MLBB: Heroes ដ៏ល្អបំផុតដើម្បីទប់ទល់នឹង Julian

0
443

Mobile Legends Forsaken Light Heroes គឺជាកូនកាត់ Fighter/Mage មានឈ្មោះថា Julian ។ អ្នកលេងជាច្រើននិយាយថាគាត់លេងខូចគេដោយសារតែគាត់មានលទ្ធផលការខូចខាតខ្ពស់ ហើយជំនាញទី 2 របស់គាត់ (Blink)មានភាពធន់ Invulnerability ប៉ុន្តែដូច Heroes ទាំងអស់ដែរ Julian គឺអាចទប់ទល់បាន។ នៅក្នុងអត្ថបទនេះ យើងនឹងពិនិត្យមើលវិធីដើម្បីទប់ទល់ Julian ដោយមកស្គាល់ជាមុននូវ Builds ដែលគាត់មាន និងរបៀបដែលជំនាញរបស់គាត់ដំណើរការ។

Julian, the Scarlet Raven: ប្រវត្តិសង្ខេប

Forsaken Light ចុងក្រោយរួមជាមួយនឹង Yin, Melissa, និង Xavier, Julian អាចជាបុរសចម្លែកក្នុងចំណោមបួននាក់នេះ។ មិនដូចសមមិត្តរបស់គាត់ទេ គាត់ចូលចិត្តនៅតែម្នាក់ឯង។ នេះគឺដោយសារតែព្រឹត្តការណ៍ក្នុងវ័យកុមារភាពរបស់គាត់ ដែលធ្វើអោយគាត់មិនអាចទទួលយកអតីតកាលរបស់គាត់បាន នៅពេលដែលគាត់បានចូលរួមជាមួយ Ravens ដែលជាក្រុមឃាតកដែលត្រូវបានជ្រើសរើសដោយអាចារ្យ Archbishop នៃព្រះវិហារ Church of Light ហើយនៅពេលដឹងពីកាលៈទេសៈថាហេតុអ្វីបានជាម្តាយរបស់គាត់ចាកចេញពីគាត់បន្ទាប់​ពី​ក្រុម​គ្រួសារ​របស់​គាត់​ត្រូវ​បាន​ព្រះវិហារដែល Julian ​ចូល​រួមជាមួយនោះ ចោទថាក្រុម​គ្រួសារ​របស់​គាត់​បានធ្វើ​ខុស​ឆ្គង​ ។ ការពិតទាំងអស់អំពីអតីតកាលរបស់ Julian ត្រូវបានលាតត្រដាងដោយ Xavier ហើយនៅពេលដឹងការពិត Julian បានសម្រេចចិត្តបែរខ្នងដាក់ Ravens ហើយចូលរួមជាមួយ Forsaken Light ជាមួយ Xavier ។ តាមវិធីនោះ គាត់អាចនឹងស្វែងយល់បន្ថែមអំពីអតីតកាលរបស់គាត់ ហើយត្រលប់មកស្រលាញ់ខ្លួនគាត់វិញ។

Julian Builds

អត្ថបទនេះមិនមែនជាអត្ថបទពិស្តារអំពី Julian ទេ ដូច្នេះវិធីសាស្រ្តដែលបានជ្រើសរើសដើម្បីប្រឆាំងទប់ទល់នឹងគាត់ គឺពឹងផ្អែកលើព័ត៌មានដែលមានអំពីការ Builds និងសមត្ថភាព/ជំនាញរបស់គាត់។ យើងអាចបង្កើតយុទ្ធសាស្រ្តប្រឆាំងដ៏ល្អសម្រាប់អ្នកដែលជ្រើសរើស Julian ក្នុងការប្រកួត។ ជាថ្មីម្តងទៀត អត្ថបទនេះនឹងមិនពន្យល់លម្អិតពីការ Builds របស់គាត់ ឬជ្រើសរើសការ Builds ដ៏ល្អបំផុតសម្រាប់គាត់នោះទេ ប៉ុន្តែយើងនឹងរៀបរាប់ពីអ្វីដែលអ្នកលេងតួ Julian អាចនឹង Build។

ដោយសារ Julian គឺជាកូនកាត់ Fighter/Mage ការ Builds របស់គាត់នឹងពឹងផ្អែកលើ Magic Damage នៅពេលបញ្ចេញសមត្ថភាពរបស់គាត់។ នេះក៏ល្អផងដែរ នៅពេលដែលគាត់មានឈុត Magic Emblem វេទមន្ត។ ផ្នែកមួយទៀតនៃការ Builds របស់ Julian គឺការកាត់បន្ថយ Cooldown ។ សមត្ថភាព​របស់​គាត់​ធ្វើ​ឱ្យ​គាត់​មាន​កម្លាំង​ខ្លាំងដោយសារតែគាត់មាន​ទិន្នផលនៃការខូចខាត​ខ្ពស់​ជា​បន្ត​បន្ទាប់​។

សមត្ថភាព/ជំនាញរបស់ Julian 

ជំនាញទាំងអស់របស់គាត់បង្កការខូចខាតជាវេទមន្ត។ វាក៏គួរឱ្យចាប់អារម្មណ៍ដែរ នៅពេលជំនាញទាំងអស់របស់គាត់ក៏បង្កការខូចខាតក្នុងតំបន់រងផលប៉ះពាល់ (AoE) ក្នុងចម្ងាយខ្លី និងបង្កឱ្យមាន Magic Lifesteal បើទោះបីជាគាត់រាងខ្សោយក៏ដោយ។ ប៉ុន្តែ ការវាយប្រហារធម្មតារបស់គាត់មានកាំរង្វង់តូចដែលធ្វើឱ្យគាត់ងាយរងគ្រោះក្នុងការវាយប្រហារចម្ងាយវែង លុះត្រាតែគាត់ប្រើជំនាញទី 2 (Sword) របស់គាត់ដែលគាត់អាចប្រើដើម្បីទៅជិតសត្រូវ ខណៈពេលដែលគាត់ក៏អាចបង្កការខូចខាតផងដែរ។ អ្នកលេងគួរតែប្រយ័ត្នចំពោះជំនាញនេះ។ ជំនាញទី 1 (Scythe) និង ជំនាញទី 3 (Chain) គឺជាជំនាញ Poking របស់គាត់ ប៉ុន្តែបើនៅជាមួយមិត្តរួមក្រុមរបស់គាត់ ជំនាញនេះគឺពូកែណាស់ ជាពិសេសពេល Chain ធ្វើអោយសត្រូវអចលនាក្នុងរយៈពេល 1.2 វិនាទីបន្ទាប់ពីការវាយត្រូវ។

Heroes ទប់ទល់នឹង Julian 

ផ្នែកដ៏លំបាកបំផុតនៃការជ្រើសរើស Heroes ដើម្បីប្រឆាំងនឹង Julian គឺបង្កើតការ Build ដើម្បីប្រឆាំងនឹងគាត់ជាពិសេស។ នោះធ្វើឱ្យអត្ថបទណែនាំនេះមានន័យថាបង្ខំ ដែលជារឿងមួយដែលខ្ញុំមិនចង់ធ្វើលើអ្នកលេងទេ។ ច្បាប់ទូទៅសម្រាប់ខ្ញុំគឺថា Hero ណាមួយក៏អាចជាជម្រើសដែលអាចទប់ទល់គាត់បាន ប៉ុន្តែ Heroes មួយចំនួនគឺល្អជាងព្រោះវាមានប្រសិទ្ធភាពជាងក្នុងការធ្វើជា Counter Pick ។ ដូចនេះ ខ្ញុំនឹងរាយបញ្ជី Heroes ចំនួន 3 ដែលមានទាំងការកំណត់មេតា និងជា Counter Pick ដ៏ល្អ។

  • Saber – ការរក្សាចម្ងាយដោយសុវត្ថិភាព និងការមានជម្រើសរត់គេចដ៏អស្ចារ្យធ្វើឱ្យ Saber ក្លាយជាតួអង្គដ៏សមរម្យសម្រាប់ទប់ទល់នឹង Julian ។ នេះក៏ជា Hero ដែលអ្នកចាប់ផ្តើមលេងដំបូងអាចជ្រើសរើស និងរៀនលេងបាន។ ជំនាញទី 1 (Orbiting Swords) របស់គាត់អាចរក្សា Julian ឱ្យនៅឆ្ងាយ ខណៈដែលជំនាញទី 2 (Charge) អាចប្តូរ Saber ឱ្យទៅកន្លែងដែលមានសុវត្ថិភាពជាង។ Ultimate របស់គាត់ (Triple Sweep) អាចបំផ្លាញ Julian យ៉ាងខ្លាំងដោយសារគាត់ជា Hero ឆាប់អស់ឈាម ។ វាក៏អាចជាការការពារខ្លួនផងដែរប្រសិនបើ Julian ចូលមកជិតជាមួយនឹងជំនាញ 2 របស់គាត់។
    Benedetta
  • Chou – Chou មានលទ្ធផលខូចខាតខ្ពស់ និងជំនាញប្រឆាំងដ៏ល្អទៅលើជំនាញ AoE របស់ Julian ជាមួយជំនាញទី 2 (Shunpo) របស់គាត់ដែលដើរតួជាជម្រើសគេចខ្លួនស្រដៀងទៅនឹង Saber’s Charge ផងដែរ។ ជំនាញ 1 របស់គាត់ (Jeet Kune Do) និង Ultimate (The Way of Dragon) គឺមានថាមពលខ្លាំង។ ទោះបីជា  Combo មានការខូចខាតខ្ពស់ក៏ដោយ Chou ទាមទារអោយមានការហ្វឹកហាត់លេងខ្ពស់ជាង Saber ប៉ុន្តែរង្វាន់គឺល្អជាងដោយសារគាត់មិនដែលធ្លាក់ចេញពីមេតា។
    Chou
    Benedetta – Assassin ដែលមានការវាយប្រហារបែប Dash ជាចម្បង ដែលជាប្រធានបទសម្រាប់ការណែនាំនេះ។ ការវាយប្រហារធម្មតារបស់នាង (Elapsed Daytime) ចាក់ដាវ Sword Intent របស់នាង ដែលនាងអាចប្រើជាការវាយប្រហារ Dash ពេលដែលសាកពេញ។ ជំនាញទី 1 (Phantom Slash) របស់នាងក៏ធ្វើឱ្យនាង Dash ទៅមុខផងដែរ ខណៈដែលជំនាញទី 2 (An Eye For An Eye) និង Ultimate (Alecto: Final Blow) ធ្វើឱ្យនាងមានភាពធន់នឹងជំនាញគ្រប់គ្រង Crowd Control ដែលធ្វើឲ្យនាងក្លាយជាតួអង្គល្អឥតខ្ចោះប្រឆាំងនឹង Julian។
    Saber

យុទ្ធសាស្ត្រទូទៅប្រឆាំងនឹង Julian

ដូចដែលបានរៀបរាប់ខាងលើ Julian មានកាំរង្វង់វាយប្រហារខ្លី ហើយពឹងផ្អែកលើជំនាញគ្រប់គ្រង Crowd Control របស់គាត់ដើម្បីចូលជិតគូប្រកួតរបស់គាត់ ឬប្រមូលជំនួយពីក្រុមរបស់គាត់។ តាមការណែនាំ Marksman ចម្ងាយវែងអាចជាជម្រើសប្រឆាំងនឹង Julian ប៉ុន្តែពួកគេត្រូវការជម្រើសរត់គេចដូច Heroes ទាំងបីដែលខ្ញុំបានលើកឡើង។ ដូច្នេះវាចាំបាច់ណាស់ឱ្យមានការរើសយកតួអង្គប្រឆាំង និងឱ្យមាននរណាម្នាក់ចាំវាយ Julian ពីឆ្ងាយ។ Layla អាចសាកសមសម្រាប់តួនាទី Support នេះនៅចុងហ្គេម ព្រោះ Ultimate (Destruction Rush) របស់នាងផ្តល់នូវការមើលឃើញជាអចិន្ត្រៃយ៍ក្នុងការប្រកួត។ ការរក្សាខ្លួននាងនៅចម្ងាយសុវត្ថិភាពក៏ផ្តល់ឱ្យនាងនូវ Bonus ការខូចខាតផងដែរ។ ប៉ុន្តែនាងមិនអាចជាអ្នកសម្លាប់ Julian បានទេ។ ដូចគ្នានេះដែរសម្រាប់ Marksmen ផ្សេងទៀតដោយសារតែខ្វះជម្រើសនៃការរត់គេចខ្លួន។

ដើម្បីបញ្ចប់អត្ថបទនេះ ជំរើសប្រឆាំងដ៏ល្អបំផុតសម្រាប់ Julian គឺជាអ្នកដែលអាចលេងហ្គេមតាមរយៈការវាយលុក Dash ដែលអាចដើរតួជាជម្រើសគេចចេញ និងអ្នកដែលអាចទប់ទល់ឥទ្ធិពលនៃការគ្រប់គ្រង Crowd Control ។ Heroes ទាំងបីដែលខ្ញុំបានរៀបរាប់ខាងលើសមនឹងលក្ខណៈវិនិច្ឆ័យ ហើយអាចជាមេតា។ អ្នកអាចសាកល្បងពួកគេ ហើយប្រាប់យើងពីបទពិសោធន៍របស់អ្នក។

អានបន្ត: Paquito Counter, Bruno Counter, Fredrinn Counter

 

កុំភ្លេចបញ្ចូលទឹកប្រាក់ MLBB Diamonds របស់អ្នកនៅ Codashop។ យើងមានមធ្យោបាយងាយស្រួល និងរហ័សក្នុងការទិញ MLBB Diamonds។ គ្រាន់តែផ្តល់លេខសម្គាល់អ្នកប្រើប្រាស់ Mobile Legends ID របស់អ្នក ចំនួន MLBB Diamonds ដែលអ្នកចង់ទិញ និងរើសវិធីបង់ប្រាក់ដែលអ្នកចូលចិត្ត។ វាសាមញ្ញ លឿន និងមិនពិបាក។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here