ស្តេចនៃការបាញ់ចម្ងាយខ្លី៖ ហេតុអ្វីបានជាកាំភ្លើងស្នប់សំខាន់នៅក្នុង Free Fire

0
1453

Free Fire - Shotguns

នៅក្នុងហ្គេមបាញ់គ្នាប្រភេទ Battle Royale កាំភ្លើងបាញ់ចម្ងាយខ្លីតែងត្រូវបានគេមើលរំលងទៅលើសមត្ថភាពរបស់ពួកវា។ ទោះបីជាការបាញ់បោះជាកត្តាសំខាន់ក្នុងការឈ្នះ ការចេះបត់បែន និងការបង្កការខូតខាតខ្ពស់ក៏មានសារៈសំខាន់ខ្លាំងណាស់ដែរ។ ក្នុងពេលដែលអ្នកលេងមួយចំនួនធំជ្រើសរើសកាំភ្លើង Snipers និង ARs ការប្រើប្រាស់កាំភ្លើងស្នប់សម្រាប់ការបាញ់ចម្ងាយខ្លីក៏អាចកំណត់ភាពឈ្នះចាញ់របស់អ្នកបានផងដែរ។ 

យើងនឹងចំណាយពេលវេលាបន្តិចដើម្បីមកនិយាយពីសារៈសំខាន់នៃការប្រើប្រាស់កាំភ្លើងស្នប់នៅក្នុងការប្រយុទ្ធនៅពេលដែលអ្នកលេង Free Fire។ 

សារៈសំខាន់នៃកាំភ្លើងស្នប់

*នៅពេលដែល Zone ចាប់ផ្តើមរួមតូច ហើយការព្យាយាមរស់ក្នុងបរិវេណដ៏តូចជាឧបសគ្គធំសម្រាប់អ្នក ការប្រើប្រាស់អាវុធសម្រាប់ចម្ងាយខ្លីគឺជាក្តីសង្ឃឹមដ៏ល្អបំផុតសម្រាប់អ្នក។ ក្នុងកំឡុងពេលនេះ អ្នកត្រូវបង្ខំចិត្តចូលប្រយុទ្ធក្នុងចម្ងាយខ្លីហើយការប្រើប្រាស់ Sniper ក៏លែងមានប្រយោជន៍សម្រាប់អ្នកទៀតដែរ។ 

*កាំភ្លើងស្នប់មានគុណសម្បត្តិក្នុងការបង្កការខូចខាតក្នុងចម្ងាយខ្លី។ វាក៏ជាអាវុធដ៏ល្អផងដែរសម្រាប់ធ្វើការវាយឆ្មក់។ 

*បើសិនអ្នកជាប្រភេទអ្នកលេងដែលចូលចិត្តវាយសម្រុក កាំភ្លើងស្នប់អាចជាអាវុធដ៏ល្អបំផុតសម្រាប់អ្នកព្រោះវាបង្កការខូចខាតខ្ពស់ទៅលើសត្រូវ។

*កាំភ្លើងស្នប់ជាអាវុធដែលមានប្រសិទ្ធភាពសម្រាប់ធ្វើការបើកផ្លូវចូលទៅក្នុងអគារ (តែមិនមែនរោងចក្រដែលសំបូរទៅដោយវាលចំហរនោះទេ)។ 

*ទោះបីជាបាញ់បានតែពីរគ្រាប់ក្នុងមួយបង់ កាំភ្លើង M1887 ជាកាំភ្លើងដែលបំបែកអាវការពារ និងបង្កការខូចខាតដ៏សាហាវទៅលើសត្រូវ។ អាវដែកការពារដ៏ល្អអាចនឹងត្រូវបែកខ្ចាត់ខ្ចាយបើត្រូវវាបាញ់ចំ។ វាក៏ជាអាវុធដែលបង្កការខូចខាតច្រើនបំផុតក្នុងចំណោមអាវុធប្រភេទដូចគ្នា។

*កាំភ្លើងស្នប់អាចមានប្រយោជន៍នៅដើមហ្គេមនៅពេលដែលសត្រូវរបស់អ្នកអាចនឹងមិនទាន់មានអាវការពារ ឬមួកសម្រាប់ការពារពួកគេ។ បាញ់ឲ្យចំក្បាល ហើយអ្នកនឹងសម្លាប់សត្រូវបានយ៉ាងងាយដោយប្រើតែមួយគ្រាប់។

*កាំភ្លើងស្នប់ជាអាវុធដែលងាយស្រួលសម្រាប់ប្រើ។ វាមិនតម្រូវឲ្យអ្នកលេងមានជំនាញក្នុងការតម្រង់ឲ្យចំគោលដៅនោះទេដើម្បីឲ្យមានប្រសិទ្ធភាព។ វាងាយណាស់ដោយគ្រាន់តែចង្អុល ហើយបាញ់ទៅលើសត្រូវ។

ពត៌មានពីកាំភ្លើងស្នប់

ប្រភេទកាំភ្លើងស្នប់នៅក្នុង Free Fire មានបួនជម្រើស។ តោះយើងនឹងមកពិនិត្យមើល និងស្វែងយល់ពីអត្ថប្រយោជន៍របស់កាំភ្លើងស្នប់នីមួយៗ។

Shotgun - M1014

អត្ថប្រយោជន៍នៃកាំភ្លើង M1014 គឺវាអាចដាក់គ្រាប់បានប្រាំមួយគ្រាប់សម្រាប់បាញ់។ វាជាប្រភេទកាំភ្លើងស្នប់ដែលមានគ្រាប់ច្រើនជាងគេ។ វាក៏ធ្វើឲ្យបាត់បង់កម្រិតឈាមខ្ពស់ផងដែរ។ នៅពេលដែលអ្នកចូលទៅប្រយុទ្ធតទល់ក្នុងចម្ងាយខ្លី អ្នកអាចពឹងលើសមត្ថភាពរបស់វាបានក្នុងការរួចផុតពីការស្លាប់។

Shotgun - M1887

ចំពោះអ្នកដែលមិនទាន់ដឹង កាំភ្លើង M1887 ជាកាំភ្លើងស្នប់ដែលបង្កការខូចខាតខ្ពស់បំផុតក្នុងកម្រិត 100។ វាជាមូលហេតុដ៏គួរឲ្យទាក់ទាញបំផុតក្នុងការប្រើប្រាស់វាព្រោះអ្នកអាចកម្ទេចសត្រូវដែលស្រាប់តែលេចចេញមកនៅចុងកាំភ្លើងរបស់អ្នកដោយមិនដឹងខ្លួន។ វាក៏ជាកាំភ្លើងដែលអាចបាញ់បានចម្ងាយឆ្ងាយបំផុតក្នុងចំណោមកាំភ្លើងស្នប់ទាំងអស់។ សមត្ថភាពក្នុងការទម្លុះអាវការពាររបស់កាំភ្លើងនេះក៏ជាចំណុចដ៏ពិសេសរបស់វាផងដែរព្រោះវាបំបែកអាវការពាររបស់សត្រូវបានយ៉ាងងាយ។ កាំភ្លើង M1887 ជាកាំភ្លើងដែលល្អបំផុតសម្រាប់ជ្រើសរើសក្នុងចំណោមកាំភ្លើងស្នប់ទាំងអស់។ ដោយឡែក អ្នកត្រូវចាំថាកាំភ្លើងនេះបាញ់បានតែពីរគ្រាប់ប៉ុណ្ណោះដូចនេះអ្នកមិនត្រូវភ្លាត់ស្នៀតបាញ់ខុសនោះទេ។ 

Shotgun - SPAS12

ចំនុចល្អមួយរបស់កាំភ្លើង SPAS12 គឺវាអាចឲ្យអ្នកប្រើបង់កាំភ្លើងបន្ថែមដើម្បីបន្ថែមគ្រាប់ឲ្យកាំភ្លើង។ វាអនុញ្ញាតឲ្យអ្នកតទល់ជា​មួយសត្រូវបានយូរជាងមុនដោយមិនចាំបាច់ដាក់គ្រាប់កាំភ្លើងញឹកញាប់។ វាអាចបង្កការខូចខាតក្នុងកម្រិត 97 ដែលតិចជាងកាំភ្លើង M1887 តែបន្តិចតែប៉ុណ្ណោះ។ ទោះបីជាយ៉ាងនេះក្តី ការប្រើប្រាស់វាអាចមានហានិភ័យខ្ពស់ព្រោះវាអាចបាញ់បានម្តងតែមួយគ្រាប់ប៉ុណ្ណោះ តែវាមានគ្រាប់គ្រប់ល្មមសម្រាប់ឲ្យអ្នកអាចមានឱកាសក្នុងការប្រយុទ្ធ។

Shotgun - MAG-7

អត្ថប្រយោជន៍នៃកាំភ្លើង MAG-7 ដែលធ្វើឲ្យវាអាទិភាពទៅលើកាំភ្លើងស្នប់ផ្សេងទៀតនោះគឺវាមានកម្រិតនៃការបាញ់ខ្ពស់បំផុត ដែលធ្វើឲ្យវាសាកសមជាមួយអ្នកលេងណាដែលចង់សម្លាប់សត្រូវយ៉ាងរហ័ស។ ទោះបីជាវាមិនអាចបង្កការខូចខាតខ្ពស់ដូចកាំភ្លើងផ្សេង កម្រិតខ្ពស់នៃការបាញ់ពីចម្ងាយរបស់វាអាចជួយយោងសមត្ថភាពរបស់វានៅពេលដែលត្រូវប្រើវាបាញ់ក្នុងចម្ងាយឆ្ងាយមួយព្រោះវាអាចបាញ់សម្រុកទៅលើសត្រូវឥតឈប់ឈរ។ ល្បឿនក្នុងការដាក់គ្រាប់របស់វាក៏លឿនជាងគេផងដែរ។

កុំភ្លេចបញ្ចូលក្នុងគណនី Free Fire របស់អ្នកដែលមានតែមួយគត់ក្នុង Codashop។ យើងធានាថាបទពិសោធន៍ការបញ្ចូលគឺកាន់តែរហ័ស និងមានសុវត្ថិភាពដែលមានជម្រើសក្នុងការទូរទាត់ច្រើនជាងមុនសម្រាប់ជ្រើសរើស ។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here