អ្នកលេង Mobile Legends ទាំងប្រាំបីប្រភេទដែលអ្នកគួរតែដឹង

0
1626

Types of Mobile Legends players

ភាពល្បីល្បាញរបស់ Mobile Legends បានបង្កើតជាសហគមន៍អ្នកលេងហ្គេមដែលចូលចិត្តលេងវា និងប្រើប្រាស់សមត្ថភាពទាំងអស់របស់គេដើម្បីឡើង rank។ ចាប់ពីកុមារទៅដល់មនុស្សពេញវ័យ ពីអ្នកលេងធម្មតាដល់អ្នកជំនាញលេងហ្គេម MLBB បានក្លាយជាចំណុចកណ្តាលនៃការសប្បាយ។ ភាពជោគជ័យរបស់ហ្គេមបានបង្កើតអ្នកលេងជាច្រើនប្រភេទនៅក្នុងហ្គេម មានទាំងអ្នកលេងល្អ និងមិនល្អ។ យើងបានធ្វើការរាយបញ្ជីអ្នកលេង ML ដែលអ្នកគួរតែដឹង។​ តើអ្នកជាអ្នកលេងប្រភេទមួយណា?

តោះចាប់ផ្តើមជាមួយអ្នកដែលអ្នកគួរតែចាប់ដៃគូជាមួយ។ 

អ្នក Carry ដ៏អង់អាច

អ្នកលេងប្រភេទនេះជាអ្នកដឹកនាំដ៏ល្អសម្រាប់អ្នក។ គាត់ជាអ្នកបង្ក damage ច្រើនបំផុត អ្នកចូលវាយទៅលើសត្រូវ និយាយឲ្យងាយទៅគឺជាអ្នកដឹកនាំក្រុម។ អ្នក Carry អាចជា marksman assassin ឬពេលខ្លះអាចជា mage។ សមត្ថភាពក្នុងការទទួលបាន triple kills រហូតដល់ការទទួលបានងារជា savage ដោយការកម្ចាត់ចោលទាំងក្រុមបានបង្ហាញពីភាពល្អឥតខ្ចោះក្នុងការដឹងពីតួនាទីរបស់ខ្លួន។ គាត់ដឹងថាអ្នកណាដែលគួរតែកម្ចាត់មុនគេ និងពេលដែលគួរតែគេចចេញពីការប៉ះគ្នា។ វាជារឿងចំាបាច់ដែលក្រុមនីមួយៗត្រូវតែមានអ្នក Carry ដែលឆ្លាត និងខ្លាំងក្លា។ 

សមាជិកដែលពូកែ Support បំផុត

ហៅគាត់ថាជាជំនួយការជំនាញ។ អ្នកលេងនេះធានាថាអ្នក carry របស់អ្នកអាចរកបានការសម្លាប់ច្រើនបំផុតដោយធ្វើការពង្រឹង និងជួយដល់អ្នក carry នៅក្នុងការប្រយុទ្ធ។ គាត់មើលទៅគួរឲ្យភ័យខ្លាច និងផ្តល់ជំនួយពន្យារពេលដើម្បីឲ្យសមាជិកក្រុមមានឱកាសក្នុងការរត់គេច។ គាត់មានការយល់ដឹងខ្ពស់ក្នុងការប្រើប្រាស់ crowd control ដើម្បីជួយក្រុមក្នុងការរត់គេច ឬវាយសម្រុកទៅលើសត្រូវ។ លើសពីនេះ អ្នក support នេះផ្តោតទៅលើការព្យាបាល និងការការពារដើម្បីឲ្យអ្នកបង្ក damage របស់ខ្លួនរស់បានយូរ។ 

Tank ដែលអាចទុកចិត្តបាន

អ្នកលេងប្រភេទនេះជាអ្នកសម្របសម្រួលដ៏ល្អ។ គាត់ការពារអ្នកលេងចម្បងក្នុងក្រុមក្នុងពេល farm និងកម្ចាត់ minions សម្រាប់ពួកគេផងដែរ។ គាត់ជាអ្នកផ្តួចផ្តើមដ៏ល្អដែលអាចចាប់ផ្តើមការប្រយុទ្ធក្នុងពេលវេលាដ៏សាកសម។ គាត់ទទួលរង damage សម្រាប់ក្រុម។ គាត់រៀបចំស្ថានការណ៍ដើម្បីឲ្យ marksman អាចវាយទៅលើសត្រូវបានដោយសេរី។ Tank នេះយល់ដឹងពីការប្រើប្រាស់ crowd control ឲ្យបានល្អដើម្បីពន្យឺតសត្រូវ និងអនុញាតឲ្យសមាជិក្រុមរបស់គាត់សម្រេចគោលដៅរបស់ខ្លួន។ 

អ្នកខាងក្រោមគឺគួរឲ្យចាប់អារម្មណ៍។ តែសូមប្រយ័ត្ន វាមិនមែនជារឿងល្អនោះទេ។

Different Types of MLBB Players

អ្នកពូកែអួត

អ្នកលេងប្រភេទនេះពូកែតែនិយាយ តែមិនមានសមត្ថភាពប៉ុន្មានទេ។ នៅដើមហ្គេម គាត់ចាប់ផ្តើមចំអកទៅលើសត្រូវដើម្បីពន្ញាក់ស្មារតីបង្ហាញពីភាពអស្ចារ្យរបស់ខ្លួន។ សូម្បីតែសមាជិកក្រុមរបស់ខ្លួនក៏មិនលើកលែងដែរ។ បើសិនជាគាត់មិនចូលចិត្តអ្វីដែលគាត់ឃើញនៅដើមហ្គេម គាត់នឹងចំអកទៅកាន់អ្នកខ្សោយជាងគាត់ ឬដែលមាន rank ទាបជាង ឬមានអត្រាឈ្នះតិចជាង។ បើសិនជាអ្នកជួបមនុស្សអត់ប្រយោជន៍បែបនេះ ត្រៀមខ្លួននឹងលឺពាក្យនេះទៅ៖ “តោះមួយស្មើ”។

អ្នកលួច Kill គេ

អ្នកលួច ​kill គេគឺពូកែណាស់រឿងលួច kill របស់អ្នក ហើយបង្អួតខ្លួនឯង។ ចង់ឬមិនចង់ គាតនឹងធ្វើបែបនេះជាច្រើនដងនៅក្នុងហ្គេម។ គាត់មិនចេះក្រែងចិត្ត ឬគេតែងថាមានសមត្ថភាពក្នុងការលួចយកចំនួន kill ពីបញ្ជី KDA របស់អ្នក។ ខ្វះមួយ kill ទៀតដើម្បីទទួលបាន Savage មែនទេ? សមាជិក្រុមរបស់អ្នកបានលួចយកដើម្បីបន្ថែមទៅលើរហ័សនាមជាអ្នកលួច kill របស់គាត់។ នៅពេលអ្នក farm ទោះជាអ្នកស្រែក ‘RETREAT’ អោយគេដកថយក៏គេនឹងនៅចាំវាយមួយស្នៀតចុងក្រោយដើម្បីលួច buff ពីអ្នក។

អ្នកនិយាយអត់ប្រយោជន៍

យើងសុទ្ធតែដឹងថាការទំនាក់ទំនងជាគន្លឹះក្នុងការយកឈ្នះក្នុង Mobile Legends។ អ្នកត្រូវការនិយាយ ឬផ្ញើសារជជែកជាមួយសមាជិកក្រុមដើម្បីប្រើយុទ្ធសាស្ត្រដែលត្រឹមត្រូវ។ ទោះជាយ៉ាងនេះក្តី អ្នកលេងខ្លះនិយាយមិនចេះឈប់ និយាយលេងអត់ប្រយោជន៍ និយាយអ្វីមិនសមហេតុផល រអ៊ូ ឬក៏រញ៉េរញ៉ៃជាមួយគ្រប់គ្នា។ អ្នកនិយាយអត់ប្រយោជន៍បន្តធ្វើម្តងហើយម្តងទៀតដែលគេភ្លេចចូលរួមក្នុងការប្រយុទ្ធ ឬការពារ base របស់ខ្លួន។ ទម្លាប់នេះធ្វើឲ្យគាត់ត្រូវគេសម្លាប់ជាញឹកញាប់ព្រោះតែរវល់សរសេរសារ។ អ្វីដែលធ្វើឲ្យកាន់តែធ្ងន់ធ្ងរគឺនៅពេលគាត់មិនចាប់អារម្មណ៍ហើយផ្ញើរសារទៅគ្រប់គ្នាដែលនាំឲ្យសត្រូវដឹងពីយុទ្ធសាស្ត្ររបស់អ្នក។ 

អ្នកពូកែតែ Farm

អ្នកលេងប្រភេទនេះពូកែតែរឿងមួយគត់ គឺ farm។ អ្វីដែលជាបញ្ហានោះគឺគាត់គិតតែពី farm ពីដើមហ្គេមដល់ចុងហ្គេម។ គាត់គិតតែពី farm រហូតភ្លេចចូលរួមក្នុងការប្រយុទ្ធដែលសំខាន់ មិនចូលរួមសម្លាប់សត្រូវ ឬក៏វាយចូលទៅកាន់ base របស់សត្រូវឡើយ។ ហើយនៅពេលដែលគាត់ដឹងខ្លួនថាគេត្រូវការគាត់ ក្រុមទាំងមូលត្រូវគេសម្លាប់អស់ទៅហើយ។ អ្នកលេងនេះមិនសូវស្គាល់ផែនទីទេ គាត់មិនខ្វល់ទេថា Lord/Minions ចូលមកដល់ base សំខាន់អោយតែគាត់បាន buffs ទាំងអស់ ពិតជាលោភលន់មែន។  

អ្នកញ៉ុះញ៉ង់ឲ្យចុះចាញ់

អ្នកលេងប្រភេទនេះជាអាវុធមុខពីរ។ ទីមួយគឺគាត់ចូលចិត្តចុចប៊ូតុងចុះចាញ់។ មិនថាគាត់កំពុងឃើញភាពលំបាករបស់ក្រុម ឬក៏ភាពទន់ខ្សោយនៃការជ្រើសរើសក្រុម ឬក៏ដើម្បីលេងសើចជាមួយក្រុមនោះទេ។ គាត់ឆាប់លើកទង់សនៅពេលដែលក្រុមសត្រូវបានទឹកដៃលើខាងគាត់ក្នុងចំនួន kill gold ល។ ទីពីរ គាត់ជាអ្នកលេងដែលឆាប់ចុះចាញ់ដើម្បីការពារខ្លួន គាត់នឹងចុច surrender ភ្លាមៗនៅពេលដែលគាត់ឃើញថាសមាជិកក្រុមណាម្នាក់ AFK។ វាជារឿងល្អ វាជួយការពារមិនឲ្យបាត់បង់ផ្កាយដ៏កម្រនោះ។ 

បើសិនជាអ្នកតែងតែជួបអ្នកលេងដែលមិនល្អ យើងសូមណែនាំឲ្យអ្នកលេងជាមួយមិត្តភក្តិរបស់អ្នកដើម្បីងាយស្រួលក្នុងការបែ្រប្រួលទៅតាមកាលៈទេសៈ (ការប្តូរ hero ល) ជាជាងលេងជាមួយអ្នកមិនស្គាល់។ ផ្ទុយទៅវិញ បើសិនជាអ្នកប៉ះក្រុមដែលមានអ្នកលេងល្អ អ្នកគួរតែភ្ជាប់ទំនាក់ទំនងជាមួយគេដើម្បីងាយស្រួលលេងជាមួយថ្ងៃក្រោយ។ 

កុំភ្លេចបញ្ចូល Mobile Legends Diamonds របស់អ្នកក្នុង Codashop។ យើងធានាថាការបញ្ចូល Mobile Legends Diamonds កាន់តែរហ័ស និងមានភាពងាយស្រួលដើម្បីឲ្យបទពិសោធន៍លេងហ្គេមរបស់អ្នកកាន់តែប្រសើរ។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here