គ្រូក្បាច់គុណ Shang-Chi បានត្រៀមខ្លួនជាស្រេចក្នុងការប្រយុទ្ធនៅក្នុង MARVEL Strike Force
អ្នកលេងទាំងអស់ ជំពូកថ្មីបានបានចាប់ផ្តើមនៅក្នុង MARVEL Strike Force ជាមួយនឹងការមកដល់នៃ Shang-Chi ដែលត្រូវបានស្គាល់ថាជាអ្នកប្រយុទ្ធដោយប្រើដៃដ៏ខ្លាំងក្លាម្នាក់នៅក្នុងពិភពគុណ ហើយ Shang-Chi បានត្រៀមខ្លួនជាស្រេចក្នុងបេសកកម្មដោយប្រើក្បាច់គុណរបស់គាត់ និងក្បាច់ថាយជីដ៏ស្ទាត់ជំនាញដែលនឹងធ្វើឱ្យគាត់ខ្លាំងដូចជាស៊ុពើមែនម្នាក់អញ្ចឹង។
តើ Shang-Chi គឺជានរណា?
ប្រវត្តិសង្ខេបរបស់គាត់ គឺ Shang-Chi គឺជាកូនប្រុសរបស់គ្រូឧក្រិដ្ឋកម្មដ៏ល្បីម្នាក់ ហើយត្រូវបានធំដឹងក្តីក្លាយជាអ្នកពិឃាតដើម្បីសម្រេចជោគវាសនានៃឧក្រិដ្ឋកម្មរបស់ឪពុករបស់គាត់។ Shang-Chi បានទទួលការបណ្តុះបណ្តាលយ៉ាងច្រើនផ្នែកក្បាច់គុណ ប៉ុន្តែនៅពេលបានដឹងអំពីផែនការអាក្រក់របស់ឪពុករបស់ខ្លួន គាត់បានចាកចេញពីឪពុក ហើយប្រើប្រាស់ជីវិតដើម្បីរកសន្តិភាពវិញ។ ហើយក្រោយមកទៀត គាត់បានចូលរួមជាមួយក្រុម Heroes for Hire ដើម្បីស្វែងរកភាពជោគជ័យជានិរន្ត។
នៅក្នុង Strike Force, Shang-Chi ដើរតួជា Brawler ដែលចូលរួមក្នុងក្រុម Heroes for Hire ជាសមាជិកចុងក្រោយរបស់ខ្លួន។ គាត់នាំមកក្នុងក្រុមជាមួយនូវ High Health, Damage, និង Speed ក្នុងការប្រយុទ្ធដែលជួយលើកកម្ពស់យ៉ាងច្រើនក្នុងក្រុម។ សមត្ថភាពនៃ Ultimate របស់គាត់អនុញ្ញាតឱ្យគាត់ប្រើប្រាស់ការវាយប្រហារឥតដាច់ទៅលើសត្រូវ ហើយមិនអាចវាយតបតវិញបាន។
អ្នកលេងអាចបន្ថែមសមត្ថភាពរបស់ Shang-Chi ឱ្យដល់អតិបរមាបានដោយដាក់គាត់ជាដៃគូជាមួយសម្ព័ន្ធមិត្ត Heroes for Hire របស់គាត់។ រឿងពិសេសមួយទៀតនោះ គាត់អាចប្រើប្រាស់ Iron Fist’s ultimate, The Iron Fist, ដោយមិនអាចឱ្យសត្រូវគេចខ្លួនបាន។ គាត់ក៏អាចប្រើប្រាស់យន្តការ Taunt ថ្មីនៃ Luke Cage ផងដែរ៖ ការទទួលបាន Taunt បន្ថែមនៅពេលដែលសម្ព័ន្ធមិត្ត Heroes for Hire ធ្លាក់ចុះទាបជាង 60% ។
Image credit: Scopely
Skills របស់ Shang-Chi
- មូលដ្ឋាន៖ វាយប្រហារដោយកម្លាំងសម្រុកចំគោលដៅ
វាយប្រហារទៅលើគោលដៅចម្បងសម្រាប់ការកម្ទេច 100% + អនុវត្ត Slow ។
ទទួលបាន +25% Extra Crit Chance ប្រសិនបើគោលដៅចម្បងមាន positive effects ណាមួយ
- ពិសេស៖ កណ្តាប់ដៃដ៏សាហាវ
វាយប្រហារគោលដៅចម្បង និងគោលដៅនៅក្បែរសម្រាប់ការកម្ទេច 80% ។
សម្អាត 1 negative effect ពីខ្លួនឯងនិងពីសម្ព័ន្ធមិត្តទាំងអស់។
ទទួលបាន +1 Counter, រហូតដល់ 5 នៃចំនួនអតិបរមា។
អំពីការការពារនៅក្នុងការប្រយុទ្ធ៖
ការវាយប្រហារនេះសំដៅទៅកាន់សត្រូវដែលទន់ខ្សោយបំផុត និងមិនបានដកខ្លួន និងនៅជិត។ ការវាយប្រហារនេះនឹងមិនគិតទៅលើ Taunt និង Stealth នោះទេ។
- Ultimate៖ ការបញ្ចេញកំហឹង
វាយប្រហារទៅលើសត្រូវទាំងអស់សម្រាប់ការកម្ទេច 90% + 25% ការកម្ទេចបន្ថែមសម្រាប់ positive effect នីមួយៗពីគោលដៅចម្បង + កាត់បន្ថយរបារល្បឿនសត្រូវ 5% ។ ប្រើប្រាស់ Speed Up សម្រាប់សម្ព័ន្ធមិត្ត Heroes for Hire ទាំងអស់រយៈពេល 2 ជុំ។ ការវាយប្រហារនេះមិនអាចតបត រារាំង ឬគេចចេញបាននោះទេ។
អំពីការការពារនៅក្នុងការប្រយុទ្ធ៖
បន្ថយរបារល្បឿនរបស់សត្រូវទាំងអស់ 15% ។ ហើយផ្តល់ការកម្ទេចបន្ថែម 50% សម្រាប់ positive effect នីមួយៗពីគោលដៅចម្បង។
- Passive៖ គ្រូក្បាច់គុណ
ប្រសិនបើតួអង្គនេះមាន Deflect, នឹងទទួលបាន +5% Crit Chance និង +5% Block Amount ។
អំពីការការពារនៅក្នុងការប្រយុទ្ធ ប្រសិនបើហៀរ៉ូណាមួយនៃសម្ព័ន្ធមិត្ត Hire មាន Deflect, តួអង្គនោះនឹងទទួលបាន +5% នៃ Crit Chance និង +5% នៃ Block Amount ។
សម្លៀកបំពាក់បំផុសដោយភាពយន្តរបស់ Shang-Chi
ហ្គេមក៏មានអាវការពារក្នុងងសមរភូមិរបស់ Shang-Chi ផងដែរដែលបំផុសគំនិតដោយការបង្ហាញខ្លួនរបស់គាត់នៅក្នុងភាពយន្តរបស់ Shang-Chi នៃ MARVEL Studios និង Legend of the Ten Rings ។ ភាពយន្តនេះបានចាក់បញ្ចាំងនៅរោងភាពយន្តទូទាំងសកលលោកនៅថ្ងៃទី 3 ខែកញ្ញា។
Shang-Chi ប្រើឯកសណ្ឋាននេះដើម្បីជំនៈរឿងអតិតកាលដែលគាត់គិតថាវាកន្លងផុតទៅហើយ ខណៈដែលគាត់បានទោរទន់មកក្នុងបណ្តាញអាថកំបាំងនៃស្ថាប័ន Ten Rings ។
បញ្ចូលទឹកប្រាក់ Power Cores របស់អ្នកនៅ Codashop!
ដំណឹងល្អសម្រាប់អ្នកលេងទាំងអស់គ្នា! ឥឡូវនេះអ្នកអាចបញ្ចូលទឹកប្រាក់ MARVEL Strike Force Power Cores របស់អ្នកនៅ Codashop ។ គ្រាន់តែបញ្ចូលលេខ ID អ្នកប្រើប្រាស់ Strike Force របស់អ្នក ជ្រើសរើសបរិមាណនៃ Power Cores ដែលអ្នកចង់ទិញ បំពេញព័ត៌មានការទូទាត់ ជាការស្រេច! Power Cores នឹងផ្ទេរភ្លាមៗទៅកាន់គណនីរបស់អ្នក។