VALORANT Agent Neon៖ អ្វីដែលអ្នកត្រូវដឹងអំពីសមត្ថភាពរបស់នាង

0
755

New Agent Neon

ចុងបញ្ច​ប់ Riot Games បានបញ្ចេញ VALORANT Agent Neon ថ្មីហើយ ហើយអ្នកលេងនឹងទទួលបានក្តីរំភើបក្នុងបទពិសោធន៍លេងហ្គេមជាក់ជាមិនខាន! ក្នុងនាមជា Duelist តួអង្គលេងចុងក្រោយនេះអាចផ្លាស់ទីក្នុងល្បឿនយ៉ាងរហ័ស ហើយអាចបញ្ចេញកាំរស្មីចរន្តអគ្គិសនីពីដៃរបស់នាងក្នុងការកម្ចាត់សត្រូវ។ Neon ក៏អាចបង្កើតជញ្ជាំងអគ្គិសនីចំនួនពីរដែល​បិតបាំងមិនឱ្យសត្រូវមើលឃើញ និងកម្ទេចពួកគេនៅពេលពួកគេឆ្លងកាត់។ ស្វែងយល់បន្ថែមអំពីហៀរ៉ូល្បឿនលឿនម្នាក់នេះ និងសមត្ថភាពផ្សេងៗរបស់នាងនៅក្នុងអត្ថបទនេះ!

សមត្ថភាពទាំងអស់របស់ VALORANT Agent Neon

ជាផ្នែកមួយនៃការធ្វើបច្ចុប្បន្នភាព VALORANT Episode 4 Act 1, Neon បាននាំមកជាមួយនូវលក្ខណៈពិសេស និងសកម្មភាពថ្មីៗ និងរំភើបចូលមកក្នុងហ្គេម។ ភ្នាក់ងារ Filipino ដែលមានស្លាកលេខ 19 នេះគឺពិតជារហ័សរហួនណាស់។ ដោយមានល្បឿនលឿនជាងផ្លេកបន្ទោរ, Neon អាចរត់ និងរអិលខ្លួនយ៉ាងរហ័សទៅកាន់សត្រូវដែលនឹងធ្វើឱ្យពួកគេនឹកស្មានមិនដល់។ នាងក៏អាចបាញ់បណ្តុំចរន្តអគ្គិសនីដើម្បីផ្តួលគូរប្រកួតបានផងដែរ។

VALORANT Neon

រូបភាពក្រេឌិត៖ Riot Games / VALORANT

ដោយហតុនេះហើយ, អាវុធ Neon នឹងជំរុញទៅដល់ល្បឿនដ៏អស្ចារ្យរបស់នាងដើម្បីឱ្យកាន់តែមានប្រៀបបន្ថែមទៀត ខណៈពេលដែលសមត្ថភាព ‘ឆក់’ របស់នាងនឹងជួយកាត់បន្ថយល្បឿនសត្រូវ និងបង្កភាពចលាចលនៅក្នុងសមរភូមិ។ យើងមកមើលសមត្ថភាពលម្អិតរបស់នាងខាងក្រោមនេះ៖

  • (E) HIGH GEAR: សមត្ថភាពផ្ទាល់ខ្លួនពិសេសរបស់ Neon មានឈ្មោះថា High Gear ។ វាអនុញ្ញាតឱ្យនាងរអិលខ្លួនយ៉ាងរហ័សនៅក្នុងផែនទី ហើយប្រើប្រាស់បានភ្លាមៗនៃអនុវភាពរបស់ Neon ដើម្បីបន្ថែមល្បឿន។ នៅពេលវាយសម្រុក សូមចុចលើអគ្គីឆ្លាស់ដើម្បីបើកដំណើរការភាពរអិលខ្លួនអគ្គិសនី។ សូមកត់ចំណាំថា ការវាយសម្រុកដោយរអិលខ្លួននឹងកំណត់ជាថ្មីបន្ទាប់ពីការសម្លាប់ចំនួនពីរ។ Power Fantasy៖ ដោយការប្រើប្រាស់បន្ទុកជីវអគ្គិសនី radianite-infused ទៅក្នុងជើងរបស់នាង, Neon បង្កើនបានល្បឿនដ៏ខ្ពស់អស្ចារ្យ ដែលអនុញ្ញាតឱ្យនាងរត់លឿនជាងតួអង្គដទៃទៀត។ លក្ខណៈពិសេសនៃការរអិលខ្លួនគឺជាលក្ខណៈពិសេសដំបូងនៅក្នុងហ្គេម។
  • (Q) RELAY BOLT: Neon គប់កាំរន្ទះថាមពលភ្លាមៗដែលលោតចំនួនម្តង។ បន្ទាប់ពីប៉ះផ្ទៃនីមួយៗ កាំរន្ទះចែកចរន្តឆក់លើផ្ទៃដីខាងក្រោមដោយមានការផ្ទុះដែលបង្កការកម្ទេច។ Power Fantasy: Neon បាញ់បន្ទុះនៃចរន្តអគ្គិសនី radianite-infused ចេញពីដៃរបស់នាង ដោយបង្កើតជាដែនអគ្គិសនីស្តាទិកដែលផ្តួលទៅលើសត្រូវនៅពេលដែលវាត្រូវទៅលើសត្រូវ។
  • (C) FAST LANE: បាញ់ខ្សែថាមពលចំនួនពីរទៅមុខលើផ្ទៃដីដែលបន្តក្នុងរយៈចម្ងាយខ្លី ឬរហូតដល់វាប៉ះផ្ទៃអ្វីមួយ។ នៅត្រង់នោះ ខ្សែចរន្តអគ្គិសនីបង្កើតជាជញ្ជាំងអគ្គិសនីស្តាទិកដែលបិតបាំងមិនឱ្យមើលឃើញ និងកម្ទេចទៅលើសតម្រូវដែលឆ្លងកាត់។ សាកស្រម៉ៃទៅលើអ្វីមួយដូចជារនាំងរបស់ Phoenix ដែរប៉ុន្តែភ្ជាប់មកជាមួយសមត្ថភាពឆក់។ បន្ថែមពីនេះ Neon អាចរត់ដោយគ្មានការចាប់អារម្មណ៍ពីសត្រូវណាម្នាក់តាមរយៈបណ្តាញចរន្តអគ្គិសនីនេះ។
  • (X) OVERDRIVE: ធ្វើឱ្យ Neon បញ្ចេញថាមពលេទាំងស្រុង បូករួមទាំងល្បឿនសម្រាប់រយៈពេលខ្លី។ ភ្លើងដែលនាំយកថាមពលរបស់នាងទៅជាកាំរស្មីរន្ទះដ៏សាហាវដែលមានភាពសុក្រិតខ្ពស់។ ម៉ោងកំណត់ជាថ្មីនៅគ្រប់ការសម្លាប់នីមួយៗ។ អំឡុងពេលប្រើប្រាស់ Ultimate របស់នាង Neon ប្រើប្រាស់ថាមពលអគ្គិសនីទាំងអស់របស់នាងទៅលើម្រាមដៃរបស់នាង និងបាញ់កាំរន្ទះ radianite ដើម្បីកម្ទេចអ្នកដែលនៅរារាំងនាង។

ដូច្នេះ តើអ្នកយល់ដូចម្តេចចំពោះតួអង្គចរន្តអគ្គិសនីថ្មីឈ្មោះ Neon នេះ? ចូរប្រាប់យើងនៅក្នុងការបញ្ចេញមតិនៅខាងក្រោម!

កុំភ្លេចបញ្ចូលទឹកប្រាក់ VALORANT Points របស់អ្នកនៅ Codashop តែប៉ុណ្ណោះ។ វាកាន់តែរហ័ស កាន់តែសុវត្ថិភាព និងកាន់តែងាយស្រួលជាមួយនឹងជម្រើសទូទាត់យ៉ាងច្រើន។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here