PUBG Mobile 1.8: ផែនទីថ្មី Aftermath, ការសហការជាមួយមនុស្សពីងពាង និងមានច្រើនទៀត

0
850

PUBG-M-Aftermath

ការអាប់ឌេត PUBG Mobile 1.8 ដូចបានរំពឹងទុកបានមកដល់ ហើយអ្នកលេងនឹងទទួលបានក្តីរំភើបជាមួយនឹងមាតិកាអស្ចារ្យនេះ រួមទាំងសកម្មភាពនៃសំណាញ់ពីងពាងខណៈដែលមនុស្សពីងពាងសម្រាលខ្លួនចុះឡើងនៅក្នុងហ្គេម។ ក្រៅពីលក្ខណៈពិសេសនៃកំពូលហៀរ៉ូមួយនេះ ក៏មានផែនទីថ្មីនៅក្នុងម៉ូដ Classic ជាមួយ Aftermath, ប៉ម Recall Tower, និង Zipline ដ៏រំភើបដែលជួយដល់អ្នកលេងឱ្យអាចផ្លាស់ទីបានយ៉ាងរហ័ស! ក៏មាន Royale Pass ដ៏ថ្មីស្រឡាងផងដែរ បូករួមនឹងការកែលម្អឱ្យកាន់តែប្រសើរនៅក្នុងហ្គេមមួយចំនួនផ្សេងទៀត។

កំណត់សម្គាល់កញ្ចប់ PUBG Mobile Version 1.8

ផែនទីម៉ូដ Classic ថ្មី

ជាមួយនឹងការអាប់ឌេតនេះគឺជាផែនទីម៉ូដ Classic ថ្មីដែលហៅថា Aftermath ។ ចូលទៅកាន់ម៉ូដ Unranked – Classic ហើយជ្រើសរើស Aftermath ដើម្បីចូលប្រើប្រាស់ផែនទីថ្មីនេះ។ អ្នកលេងនឹងបានចូលទៅក្នុងតំបន់ដែលមានបន្ទុះគ្រាប់បែក និងបន្ទុះភ្នំភ្លើងដែលបានផ្លាស់ប្តូរទិដ្ឋភាពនៅក្នុង Livik ទាំងស្រុង។ 

PUBG New Map Aftermath

ក្រេឌីតរូបភាព៖ PUBG Mobile

Firearms ត្រូវបានកែសម្រួលដោយរួមបញ្ចូល AC Core Module, ដែលធ្វើឱ្យពួកវាកាន់តែងាយស្រួលបំពាក់ និងគ្រប់គ្រង។ Playzone ត្រូវបានកាត់បន្ថយទំហំនៃតំបន់ជនបទ ព្រមទាំងដង់ស៊ីតេរបស់វាដើម្បីងាយស្រួលមើលឃើញសត្រូវ។ Tactical Glasses, ដែលបង្ហាញពីការកម្ទេចនៃ firearm, គឺមានសម្រាប់តួអង្គតាមលំនាំដើម។ Zipline សកម្មក៏ជួយដល់អ្នកលេងឱ្យផ្លាស់ទីបានកាន់តែងាយស្រួលទៅកាន់ Playzone បន្ទាប់។ ជាចុងក្រោយប៉ម Recall Towers ត្រូវបានដាក់បញ្ចូលដើម្បីផ្តល់ឱ្យអ្នកលេងនូវឱកាសពិសេសក្នុងការកើតជាថ្មីនៅលើសមរភូមិប្រយុទ្ធ។

ភាពប្រសើរឡើងនៃជម្រើសម៉ូដ

PUBGM បានបន្ថែមការកែប្រែទៅលើបទពិសោធន៍លេងហ្គេមខុសៗគ្នាដល់អ្នកលេង។​ ម៉ូដ unranked និង ranked ត្រូវបានបំបែកដោយឡែក ដែលម៉ូដខាងដើមមិនបានផ្តល់នូវពិន្ទុវាយតម្លៃណាមួយនោះឡើយ ខណៈដែលម៉ូដបន្ទាប់មានម៉ូដ Classic សម្រាប់ Erangle, Livik, និង Sanhok ។ ម៉ូដផ្សេងៗទៀតដែលមាន គឺដូចខាងក្រោម៖

  • Classic: AfterMath, Erangel, Livik, Sanhok, និងផែនទី Classic ផ្សេងទៀត។
  • Arena: Santorini, Training, Team Deathmatch, Team Gun Game, និងម៉ូដ Classic Arena ផ្សេងទៀត។
  • ម៉ូដផ្សេងទៀត: Player VS AI, Metro Royale, Quick Match, Arcade Mode – War និងម៉ូដហ្គេមធម្មតាផ្សេងទៀត, Payload 2.0, និងម៉ូដ EvoGround ផ្សេងទៀត។

បន្ថែមពីនេះ ម៉ូដ Classic លែងគាំទ្រការជ្រើសរើសចំនួន​ច្រើនតទៅទៀតហើយ។  មុខងារ Drop Tactics ត្រូវបានដកចេញ ខណៈដែល Mode Records រក្សាតែទីតាំងម៉ូដប៉ុណ្ណោះ។ សម្រាប់ភាពប្រសើរឡើងនៃអេក្រង់ ម៉ូដជ្រើសរើសអេក្រង់បានធ្វើឱ្យមាតិការបស់វាមានភាពសាមញ្ញ។ 

ភាពប្រសើរឡើងនៃម៉ូដ Classic

Supply Shop ថ្មីត្រូវបាន​បន្ថែមទៅក្នុងហ្គេមដែលអ្នកលេងអាចទិញបរិក្ខារផ្សេងៗ និងសម្ភារៈយុទ្ធសាស្ត្រផ្សេងៗ ដោយប្រើរូបបិយបណ្ណដែលរកបាននៅក្នុងសមរភូមិប្រយុទ្ធ។ ហើយក៏មាន Recall Mechanic ថ្មីផងដែរ ដែលអ្នកលេងមានឱកាសក្នុងការត្រឡប់ទៅក្នុងសមរភូមិប្រយុទ្ធដោយប្រើប៉ម Recall Tower ។ ប៉មទាំងនេះអាចឃើញនៅក្នុងផែនទី និងម៉ូដខុសៗគ្នា រួមមានម៉ូដ Erangel និង Livik – Ranked Modes – Spider-Man™ និង Aftermath ។

PUBG Recall Tower

ក្រេឌីតរូបភាព៖ PUBG Mobile

ការអាប់គ្រេដដែលគួរឱ្យកត់សម្គាល់ផ្សេងទៀតរួមមាន អ្នកលេងអាចបន្តហែលទឹកនៅក្នុងស្ថានភាពជិតផុតជីវិតបាន ប៉ុន្តែល្បឿនត្រូវបានថយចុះ។ មុខងារ Hit Marker បង្កើតនូវគំនូសសម្គាល់ស្វ័យប្រវត្តិនៅពេលអ្នកលេង ឬក្រុមរបស់ខ្លួនបាញ់ចំសត្រូវ។ Auto-Jump ក៏អាចឱ្យអ្នកលេងលោតទៅក្នុងទិសដៅនៃគំនូសសម្គាល់ដោយស្វ័យប្រវត្តិបានដែរ។

ម៉ូដ Spider-Man Themed Game

មាននៅក្នុងម៉ូដ Classic (សម្រាប់ Erangel និង Livik), មិត្តពីងពាងដ៏រួសរាយរបស់អ្នកនេះហក់ចុះហក់ឡើងនៅក្នុង PUBG Mobile! អ្នកលេងអាចប្រយុទ្ធអមជាមួយ Spidey ដើម្បីវាយបិសាចអាថកំបាំងផ្សេងៗនៅក្នុងម៉ូដ themed នេះ!

PUBGM x Spider Man

ក្រេឌីតរូបភាព៖ PUBG Mobile

ត្រៀមខ្លួនកម្ចាត់មេបិសាច ស្វែងរក Mylta Power, និងស្វែងរកបរិក្ខារកំពូលៗដូចជា Web Shooter និង Spiderweb Ball ដើម្បីសាកល្បងសមត្ថភាពវាដោយសំបុកពីងពាង! ម៉ូដនេះមានរហូតដល់ថ្ងៃទី 14 ខែកុម្ភៈ។

រដូវកាលថ្មី និង Royale Pass

រដូវកាល Cycle Season ថ្មី (CYCLE 2 SEASON 4) បង្ហាញខ្លួននៅថ្ងៃទី 18 ខែមករារហូដល់ថ្ងៃទី 21 ខែមីនា។ អ្នកលេងអាចចាប់ផ្តើមទទួលបានរង្វាន់ New Season Rewards, ដែលរួមមាន C2S4 Glasses, C2S4 Set, CS24 Parachute, C2S4 – MK14, C2S4 Mask, និង C2S4 Cover ។ ក៏មានរង្វាន់ CYCLE Rewards ដែលអ្នកលេងអាចប្រមូល Diamond/Crown/Ace Badges នៅក្នុង CYCLE ដូចគ្នាដើម្បីទទួលបានបរិក្ខារគុណភាពខ្ពស់ដោយឥតគិតថ្លៃ។

Royale Pass ខែទី 7: Royale Guard ក៏មកដល់នៅថ្ងៃទី 18 ។ អ្នកដែលមាន RP ថ្មីមានឱកាសទទួលបាន Desert Warrior Set, ខណៈដែល themed បញ្ចប់សម្រាប់ M16A4, DP28, UZI, និង 2-Seat Motorcycle នឹងត្រូវបានផ្តល់ជូនផងដែរ។ កត់សម្គាល់ផងដែរថារង្វាន់បេសកកម្ម ELITE និងរង្វាន់បេសកកម្មលើកទឹកចិត្តមិត្តមិនប្រើទាំងអស់នូវដែនកំណត់ពិន្ទុនោះឡើយ។

សម្រាប់កំណត់ចំណាំកញ្ចប់ពេញលេញសម្រាប់ Version 1.8, សូមចុចលើតំណនេះ។

កុំភ្លេច បញ្ចូលទឹកប្រាក់ UC របស់អ្នកសម្រាប់ PUBG Mobile នៅលើ Codashop ប៉ុណ្ណោះ។ យើងផ្តល់ជូនការបញ្ចូលទឹកប្រាក់កាន់តែងាយស្រួល និងរហ័សដោយមិនទាមទារចូលគណនី ឬពាកក្យសម្ងាត់នោះឡើយ។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here