួអង្គ Tank, support, និង core គឺជាអ្នកដែលស្គាល់ផែនទីសមរភូមិច្រើនព្រោះពួកគេតែងតែដើរជុំវិញព្រៃ។ វាកាន់តែងាយស្រួលសម្រាប់ពួកគេក្នុងការរុករក និងរៀបចំយុទ្ធសាស្រ្តនៅលើសមរភូមិ។ មិនដូច Gold និង EXP laners ទេ ដោយភាគច្រើនពួកគេផ្តោតលើផ្លូវ(lane)របស់ពួកគេ ហើយកម្រដើរព្រៃ។ ដូច្នេះប្រសិនបើអ្នកចង់ក្លាយជា shot caller អ្នកគួរតែហាត់លេងប្រភេទវីរបុរសទាំងនេះ ដើម្បីគ្រប់គ្រងសមរភូមិ និងការលេងហ្គេម។

កសាងទំនុកចិត្តលើការលេងហ្គេមរបស់អ្នក

ជាធម្មតាសមាជិកក្រុមនឹងស្តាប់តាមអ្នកដែលមានទំនុកចិត្តជាមួយនឹងយុទ្ធសាស្ត្រហ្គេមរបស់ពួកគេ។ ពួកគេទាំងអស់គ្នាចង់ឈ្នះដូចជាអ្នកដែរ ដូច្នេះពួកគេនឹងមិនប្រថុយទៅជឿជាក់លើបញ្ជារបស់នរណាម្នាក់ដែលមិនស្គាល់ពីសមត្ថភាពរបស់ពួកគេនោះទេ។ ក្រៅ​ពី​យល់ដឹង​ពី​ការ​លេង​ហ្គេម និង​សមរភូមិ វា​កាន់​តែ​ល្អ​ពេលដែលក្រុម​ដឹង​ពីប្រយោជន៍​ដែល​អ្នក​នឹងនាំ​មកឱ្យ​​ក្រុម។ ​ទំនុក​ចិត្ត​ក៏​នឹង​ជួយ​អ្នក​ឱ្យ​មាន​ភាពជឿជាក់​កាន់​តែ​ច្រើន ធ្វើ​ឱ្យ​បញ្ជា​ដែលអ្នកដាក់ចេញមានការគោរពពី​មិត្ត​រួម​ក្រុម​របស់​អ្នក​ ដើម្បីក្លាយជាខ្នងបង្អែករបស់ក្រុម។

ទំនាក់ទំនងជាមួយក្រុម

ការប្រាស្រ័យទាក់ទងជាមួយក្រុមក្នុងអំឡុងពេលនៃការប្រកួតគឺមានសារៈសំខាន់ក្នុងការរៀបចំយុទ្ធសាស្រ្ត។ តាមរយៈការផ្ញើសញ្ញា ឬការជជែក(chat)រហ័ស វាជាតិចនិកល្អណាស់ក្នុងការជូនដំណឹងដល់ក្រុមអំពីជំហានបន្ទាប់របស់អ្នក ប្រសិនបើមីក្រូហ្វូនរបស់អ្នកមិនត្រូវបានបើក។ វាក៏ប្រសើរជាងមុនផងដែរក្នុងការប្រាប់ពួកគេនៅពេលដែលត្រូវឆ្មក់វាយលុកសត្រូវរបស់អ្នក ឬពេលណាត្រូវដកថយ។ នេះនឹងជួយក្រុមរបស់អ្នក ជាពិសេសក្រុមជួរមុខមិនឱ្យវាយលុកនៅពេលដែលអ្នកឯទៀតកំពុងដកថយ ដោយទុកឱ្យពួកគេរងការវាយឆ្មក់។

កំណត់គោលដៅ និងផែនការ

ការកំណត់គោលដៅតូចៗ និងយុទ្ធសាស្ត្រផ្សេងៗពេលដែលអ្វីមួយមិនដំណើរការតាមការគ្រោងទុក នឹងជួយក្រុមរបស់អ្នកនៅលើសមរភូមិ។ ការជ្រើសរើសវីរបុរសរបស់សមាជិកក្រុមអាចនឹងមិនសូវសមប្រកបជាមួយគ្នា ហើយនៅពេលដែលក្រុមចូលទៅក្នុងការវាយឆ្មក់គឺមិនមែនជាគំនិតដ៏ល្អនោះទេ ប៉ុន្តែការបញ្ឈប់គូប្រជែងរបស់អ្នកពីការសម្លាប់ក្រុមសគឺជាកត្តាចាំបាច់ដើម្បីរារាំងពួកគេពីការទទួលបានមាស និង EXP កាន់តែច្រើន។ ដូច្នេះ ឧបមាថាក្រុមរបស់អ្នកមិនអាចយកឈ្នះគូប្រកួតបានទេនៅពេលដែលពួកគេកំពុងដើរជាក្រុម 5 នាក់ នោះអ្នកអាចកំណត់ផែនការវាយប្រហារពួកគេនៅពេលដែលក្រុមពួកគេដើរត្រឹមតែ 2 ឬ 3 នាក់។ វិធីនេះ អ្នកមិនត្រឹមតែអាចវាយឆ្មក់វាយប្រហារពួកគេ ប៉ុន្តែអ្នកក៏អាចឈានទៅដល់គោលដៅបន្ទាប់ដែរ គឺវាយប្រហារក្រុមដែលនៅសល់ ឬរុញទៅវាយបន្ទាយខាងមុខ។

សារៈសំខាន់នៃ Shotcalling

Shotcalling ស្តាប់ទៅហាក់ដូចជាគ្រាន់តែមាននរណាម្នាក់អង្គុយបញ្ជាក្រុម។ ប៉ុន្តែមិនមែនទេ shotcalling គឺមានសារៈសំខាន់ណាស់ក្នុងការប្រមូលផ្តុំក្រុមឱ្យមានយុទ្ធសាស្រ្តដោយប្រឹងរកចំនុចខ្សោយប្រចាំសមាជិកម្នាក់ៗ និងធ្វើការរួមគ្នាដើម្បីកម្ចាត់គូប្រជែង។ នេះគឺជាអត្ថប្រយោជន៍នៃ shotcalling

បង្កើតវិន័យក្នុងហ្គេម

ពេលដែលមាន shot caller វាធ្វើ​ឱ្យ​ការ​លេង​ហ្គេម​កាន់​តែ​មានរបៀបរៀបរយ ហើយ​ទន្ទឹម​នឹង​នេះ​ដែរ វា​ធ្វើ​ឱ្យ​អ្នក​រាល់​គ្នា​មានតួនាទីរវល់​រាងខ្លួនក្នុង​ការ​បុកហ្គេម ការjungling បោស​សម្អាត​សត្រូវនៅផ្លូវ(lanes)ខាងមុខ និង​ស្ទាក់​វាយ​គូ​ប្រកួត។ វាប្រើប្រាស់សមត្ថភាពរបស់តួអង្គ និងអ្នកលេងហ្គេមដោយគ្មាននរណាម្នាក់រក្សាទុក buffs ទាំងអស់ ឬលួចសម្លាប់។

MLBB Estes Rattan Dragon

ការលេងហ្គេមបែបយុទ្ធសាស្ត្រ

យុទ្ធសាស្ត្រហ្គេមនៅក្នុង MLBB គឺមានសារៈសំខាន់ព្រោះវាពណ៌នាថាតើក្រុមនឹងឈ្នះ ឬចាញ់ សូម្បីតែនៅនាទីចុងក្រោយនៃការលេងក៏ដោយ។ វីរបុរសត្រូវបាន built ឡើងខុសៗគ្នា ហើយអ្នកដែលកំពុងតែលេងក៏ដូចគ្នាដែរ។ ការដឹងពីសក្ដានុពលថា តើក្រុមនឹងខ្លាំងនៅក្នុងដើមការប្រកួត ឬពាក់កណ្តាលដល់ចុងការប្រកួត គឺជារឿងចាំបាច់ដែលអ្នក shot callers ត្រូវពិចារណានៅពេលរៀបយុទ្ធសាស្ត្រ។ ជាធម្មតា ប្រសិនបើវីរបុរសខ្លាំងបំផុតក្នុងដើមហ្គេម shot caller នឹងបង្កើតការលេងហ្គេមដើម្បីបុករកមាស និង EXP ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ វិធីនេះធានាថា​ គូប្រកួតគ្មានផ្លូវនឹងឡើងកំរិតខ្លាំង ហើយក្រុមអាចបញ្ចប់ការប្រកួតលឿនជាងធម្មតាដើម្បីធានាបាននូវជ័យជម្នះ។

ប្រើប្រាស់ជំនាញ និងសមត្ថភាពរបស់វីរបុរស

ការដែលមាននរណាម្នាក់ធ្វើជាអ្នករៀបរៀងយុទ្ធសាស្ត្រ និងដឹកនាំក្រុម ខណៈពេលដែលគៀងគរក្រុមវីរបុរស ធ្វើឱ្យកាន់តែងាយស្រួលក្នុងការធានាថា ជំនាញនិងសមត្ថភាពរបស់វីរបុរសនីមួយៗត្រូវបានប្រើប្រាស់យ៉ាងត្រឹមត្រូវ។ វាមានន័យថាតួឃាតករ(assassin) support អាចគ្រប់គ្រងហ្គេមដោយមិនចាំបាច់ធ្វើជាអ្នកដឹកនាំ។ វិធីនេះធ្វើឱ្យជ័យជំនះកាន់តែងាយស្រួល។

 ប្រមូលផ្តុំវីរបុរស

Shot callers ចេញបញ្ជាក្រុម​ទៅកាន់​កន្លែង​ដែល​ត្រូវ​ទៅ ​ហើយ​វាយ​ប្រហារ​ប ដែលវាធ្វើ​ឱ្យ​មាន​ភាព​ងាយ​ស្រួល​សម្រាប់សមាជិកម្នាក់​ក្នុង​ការ​សម្រប​សម្រួលគ្នា។ ការរក្សា(lane)ឱ្យស្រលះគឺអាចធ្វើបាន ដោយសារអ្នកគ្រប់គ្នាកំពុងធ្វើការជាមួយគ្នា។ វាក៏ធានាថាគ្មានវីរបុរសណាម្នាក់ “ត្រួតត្រាហ្គេមដោយអយុត្តិធម៌” នោះទេ ដោយសារពួកគេគ្រាន់តែដើរក្នុងព្រៃដើម្បីស្តុកទុកមាស និង EXP ហើយអាចការពាររមិត្តរួមក្រុមណាម្នាក់ពីការឡើងកម្រិត និងកាន់តែខ្លាំងតែឯង។

ឱកាសឈ្នះកាន់តែខ្ពស់

ដោយសង្ខេបពីអត្ថន័យខាងលើ យើងអាចសន្និដ្ឋានបានថា shot callers អាចកំណត់ពីប្រូបាប៊ីលីតេឈ្នះរបស់ក្រុម។ ទោះបីជាវាមិនមែនជាការប្រកួតហ្គេមអាជីពក៏ដោយ ការដែលមាននរណាម្នាក់ដែលមានជំនាញខ្ពស់ធ្វើឱ្យមានប្រយោជន៍សម្រាប់ក្រុមក្នុងការអនុវត្តការលេងឱ្យកាន់តែប្រសើរឡើង ឡើងចំណាត់ថ្នាក់ខ្ពស់ និងសម្រេចបាននូវគោលដៅ MLBB ផ្ទាល់ខ្លួនរបស់ពួកគេ។ វាកាន់តែងាយស្រួលសម្រាប់ការបង្កើតក្រុមអ្នកលេងហ្គេម ជាពិសេសប្រសិនបើពួកគេស៊ីចង្វាក់គ្នាបានល្អ។

កុំភ្លេចបញ្ចូលទឹកប្រាក់ MLBB Diamonds របស់អ្នកនៅ Codashop។ យើងមានមធ្យោបាយងាយស្រួល និងរហ័សក្នុងការទិញ MLBB Diamonds។ គ្រាន់តែផ្តល់លេខសម្គាល់អ្នកប្រើប្រាស់ Mobile Legends User ID របស់អ្នក ចំនួន MLBB Diamonds ដែលអ្នកចង់ទិញ និងរើសវិធីបង់ប្រាក់ដែលអ្នកចូលចិត្ត។ វាសាមញ្ញ លឿន និងមិនពិបាក។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here