Characters ក្នុង Genshin Impact ទាំងនេះគឺពិតជា Waifu ពួកគេនឹងធ្វើឲ្យអ្នកមានអារម្មណ៍ល្អ

0
701

Genshin Impact Waifu Characters

យល់ស្រប ឬមិនយល់ស្រប យើងអាចប្រាកដបានចំពោះរឿងមួយ៖ Waifu គឺអមតៈ។

Genshin Impact ជាហ្គេមដ៏ល្អ។ យើងធ្វើការបញ្ជាក់ពីភាពល្អរបស់វាជាមួយនឹងខ្សែសាច់រឿងដ៏ទាក់ទាញ រូបភាពនៃបរិស្ថានដ៏ស្រស់ស្អាត និងការបញ្ចូលសម្លេងដ៏អស្ចារ្យ។ ក្នុងនោះក៏មានបណ្តុំ Characters ជាច្រើនដែលដើរជុំវិញ Teyvat ជាមួយនឹងភាពអង់អាចក្លាហាន និងភាពទាក់ទាញ។ ដូចដែលបាននិយាយខាងមុខ យើងនឹងបង្ហាញស្ត្រីនាំមុខនៅក្នុង Genshin Impact ដោយយោងទៅតាមរូបសម្បត្តិ ចរិកលក្ខណៈ និងការរួមបញ្ចូលគ្នានៃភាពរឹងមាំ និងភាពទាក់ទាញ។ តើមួយណាជា Waifu Character ដែលល្អដាច់គេ? សូមពិនិត្យមើលខាងក្រោមដើម្បីដឹងថា Character សំណព្វចិត្តមាននៅក្នុងបញ្ជីនេះឬទេ។ 

Mona

Mona

យើងចាប់ផ្តើមពី Mona ដែលជាហោរាសាស្ត្រវ័យក្មេងមកពី Mondstadt។ Mona មានទម្រង់មុខដ៏គួរឲ្យស្រលាញ់ជាងគេនៅក្នុងហ្គេម។ កែវភ្នែកពណ៌បៃតងនិងរាងស្វែល គួបផ្សំជាមួយអត្តចរិកជាអ្នកចេះដឹងគឺជាគុណសម្បត្តិដ៏កម្ររបស់នាងដែលអាចធ្វើឲ្យអ្នកផ្សេងទៀតចាញ់ការសន្តំរបស់នាង។ រឿងដែលគួរឲ្យស្ងើចសរសើររបស់នាងនោះគឺនាងមិនប្រើប្រាស់សមត្ថភាពហោរាសាស្រ្តរបស់នាងដើម្បីរកកម្រៃនោះទេ។ ឲ្យពិន្ទុបន្ថែមសម្រាប់ការលេងខ្លួន និងការរត់លើទឹករបស់នាងដែលអាចមានប្រយោជន៍ក្នុងការលេងហ្គេម។ 

Sucrose

Sucrose

អ្នកបម្លែងរូបធាតុដោយប្រើវេទមន្ត Anemo ម្នាក់នេះត្រូវតែមាននៅក្នុងបញ្ជី។ Sucrose ជាមនុស្សដែលពូកែឆ្ងល់ពីគ្រប់យ៉ាងនៅជុំវិញខ្លួន ហើយវាជារឿងកម្រណាស់ដែលអ្នកបានជួបមនុស្សដែលចង់ផ្លាស់ប្តូរពិភពលោកដោយប្រើវេទមន្ត។ នាងជាគម្រូដ៏ល្អបំផុតសម្រាប់បង្ហាញពីការគាំទ្រ DPS។ Sucrose មានជំនាញក្នុងការរៀបចំបង្គុំ Elemental និងមាន CC ល្អផងដែរ។ យើងពេញចិត្ត Sucrose ព្រោះនាងជាមនុស្សដែលឆាប់ភ័យខ្លាច និងគួរឲ្យក្នាញ់(នៅពេលខ្លះ)។ បន្ថែមពីនេះគឺវែនតាពណ៌ខ្មៅដែលបន្ថែមភាពទាក់ទាញឲ្យនាងផងដែរ។ សូមកុំប្រកាន់ឈ្មោះ Ability របស់នាងព្រោះវាអាចពិបាកនឹងចងចាំបន្តិច។ 

Jean

Jean

Jean ដែលជា Dandelion Knight មានប្រវត្តិរូបដ៏គួរឲ្យស្ញប់ស្ញែង៖ ជាពលរដ្ឋមួយរូបរបស់ Mondstadt និងជា Acting Grand Master នៃ Knights of Favonius។ គ្រប់គ្នាស្រលាញ់ Jean ព្រោះនាងជាមនុស្សឧស្សាហ៍ព្យាយាមធ្វើការមិនចេះហត់ដើម្បីដោះស្រាយបញ្ហាដែលកើតឡើង។ នាងជាមនុស្សគោរពតួនាទីណាស់ មិនថាសូម្បីតែរកឆ្មារដែលបាត់ទៅ។ បើមិនគិតរឿងតួនាទី Jean ជាមនុស្សដែលគួរឲ្យរាប់អានណាស់។ នៅក្នុងសមរភូមិ នៅពេលដែលនាងឃើញនរណាម្នាក់រងរបួសនាងធ្វើការព្យាបាលក្រុមរបស់នាង។ គួរឲ្យស្រលាញ់ ស្គាល់តួនាទី និងមិនចេះរេរា តើចំណុចណាដែលមិនគួរឲ្យស្រលាញ់?

Fischl

Fischl

បើសិនជាអ្នកចូលចិត្តការផ្សងព្រេង អ្នកមានដៃគូរដ៏ល្អជាមួយនឹងអ្នកស៊ើបអង្កេតម្នាក់នេះសម្រាប់ Guild របស់ Adventurer។ Fischl ធ្វើដំណើរជាមួយក្អែករបស់នាងគឺ OZ ហើយជាមួយគ្នាពួកគេគឺជាតារាកំពុងពេញនិយម។ នាងមានសំណួរច្រើនជាងចម្លើយ ប៉ុន្តែញាណដ៏ល្អរបស់នាងតែងតែបញ្ជាក់ថាគំនិតរបស់នាងគឺជាការពិត។ Fischl ជាមនុស្សដែលចម្លែកជាងគេក្នុងចំណោមអ្នកផ្សេងទៀតដែលបានរៀបរាប់ខាងលើ ហើយជាមួយនឹងសារសម្លេងពីរឃ្លារបស់នាង នាងជាមនុស្សម្នាក់ដែលគួរឲ្យចាប់អារម្មណ៍។ ការប្រើប្រាស់ និងការផ្លាស់ទីដ៏ល្អរបស់នាងធ្វើឲ្យនាងជាប់ក្នុងលំដាប់ខ្ពស់ ជាអ្នកដែលមាន Skills មានប្រយោជន៍ទាំងការវាយប្រហារ និងការការពារ។ 

Barbara

Barbara

គេអាចនិយាយបានថាពលរដ្ឋទាំងអស់នៅ Mondstadt ស្រលាញ់ពេញចិត្តនឹង Barbara។ នាងជាមនុស្សមានមន្តស្នេហ៍ និងធ្វើគ្រប់យ៉ាងដើម្បីចែករំលែកក្តីស្រលាញ់។ ជាមនុស្សឆ្លាត និងវិជ្ជមាន រូបសម្បត្តិរបស់នាងតែម៉្យាងក៏អាចលើកទឹកចិត្តមនុស្សបានដែរ។ លក្ខណៈសម្បត្តិខាងក្នុងរបស់នាងដែលធ្វើឲ្យ Barbara កាន់តែមានភាពទាក់ទាញ។ នៅក្នុងហ្គេម នាងងាយស្រួលក្នុងការប្រើ និងមានសមត្ថភាពក្នុងការបំពេញភារកិច្ច។ យើងទទួលស្គាល់ថាសក់ទីទុយរបស់នាងគឺពិតជាគួរឲ្យស្រលាញ់ណាស់ជាមួយនឹងរូបរាងតូចច្រឡឹងរបស់នាង។ និយាយឲ្យខ្លីទៅ នាងជាមនុស្សដែលគ្រប់គ្នាស្រលាញ់ព្រោះនាងគិតពីអ្នកដទៃមុនខ្លួនឯងជានិច្ច។ 

*ប្រភព្វដើមនៃរូបភាពទាំងអស់បានពី Mihoyo / Genshin Impact

កុំភ្លេចបញ្ចូលគ្រីស្តាល់ Genesis Crystals សម្រាប់ Genshin Impact នៅក្នុង Codashop។ វាកាន់តែរហ័ស និងមានភាពងាយស្រួលជាមួយនឹងជម្រើសក្នុងការទូរទាត់ច្រើនជាងមុនសម្រាប់ជ្រើសរើស ។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here