Mobile Legends ‘Easter Eggs’ ទាំង 50 ដែលអ្នកប្រហែលជាមិនធ្លាប់ដឹង

0
1158

ដឹងទេថាអ្នកណាដែលមិនប្រើដៃក្នុងការប្រយុទ្ធ អ្នកដែលកាន់អាវុធតែមិនប្រើ Hero ដែលនិយាយច្រើនបំផុត និងរឿងជាច្រើនទៀត!

Easter Eggs - Mobile Legends

យើងបានចូលមកដល់ពេលវេលាមួយជារៀងរាល់ឆ្នាំដែលទន្សាយចេញលោត ហើយយើងអបអរការប្រមាញ់សុតដ៏ល្បីល្បាញ និងសប្បាយរីករាយ។ យើងបានរៀបចំ ‘Easter eggs’ ផ្ទាល់ខ្លួនដែលលើកនេះ Heroes សំណព្វចិត្តរបស់អ្នកក្នុង Mobile Legends នឹងធ្វើឲ្យអ្នកភ្ញាក់ផ្អើលជាក់ជាមិនខាន។ តោះយើងចាប់ផ្តើមការប្រមាញ់ដែលមានអាយុកាលចំណាស់នេះទាំងអស់គ្នា។

  1. តើអ្នកមានដឹងទេថា Granger ចូលចិត្តលេងវីយូឡុងទាំងដែលគាត់ថ្លង់ស្តាប់ភ្លេងមិនបាន? អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ទៀតនោះគឺជំនាញវីយូរឡុងដែលស្តាប់មិនយល់របស់គាត់អាចធ្វើឲ្យសត្រូវរបស់គាត់វង្វេងស្មារតី។
  2. អាវុធផ្សេងគ្នារបស់ Beatrix ធ្វើឲ្យគាត់មានអារម្មណ៍ផ្សេងគ្នា ដែលនាំឲ្យមានរូបតំណាងទាំងនោះ។ Nibiru = ញញឹម Wesker=ញាក់ភ្នែកលៀនអណ្តាតចេញ Renner=ទឹកមុខស្មើ Bennet=ខឹង
  3. ថាមពលបំផ្លាញពីដៃស្តាំរបស់ Brody គឺបានមកពីបិសាចដែលគាត់វាយទម្លុះទ្រូង។ 
  4. តើអ្នកមានចាប់អារម្មណ៍ទេថា Bruno មិនដែលប្រើដៃរបស់គាត់ឡើយពេលគាត់វាយទៅលើសត្រូវ? គាត់ក៏ជា Hero ដំបូង និងតែមួយគត់ដែលមាន Ability ចេញពីកីឡា (បាល់ទាត់)។Bruno
  5. ឈ្មោះ Clint គឺសំដៅទៅលើរូបលោក Clint Eastwood ផ្ទាល់តែម្តង។
    Clints
  6. ពាក្យថា ‘Hanabi’ ត្រូវបានប្រែពីភាសាជប៉ុនដែលមានន័យថា ‘កាំជ្រួច’។ លើសពីនេះ អាវុធរបស់នាងមានឈ្មោះថា ‘Higanbana’ សំដៅទៅលើផ្កា Red Spider Lily។
  7. បើសិនអ្នកជាហ្វេនរបស់ How to Train Your Dragon ចូលទៅមើល Skin Irithel’s Night Arrow។ មិនចាំបាច់អរគុណទេ!
  8. បើសិនជាអ្នកប្តូរសារសម្លេងរបស់ Kimmy ទៅភាសាជប៉ុន នាងនឹងនិយាយ “Fighting Jimmy!” ជាជាង Kimmy។
  9. Skin Blue Spectre របស់ Layla ជា skin ដែលកម្របំផុតក្នុង Mobile Legends (វាបានមកពីកម្មវិធីក្រៅមួយដែលមានតែនៅប្រទេស Philippines ក្នុងឆ្នាំ 2017)។
  10. Lesley និង Harley ជាបងប្អូនចិញ្ចឹមនឹងគ្នា។
  11. Miya ជា ‘Mascot’ ផ្លូវការរបស់ Mobile Legends ហើយក៏ជា Hero ដំបូងបំផុតក្នុងហ្គេមផងដែរ។Miya
  12. Moskov និង Khaleed ជាមិត្តភក្តិស្លាប់រស់នឹងគ្នា។
  13. Roger ជា Fighter/Marksman hybrid តែមួយគត់ក្នុងហ្គេម។
  14. Yi Sun-Shin ជា hero តែមួយគត់ដែលអាចជំនួស Crystal base ជាមួយនឹង Turtle Ship។Yi Sun-Shin
  15. តើអ្នកមានដឹងពីឈ្មោះផ្សេងដែលត្រូវបានផ្តល់ឲ្យ Aldous ដែលឬទេ? ដំបូងគឺយើងឲ្យឈ្មោះថា Armstrong បន្ទាប់មក Aulrad ហើយក្រោយមកក៏ហៅថា Aldous។
  16. ឃ្លារបស់ Alpha គឺបានដកស្រង់មកពី Star Wars៖ ‘May the force be with you’ និង ‘The force is everywhere’។
  17. ជឿ ឬមិនជឿ តែ Alucard គ្មានទំនាក់ទំនងអ្វីជាមួយនឹង Dracula នោះទេ (ទោះបីជាឈ្មោះគាត់បានពីការត្រឡប់ឈ្មោះ Dracula ក៏ដោយ)។
  18. Argus មានដើមកំណើតជាទេវបុត្រដូច Rafaela ដែលដាក់ទារុណកម្មទៅលើមនុស្សអាក្រក់មុនពេលដែលគាត់ធ្លាក់ខ្លួនចូលទៅក្នុងភាពងងឹត។

    Argus
    Image credit: Moonton/Mobile Legends
  19. Badang ត្រូវបាននាំចេញពីកំពូលមនុស្សរបស់ម៉ាឡេដែលមានឈ្មោះដូចគ្នា។
  20. បើសិនជាអ្នកមើលរូបតំណាង Passive Skill របស់ Balmond អ្នកនឹងឃើញរូបរាងដើមរបស់គាត់។
    Balmond Passive Skill
  21. Bane ពីមុនគឺជាមនុស្សមុនពេលដែលគាត់កើតជាថ្មីទៅជា Anthropomorphic Octopus។ Deadly Catch ជា skill តែមួយគត់ដែលអាចបង្ក Damage ទៅលើ​ Turrets។
  22. Chou មានកាន់ Nunchaku នៅខាងក្រោយខ្នងតែមិនដែលប្រើវាទេ។Chou
  23. Dyrroth ជាប្អូនប្រុសរបស់ Silvanna ហើយក៏ជាកូនចិញ្ចឹមរបស់ Alice ផងដែរ។
  24. Gatotkaca ជា hero សញ្ជាតិឥណ្ឌូណេស៊ីរួមជាមួយនឹង Kadita។ គាត់ និង Belerick ជាមនុស្សតែមួយគត់ដែលអាចឆាឆៅសត្រូវបាន។Gatotkaca
  25. ឈ្មោះពេញរបស់ Guinevere គឺ Guinevere Baroque។
  26. Skin Flower of the Wastes របស់ Gilda គឺបានគំនិតមកពីរឿង Mad Max ដ៏ល្បីដែលនិយាយពីរឿងដែលកើតឡើងក្រោយសេចក្តីវិនាស។Gilda
  27. Jawhead ត្រូវបានចាត់ទុកជា hero ស្រីព្រោះគេផ្តោតសំគាល់ទៅលើ Ellie ផ្ទាល់។
  28. បើសិនជាអ្នកសម្លឹងទៅមើលខ្សែរក្រវ៉ាត់របស់ Masha វាស្រដៀងទៅនឹង រូប Badge ក្នុង rank Master។Masha
  29. Minsitthar គឺទទួលបានគំនិតពីស្តេច Kyansittha របស់មីយ៉ាន់ម៉ា។
  30. Paquito គឺទទួលបានគំនិតបំផុសពីកីឡាករប្រដាល់សេរីជនជាតិភីលីពីនលោក Manny Pacquiao។Paquito
  31. Ruby ទទួលបានគំនិតបន្តិចបន្តួចពីរឿង The Little Red Riding Hood។
  32. អ្នកគ្មានថ្ងៃយល់ពីអ្វីដែល Thamuz និយាយនោះទេ។ គ្មានថ្ងៃឡើយ។
  33. Terizla បង្កើតអាវុធ Bloodlust Axe។ ដោយឡែកយើងគ្មានថ្ងៃឃើញមុខពេញរបស់គាត់ឡើយ។
  34. Yu Zhong គឺប្រហែលជា hero ដែលនិយាយច្រើនបំផុតក្នុង Mobile Legends ជាមួយនឹងសម្តីជាង 30 នៅក្នុងហ្គេម។
  35. Zilong ជាបងប្រុសរបស់ Chang’e។
  36. Benedetta ជាពាក្យអ៊ីតាលីដែលមានន័យថា “ប្រទានពរ”។
  37. បើសិនជាអ្នកជាហ្វេនរបស់ Attack on Titan តើអ្នកមានដឹងទេថា Fanny ទទួលបានគំនិតមកពី Mikasa Ackerman? នាងគឺជា Hero ដែលពិបាកលេងបំផុត។ សូមសំណាងល្អ។
  38. ចំណង់ចំណូលចិត្តមួយរបស់ Gusion គឺការរត់ប្រណាំងជាមួយសត្វព្រៃ។
  39. Hanzo ជា Hero តែមួយគត់ក្នុងហ្គេមដែលមាន Self-stun។
  40. ភា្ជប់ទៅនឹងចំនុចទី 39 តួនាទីបច្ចុប្បន្ន និងតែមួយគត់របស់ Hayabusa គឺប្រម៉ាញ់ និងសម្លាប់ Hanzo។
  41. អក្សរ “L” ដែល Lancelot គូសពេលចេញមកដំបូងគឺទទួលបានគំនិតមកពីហត្ថលេខា “Z” របស់ Zorro។
  42. Skin ‘Force Warrior’ របស់ Saber គឺជា skin សមាជិក Starlight ដំបូង។Saber
  43. Skin Epic ឈ្មោះ Virus របស់ Selena មិនបានផ្លាស់ប្តូរនាងនោះទេ តែផ្តល់ឈុតមួយដល់នាងនៅពេលដែលនាងប្រើ Ultimate របស់នាង។
  44. Akai មានន័យថាក្រហមក្នុងភាសាជប៉ុន។
  45. Uranus ជា Hero តែមួយគត់ក្នុង Mobile Legends ដែលគ្មានជើង។Uranus
  46. ចំណូលចិត្តមួយរបស់ Aurora គឺការជិះ Skate ។ ដូចនេះ skin KOF របស់នាងមានមកជាមួយ ស្គី Skate។Aurora
  47. មង្គលការដែលគួរឲ្យអាម៉ាសរបស់ Pharsa គឺជាហេតុផលដែលធ្វើឲ្យនាងពាក់សញ្ញាសម្គាល់របស់នាងដោយបិទភ្នែក។
  48. Diggie ជា Hero ដែលតូចបំផុតដែលតូចបំផុតក្នុង Mobile Legends។
  49. Estes ជា Hero ដែលអាចទទួលបានផលចំណេញពី Stats របស់ក្រុមដោយសារតែបាន Moonlight Immersion របស់គាត់។
  50. Rafaela ជា hero ក្នុងចំណោម Hero ពីរដែលមាន Skin Easter។ មួយទៀតគឺ Chang’e ដែលមាន Skin Epic VIne Cradle ដែលទើបតែចេញថ្មី។
    Rafaela

*Trivias and other references from fandom.com.

កុំភ្លេចបញ្ចូល Mobile Legends Diamonds របស់អ្នកដែលមានតែមួយគត់ក្នុង Codashop។ យើងធានាថាការបញ្ចូលប្រាក់របស់អ្នកនឹងកាន់តែរហ័ស និងងាយស្រួលដើម្បីឲ្យអ្នកអាចទទួលបានបទពិសោធន៍លេងហ្គេមដែលគ្មានភាពរអាក់រអួល។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here