បើសិនជាគ្រួសារ Fast and Furious បើកឡាន Free Fire…

0
646

Free Fire & Furious

នៅក្នុង Free Fire ក្រៅពីការបាញ់គ្នា និងលក្ខណៈផ្សេងទៀត អ្នកក៏ត្រូវតែរហ័សរហួនដើម្បីមានជីវិត និងយក Booyah ឲ្យបាន។ អ្នកក៏នឹងត្រូវការយានជំនិះដើម្បីបំពេញបេសកកម្ម ដូចជាឡានស្ព័រ ឡានបើកឆ្លងកាត់ឧបសគ្គដូចជា Monster Truck និងឡាន Amphibious ដែលអាចបើកបានទាំងលើទឹក និងលើគោក។ 

សាកស្រម៉ៃថានៅក្នុងពិភពផ្សេង តើនឹងមានរឿងអ្វីកើតឡើងបើសិនជា Dominic Toretto និងក្រុមរបស់គាត់មកលួចគ្រប់គ្រងហ្គេម។ តើអ្នកគិតថាក្រុមរបស់គាត់នឹងបើកឡានមួយណា? យើងនឹងផ្តល់មតិដោយស្មោះត្រង់របស់យើងចំពោះគំនិត ‘Free Fire and Furious’ នេះ។ 

Monster Truck

ល្បឿនអតិបរិមា៖ 112 km/h

Monster Truck

ចង់ដឹងទេថាហេតុអ្វីយើងឲ្យ Monster Truck ទៅ Roman Pearce? Brian ធ្លាប់និយាយថា Roman មានមាត់ធំជាងគេ ដូចនេះហើយទើបយើងចង់ឲ្យគាត់បើកឡាននេះ។ តែបើនិយាយឲ្យមែនទែនទៅ Monster Truck ជាឡានដែលល្អបំផុតសម្រាប់បើកឆ្លងកាត់ឧបសគ្គដូចជាទីទួលបានយ៉ាងងាយស្រួល។ វាមានការការពារខ្ពស់ និងអាចជិះបានគ្នាបួននាក់។ Roman អាចអូសទាញ Rico និង Tego មកជាមួយខ្លួនពេលឡានពួកគេត្រូវខូចខាត ឬយកមកបង្អួត Ramsey ពេលជួបណាត់ជាលើកដំបូង។ 

យើងគ្រប់គ្នាសុទ្ធតែដឹងហើយថា Roman បើកឡានទំនើប និងថ្លៃដូចជា Bugatti Veyron ឆ្នាំ 2011 Bentley Continental GT Vorsteiner BR9 Edition ឆ្នាំ 2010 និង Acura NSX ឆ្នាំ 2018 ជាដើម។ ទោះជាយ៉ាងនេះក្តី យើងនៅតែគិតថា Monster Truck ជាឡានល្អបំផុតសម្រាប់គាត់ព្រោះតែភាពខ្ជីខ្ជាររបស់គាត់។ អ្វីដែលយើងចង់ឃើញនោះគឺ Roman លោតទម្លាក់ជាមួយនឹងឡាននេះ។ យើងសុទ្ធតែដឹងថាគាត់ស្អប់ការលោតទម្លាក់ពីទីខ្ពស់ ដូចនេះវាប្រាកដជាគួរឲ្យអស់សំណើចបំផុត។

Motorbike

ល្បឿនអតិបរិមា៖ 130 km/h

Motorbike

“តើអ្នកមានឃើញអ្វីដែល The Rock កំពុងជិះឬទេ?” សុំទោស ច្រឡំនិយាយខុស។ ទោះបីជា Hobbs ជាតួអង្គដែលចូលមកក្នុងគ្រួសារ និងក្រុមនេះក្រោយគេក្តី គាត់ជាអ្នកដែលជិះឡានធំ និងធ្ងន់ៗជាងគេដែលក្នុងនោះមាន Gurkha LAPV Navistar MXT Land Rover Defender និងឡានសង្គ្រោះបន្ទាន់។ តែហេតុអ្វីយើងមិនឲ្យគាត់ជិះឡាន Monster Truck? 

ស្តាប់ទៅវាមិនសមមែនតែយើងចង់ឲ្យបុរសមាឌធំនេះជំនះឧបសគ្គថ្មីដោយការជិះម៉ូតូដ៏ស្រាលនេះ។ វាមាន HP ទាប ដូចនេះយើងចង់ឃើញពីរបៀបដែល Hobbs អាចទប់ទល់ ឬការពារមិនឲ្យត្រូវគ្រាប់កាំភ្លើងបានយ៉ាងណា ហើយមកនិយាយឌឺដងនៅពេលដែលគាត់រួចខ្លួន។ ដំណឹងល្អនោះគឺម៉ូតូមានល្បឿនលឿនអាចឲ្យគាត់ដេញតាម Owen Shaw ទាន់។ គាត់ក៏អាចចងជនក្បត់ Gina Carino នៅពីក្រោយហើយជិះតម្រង់ទៅរកគុកតែម្តង។

Jeep

ល្បឿនអតិបរិមា៖ 113 km/h

Jeep

Sean Boswell អ្នកកំពូលបង្កបញ្ហាពី Tokyo។ បញ្ហាតែមួយគត់ដែលគាត់ត្រូវដោះស្រាយនោះគឺរបៀបក្នុងការកែឡាន Jeep នេះឲ្យកាន់តែប្រសើរ។ យើងសុទ្ធតែដឹងថាគាត់ជាមនុស្សដែលមានទេព្យកោសលផ្នែកមេកានិច ដូចនេះយើងពិតជាចង់ដឹងមែនទែនថាតើគាត់មានវិធីសាស្រ្តយ៉ាងណាក្នុងការលួចឡាននេះពី Kalahari និងផ្តល់កម្លាំងប្រណាំងឲ្យវាដូចដែលគាត់ធ្វើនៅក្នុងរឿងជាមួយនឹង Ford Mustang Fastback ផលិតក្នុងឆ្នាំ 1967 ។ 

​ឡាន Jeep ជាឡានដែលមានមានល្បឿនមធ្យម និងមានការពារគួរសម។ ឡាននេះអាចជិះបានគ្នាបួននាក់ សាកសមសម្រាប់ឲ្យគាត់នាំ Twinkie (Bow Wow) ស្រីស្អាត Neela និង Han ទៅកាន់ការប្រណាំងឡានបន្ទាប់ជាមួយគាត់។ យើងពិតជាចង់ឃើញគាត់បើកឡាន Jeep ប្រណាំងជាមួយ Toretto នៅ Bermuda ខ្លាំងណាស់។ 

Sports Car

ល្បឿនអតិបរិមា៖ 160 km/h

Sports Car

អ្នកប្រាកដជាឆ្ងល់ណាស់ហើយថាហេតុអ្វីយើងមិនទាន់ឲ្យ Dom ឬ Brian បើកឡាន Free Fire នៅឡើយ ហើយមូលហេតុនោះគឺយើងចង់ផ្តល់ឱកាសឲ្យអ្នកផ្សេងសិន។ អ្នកទាំងពីរអាចបើកឡានណាក៏បាន ហើយពួកគេប្រាកដជាបើកបានល្អឥតខ្ចោះគួរឲ្យចង់ទស្សនា។ 

បើយើងវែកញែកមើលឲ្យមែនទៅ Mia មិនសូវទទួលបានការលើកតម្កើងប៉ុន្មាននោះទេក្នុងនាមនាងជាសមាជិកគ្រួសារ Toretto ដូចនេះទើបយើងសម្រេចចិត្តឲ្យនាងជិះឡានស្ព័រ។ នាងធ្លាប់បានបើកឡានដូចជា Acura និង Supra រួចហើយ ដូចនេះវាមិនមែនជាបញ្ហាអ្វីទេសម្រាប់គាត់ក្នុងការទាញយកប្រយោជន៍ពីល្បឿនដ៏លឿនរបស់ឡានស្ព័រក្នុងការដេញតាមសត្រូវរបស់គាត់។ គាត់ក៏អាចប្រើវាសម្រាប់ដេញជើង Brian នៅពេលដែលគាត់កុហកពីទីតាំងដែលគាត់កំពុងស្ថិតនៅ (យើងនិយាយលេងទេ)។ Mia និងឡានស្ព័រជាគូរដែលសាកសមបំផុតក្នុងការដណ្តើមយក Airdrops និងរត់គេចពីរង្វង់នៃសេចក្តីស្លាប់។ 

Pickup Truck

ល្បឿនអតិបរិមា៖ 156 km/h

Pickup Truck

យើងផ្តល់ Pickup Truck ឲ្យទៅ Han សម្រាប់ឲ្យគាត់ដឹកសាកសពរបស់សមាជិកក្រុមក្នុងករណីដែលពួកគេមិនអាចឆ្លងផុត Purgatory។ ក្រៅពីមានល្បឿនមធ្យម និងការការពារគួរសម និងការបើកបរស្រួល រថយន្តរបស់ Free Fire មួយនេះផ្តល់អត្ថប្រយោជន៍ឲ្យ Han ច្រើនជាងអ្នករំពឹងទុកទៅទៀត។ 

ចំណុចទីមួយ វាអាចដឹកនំដំឡូងបារាំងបានរាប់រយកញ្ចប់ដែលអាចឲ្យគាត់ញ៉ាំបានក្រោយរស់លើកទី 20 ឯនោះ។ យើងនិយាយដូចនេះព្រោះគាត់ស្លាប់ហើយរស់មកវិញ។ ចំណុចទីពីរនោះគឺគាត់អាចប្រើប្រាស់ទ្រុងខាងក្រោយសម្រាប់សង្គ្រោះ Giselle ពីការធ្លាក់ទៅសេចក្តីស្លាប់របស់គាត់។ ហើយចំណុចទីបី គាត់អាចផ្សះផ្សាជាមួយ Deckard Shaw តែពីរនាក់បានព្រោះរថយន្តនេះអាចជិះបានតែពីរនាក់ប៉ុណ្ណោះ។ ពួកគេក៏អាចដណ្តើមចង្កូតគ្នាផងដែរ ដើម្បីដឹងការពិតថាអ្នកណាអាចរួចផុតពីគ្រោះថា្នក់បន្ទាប់បាន។ អ្នកដែលស្លាប់អាចទៅនៅទ្រុងខាងក្រោយបាន។

Tu Tu Car

Tu Tu Car

Tu Tu ត្រូវបានផលិតឡើងជាពិសេសសម្រាប់ Tego Leo និងសម្លាញ់គាត់គឺ Rico Santos។ Tego ជាអ្នកបើក ហើយ Rico អង្គុយខាងក្រោយនិយាយកំប្លែងឲ្យយើងស្តាប់។ ធម្មជាតិកំប្លុកកំប្លែងរបស់ពួកគេ និងរូបរាងគួរឲ្យអស់សំណើចរបស់ពួកគាត់ជារឿងដែលអស្ចារ្យបំផុត។ តើមានអ្វីផ្សេងទៀតដែលអាចកើតឡើងចំពោះពួកគាត់ក្រៅពីត្រូវគេចាប់ដាក់គុកជាថ្មីដោយសារតែប្រើប័ណ្ណបើកបរក្លែងក្លាយ?

ក្រៅពីនេះ បើសិនជា Dom និង Letty ត្រូវការរថយន្តណាសម្រាប់បំបាំងខ្លួនកុំឲ្យទាក់ទាញចំណាប់អារម្មណ៍នៅពេលពួកគេបំពេញភារកិច្ចនៅ Clock Tower នៅ Bermuda Tu Tu ជាជម្រើសល្អបំផុត។ ដោយឡែក បើសិនជាពួកគេត្រូវការរត់គេចពីសត្រូវ ហើយ Tu Tu ជារថយន្តចុងក្រោយដែលនៅសល់ ពួកគេគួរតែរត់ល្អជាងជិះវា។ រត់គឺលឿនជាងការជិះ Tu Tu។

Amphibious Car

ល្បឿនអតិបរិមា៖ 100 km/h

Amphibious Car

មួយនេះជាការបង្ហាញពិសេស។ យើងគិតថាមនុស្សដែលមានទេព្យកោសល្យម្នាក់នេះគួរតែឈប់ជិះជាមួយគេទៀតហើយ។ នាងគួរតែមានយាន្តជំនិះផ្ទាល់ខ្លួន ហើយវាមិនតម្រូវឲ្យនាងប្រើទេព្យកោសល្យអ្វីដើម្បីបញ្ជារថយន្តដែលអាចបើកបានទាំងលើទឹក និងលើដីនេះនោះទេ។ 

ដោយសារឡាននេះអាចជិះបានគ្នាពីរនាក់ Ramsey ក៏អាចនាំ Tej ទៅជាមួយបានផងដែរដើម្បីផ្តល់កម្លាំងចិត្ត។ បើសិនជាសំណាងរបស់ពួកគេមិនល្អ Ramsey នៅតែអាច hack រថយន្តនេះដើម្បីសង្រ្គោះពួកគេបានផងដែរ។ 

*Image credits to Garena Free Fire

កុំភ្លេចបញ្ចូលក្នុងគណនី Free Fire របស់អ្នកដែលមានតែមួយគត់ក្នុង Codashop។ យើងធានាថាបទពិសោធន៍ការបញ្ចូលគឺកាន់តែរហ័ស និងមានសុវត្ថិភាពដែលមានជម្រើសក្នុងការទូរទាត់ច្រើនជាងមុនសម្រាប់ជ្រើសរើស ។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here