គ្រូក្បាច់គុណ Shang-Chi បានត្រៀមខ្លួនជាស្រេចក្នុងការប្រយុទ្ធនៅក្នុង MARVEL Strike Force

0
599

Master of Martial Arts Shang-Chi

គ្រូក្បាច់គុណ Shang-Chi បានត្រៀមខ្លួនជាស្រេចក្នុងការប្រយុទ្ធនៅក្នុង MARVEL Strike Force

អ្នកលេងទាំងអស់ ជំពូកថ្មីបានបានចាប់ផ្តើមនៅក្នុង MARVEL Strike Force ជាមួយនឹងការមកដល់នៃ Shang-Chi ដែលត្រូវបានស្គាល់ថាជាអ្នកប្រយុទ្ធដោយប្រើដៃដ៏ខ្លាំងក្លាម្នាក់នៅក្នុងពិភពគុណ ហើយ​ Shang-Chi បានត្រៀមខ្លួនជាស្រេចក្នុងបេសកកម្មដោយប្រើក្បាច់គុណរបស់គាត់ និងក្បាច់ថាយជីដ៏ស្ទាត់ជំនាញដែលនឹងធ្វើឱ្យគាត់ខ្លាំងដូចជាស៊ុពើមែនម្នាក់អញ្ចឹង។

តើ Shang-Chi គឺជានរណា?

ប្រវត្តិសង្ខេបរបស់គាត់ គឺ Shang-Chi គឺជាកូនប្រុសរបស់គ្រូឧក្រិដ្ឋកម្មដ៏ល្បីម្នាក់ ហើយត្រូវបានធំដឹងក្តីក្លាយជាអ្នកពិឃាតដើម្បីសម្រេចជោគវាសនានៃឧក្រិដ្ឋកម្មរបស់ឪពុករបស់គាត់។ Shang-Chi បានទទួលការបណ្តុះបណ្តាលយ៉ាងច្រើនផ្នែកក្បាច់គុណ ប៉ុន្តែនៅពេលបានដឹងអំពីផែនការអាក្រក់របស់ឪពុករបស់ខ្លួន គាត់បានចាកចេញពីឪពុក ហើយប្រើប្រាស់ជីវិតដើម្បីរកសន្តិភាពវិញ។ ហើយក្រោយមកទៀត គាត់បានចូលរួមជាមួយក្រុម Heroes for Hire ដើម្បីស្វែងរកភាពជោគជ័យជានិរន្ត។ 

នៅក្នុង Strike Force, Shang-Chi ដើរតួជា Brawler ដែលចូលរួមក្នុងក្រុម Heroes for Hire ជាសមាជិកចុងក្រោយរបស់ខ្លួន។ គាត់នាំមកក្នុងក្រុមជាមួយនូវ High Health, Damage, និង Speed ក្នុងការប្រយុទ្ធដែលជួយលើកកម្ពស់យ៉ាងច្រើនក្នុងក្រុម។ សមត្ថភាពនៃ Ultimate របស់គាត់អនុញ្ញាតឱ្យគាត់ប្រើប្រាស់ការវាយប្រហារឥតដាច់ទៅលើសត្រូវ ហើយមិនអាចវាយតបតវិញបាន។ 

អ្នកលេងអាចបន្ថែមសមត្ថភាពរបស់ Shang-Chi ឱ្យដល់អតិបរមាបានដោយដាក់គាត់ជាដៃគូជាមួយសម្ព័ន្ធមិត្ត Heroes for Hire របស់គាត់។ រឿងពិសេសមួយទៀតនោះ គាត់អាចប្រើប្រាស់ Iron Fist’s ultimate, The Iron Fist, ដោយមិនអាចឱ្យសត្រូវគេចខ្លួនបាន។ គាត់ក៏អាចប្រើប្រាស់យន្តការ Taunt ថ្មីនៃ Luke Cage ផងដែរ៖ ការទទួលបាន Taunt បន្ថែមនៅពេលដែលសម្ព័ន្ធមិត្ត Heroes for Hire ធ្លាក់ចុះទាបជាង 60% ។

Shang-ChiImage credit: Scopely

Skills របស់ Shang-Chi

Shang-Chi Skills

  • មូលដ្ឋាន៖ វាយប្រហារដោយកម្លាំងសម្រុកចំគោលដៅ

វាយប្រហារទៅលើគោលដៅចម្បងសម្រាប់ការកម្ទេច 100% + អនុវត្ត Slow ។
ទទួលបាន +25% Extra Crit Chance ប្រសិនបើគោលដៅចម្បងមាន positive effects ណាមួយ

  • ពិសេស៖ កណ្តាប់ដៃដ៏សាហាវ

វាយប្រហារគោលដៅចម្បង និងគោលដៅនៅក្បែរសម្រាប់ការកម្ទេច 80% ។
សម្អាត 1 negative effect ពីខ្លួនឯងនិងពីសម្ព័ន្ធមិត្តទាំងអស់។
ទទួលបាន +1 Counter, រហូតដល់ 5 នៃចំនួនអតិបរមា។

អំពីការការពារនៅក្នុងការប្រយុទ្ធ៖
ការវាយប្រហារនេះសំដៅទៅកាន់សត្រូវដែលទន់ខ្សោយបំផុត និងមិនបានដកខ្លួន និងនៅជិត។ ការវាយប្រហារនេះនឹងមិនគិតទៅលើ Taunt និង Stealth នោះទេ។

  • Ultimate ការបញ្ចេញកំហឹង
    វាយប្រហារទៅលើសត្រូវទាំងអស់សម្រាប់ការកម្ទេច 90% + 25% ការកម្ទេចបន្ថែមសម្រាប់ positive effect នីមួយៗពីគោលដៅចម្បង + កាត់បន្ថយរបារល្បឿនសត្រូវ 5% ។ ប្រើប្រាស់ Speed Up សម្រាប់សម្ព័ន្ធមិត្ត Heroes for Hire ទាំងអស់រយៈពេល 2 ជុំ។ ការវាយប្រហារនេះមិនអាចតបត រារាំង ឬគេចចេញបាននោះទេ។

អំពីការការពារនៅក្នុងការប្រយុទ្ធ៖
បន្ថយរបារល្បឿនរបស់សត្រូវទាំងអស់ 15% ។ ហើយផ្តល់ការកម្ទេចបន្ថែម 50% សម្រាប់ positive effect នីមួយៗពីគោលដៅចម្បង។

  • Passive គ្រូក្បាច់គុណ
    ប្រសិនបើតួអង្គនេះមាន Deflect, នឹងទទួលបាន +5% Crit Chance និង +5% Block Amount ។
    អំពីការការពារនៅក្នុងការប្រយុទ្ធ ប្រសិនបើហៀរ៉ូណាមួយនៃសម្ព័ន្ធមិត្ត Hire មាន Deflect, តួអង្គនោះនឹងទទួលបាន +5% នៃ Crit Chance និង +5% នៃ Block Amount ។

សម្លៀកបំពាក់បំផុសដោយភាពយន្តរបស់ Shang-Chi

Shang-Chi Film-Inspired Costume

ហ្គេមក៏មានអាវការពារក្នុងងសមរភូមិរបស់ Shang-Chi ផងដែរដែលបំផុសគំនិតដោយការបង្ហាញខ្លួនរបស់គាត់នៅក្នុងភាពយន្តរបស់ Shang-Chi នៃ MARVEL Studios និង Legend of the Ten Rings ។ ភាពយន្តនេះបានចាក់បញ្ចាំងនៅរោងភាពយន្តទូទាំងសកលលោកនៅថ្ងៃទី 3 ខែកញ្ញា។

Shang-Chi ប្រើឯកសណ្ឋាននេះដើម្បីជំនៈរឿងអតិតកាលដែលគាត់គិតថាវាកន្លងផុតទៅហើយ ខណៈដែលគាត់បានទោរទន់មកក្នុងបណ្តាញអាថកំបាំងនៃស្ថាប័ន Ten Rings ។

បញ្ចូលទឹកប្រាក់ Power Cores របស់អ្នកនៅ Codashop!

ដំណឹងល្អសម្រាប់អ្នកលេងទាំងអស់គ្នា! ឥឡូវនេះអ្នកអាចបញ្ចូលទឹកប្រាក់ MARVEL Strike Force Power Cores របស់អ្នកនៅ Codashop គ្រាន់តែបញ្ចូលលេខ ID អ្នកប្រើប្រាស់ Strike Force របស់អ្នក ជ្រើសរើសបរិមាណនៃ Power Cores ដែលអ្នកចង់ទិញ បំពេញព័ត៌មានការទូទាត់ ជាការស្រេច! Power Cores នឹងផ្ទេរភ្លាមៗទៅកាន់គណនីរបស់អ្នក។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here