យើងគ្រប់គ្នាសុទ្ធតែដឹងហើយថា PUBG Mobile ល្បីល្បាញប៉ុណ្ណាដែលមានអ្នកលេង Battle Royales រាប់លាននាក់ជារៀងរាល់ថ្ងៃនៅជុំវិញពិភពលោក។ ពួកគេប្រហែលជាធ្វើការចងចាំផែនទី Items និងអាវុធ ហើយប្រហែលជារឿងផ្សេងៗជាច្រើនទៀត។ តើអ្នកចង់ដឹងអាថ៌កំបាំង និងគន្លឹះសំខាន់ៗផ្សេងទៀតដែលឬទេ? ចំណាយពេលមួយនាទីដើម្បីស្វែងយល់ពីវាមុនពេលអ្នកលោតឆ័ត្រពីលើយន្តហោះក្នុង Erangel។ ‘Easter Eggs’ ទាំងនេះស្តាប់ទៅគួរឲ្យចាប់អារម្មណ៍ណាស់នៅក្បែរ Chicken Dinners។
- រឿងនេះគឺជារឿងចាស់ណាស់ហើយ តែវាល្អ។ នៅ Zharki មានកន្លែងសម្ងាត់មួយសម្រាប់ធ្វើ Picnic ដែលអ្នក និងក្រុមរបស់អ្នកអាចអង្គុយញ៉ាំអាហារដូចជាផ្លែឈើ និងភីហ្សាបាន។ វាមានភ្ជាប់មកជាមួយនូវតន្ត្រីកំដរអារម្មណ៍សម្រាប់បរិយាកាសអង្គុយសម្រាក។ វាល្អឥតខ្ចោះសម្រាប់ Chicken Dinners របស់អ្នក
- ប្រទេសឥណ្ឌា។ ការផ្សាយពាណិជ្ជកម្មលើទូរទស្សន៍នេះមានរយះពេល 27 វិនាទីដែលមានតារាសម្តែងដើរតួជា Character រួមមានមនុស្សល្បីដែលជាអ្នកតំណាងគឺ Helmet Guy
- ទីកន្លែងមួយចំនួននៅក្នុង PUBG គឺជាកន្លែងពិតៗនៅក្នុងប្រទេសរុស្សី។ វាមានដូចជា School (ចេញពី Chernobyl) Ruins នៅផ្នែកខាងកើតនៃ Sanhok (ចេញពី Dagestan Mountains) និង Pochinki (ទទួលបានគំនិតបំផុសពី Yasnaya Polyana)។
- Bots (អ្នកលេង/ Characters ដែលជា AI) មិនមែនសុទ្ធតែអាក្រក់នោះទេ។ វាត្រូវបានបង្កើតឡើងដើម្បីជួយអ្នកលេងឲ្យទទួលបានបទពិសោធន៍ ជាពិសេសនៅដើមហ្គេម និងជួយពង្រឹងភាពក្លាហានរបស់អ្នកលេង
- ឃ្លាដ៏ល្បី ‘Chicken Dinner’ គឺមានដើមកំណើតមកពីការលេងល្បែងតាំងពីទស្សវត្សរ៍ឆ្នាំ 1930 ក្នុងកំឡុងពេលវិបត្តិសេដ្ឋកិច្ចពិភពលោក។ បើសិនជានរណាម្នាក់ឈ្នះ នោះបានន័យថាគាត់មានប្រាក់សម្រាប់ទិញ ‘មាន់សម្រាប់អាហារពេលល្ងាច’។ ឃ្លានេះក៏មានការពេញនិយមផងដែរនៅក្នុងខ្សែរភាពយន្តចោរលួចរបស់អាមេរិចគឺរឿង 21 ដែលបញ្ចាំងក្នុងឆ្នាំ 2008 និងចូលរួចសម្តែងដោយលោក Kevin Spacey។
- តើឈ្មោះមានន័យដូចម្តេច? បើសិនជាអ្នកគិតថាឈ្មោះ Erangel ជាឈ្មោះប្រឌិត អ្នកអាចទាយម្តងទៀតបាន។ ឈ្មោះនេះគឺបង្កើតចេញមកពីឈ្មោះ Eryn ដែលជាឈ្មោះរបស់កូនស្រីរបស់លោក Brendan Greene ដែលជាស្ថាបនិករបស់ PUBG។
- អ្នកប្រហែលជាដឹងហើយថាបើអ្នកដាក់អាវុធរបស់អ្នកនៅក្រោយខ្នង អ្នកនឹងរត់បានលឿនជាងមុន។ តែតើអ្នកមានដឹងទេថាបើសិនជាអ្នកកាន់កាំភ្លើងខ្លី អ្នកអាចរត់បានក្នុងល្បឿនដូចគ្នា?
- តើអ្នកចង់ដឹងមែនទេថាតើយន្តយន្តមួយធ្លាប់ត្រូវបានប្រើដោយនរណាម្នាក់ហើយឬនៅ? អ្នកអាចកត់សម្គាល់វាបានដោយគ្រាន់តែមើលទៅលើទិសដៅដែលយាន្តយន្តបែរមុខទៅ។ ឡាន (ឬយាន្តយន្តលើដី) បែរមុខទៅទិសខាងកើត ចំណែកឯទូកបែរមុខទៅទិសខាងលិច។
- តម្លៃ 1000 ដុល្លារអាមេរិចសម្រាប់កន្សែងបិទមុខក្នុងហ្គេម? Items ដ៏កម្រមួយក្នុង PUBG គឺកន្សែងបិទមុខពណ៌ក្រហមដែលមកជាកញ្ចប់សម្រាប់កម្មង់ (នៅក្នុងប្រអប់ loot)។ មួយរយះក្រោយមក វាបានបាត់ស្រមោល ឬកម្រនឹងមានមុខជាថ្មី។ មានគេរាយការណ៍ថាវាត្រូវបានគេទិញក្នុងតម្លៃ 1000 ដុល្លារអាមេរិច។
- ផែនទី Erangel គឺត្រូវបានគេប្រកបថា “Er-Angle” ប៉ុន្តែវាគួរតែត្រូវបានប្រកបថា “Er-angel”។
- PUBG ទទួលបានគំនិតបំផុសធំពីខ្សែភាពយន្តជប៉ុន “Battle Royale” ដែលត្រូវបានចាក់បញ្ចាំងក្នុងឆ្នាំ 2000។
- ផ្ទុយពីហ្គេមក្នុង PC ដែលអ្នកអាចបាញ់ទៅលើសមាជិកក្រុមបាន PUBG Mobile អនុញ្ញាតឲ្យអ្នកបង្ករបួសទៅលើសមាជិកក្រុមបានតែចំពោះការគប់គ្រាប់បែក ឬការបំផ្ទុះយាន្តយន្តប៉ុណ្ណោះ។
- រង្វង់នៃជីវិតមែនទេ? គេមានគម្រោងធ្វើ Zone ពណ៌ខៀវជារាងការេនោះទេ តែដោយសារតែកង្វះខាតនៃសមត្ថភាពក្នុងការសរសេរកូដ អ្នកបង្កើតសម្រេចចិត្តប្រើរង្វង់ជំនួសវិញ។
- ចង់បានសម្លាប់សត្រូវដែលពាក់មួយ Level 3 ដោយបាញ់តែមួយគ្រាប់មែនទេ? ប្រើ AWM។
- Crossbow ជាកាំភ្លើងតែមួយគត់ដែលគ្មានសម្លេង គឺគ្មានសម្លេងសោះទោះជានៅឆ្ងាយប៉ុណ្ណា។
- បើសិនជាអ្នកចង់សម្អាតបន្ទប់ និងពន្យាក់ស្មារតីសត្រូវឲ្យបានកាន់តែប្រសើរ ប្រើគ្រាប់បែកដៃ។
- បើសិនជាអ្នកចង់ធ្វើដំណើរបានឆ្ងាយបានលឿន ឬវាយទៅលើសត្រូវ (ដោយមិនបង្ករបួស) គប់គ្រាប់បែកដាក់ពួកគេ។ * មានប្រសិទ្ធភាពក្នុងកន្លែងបាញ់គ្នា។
- ដើរជើងទទេរល្អជាង។ ការដើរជើងទទេរគឺស្ងាត់ជាងការពាក់ស្បែកជើង។ នេះហើយជាមូលហេតុដែលអ្នកលេងមួយចំនួនធំដោះស្បែកជើងនៅក្នុង Lobby មុនចូលលេង។
- ការសារេ Scope៖ Scope 8x អាចសារេបានរវាង 4x នឹង 8x។ Scope 6x អាចសារេរបានវាង 3x នឹង 6x។
- Pochinki អាចជាកន្លែងដែលគេពេញនិយមចុះបោះជំរំបំផុតក្នុង PUBG Mobile ។
- Item មួយដែលគេមិនសូវចាប់អារម្មណ៍ក្នុង PUBG គឺ Choke សម្រាប់ Shotgun ព្រោះថាអ្នកលេងមិនដឹងថាវាប្រើទៅមានប្រយោជន៍អ្វី។ វាជា Attachment សម្រាប់ Shotguns ដែលជួយក្នុងការបន្ថយការពង្រាយគ្រាប់នៅពេលបាញ់។ ពេលនេះអ្នកដឹងហើយ។
កុំភ្លេចបញ្ចូល UC ក្នុងគណនី PUBG Mobile របស់អ្នកដែលមានតែមួយគត់ក្នុង Codashop។ យើងផ្តល់ការបញ្ចូលដែលកាន់តែងាយស្រួល និងរហ័សដោយមិនចាំបាច់មានការចុះឈ្មោះចូល ឬលេខសម្ងាត់អ្វីឡើយ។