Heroes MLBB នឹងទទួលបានអត្ថប្រយោជន៍ពី War Axe

0
767

MLBB heroes will best make use of the War Axe

Hero ទាំងនេះនឹងប្រែជាកំណាចឃោរឃៅនៅពេលប្រើប្រាស់ Item ថ្មីនេះ

តើអ្នកមានអារម្មណ៍ថា Hero MLBB របស់អ្នកមានសមត្ថភាពខ្សោយ និងតែងតែប្រយុទ្ធមិនដល់គេមែនទេ? តើអ្នកមានធ្លាប់ពិនិត្យមើលទេថាអ្នកកំពុងប្រើប្រាស់ Emblem ដែលត្រឹមត្រូវ? តើអ្នកបានជ្រើសរើស hero ទប់ទល់នឹងសត្រូវដែលសាកសមហើយឬនៅ? តើអ្នកមានពិចារណាច្បាស់លាស់ហើយឬនៅក្នុងការជ្រើសរើសសម្ភារៈសម្រាប់ការ Build? យើងប្រហែលជាមានចម្លើយសម្រាប់អ្នក នោះគឺ War Axe។ Item ថ្មីនេះគឺសម្រាប់ Fighters ប្រើប្រាស់ក្នុងការបង្កើនស្ថេរភាពក្នុងការប្រយុទ្ធ និងបង្ក Damage បន្ថែម។ 

នេះគឺ War Axe វាប្រយុទ្ធកាន់តែយូរ វាកាន់តែខ្លាំង។ សម្រាប់អ្នកដែលមិនទាន់បានប្រើប្រាស់វា អ្នកគួរតែអានអត្ថបទនេះ។ 

រឿងនិទានពី the Axe

Battleaxe ត្រូវបានប្រើប្រាស់ដោយបុព្វបុរស Leonin ដោយរួមដៃជាមួយនឹង Elves ក្នុងការប្រឆាំងនឹងកម្លាំង Abyss។ នៅពេលដែលពួកគេមិនអាចបន្តប្រយុទ្ធ អាវុធនេះ​ និងថាមពលរបស់វាធា្លក់ចូលទៅក្នុងដំណេកដ៏សែនយូរ។ ពេលវេលាបានកន្លងផុតទៅ អ្នកប្រយុទ្ធរបស់ Leonin ម្នាក់ដែលពោរពេញទៅដោយកំហឹង និងឆន្ទះជាអ្នកប្រយុទ្ធបានដាស់វាឲ្យងើបឡើងវិញ។ ដោយហេតុនេះ វាបានបង្ហាញខ្លួនក្នុងសមរភូមិសារជាថ្មី។ 

ពត៌មានអំពីសម្ភារអាវុធ៖

  • +45 Physical ATK
  • +550 HP
  • +10% CD Reduction
  • តម្លៃ៖ 1980 Gold

Unique Passive – Fighting Spirit: ចូលក្នុងជំហរជាអ្នកប្រយុទ្ធនៅពេលបង្ក Damage ទៅលើសត្រូវ។ វាបង្កើន Physical Attack របស់ hero ចំនួន 9 និង Physical Penetration ចំនួន 3 រៀងរាល់វិនាទីរហូតទៅដល់ 3 វិនាទីដែលមានប្រសិទ្ធភាពរហូតទៅដល់ 8 Stack (Marksmen/Mages/Supports ប្រើបានត្រឹមតែពាក់កណ្តាលចំនួន stack នេះប៉ុណ្ណោះ) នៅពេល stack ពេញ វាក៏បង្កើន Movement Speed បាន 20% ផងដែរ។

Fighters អាចទទួលបានអត្ថប្រយោជន៍ជាច្រើនពីការប្រើប្រាស់ War Axe។ Ability ក្នុងការបង្កើន Stack បានរហូតទៅដល់ 8 ផ្តល់ Physical Attack និង Physical Penetration បន្ថែមដើម្បីធ្វើឲ្យ hero របស់អ្នកកាន់តែកោងកាច និងបង្ក Damage បានកាន់តែច្រើន។ ពិនិត្យមើល Hero ខាងក្រោមដែលអាចទាញយកប្រយោជន៍ច្រើនបំផុតពី Item ថ្មីមួយនេះ។ 

X.Borg

X.Borg

Firaga Armor បានត្រលប់មកក្នុងការលេង Ranked សារជាថ្មី។ ហើយជាមួយការប្រើប្រាស់ War Axe គាត់នឹងទម្លុះឆ្លងកាត់សមរភូមិបានយ៉ាងងាយ និងធ្វើការប្រយុទ្ធបានកាន់តែយូរ។ 

ធ្វើការ build War Axe ជាមុនសិន ព្រោះវាបង្កើន Physical attack និង Physical Penetration របស់ X.Borg។ Unique Passive របស់ War Axe ដំណើរការបានយ៉ាងល្អជាមួយនឹង First Skill របស់ X.Borg ដែលធ្វើឲ្យ Fire Missiles របស់គាត់កាន់តែធ្វើឲ្យសត្រូវឈឺនៅក្នុងការប្រយុទ្ធជាក្រុម។ បន្ថែមពីនេះ movement speed បន្ថែមដែលបានពីការ Item ថ្មីនេះនឹងជួយ X.Borg ក្នុងការតាមចាប់សត្រូវរបស់ខ្លួន។ អ្នកក៏អាចភ្ជាប់ Immortality ដើម្បីបង្កើនឱកាសក្នុងការរស់ ជាពិសេសនៅពេលដែលអ្នកលេងគាត់ក្នុង Lane ចំហៀង។ 

គន្លឹះបន្ថែម៖ លេង X.Borg ជាមួយនឹង Rafaela ក្នុងក្រុមតែមួយដើម្បីទទួលបាន Movement Speed និង Slow Effect បន្ថែមទៀត។ 

Balmond

Balmond

អ្នកគួរតែកត់ចំណាំចំណុចខាងក្រោមនេះឲ្យបានល្អ៖ Bloody Beast នេះបានត្រលប់មកវិញជាមួយនឹង Buff ថ្មីដែលកាត់បន្ថយការ Cooldown នៃ Second Skill របស់គាត់បានយ៉ាងច្រើន។ អ្នកលេងអាចធ្វើការចុច Spam Cyclone Sweep បានកាន់តែលឿន ដែលជាអ្នកបង្ក Damage ច្រើនបំផុតរបស់គាត់។ គាត់ក៏អាចប្រើវាបានដើម្បីធ្វើការកាត់ Lanes ព្រោះថាវាមាន CD ទាប។ 

War Axe ជា item ដំបូងល្អបំផុតសម្រាប់ Balmond ព្រោះគាត់តែងតែនៅក្នុងការប្រកួតបានយូរជាងគេ និងមានភាពរឹងមាំខ្លាំង។ ត្រូវចាំថា War Axe នឹងកាន់តែខ្លាំងពេលវាវាយកាន់តែយូរ។ Second skill របស់គាត់ក៏អាចទទួលបានប្រយោជន៍ពីវាផងដែរ ធ្វើឲ្យ Unique passive របស់វាដំណើរការដើម្បីបង្កើន Physical Attack។ វាមានប្រយោជន៍យ៉ាងច្រើននៅដើមហ្គេម ដែលអ្នកអាចធ្វើការទម្លុះ Lane បានយ៉ាងងាយ និងធ្វើការឆារឆៅ Junglers ដើម្បីពន្យឺតការ Farm និងសម្លាប់ Minion របស់ពួកគេ។ 

Sun

Sun

Monkey King ដែលទទួលបានកំណែទម្រង់ថ្មីនេះនឹងប្តូរពីចេកទៅរកការពារច្បាស់លាស់នៅពេលដែលគាត់មាន War Axe សម្រាប់ប្រើប្រាស់។ Fighter មិនចេះខ្លាចនេះអាចបែកភាគបានជាច្រើនដែលអាចធ្វើឲ្យសត្រូវជ្រួលច្របល់ ជាពិសេសពួកដែលមានសមត្ថភាពខ្សោយ។ ខ្លួនបំបែករបស់ Sun ទាំងអស់នឹងទទួលបានអត្ថប្រយោជន៍ពី Unique passive របស់ War Axe ដោយការទទួលបាន Physical Attack បន្ថែមដែលមានន័យថាពួកគេអាចបង្ក Damage បានកាន់តែច្រើន និងគួរឲ្យខ្លាច។

នៅពេលដែល Passive របស់ War Axe ធ្វើការកើនឡើង អ្នកនិងខ្លួនបំបែករបស់អ្នកនឹងទទួលបាន Damage បន្ថែម។ វាមានអត្ថប្រយោជន៍បំផុតនៅពេលចូលទៅក្នុងការប្រយុទ្ធដ៏ក្តៅគគុក។ បើសិនជាអ្នកធ្វើការ Build វាពីដើមហ្គេមទៅ សាកស្រម៉ៃមើលទៅនៅពេលដែលមាន Sun ចំនួនបីព្រួតដៃគ្នាវាយសម្រុកទៅលើអ្នក ជាពិសេសនៅដើមហ្គេម។ 

Thamuz

Thamuz

Fighter កំណាចមួយទៀតដែលអាចទាញប្រយោជន៍ពី War Axe គឺ Thamuz, the Lord of Lava។ War Axe អាចបង្កើន Damage ជាបន្តបន្ទាប់ដើម្បីបង្កើនការវាយប្រហាររបស់គាត់ ដែលផ្តល់ឲ្យ Thamuz នូវកម្លាំងបន្ថែមក្នុងការបង្ក Ddamage ទៅលើសត្រូវ។ 

Mains របស់ Thamuz អាចប្រើ War Axe ជា item ដំបូងក្នុងការបង្ក Damage។ Passive Effect របស់វាអាចមានរយះពេលយូរជាងជាមួយនឹងការបញ្ចេញ Lava របស់ Thamuz ដែលបង្កជា Damage ពិតប្រាកដ។ វាក៏បង្កើន Movement speed ឲ្យ Thamuz រត់គេច ឬតាមចាប់សត្រូវផងដែរ។ 

Claude

Claude

ជាចុងក្រោយ បើសិនជាអ្នកគិតថាមានតែ Fighters ទេដែលអាចទាញយកផលប្រយោជន៍ពី War Axe បាននោះ អ្នកអាចគិតម្តងទៀតបាន។ Claude ដែលជា Master Thief អាចប្រើប្រាស់ Item ថ្មីនេះបាននៅក្នុងការ Build របស់គាត់។ ទោះបីជាវាផ្តល់ Stacked Effects ត្រឹមតែពាក់កណ្តាលប៉ុណ្ណោះឲ្យទៅ Hero Marksman ក៏យើងនៅតែគិតថាវាសាកសមសម្រាប់ Claude ក្នុងការប្រើប្រាស់។

យើងដឹងថា Claude ពិបាកនឹងចាប់ព្រោះគាត់អាចផ្លាស់ទីបានលឿន និងមាន Second Skill ដែលអាចឲ្យគាត់ផ្លាស់ប្តូរទីកន្លែងបាន។ Mains របស់ Claude អាចធ្វើការតម្លើងសមត្ថភាពបានជាមួយនឹង War Axe ចាប់ពីពាក់កណ្តាលហ្គេមទៅ ហើយបន្ថែម Movement Speed ដើម្បីឲ្យជាជំនួយដល់ First Skill របស់គាត់។ ផ្តល់ Item ការពារមួយទៅគាត់ (ដូចជា Brute Force Breastplate) ដើម្បីធ្វើឲ្យគាត់កាន់តែគួរឲ្យខ្លាចនៅពេលហ្គេមបន្តទៅមុខ។ 

*All images credit: Moonton / Mobile Legends

កុំភ្លេចបញ្ចូលពេជ្រក្នុង Mobile Legends តាម Codashop។ យើងធានាថាការបញ្ចូលពេជ្ររបស់អ្នក  កាន់តែរហ័ស និងមានភាពងាយស្រួល ហើយធ្វើឲ្យបទពិសោធន៍ការលេងរបស់អ្នកកាន់តែប្រសើរ។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here