ឈុតក្រៅ(skin)របស់ Popol និង Kupa November Starlight – Trouble Makers គឺជាវិធីដ៏អស្ចារ្យមួយដើម្បីបង្ហាញពីភាពក្រមិចក្រមើម និងភាពឡូយឆាយរបស់អ្នកនៅក្នុងហ្គេម។ សូមរៀបចំខ្លួនសម្រាប់ឈុតក្រៅដ៏ទាន់សម័យ មានពណ៌ចម្រុះ និងគួរឱ្យអស់សំណើចរបស់ Popol និង Kupa ឥឡូវនេះប្រចាំខែវិច្ឆិកា។
បើអ្នកចង់ស្វែងយល់បន្ថែមអំពីឈុតក្រៅនេះ អ្នកមកត្រូវកន្លែងហើយ! អត្ថបទនេះនឹងផ្តល់ឱ្យអ្នកនូវព័ត៌មានទាំងអស់អំពីឈុតក្រៅចុងក្រោយបំផុតរបស់ Popol និង Kupa និងឈុតក្រៅ Starlight ផ្សេងទៀតនៅក្នុងខែនេះ។ យើងក៏នឹងជំរាបអ្នកអំពីអត្ថប្រយោជន៍(perks) Starlight ដែលអ្នកអាចទទួលបាននៅពេលដែលអ្នកជាវ!
គ្រប់គ្នាផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលឃើញរូបរាងថ្មីដ៏រស់រវើកនិងគួរឱ្យខ្លាចដែល Popol និង Kupa នាំយកមកឱ្យយើងក្នុងរដូវកាលនេះ។ រូបរាងថ្មីរបស់ Kupa ពោរពេញដោយភាពគួរឱ្យស្រលាញ់។ ពីឆ្កែចចក Icefield dire, Kupa ត្រូវបានផ្លាស់ប្តូរទៅជាឆ្កែហាស់ស្គីពណ៌ខ្មៅនិងស ពាក់កន្សែងពណ៌ទឹកក្រូចជុំវិញករបស់វា។ អក្សរ “K” ឈ្មោះរបស់គាត់ក៏មាននៅលើនោះផងដែរ ដែលបង្ហាញពីភាពជាដៃគូដ៏អស្ចារ្យសម្រាប់ Popol ។
ភាពក្រមិចក្រមើមរបស់ Popol មិនចាញ់គេទេលើកនេះ! ក្នុងឈុតថ្មីនេះគាត់ស្លៀកសម្លៀកបំពាក់ក្មេងលេងតាមផ្លូវ ពាក់កាសនិងមួករបស់ ឆ្កែហាស់ស្គីដែលជាគូនឹង Kupa ។ លំពែងរបស់ Popol ក្លាយជាដងកាំជ្រួចត្រៀមបង្កបញ្ហាដល់អ្នកណាដែលរញ៉េរញ៉ៃជាមួយគាត់!
ការរចនាvisual effects ក៏សាកសមជាមួយនឹងភាពឡូយឆាយរបស់ Popol និង Kupa ផងដែរ។ ពណ៌និង effects គឺទាន់សម័យញាក់។
ជម្រើសឈុតក្រៅ Starlight ដទៃ៖
Martis’ “Searing Maw”
រូបរាងរបស់ Martis គឺកាន់តែកាចជាមួយនឹងឈុតក្រៅ Searing Maw របស់គាត់។ ដាវភ្លោះរបស់គាត់គឺកំពុងឆេះរោលរាល ខណៈស្នែង និងគ្រឿងសឹករបស់គាត់ស្រោបដោយធាតុម៉ាកម៉ា។
Fanny’s “Royal Cavalry”
Fanny មើលទៅស្រស់ឆើតឆាយនិងកាចញ៉េញ ក្នុងពេលតែមួយនៅក្នុងស្បែក Royal Calvary របស់នាង។ Fanny នឹងការពារ និងកម្ចាត់សត្រូវទាំងអស់ដែលព្យាយាមឈ្លានពាននគររបស់នាង។
Khufra’s “Dreadful Clown”
ឈុតក្រៅរបស់ Khufra Dreadful Clown ផ្តល់នូវភាពរំជើបរំជួលបែប Joker ។ ឈុតត្លុករបស់គាត់សាកសមនឹងការតុបតែងខ្លួនដោយពណ៌ស្វាយ និងស។ សត្រូវរបស់គាត់នឹងភ្ញាក់ផ្អើលនៅពេលដែលគាត់លោត និងបំបាំងកាយអំឡុងពេលហ្គេម។
Lou Yi’s “Siren Priestess” skin
Lou Yi គឺជាទេពធីតាមហាសមុទ្រនៅក្នុងឈុតក្រៅ Siren Priestess របស់នាង។ រ៉ូបរបស់នាងបញ្ចេញសម្រស់និងថាមពលក្នុងពេលតែមួយ។ Lou Yi កាន់ផ្កាថ្មរបស់នាងដោយមានសត្វពពុះសមុទ្រមាសតាមនាងគ្រប់ទីកន្លែងដែលនាងទៅ។
អត្ថប្រយោជន៍ Starlight
Starlight ផ្តល់ជូនស្ទើរតែគ្រប់យ៉ាងគ្រប់បទពិសោធន៍លេងហ្គេម MLBB ដែលអ្នកចង់បាន។ ទាំងនេះគឺជាអត្ថប្រយោជន៍របស់ Starlight ដែលអ្នកអាចទទួលបាននៅពេលដែលអ្នកទិញសមាជិកភាព៖
- ឈុតក្រៅមានពណ៌របស់ Angela’s Scream Doll
- Emotes ផ្តាច់មុខមានស៊ុមស្រោបផ្នែកឆាតអំឡុងពេលលេងហ្គេមរបស់ Starlight
- ស៊ុមផ្តាច់មុខជុំវិញរូបតួអង្គ (31ថ្ងៃ)
- ពិន្ទុការពារបន្ថែមនៅពេលចាញ់ការប្រកួតដែលមានចំណាត់ថ្នាក់(ranked match)
- ការជូនដំណឹងអំពីការបាត់បង់ជីវិតតួអង្គ recall effect និង spawn effect របស់ Starlight
- 30% ពិន្ទុជំនាញ(mastery points)បន្ថែមទៀតរាល់ការប្រកួត
- Refresh ហាងអាថ៌កំបាំងសារជាថ្មីចំនួនម្តងដោយឥតគិតថ្លៃ
- ពង្រីកដែនកំណត់មិត្តភក្តិក្នុងហ្គេម (បានរហូតដល់ 200 នាក់)
- បន្ថែម Exp 10% រាល់ការប្រកួត
- ទម្រង់ព័ត៌មាន Starlight ផ្តាច់មុខ
- Sign in សម្រាប់ថ្ងៃពីមុនៗនៅក្នុងព្រឹត្តិការណ៍ “7-Day Log-in”
- បន្ថែម BP 5% រាល់ការប្រកួត
- ទំព័រទេពកោសល្យ Starlight
វីរបុរស និងឈុតក្រៅឥតគិតថ្លៃប្រចាំសប្តាហ៍
អត្ថប្រយោជន៍ចម្បងរបស់ Starlight គឺវីរបុរស និងឈុតក្រៅឥតគិតថ្លៃប្រចាំសប្តាហ៍។ អ្នកនឹងមានឱកាសកាន់តែច្រើនក្នុងការប្រើប្រាស់វីរបុរស និងឈុតក្រៅដោយឥតគិតថ្លៃចំនួន 6 ក្នុងមួយសប្តាហ៍សម្រាប់រយៈពេលពេញមួយខែ។
តើឈុតក្រៅ Starlight មួយណាដែលអ្នកចូលចិត្ត? អនុញ្ញាតឱ្យយើងដឹងនៅក្នុងខំមិនខាងក្រោម!
កុំភ្លេច បញ្ជាទិញពេជ្រ Mobile Legends Diamonds របស់អ្នក នៅក្នុង Codashop។ យើងខ្ញុំសូមធានាថា ការបញ្ចូលទឹកប្រាក់មានភាពរហ័ស និងងាយស្រួលជាងមុន ដូច្នេះអ្នកអាចរីករាយជាមួយបទពិសោធន៍លេងហ្គេមដោយគ្មានការរំខាន។