មុខងារពិសេសៗនៅក្នុង Wild Rift Patch 2.4៖ Champion និង Items ថ្មីៗ Wild Pass S2 និងរបស់ផ្សេងៗទៀត

0
505

Wild Rift Akshan

League of Legends: Wild Rift បានបញ្ចេញអាប់ដេតចុងក្រោយបំផុតរបស់ខ្លួនគឺ Patch 2.4 ហើយវាមាននាំមកនូវមុខងារថ្មីៗ សប្បាយៗជាច្រើន។ ដំបូងគេបង្អស់ក្នុងបញ្ជីនៃការផ្លាស់ប្តូរថ្មីគឺការនាំមកនូវ Champion ថ្មីគឺ Rogue Sentinel Akshan។ លើសពីនេះក៏មានការ Ban Champion ក្នុងការជ្រើសរើសលេង Ranked Wild Pass សម្រាប់ Season ថ្មី និងការផ្លាស់ប្តូរក្នុងហ្គេមជាច្រើនទៀត។ Summoners ទាំងអស់គ្នា ដល់ពេលស្វែងយល់ពីវាបន្ថែមហើយ។ 

Champion ថ្មីគឺ Akshan

Wild Rift AkshanImage credit: Riot Games / Wild Rift

Akshan, the Rogue Sentinel បានចូលមកក្នុងបញ្ជី champion ក្នុងនាមជា mid-laner AD ចុងក្រោយគេបំផុត។ គាត់ត្រូវបានគេចាត់ទុកជា marksman/assassin ដែលមានជំនាញក្នុងការប្រយុទ្ធដ៏រស់រវើក។ Akshan អាចប្រើប្រាស់ boomerang និងទំពក់ចាប់របស់គាត់បានយ៉ាងល្អដែលអនុញ្ញាតឲ្យគាត់យោលខ្លួនក្នុងពេលដែលកំពុងបាញ់សត្រូវ។ គាត់ក៏មានសមត្ថភាពបន្ថែមទៀតដែរ នោះគឺការទទួលបានមាស និងកាត់បន្ថយពេលវេលារស់ឡើងវិញរបស់សមាជិកក្រុមរាល់ពេលដែលគាត់សងសឹកឲ្យពួកគេ។

មុខងារថ្មីៗ

Ranked Season 3

Glorius Lulu SkinThe Glorious Lulu Skin. Image Credit: Riot Games / Wild Rift

Summoners ទាំងឡាយ Ranked Season 3 បានមកដល់ហើយ ហើយនឹងនាំមកនូវរឿងសប្បាយជាច្រើនដែលមិនធ្លាប់មានពីមុនមកជាមួយនឹងការអាប់ដេតជាបន្តបន្ទាប់នាពេលខាងមុខ។ លេងទៅមុខបន្ត ឈានទៅដល់ Level Gold (និងយកឈ្នះ 10 ហ្គេម) ក្នុង Season នេះ ហើយអ្នកនឹងទទួលបាន Skin Glorious Lulu ជាមិនខាន។ 

យើងសូមជំរាបជាមុនថាការបង្ហាញមួយចំនួនអាចនឹងមានបញ្ហានៅដើម season។ បើសិនជាអ្នកលេងចង់លេងនៅពេលដែលបញ្ហាទាំងនោះត្រូវបានដោះស្រាយ យើងសូមណែនាំឲ្យអ្នករង់ចាំមួយថ្ងៃក្រោយការបើក Season ដើម្បីលេង​ Ranked។

Ranked Season 3 នឹងចាប់ផ្តើមនៅថ្ងៃទី 26 កក្កដាវេលាម៉ោង 15:00 PDT។ 

Ranked bans

Ranked bans

គោលបំណងធំរបស់ពួកគេគឺបង្កើនចំនួន ban ឲ្យបានប្រាំក្នុងមួយក្រុមនាពេលខាងមុខ។ 

Image credit: Riot Games / Wild Rift

Bans នឹងត្រូវបានដាក់ឲ្យប្រើប្រាស់នៅក្នុងវគ្គ Ranked។ អ្នកលេងបីនាក់ចុងក្រោយក្នុងក្រុមនីមួយៗអាច Ban champion បានម្នាក់មួយក្នុងពេលតែមួយ។ Riot សង្ឃឹមថាការចាប់ផ្តើមពីចំនួនបីទៅនឹងផ្តល់បទពិសោធន៍លេងហ្គេមដ៏កាន់តែមានន័យ ប្រកួតប្រជែង និងសុខភាពល្អសម្រាប់អ្នកលេងដោយមិនប៉ះពាល់ទៅលើចំនួន Champion ដែលមាននៅក្នុងហ្គេម។ គោលបំណងធំរបស់ពួកគេគឺបង្កើនចំនួន Ban ឲ្យបានប្រាំក្នុងមួយក្រុមនាពេលខាងមុខ។ Riot នឹងធ្វើការសង្កេតមើលពីការ Ban ចំនួនបីនាក់នេះយ៉ាងម៉ត់ចត់ដើម្បីធ្វើការសម្រេចចិត្តក្នុងការ Ban ប្រាំនាក់នៅក្នុង Patch ខាងមុខ។ 

Bans ត្រូវបានដាក់ឲ្យដំណើរការក្នុង Ranked កាលពីថ្ងៃទី 29 កក្កដាវេលាម៉ោង 06:00 UTC។

Promotion Matches ត្រូវបានដកចេញ

នៅក្នុង 2.4 Ranked Updates របស់ពួកគេ Riot Games បានបញ្ជាក់ថាខ្លួននឹងដក Promotion Matches ចេញពីការលេង Ranked។ Riot ជឿជាក់ថាផលប៉ះពាល់ដែល Promotion Matches មានទៅលើបទពិសោធន៍លេង Ranked ក្នុង Wild Rift គឺច្រើនជាងផលប្រយោជន៍ដែលវាផ្តល់ឲ្យ។ ជាជាងការប្តូរទៅ Promotion Match ក្រោយលេងឈ្នះការប្រកួតមុនក្នុង rank បច្ចុប្បន្នរបស់ខ្លួន អ្នកលេងបែរជាឡើងទៅ Rank បន្ទាប់ទៅវិញ។ Riot នឹងបន្តពិនិត្យសង្កេតមើល Ranked ក្រោយពេលសម្រេចចិត្តដក Promotion Matches ចេញជាផ្លូវការ។

Promotion Matches ត្រូវបានដកចេញតាំងពីថ្ងៃទី 27 កក្កដា វេលាម៉ោង 00:01 UTC។

Wild Pass Season 2

Wild Pass Season 2

Wild Pass នឹងក្លាយជាមុខងារអចិន្ត្រៃយ៍នៅក្នុងហ្គេម។ 

Summoners ទាំងអស់សុំស្តាប់ Wild Pass ថ្មីត្រូវបានបញ្ចេញដាក់ឲ្យប្រើប្រាស់ហើយ។ Season 2 នេះនឹងមានអ្វីថ្មីបន្ថែមពីលើកមុនដែលមានដូចជា៖

  • ជារួម Riot នឹងបន្ថែមចំនួន Blue Motes Poro Coins និង Poro Energy ដែលអ្នកនឹងទទួលបានពីការទិញ Pass។ ជាឧទាហរណ៍ អ្នកអាចទទួលបាន Blue Motes គ្រប់គ្រាន់សម្រាប់ទិញបាន Champion មួយ។ 
  • Riot នឹងបង្កើនចំនួនកាដូហ្វ្រីៗជាច្រើនបន្ថែមទៀតនៅពេលដែលអ្នកឡើង Level។​
  • Riot អនុញ្ញាតឲ្យអ្នកលេងចែករំលែក Pass នេះទៅកាន់អ្នកលេងផ្សេងទៀតដែលនៅក្នុងបញ្ជីមិត្តភក្តិរបស់អ្នក។
  • ទន្ទឹមនឹងការផ្តល់ជូនពិសេសទាំងនេះ តម្លៃរបស់វាមិនប្រែប្រួលឡើយ។

ចាប់ពីពេលនេះតទៅ Wild Pass នឹងក្លាយជាមុខងារអចិន្រ្តៃយ៍នៅក្នុងហ្គេម ដោយមិនចាំបាច់ឲ្យអ្នករង់ចាំចន្លោះពេលនៃការបញ្ចេញ Pass ថ្មីនោះឡើយ។ 

Highlights

Highlights

អ្នកអាចធ្វើការ record ទិដ្ឋភាពល្អៗនៅពេលដែលអ្នកបើក Highlights ដែលមាននៅក្នុង settings

Image credit: Riot Games / Wild Rift

Playback

បើកដំណើរការ Highlights នៅពេលនេះដើម្បីថតទុកទិដ្ឋភាពដ៏ពិសេសរបស់អ្នក។ ដោយគ្រាន់តែបើកដំណើរការ Highlights ដែលមាននៅក្នុង​ Game Settings អ្នកអាច Record ទិដ្ឋភាពដ៏ពិសេសនៅក្នុងហ្គេមរបស់អ្នកបានយ៉ាងងាយ។ អ្នកលេងអាចបើកមើលវា និងរក្សាវាទុកនៅក្នុងទូរសព្ទរបស់អ្នកបង្ហាញទិ្នន័យនៅពេលចុងហ្គេម។ ត្រូវចងចាំថា ការបើកប្រើ Highlights Recording អាចប៉ះពាល់ទៅលើថ្មទូរសព្ទ​ និងដំណើរការរបស់វាផងដែរ។

អ្នកមើល និងការមើលឡើងវិញ

Riot បានធ្វើការបន្ថែមវិធីសាស្ត្រផ្សេងៗសម្រាប់ឲ្យអ្នកលេងមើលការប្រកួតផ្សេងៗ និងមើលការលេងរបស់ពួកគេឡើងវិញ។ ឥឡូវនេះអ្នកលេងអាចផ្លាស់ប្តូររវាង Fog of War សម្រាប់ផ្នែកខាងក្រហម និង/ឬ ខៀវដើម្បីស្វែងយល់ពីការសម្លឹងមើលផែនទីរបស់ក្រុមទាំងសងខាង។ បន្ថែមពីនេះ HUD ថ្មីត្រូវបានដាក់ឲ្យប្រើប្រាស់ដើម្បីឲ្យងាយស្រួលក្នុងការមើលការប្រកួតរវាងក្រុមក្នុងពេលដែលវាកំពុងកើតឡើង។ ឥឡូវនេះក៏មានការមើលការប្រកួត HUD និង “no HUD” ដែលអ្នកអាចចូលមើលបាននៅក្នុង Spectator Mode។ មុខងារថ្មីនេះគឺមានសម្រាប់ប្រើប្រាស់ក្នុងហ្គេមហើយ។ 

End-of-Game Screen

Riot បានបន្ថែមប្រព័ន្ធតាមដានការវិវឌ្ឍន៍ទៅដល់ End-of-game Screen ដើម្បីឲ្យអ្នកលេងអាចតាមដានលទ្ធផលនៃការលេងរបស់ពួកគេរៀងរាល់ហ្គេម និងដឹងពីពេលវេលាដែលគេអាចបើករង្វាន់របស់គេបាន។ 

Share Screen

ឥឡូវនេះអ្នកលេងក៏អាចចែករំលែកសមិទ្ធិផលរបស់ខ្លួនក្នុង Wild Rift ជាមួយអ្នកដ៏ទៃបានតាមរយះ OS Share Drawer ក្នុងទូរសព្ទដៃរបស់ពួកគេបានផងដែរ។ វាធ្វើឲ្យការចូលទៅរកកម្មវិធីទូរសព្ទ និងបណ្តាញសង្គមដែលអ្នកចូលចិត្តប្រើប្រាស់កាន់តែមានភាពងាយស្រួល។ ការចុចទៅលើ Icon នឹងបើក OS Share Drawer ដែលអ្នកអាចជ្រើសរើសកម្មវិធីដែលអ្នកចង់ផុសវា។ 

បម្រែបម្រួលទៅលើបទពិសោធន៍លេងហ្គេម

Items ថ្មីៗ

ការបញ្ចេញ Patch 2.4 នាំមកនូវបម្រែបម្រួលទៅលើបទពិសោធន៍លេងហ្គេមជាច្រើនជាមួយនឹងការបង្ហាញ item ថ្មីៗដែលនឹងផ្លាស់ប្តូររបៀបដែល Champions លេងនៅក្នុងការប្រយុទ្ធ។ 

Crystalline Reflector. Item AP/Armor នេះត្រូវបានគេចាត់ទុកជាទម្រង់ AP នៃ Thornmail។ 

  • តម្លៃសរុប៖ 2900g
  • ផលិតចេញពី Seeker’s Armguard (1200g) + Fiendish Codex (1000g) + 700g
  • 60 AP
  • 45 Armor
  • 15 Ability Haste
  • PASSIVE – Mirrored Force Ability នេះផ្តល់ផ្ទាំងកញ្ចក់ (រហូតទៅដល់ 3) ដែលរារាំង AP Physical Damage 10 +5% ពី Champion របស់សត្រូវ និងបង្ក AP Magic Damage 20 +10% ទៅលើពួកគេ។ 

Essence Reaver. Item នេះជាសាកសមបំផុតសម្រាប់អ្នកប្រើប្រាស់ណាដែលចង់វាយយក Mana ដោយប្រើ Critical hits និង Ability របស់ពួកគេ។ 

  • តម្លៃសរុប៖ 3100g
  • ផលិតចេញពី Caudfield’s Warhammer (1200g) + Cloak of Agility (1000g) + 900g
  • 40 AD
  • 25% Critical Rate
  • 25 Ability Haste
  • UNIQUE – Essence Flare ប៉ះពាល់ទៅលើ ability ដែលកំពុងប្រើ និងជំរុញទៅលើការវាយប្រហារដោយបង្ក physical damage បន្ថែម 10 +70% Critical Rate។ Ability ដូចគ្នាអាចធ្វើឲ្យ effect នេះកើតឡើងបានតែម្តងប៉ុណ្ណោះទៅលើសត្រូវម្នាក់ពេលប្រើម្តង។ 
  • UNIQUE – Mana Siphon ការវាយចំម្តងនឹងបង្កើន mana មកវិញ 2%

Navori Quickblades. ដូចគ្នាទៅនឹង ​Essence Reaver គោលបំណងរបស់ Navori Quickblades គឺជួយអ្នកប្រើប្រាស់ដែលចង់បង្ក damage បានច្រើនដោយប្រើប្រាស់ ability របស់ពួកគេ ប៉ុន្តែវាផ្តោតទៅលើការប្រើ spammability front។ 

  • តម្លៃសរុប៖ 3100g
  • ផលិតចេញពី Caulfield’s Warhammer (1200g) + Cloak of Agility (1000g) + 900g
  • 45 AD
  • 25% Critical Rate
  • 15 Ability Haste
  • PASSIVE – Deft Strikes Critical Strikes ជាមួយនឹង Basic Attacks របស់អ្នកកាត់បន្ថយការ cooldown របស់ Ability ដែលមិនមែនជា Ultimate ចំនួន 15% នៃរយះពេល Cooldown ដែលនៅសល់របស់ពួកគេ។ 

Prophet’s Pendant. នេះជា Magic Penetration កម្រិតទី 2 ថ្មីដែលនឹងមកជំនួសកន្លែង Oblivion Orb។

  • តម្លៃសរុប៖ 1250g 
  • Amplifying Tome (500g) + 750g
  • 125 Health
  • 25 Ability Power
  • PASSIVE – Doomsayer +15 Magic Penetration

Seeker’s Armguard

  • តម្លៃសរុប៖ 1200g
  • តម្លើងពី Cloth Armor (500g) + 700g
  • 30 Armor
  • 25 AP

Serylda’s Grudge. Item ដែលមកពី League PC មួយនេះនឹងជាជំនួយក្នុងការប្រឆាំងជាមួយសត្រូវណាដែលរត់លឿន។ 

  • តម្លៃសរុប៖ 3000g
  • ផលិតចេញពី + Caulfield’s Warhammer (1200g) + Last Whisper (1300g) + 500g
  • 40 AD
  • 15 Ability Haste
  • 30% Armor Penetration
  • UNIQUE – Bitter Cold ធ្វើការបង្ក Ability Damage ដែលធ្វើពន្យឺតអ្នកត្រូវវាបាន 30% រយះពេល 1 វិនាទី។

Staff of Flowing Water. Item មួយនេះក៏មកពី League PC ផងដែរ ហើយវាអាចជួយទៅដល់ការ builds នៅពេលដែលជួបក្រុមដែលមាន AP ខ្ពស់។ 

  • តម្លៃសរុប៖ 2500g
  • Builds from Fiendish Codex (1000g) + Lost Chapter (1050g) + 450g

ផលិតចេញពី Fiendish Codex (1000g) + Lost Chapter (1050g) + 450g

  • 350 Mana
  • 65 AP
  • 20 Ability Haste
  • PASSIVE – Rapids ការព្យាបាល ឬការការពារសមាជិកក្រុមនឹងផ្តល់ Ability Haste 20 ឲ្យអ្នក និងសមាជិកក្រុម ព្រមទាំង Ability Power 20-40 (អាស្រ័យទៅលើ Level នៃសត្រូវ) រយះពេល 4 វិនាទី។

Stormrazor. Item ពី League PC មួយនេះនឹងផ្តល់ការប្រើប្រាស់ជាច្រើនទៅដល់អ្នកលេងដែលចូលចិត្តទិញ Energized Item ផ្សេងទៀត។ 

  • តម្លៃសរុប៖ 2900g
  • ផលិតចេញពី Cloak of Agility (1000g) + Kircheis Shard (900g) + 1000g
  • 25 AD
  • 25% Critical Rate
  • 20% Attack Speed
  • PASSIVE – Energized ការផ្លាស់ទី និងការវាយប្រហារនឹងបង្កើត Energized Attack។ 
  • PASSIVE – Paralyze Energized Attack របស់អ្នកកើន Magic Damage បន្ថែមពី 50-120។ បន្ថែមពីនេះ Energized Attacks នឹងពន្យឺតសត្រូវបាន 75% សម្រាប់រយះពេល 0.5 វិនាទី។  

Solari Chargeblade. Item នេះនឹងជួយអ្នកប្រើប្រាស់ក្នុងការទទួលបាន Critical Rate ក្នុងបរិមាណដ៏ច្រើនដើម្បីបង្កើត Synergy Windows ជាមួយ Items ផ្សេងទៀតដែលគេទិញ។ 

  • តម្លៃសរុប៖ 3000g
  • ផលិតចេញពី (1200g) + Cloak of Agility (1000g) + 800g
  • 30% Attack Speed
  • 25% Critical Rate
  • 25 Ability Haste
  • UNIQUE – Sunburst ការប្រើ Ability នឹងប្រមូល Radiance (កំណត់ធំបំផុតត្រូវ 3 ដង) ដែលផ្តល់ Critical Rate 25% រហូតទៅដល់ 10 វិនាទី។ ការវាយប្រហារចំចំណុចល្អនឹងប្រើប្រាស់ចរន្តនៃ Radiance ដែលបង្ក True Damage បន្ថែមរហូតចាប់ពី 26-40 ពេលចំគោលដៅម្តងៗ ហើយកើនរហូតទៅដល់ 150% ទៅលើសត្រូវដែលមានឈាមតិច។ Ability ពិសេសនីមួយៗអាចរក្សាចរន្តបានតែម្តងប៉ុណ្ណោះរៀងរាល់ 2 វិនាទី។
  • Max True Damage 65-100 នៅពេលដែលឈាមរបស់សត្រូវ <= 35% 

Wit’s End.  Item នេះបង្កើនសំណុំ Item Anti-magic សម្រាប់អ្នកដែលចង់បង្ក Physical Damage។ 

  • តម្លៃសរុប៖ 2700g
  • Recurve Bow (900g) + Negatron Cloak (900g) + 900g
  • 50 Magic Resist
  • 45% Attack Speed
  • PASSIVE – At Wit’s End Basic Attacks បង្ក Magic Damage បន្ថែមចំនួន 15 – 80 (ទៅតាម Level) រៀងរាល់ពេលត្រូវចំម្តង។ ក្នុងពេលដែលឈាមនៅក្រោម 50% ការបង្ក Damage ទៅលើ Champion របស់សត្រូវនឹងព្យាបាលអ្នកសម្រាប់ការកាត់បន្ថយ Damage ជាក្រោយនៃ​ Effect នេះ (Melee: 100% / Ranged: 33%) ។ 

*ដើម្បីទទួលបានពត៌មានលម្អិតអំពី Patch 2.4 សូមចូលទៅមើល link មួយនេះ។

កុំភ្លេចបញ្ចូល Wild Cores ដែលមានតែនៅក្នុង Codashopយើងធានាថាការធ្វើការបញ្ចូលរបស់អ្នកកាន់តែរហ័ស និងមានភាពងាយស្រួលដើម្បីឲ្យបទពិសោធន៍លេងហ្គេមអ្នកកាន់តែប្រសើរ។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here