PUBG Mobile៖ Easter Eggs និង Chicken Dinners មួយណាមកមុន?

0
544

PUBG Mobile - Easter Eggs

យើងគ្រប់គ្នាសុទ្ធតែដឹងហើយថា PUBG Mobile ល្បីល្បាញប៉ុណ្ណាដែលមានអ្នកលេង Battle Royales រាប់លាននាក់ជារៀងរាល់ថ្ងៃនៅជុំវិញពិភពលោក។ ពួកគេប្រហែលជាធ្វើការចងចាំផែនទី Items និងអាវុធ ហើយប្រហែលជារឿងផ្សេងៗជាច្រើនទៀត។ តើអ្នកចង់ដឹងអាថ៌កំបាំង និងគន្លឹះសំខាន់ៗផ្សេងទៀតដែលឬទេ? ចំណាយពេលមួយនាទីដើម្បីស្វែងយល់ពីវាមុនពេលអ្នកលោតឆ័ត្រពីលើយន្តហោះក្នុង Erangel។ ‘Easter Eggs’ ទាំងនេះស្តាប់ទៅគួរឲ្យចាប់អារម្មណ៍ណាស់នៅក្បែរ Chicken Dinners។ 

  1. រឿងនេះគឺជារឿងចាស់ណាស់ហើយ តែវាល្អ។ នៅ Zharki មានកន្លែងសម្ងាត់មួយសម្រាប់ធ្វើ Picnic ដែលអ្នក និងក្រុមរបស់អ្នកអាចអង្គុយញ៉ាំអាហារដូចជាផ្លែឈើ និងភីហ្សាបាន។ វាមានភ្ជាប់មកជាមួយនូវតន្ត្រីកំដរអារម្មណ៍សម្រាប់បរិយាកាសអង្គុយសម្រាក។ វាល្អឥតខ្ចោះសម្រាប់ Chicken Dinners របស់អ្នក

    Picnic Area - PUBG Mobile
    Image from Reddit
  2. ប្រទេសឥណ្ឌា។ ការផ្សាយពាណិជ្ជកម្មលើទូរទស្សន៍នេះមានរយះពេល 27 វិនាទីដែលមានតារាសម្តែងដើរតួជា Character រួមមានមនុស្សល្បីដែលជាអ្នកតំណាងគឺ Helmet Guy

    PUBG Mobile
    Screengrab from YouTube
  3. ទីកន្លែងមួយចំនួននៅក្នុង PUBG គឺជាកន្លែងពិតៗនៅក្នុងប្រទេសរុស្សី។ វាមានដូចជា School (ចេញពី Chernobyl) Ruins នៅផ្នែកខាងកើតនៃ Sanhok (ចេញពី Dagestan Mountains) និង Pochinki (ទទួលបានគំនិតបំផុសពី Yasnaya Polyana)។
  4. Bots (អ្នកលេង/ Characters ដែលជា AI) មិនមែនសុទ្ធតែអាក្រក់នោះទេ។ វាត្រូវបានបង្កើតឡើងដើម្បីជួយអ្នកលេងឲ្យទទួលបានបទពិសោធន៍ ជាពិសេសនៅដើមហ្គេម និងជួយពង្រឹងភាពក្លាហានរបស់អ្នកលេង  
  5. ឃ្លាដ៏ល្បី ‘Chicken Dinner’ គឺមានដើមកំណើតមកពីការលេងល្បែងតាំងពីទស្សវត្សរ៍ឆ្នាំ 1930 ក្នុងកំឡុងពេលវិបត្តិសេដ្ឋកិច្ចពិភពលោក។ បើសិនជានរណាម្នាក់ឈ្នះ នោះបានន័យថាគាត់មានប្រាក់សម្រាប់ទិញ ‘មាន់សម្រាប់អាហារពេលល្ងាច’។ ឃ្លានេះក៏មានការពេញនិយមផងដែរនៅក្នុងខ្សែរភាពយន្តចោរលួចរបស់អាមេរិចគឺរឿង 21 ដែលបញ្ចាំងក្នុងឆ្នាំ 2008 និងចូលរួចសម្តែងដោយលោក Kevin Spacey។ 

    21

  6. តើឈ្មោះមានន័យដូចម្តេច? បើសិនជាអ្នកគិតថាឈ្មោះ Erangel ជាឈ្មោះប្រឌិត អ្នកអាចទាយម្តងទៀតបាន។ ឈ្មោះនេះគឺបង្កើតចេញមកពីឈ្មោះ Eryn ដែលជាឈ្មោះរបស់កូនស្រីរបស់លោក Brendan Greene ដែលជាស្ថាបនិករបស់ PUBG។ 

    Erangel

  7. អ្នកប្រហែលជាដឹងហើយថាបើអ្នកដាក់អាវុធរបស់អ្នកនៅក្រោយខ្នង អ្នកនឹងរត់បានលឿនជាងមុន។ តែតើអ្នកមានដឹងទេថាបើសិនជាអ្នកកាន់កាំភ្លើងខ្លី អ្នកអាចរត់បានក្នុងល្បឿនដូចគ្នា? 

  8. តើអ្នកចង់ដឹងមែនទេថាតើយន្តយន្តមួយធ្លាប់ត្រូវបានប្រើដោយនរណាម្នាក់ហើយឬនៅ? អ្នកអាចកត់សម្គាល់វាបានដោយគ្រាន់តែមើលទៅលើទិសដៅដែលយាន្តយន្តបែរមុខទៅ។ ឡាន (ឬយាន្តយន្តលើដី) បែរមុខទៅទិសខាងកើត ចំណែកឯទូកបែរមុខទៅទិសខាងលិច។
  9. តម្លៃ 1000 ដុល្លារអាមេរិចសម្រាប់កន្សែងបិទមុខក្នុងហ្គេម? Items ដ៏កម្រមួយក្នុង PUBG គឺកន្សែងបិទមុខពណ៌ក្រហមដែលមកជាកញ្ចប់សម្រាប់កម្មង់ (នៅក្នុងប្រអប់ loot)។ មួយរយះក្រោយមក វាបានបាត់ស្រមោល ឬកម្រនឹងមានមុខជាថ្មី។ មានគេរាយការណ៍ថាវាត្រូវបានគេទិញក្នុងតម្លៃ 1000 ដុល្លារអាមេរិច។
  10. ផែនទី Erangel គឺត្រូវបានគេប្រកបថា “Er-Angle” ប៉ុន្តែវាគួរតែត្រូវបានប្រកបថា “Er-angel”។
  11. PUBG ទទួលបានគំនិតបំផុសធំពីខ្សែភាពយន្តជប៉ុន “Battle Royale” ដែលត្រូវបានចាក់បញ្ចាំងក្នុងឆ្នាំ 2000។
    blue zone
  12. ផ្ទុយពីហ្គេមក្នុង PC ដែលអ្នកអាចបាញ់ទៅលើសមាជិកក្រុមបាន PUBG Mobile អនុញ្ញាតឲ្យអ្នកបង្ករបួសទៅលើសមាជិកក្រុមបានតែចំពោះការគប់គ្រាប់បែក ឬការបំផ្ទុះយាន្តយន្តប៉ុណ្ណោះ។
  13. រង្វង់នៃជីវិតមែនទេ? គេមានគម្រោងធ្វើ Zone ពណ៌ខៀវជារាងការេនោះទេ តែដោយសារតែកង្វះខាតនៃសមត្ថភាពក្នុងការសរសេរកូដ អ្នកបង្កើតសម្រេចចិត្តប្រើរង្វង់ជំនួសវិញ។
  14. ចង់បានសម្លាប់សត្រូវដែលពាក់មួយ Level 3 ដោយបាញ់តែមួយគ្រាប់មែនទេ? ប្រើ AWM។
    Crossbow
  15. Crossbow ជាកាំភ្លើងតែមួយគត់ដែលគ្មានសម្លេង គឺគ្មានសម្លេងសោះទោះជានៅឆ្ងាយប៉ុណ្ណា។
  16. បើសិនជាអ្នកចង់សម្អាតបន្ទប់ និងពន្យាក់ស្មារតីសត្រូវឲ្យបានកាន់តែប្រសើរ ប្រើគ្រាប់បែកដៃ។
  17. បើសិនជាអ្នកចង់ធ្វើដំណើរបានឆ្ងាយបានលឿន ឬវាយទៅលើសត្រូវ (ដោយមិនបង្ករបួស) គប់គ្រាប់បែកដាក់ពួកគេ។ * មានប្រសិទ្ធភាពក្នុងកន្លែងបាញ់គ្នា។
  18. ដើរជើងទទេរល្អជាង។ ការដើរជើងទទេរគឺស្ងាត់ជាងការពាក់ស្បែកជើង។ នេះហើយជាមូលហេតុដែលអ្នកលេងមួយចំនួនធំដោះស្បែកជើងនៅក្នុង Lobby មុនចូលលេង។
    Barefoot
  19. ការសារេ Scope៖ Scope 8x អាចសារេបានរវាង 4x នឹង 8x។ Scope 6x អាចសារេរបានវាង 3x នឹង 6x។
  20. Pochinki អាចជាកន្លែងដែលគេពេញនិយមចុះបោះជំរំបំផុតក្នុង PUBG Mobile ។
  21. Item មួយដែលគេមិនសូវចាប់អារម្មណ៍ក្នុង PUBG គឺ Choke សម្រាប់ Shotgun ព្រោះថាអ្នកលេងមិនដឹងថាវាប្រើទៅមានប្រយោជន៍អ្វី។ វាជា Attachment សម្រាប់ Shotguns ដែលជួយក្នុងការបន្ថយការពង្រាយគ្រាប់នៅពេលបាញ់។ ពេលនេះអ្នកដឹងហើយ។

កុំភ្លេចបញ្ចូល UC ក្នុងគណនី PUBG Mobile របស់អ្នកដែលមានតែមួយគត់ក្នុង Codashop។ យើងផ្តល់ការបញ្ចូលដែលកាន់តែងាយស្រួល និងរហ័សដោយមិនចាំបាច់មានការចុះឈ្មោះចូល ឬលេខសម្ងាត់អ្វីឡើយ។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here