អាប់ដេត OB27 របស់ Free Fire៖ អាវុធថ្មី តួអង្គថ្មី និងកំណែទម្រង់ជាច្រើនទៀត

0
1166

Free Fire OB27 Update

Free Fire ថ្មីៗនេះបានបញ្ចេញអាប់ដេតចុងក្រោយបំផុតរបស់ខ្លួនគឺអាប់ដេត OB27 ហើយវាមានលក្ខណៈពិសេសជាច្រើនដោយមានការបន្ថែមថ្មីៗ និងការធ្វើឲ្យហ្គេមកាន់តែល្អប្រសើរជាងមុន។ ចាប់ពីតួអង្គ និងអាវុធថ្មីៗ តុល្យភាពនៃ Ability ការប្រែប្រួលនៃផ្ទាំងបង្ហាញសម្រាប់អ្នកប្រើប្រាស់ និងចំណុចផ្សេងៗទៀត។ តោះយើងនឹងមកពិនិត្យមើលឲ្យស៊ីជម្រៅពីមុខងារថ្មីៗក្នុង OB27។

តួអង្គថ្មីXayne

នាំមកនូវការឈឺចាប់ជាមួយនឹង Xayne។ អ្នកឈ្លក់វង្វេងនឹង Xtreme Sports នេះចូលចិត្តរីកលូតលាស់ក្នុងស្ថានភាពតានតឹង។ Skill ដែលហៅថា Xtreme Encounter របស់នាងផ្តល់ HP 80 (ខ្ពស់បំផុត 100) បូកបន្ថែមការខូចខាត 40% ទៅលើ Gloo Walls និងរបាំង។ Xtreme Encounter មានប្រយោជន៍ណាស់ដើម្បីទទួលបានអាទិភាពទៅលើសត្រូវក្នុងស្ថានភាពតឹងតែងដែលនឹងកំណត់លទ្ធផលនៃហ្គេម។ អ្នកអាចរកជាវ Xayne បាននៅក្នុង Store ក្នុងតម្លៃ 499 Diamonds។

Free Fire OB27 Update

តួអង្គថ្មី – Maro

តួអង្គថ្មីមួយទៀតដែលត្រូវបានបញ្ចូលមកក្នុងហ្គេមក្នុងអាប់ដេតនេះគឺ Maro ដែលជាអ្នកជំនាញក្នុងការបញ្ជាសត្វស្ទាំងដើម្បីប្រមាញ់។ Skill passive របស់គាត់គឺ Falcon Fervor ដែលបង្កើនការខូចខាតជាមួយចម្ងាយដោយចំនួន 5% ក្នុងពេលដែលបង្កើនការខូចខាតដើម្បីសម្គាល់សត្រូវដោយចំនួន 1%។ គាត់នឹងក្លាយជាបន្លានៅក្នុងសមរភូមិ ដោយធ្វើការកម្ចាត់សត្រូវពីចម្ងាយ។ អ្នកអាចរកជាវ Maro ក្នុងពេលឆាប់ៗនេះ។ 

New Character - Maro

ការកែប្រែ Character System និងផ្ទាំងបង្ហាញសម្រាប់អ្នកប្រើប្រាស់

ក្នុងអាប់ដេត OB27 អ្នកអាចរំពឹងថានឹងទទួលបានកំណែទម្រង់ជាច្រើនទៅលើ Character System និងផ្ទាំងបង្ហាញរបស់អ្នកប្រើប្រាស់។ អាប់ដេតនេះអនុញ្ញាតឲ្យអ្នកប្រើប្រាស់មានការគ្រប់គ្រងច្រើនជាងមុនក្នុងការផ្លាស់ប្តូររវាង Ability និង តួអង្គ និងការតម្លើងពួកវា។ មុខងារ Loadout ក៏ត្រូវបានកែប្រែផងដែរដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ប្តូរសំណុំនៃ skill ពីក្នុង Lobby។

Character System and UI Revamp

តម្លៃសម្រាប់ការតម្លើង Level តួអង្គមួយត្រូវបានដកចេញ។ នៅពេលដែលអ្នកប្រមូល Fragments គ្រប់ចំនួនហើយនោះ អ្នកនឹងអាចតម្លើងបានភ្លាមៗនៅក្នុងមីនុយតួអង្គ។ បន្ថែមពីនេះ Awakening Character Skills នឹងរួមបញ្ចូល Skill របស់តួអង្គដំបូង។ វានឹងប្តូរ Awakened Characters ឲ្យក្លាយទៅជាជម្រើសក្នុងការប្រើប្រាស់សម្រាប់អ្នកលេង ហើយនេះជាវិធីដែលអ្នកពិតជាបានងើបមកវិញយ៉ាងពិតប្រាកដ។

character skill changes

យើងក៏មានការប្រែប្រួលទៅលើ Skill របស់តួអង្គដូចជា Wukong Rafael Hayato Firebrand Misha និងតួអង្គជាច្រើនទៀត។ 

អាវុធថ្មី – Kord

ពិតណាស់វាមិនអាចជាអាប់ដេតដ៏ធំនោះទេបើមិនមានការនាំចូលនូវកាំភ្លើងថ្មី។ យើងសូមណែនាំ Kord ដែលជាកាំភ្លើង​ LMG ដែលមានមុខងារពិសេស គឺអ្នកប្រើប្រាស់វាអាចទទួលបានថាមពល និងការបាញ់បន្ថែមនៅពេលដែលគេវារ ឬលុតជង្គង់បាញ់។ វាមាននៅក្នុង Battle Royale និង Clash Squad។

New Weapon - Kord

New Weapon - Kord

អាប់ដេត Clash Squad Store

Patch ជំនាន់ចុងក្រោយបាននាំមកនូវការតម្លើងដែលចាំបាច់នៅក្នុង Clash Squad Store ដោយការផ្តល់ជម្រើសក្នុងការជ្រើសរើសអាវុធជាច្រើននៅក្នុងផែនទីផ្សេងគ្នា។ អ្នកលេងអាចជ្រើសរើសកាំភ្លើងផ្សេងៗពីក្នុង Store ជាច្រើនដូចជា ​Store Alpha Store Beta Store Charlie Store Delta និង Store Mysterious (សម្រាប់ Casual តែប៉ុណ្ណោះ) ។ 

Revival Point

ត្រូវគេ knock មែនទេ? Revival Mechanism នឹងមាននៅក្នុងផែនទីទាំងអស់សម្រាប់ឲ្យអ្នកលេងលើកសមាជិកក្រុមដែលត្រូវគេ Knock ហើយត្រឡប់មកបាញ់បន្ត។ 

Revival Point

ផែនទី Bermuda Remastered

ផែនទី Bermuda Remastered នឹងត្រូវបានបញ្ចូលទៅជាផែនទីអចិន្ត្រៃយ៍ដែលអ្នកលេងអាចចូលទៅប្រយុទ្ធក្នុង Samurai Garden។ ផែនទី Bermuda Remastered ត្រូវបានបញ្ចូលឲ្យប្រើប្រាស់ក្នុង Clash Squad (ទាំង Casual និង Rank)។

Bermuda Remastered Map

កុំភ្លេចបញ្ចូលក្នុងគណនី Free Fire របស់អ្នកដែលមានតែមួយគត់ក្នុង Codashop។ យើងធានាថាបទពិសោធន៍ការបញ្ចូលគឺកាន់តែរហ័ស និងមានសុវត្ថិភាពដែលមានជម្រើសក្នុងការទូរទាត់ច្រើនជាងមុនសម្រាប់ជ្រើសរើស ។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here