Free Fire OB29៖ តួអង្គ អាវុធ ម៉ូដហ្គេមថ្មីៗ និងជាមានច្រើនទៀត

0
908

Free Fire OB29 Update

ថ្មីៗនេះ​ Free Fire បានបញ្ចេញកញ្ចប់កំណែថ្មីបំផុតរបស់ខ្លួនក្នុង OB29, ហើយមានភ្ជាប់ជាមួយនូវលក្ខណៈពិសេសៗថ្មីៗជាច្រើន រួមមានអាវុធ ផែនទី ម៉ូដហ្គេមថ្មីៗ និងមានជាច្រើនទៀត! នេះជារបៀបដ៏អស្ចារ្យមួយក្នុងការស្វាគមន៍ដល់ ‘4nniversary’ របស់ហ្គេម ហើយប្រិយមិត្តរបស់ Free Fire ពិតជានឹងរីករាយជាមួយវាមិនខាន! តោះ ឥឡូវយើងទៅមើលមាតិកាឡូយៗទាំងនេះ!

New Patch

ម៉ូដថ្មី៖ Lone Wolf

New Mode Lone Wolf

Image credit: Garena / Free Fire

តើអ្នកយល់ដូចម្តេចអំពីការលេងសូឡូជាមួយអ្នកលេងដទៃទៀតដើម្បីកំណត់ឈ្នះចាញ់លើពិន្ទុ? យើងសូមណែនាំ Lone Wolf ដែលជាម៉ូដហ្គេមថ្មីដែលប្រើប្រាស់ផែនទីថ្មី, Iron Cage ជាពិសេសធ្វើឡើងសម្រាប់ម៉ូដនេះតែម្តង។ នៅក្នុង Lone Wolf, អ្នកអាចលេងតតាំងជាមួយអ្នកលេងម្នាក់ទៀតនៅក្នុងការប្រយុទ្ធ 1v1 ដើម្បីរកអ្នកល្អបំផុតចំណោមប្រាំបួននៃការប្រកួតដ៏ស្វិតស្វាញដើម្បីដឹងថាតើនរណាដែលខ្លាំងជាង។ 

Clash Squad មុខងារស្នើ

ជាផ្នែកមួយនៃ OB29 គឺការស្នើរបស់ Clash Squad ។ ការបន្ថែមថ្មីនេះនឹងអនុញ្ញាតឱ្យអ្នកលេងស្នើសុំក្រុមរបស់ខ្លួនទិញរបស់ដោយផ្ទាល់ទៅក្នុងបញ្ជីសារពើភ័ណ្ឌរបស់អ្នក។ មុខងារថ្មីនេះមាននៅក្នុងម៉ូដ Casual និង Ranked ។

Clash Squad Request Function

Image credit: Garena / Free Fire

អាវុធថ្មី និងឧបករណ៍ភ្ជាប់

កញ្ចប់ថ្មីនេះក៏មានជាមួយនូវហាដវែរថ្មីដើម្បីជួយអ្នកទទួលបាន Booyah ដែលគេចង់បានផងដែរ! យើងសូមណែនាំអាវុធថ្មី AC80 ។ វាជាកាំភ្លើង Marksman ថ្មីនៅក្នុង Clash Squad និង Battle Royale ។ ជាមួយនឹងសមត្ថភាពបាញ់ទម្លុះរបស់វា AC80 អាចកម្ចាត់សត្រូវដែលមានអាវុធខ្លាំងៗបានយ៉ាងងាយ។

មួយវិញទៀត Decoy Grenade បានកែលម្អជាថ្មី។ ឥឡូវនេះវាមានសំឡេង ហើយនឹងត្រូវបានបង្ហាញនៅក្នុងផែនទីមីនី បន្ទាប់ពីដាក់ប្រើប្រាស់។

New Weapon and Decoy Grenade

Image credit: Garena / Free Fire

លក្ខណៈរបស់អាវុធ៖

  • ការកម្ទេចមូលដ្ឋាន៖ 50
  • អត្រាបាញ់៖ 0.4
  • បង់៖ 10
  • ឧបករណ៍ភ្ជាប់៖ កាណុង ដងកាន់ ទម្រក្រោយ
  • ការបាញ់ទម្លុះ៖ គ្រប់វិនាទីនៃការកម្ទេចជាមួយ AC80 នឹងផ្តល់ការកម្ទេចបន្ថែម

ឧបករណ៍ភ្ជាប់ជាមួយពិសេសៗក៏បានដាក់បញ្ចូលក្នុងហ្គេមដែរដើម្បីជួយដល់អ្នកលេងត្រៀមប្រយុទ្ធនាពេលអនាគត។ ឧបករណ៍ភ្ជាប់ជាមួយពិសេសៗទាំងនេះអាចបំពាក់ជាមួយប្រភេទអាវុធដែលបានជ្រើសរើសផ្សេងៗ។ អ្នកលេងអាចប្រើប្រាស់វាដើម្បីលៃទៅតាមការចង់បានលើកាំភ្លើងរបស់ខ្លួនស្របទៅតាមស្ថានភាពយុទ្ធសាស្រ្ត និងការសហការគ្នាក្នុងក្រុម។

Attachments

Image credit: Garena / Free Fire

  • កាណុងកាំភ្លើង៖ ទទួលបានគ្រាប់ +1 បន្ថែមនៅក្នុងការបាញ់គ្រាប់នីមួយៗ។
  • កាណុង SMG៖ អត្រាកម្ទេចអប្បបរមា+1, រយៈចម្ងាយ+1 គ្រប់ការបាញ់លើកទីបីនឹងផ្តល់ការកម្ទេច 1.2x ។
  • បង់ AR៖ អត្រាបាញ់កើនឡើង ទំហំបង់ -15%.
  • M4 Chip៖ វាអាចអាប់គ្រេដ M4A1 ទៅជាកំណែ X, Y, ឬ Z បាន។

Dimitri

តូអង្គថ្មី

Garena ក៏ត្រូវបានណែនាំជាមួយនឹងតួអង្គថ្មីពីររូបដើម្បីផ្តល់ការទាក់ទាញដល់ហ្គេម។ មាន Dimitri ដែលជាមួយនឹង skill សកម្មរបស់គាត់ដែលហៅថា Healing Heartbeat ។ Dimitri អាចជួយដល់ក្រុមដែលកំពុងចុះខ្សោយរបស់ខ្លួនបាន ដើម្បីក្រោកឈរឡើងវិញ ដោយជួយការពារដល់ពួកគេនៅក្នុងការប្រយុទ្ធ។

Thiva

លក្ខណៈរបស់ Skill

Healing Heartbeat៖ បង្កើតតំបន់ផ្សះរបួស 3.5m ។ នៅក្នុងតំបន់នេះ អ្នកប្រើ​និងសម្ព័ន្ធមិត្តស្តារឡើងវិញ 3HP/s ។ នៅពេលធ្លាក់ចុះ អ្នកប្រើនិងសម្ព័ន្ធមិត្តអាចស្តារដោយខ្លួនឯងដោយងើបឡើងបាន។ ចុងក្រោយសម្រាប់ 10/11/12/13/14/15s, CD 85/80/75/70/65/60s ។

ហើយក៏មាន Thiva ផងដែរដែលជាអ្នកចំណូលថ្មីដែលអាចជួយស្តារក្រុមដែលកំពុងអន់ថយយ៉ាងរហ័សក្នុងការប្រយុទ្ធ។ ជាមួយនឹង skill អកម្មរបស់គាត់ដែលហៅថា Vital Vibes, គាត់អាចកាត់បន្ថយពេលយ៉ាងច្រើនក្នុងការជួយដល់ក្រុមរបស់ខ្លួននៅក្នុងស្ថានភាពដែលពិបាក។

លក្ខណៈរបស់ Skill

Vital Vibes សង្រ្គោះ (ជួយ) បង្កើនល្បឿន 5/8/11/14/17/20% ។ នៅពេលសង្គ្រោះបានសម្រេច អ្នកប្រើស្តារឡើងវិញ 15/20/25/30/35/40 HP ក្នុង 5s ។

ឈ្មោះសត្វចិញ្ចឹមថ្មី Sensei Tig ក៏នឹងមកដល់ឆាប់ៗនេះដែរ។ សមត្ថភាពដ៏ពិសេសរបស់វាត្រូវបានហៅថា Nimble Ninja ដែលកាត់បន្ថយថិរវេលានៃ skill របស់សត្រូវ។ សូមពិនិត្យព័ត៌មានលម្អិតទាំងស្រុងនៃកំណត់ចំណាំនៃកញ្ចប់នេះនៅទីនេះ។

កុំភ្លេចបញ្ចូលទឹកប្រាក់លើគណនី Free Fire ដែលមាននៅ Codashop ប៉ុណ្ណោះ។ យើងធានានូវបទពិសោធន៍បញ្ចូលទឹកប្រាក់ដែលកាន់តែមានសុវត្ថិភាព កាន់តែរហ័សនិងកាន់តែប្រសើរជាមួយជម្រើសទូទាត់បន្ថែមដែលអាចជ្រើសរើសបាន។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here