ភាពល្បីល្បាញរបស់ Mobile Legends បានបង្កើតជាសហគមន៍អ្នកលេងហ្គេមដែលចូលចិត្តលេងវា និងប្រើប្រាស់សមត្ថភាពទាំងអស់របស់គេដើម្បីឡើង rank។ ចាប់ពីកុមារទៅដល់មនុស្សពេញវ័យ ពីអ្នកលេងធម្មតាដល់អ្នកជំនាញលេងហ្គេម MLBB បានក្លាយជាចំណុចកណ្តាលនៃការសប្បាយ។ ភាពជោគជ័យរបស់ហ្គេមបានបង្កើតអ្នកលេងជាច្រើនប្រភេទនៅក្នុងហ្គេម មានទាំងអ្នកលេងល្អ និងមិនល្អ។ យើងបានធ្វើការរាយបញ្ជីអ្នកលេង ML ដែលអ្នកគួរតែដឹង។ តើអ្នកជាអ្នកលេងប្រភេទមួយណា?
តោះចាប់ផ្តើមជាមួយអ្នកដែលអ្នកគួរតែចាប់ដៃគូជាមួយ។
អ្នក Carry ដ៏អង់អាច
អ្នកលេងប្រភេទនេះជាអ្នកដឹកនាំដ៏ល្អសម្រាប់អ្នក។ គាត់ជាអ្នកបង្ក damage ច្រើនបំផុត អ្នកចូលវាយទៅលើសត្រូវ និយាយឲ្យងាយទៅគឺជាអ្នកដឹកនាំក្រុម។ អ្នក Carry អាចជា marksman assassin ឬពេលខ្លះអាចជា mage។ សមត្ថភាពក្នុងការទទួលបាន triple kills រហូតដល់ការទទួលបានងារជា savage ដោយការកម្ចាត់ចោលទាំងក្រុមបានបង្ហាញពីភាពល្អឥតខ្ចោះក្នុងការដឹងពីតួនាទីរបស់ខ្លួន។ គាត់ដឹងថាអ្នកណាដែលគួរតែកម្ចាត់មុនគេ និងពេលដែលគួរតែគេចចេញពីការប៉ះគ្នា។ វាជារឿងចំាបាច់ដែលក្រុមនីមួយៗត្រូវតែមានអ្នក Carry ដែលឆ្លាត និងខ្លាំងក្លា។
សមាជិកដែលពូកែ Support បំផុត
ហៅគាត់ថាជាជំនួយការជំនាញ។ អ្នកលេងនេះធានាថាអ្នក carry របស់អ្នកអាចរកបានការសម្លាប់ច្រើនបំផុតដោយធ្វើការពង្រឹង និងជួយដល់អ្នក carry នៅក្នុងការប្រយុទ្ធ។ គាត់មើលទៅគួរឲ្យភ័យខ្លាច និងផ្តល់ជំនួយពន្យារពេលដើម្បីឲ្យសមាជិកក្រុមមានឱកាសក្នុងការរត់គេច។ គាត់មានការយល់ដឹងខ្ពស់ក្នុងការប្រើប្រាស់ crowd control ដើម្បីជួយក្រុមក្នុងការរត់គេច ឬវាយសម្រុកទៅលើសត្រូវ។ លើសពីនេះ អ្នក support នេះផ្តោតទៅលើការព្យាបាល និងការការពារដើម្បីឲ្យអ្នកបង្ក damage របស់ខ្លួនរស់បានយូរ។
Tank ដែលអាចទុកចិត្តបាន
អ្នកលេងប្រភេទនេះជាអ្នកសម្របសម្រួលដ៏ល្អ។ គាត់ការពារអ្នកលេងចម្បងក្នុងក្រុមក្នុងពេល farm និងកម្ចាត់ minions សម្រាប់ពួកគេផងដែរ។ គាត់ជាអ្នកផ្តួចផ្តើមដ៏ល្អដែលអាចចាប់ផ្តើមការប្រយុទ្ធក្នុងពេលវេលាដ៏សាកសម។ គាត់ទទួលរង damage សម្រាប់ក្រុម។ គាត់រៀបចំស្ថានការណ៍ដើម្បីឲ្យ marksman អាចវាយទៅលើសត្រូវបានដោយសេរី។ Tank នេះយល់ដឹងពីការប្រើប្រាស់ crowd control ឲ្យបានល្អដើម្បីពន្យឺតសត្រូវ និងអនុញាតឲ្យសមាជិក្រុមរបស់គាត់សម្រេចគោលដៅរបស់ខ្លួន។
អ្នកខាងក្រោមគឺគួរឲ្យចាប់អារម្មណ៍។ តែសូមប្រយ័ត្ន វាមិនមែនជារឿងល្អនោះទេ។
អ្នកពូកែអួត
អ្នកលេងប្រភេទនេះពូកែតែនិយាយ តែមិនមានសមត្ថភាពប៉ុន្មានទេ។ នៅដើមហ្គេម គាត់ចាប់ផ្តើមចំអកទៅលើសត្រូវដើម្បីពន្ញាក់ស្មារតីបង្ហាញពីភាពអស្ចារ្យរបស់ខ្លួន។ សូម្បីតែសមាជិកក្រុមរបស់ខ្លួនក៏មិនលើកលែងដែរ។ បើសិនជាគាត់មិនចូលចិត្តអ្វីដែលគាត់ឃើញនៅដើមហ្គេម គាត់នឹងចំអកទៅកាន់អ្នកខ្សោយជាងគាត់ ឬដែលមាន rank ទាបជាង ឬមានអត្រាឈ្នះតិចជាង។ បើសិនជាអ្នកជួបមនុស្សអត់ប្រយោជន៍បែបនេះ ត្រៀមខ្លួននឹងលឺពាក្យនេះទៅ៖ “តោះមួយស្មើ”។
អ្នកលួច Kill គេ
អ្នកលួច kill គេគឺពូកែណាស់រឿងលួច kill របស់អ្នក ហើយបង្អួតខ្លួនឯង។ ចង់ឬមិនចង់ គាតនឹងធ្វើបែបនេះជាច្រើនដងនៅក្នុងហ្គេម។ គាត់មិនចេះក្រែងចិត្ត ឬគេតែងថាមានសមត្ថភាពក្នុងការលួចយកចំនួន kill ពីបញ្ជី KDA របស់អ្នក។ ខ្វះមួយ kill ទៀតដើម្បីទទួលបាន Savage មែនទេ? សមាជិក្រុមរបស់អ្នកបានលួចយកដើម្បីបន្ថែមទៅលើរហ័សនាមជាអ្នកលួច kill របស់គាត់។ នៅពេលអ្នក farm ទោះជាអ្នកស្រែក ‘RETREAT’ អោយគេដកថយក៏គេនឹងនៅចាំវាយមួយស្នៀតចុងក្រោយដើម្បីលួច buff ពីអ្នក។
អ្នកនិយាយអត់ប្រយោជន៍
យើងសុទ្ធតែដឹងថាការទំនាក់ទំនងជាគន្លឹះក្នុងការយកឈ្នះក្នុង Mobile Legends។ អ្នកត្រូវការនិយាយ ឬផ្ញើសារជជែកជាមួយសមាជិកក្រុមដើម្បីប្រើយុទ្ធសាស្ត្រដែលត្រឹមត្រូវ។ ទោះជាយ៉ាងនេះក្តី អ្នកលេងខ្លះនិយាយមិនចេះឈប់ និយាយលេងអត់ប្រយោជន៍ និយាយអ្វីមិនសមហេតុផល រអ៊ូ ឬក៏រញ៉េរញ៉ៃជាមួយគ្រប់គ្នា។ អ្នកនិយាយអត់ប្រយោជន៍បន្តធ្វើម្តងហើយម្តងទៀតដែលគេភ្លេចចូលរួមក្នុងការប្រយុទ្ធ ឬការពារ base របស់ខ្លួន។ ទម្លាប់នេះធ្វើឲ្យគាត់ត្រូវគេសម្លាប់ជាញឹកញាប់ព្រោះតែរវល់សរសេរសារ។ អ្វីដែលធ្វើឲ្យកាន់តែធ្ងន់ធ្ងរគឺនៅពេលគាត់មិនចាប់អារម្មណ៍ហើយផ្ញើរសារទៅគ្រប់គ្នាដែលនាំឲ្យសត្រូវដឹងពីយុទ្ធសាស្ត្ររបស់អ្នក។
អ្នកពូកែតែ Farm
អ្នកលេងប្រភេទនេះពូកែតែរឿងមួយគត់ គឺ farm។ អ្វីដែលជាបញ្ហានោះគឺគាត់គិតតែពី farm ពីដើមហ្គេមដល់ចុងហ្គេម។ គាត់គិតតែពី farm រហូតភ្លេចចូលរួមក្នុងការប្រយុទ្ធដែលសំខាន់ មិនចូលរួមសម្លាប់សត្រូវ ឬក៏វាយចូលទៅកាន់ base របស់សត្រូវឡើយ។ ហើយនៅពេលដែលគាត់ដឹងខ្លួនថាគេត្រូវការគាត់ ក្រុមទាំងមូលត្រូវគេសម្លាប់អស់ទៅហើយ។ អ្នកលេងនេះមិនសូវស្គាល់ផែនទីទេ គាត់មិនខ្វល់ទេថា Lord/Minions ចូលមកដល់ base សំខាន់អោយតែគាត់បាន buffs ទាំងអស់ ពិតជាលោភលន់មែន។
អ្នកញ៉ុះញ៉ង់ឲ្យចុះចាញ់
អ្នកលេងប្រភេទនេះជាអាវុធមុខពីរ។ ទីមួយគឺគាត់ចូលចិត្តចុចប៊ូតុងចុះចាញ់។ មិនថាគាត់កំពុងឃើញភាពលំបាករបស់ក្រុម ឬក៏ភាពទន់ខ្សោយនៃការជ្រើសរើសក្រុម ឬក៏ដើម្បីលេងសើចជាមួយក្រុមនោះទេ។ គាត់ឆាប់លើកទង់សនៅពេលដែលក្រុមសត្រូវបានទឹកដៃលើខាងគាត់ក្នុងចំនួន kill gold ល។ ទីពីរ គាត់ជាអ្នកលេងដែលឆាប់ចុះចាញ់ដើម្បីការពារខ្លួន គាត់នឹងចុច surrender ភ្លាមៗនៅពេលដែលគាត់ឃើញថាសមាជិកក្រុមណាម្នាក់ AFK។ វាជារឿងល្អ វាជួយការពារមិនឲ្យបាត់បង់ផ្កាយដ៏កម្រនោះ។
បើសិនជាអ្នកតែងតែជួបអ្នកលេងដែលមិនល្អ យើងសូមណែនាំឲ្យអ្នកលេងជាមួយមិត្តភក្តិរបស់អ្នកដើម្បីងាយស្រួលក្នុងការបែ្រប្រួលទៅតាមកាលៈទេសៈ (ការប្តូរ hero ល) ជាជាងលេងជាមួយអ្នកមិនស្គាល់។ ផ្ទុយទៅវិញ បើសិនជាអ្នកប៉ះក្រុមដែលមានអ្នកលេងល្អ អ្នកគួរតែភ្ជាប់ទំនាក់ទំនងជាមួយគេដើម្បីងាយស្រួលលេងជាមួយថ្ងៃក្រោយ។
កុំភ្លេចបញ្ចូល Mobile Legends Diamonds របស់អ្នកក្នុង Codashop។ យើងធានាថាការបញ្ចូល Mobile Legends Diamonds កាន់តែរហ័ស និងមានភាពងាយស្រួលដើម្បីឲ្យបទពិសោធន៍លេងហ្គេមរបស់អ្នកកាន់តែប្រសើរ។