Genshin Impact៖ ហេតុផលទាំង 5 ដែលអ្នកគួរទាញយក Shenhe

0
398

មិនដូចអង្គភាព Support ពីមុនដែលដំណើរការស្ទើរតែគ្រប់ស្ថានភាពនោះទេ Shenhe មានឧបករណ៍ឯកទេសដែលកំណត់នាងទៅកាន់ក្រុមមួយចំនួនតូច។ ជាធម្មតា អ្នកលេងជាច្រើនចង់រំលងនាង ជាពិសេសអ្នកលេងថ្មីដែលចូលចិត្តក្រុមដែលមានភាពបត់បែនជាង។ សូមអ្នកកុំអន់ចិត្ត ព្រោះ Shenhe នៅតែមានតំលៃជាច្រើន។ ប្រសិនបើអ្នកនៅចូលចិត្តនាង នេះគឺជាហេតុផលប្រាំយ៉ាងដែលអ្នកគួរទាញយក Shenhe ។

Genshin Impact Shenhe 2នាងជំរុញការខូចខាតយ៉ាងខ្លាំងបំផុតសម្រាប់ Cryo

ឈុតទាំងមូលរបស់ Shenhe ពោរពេញដោយ Buffs របស់ក្រុម ហើយអ្វីដែលអស្ចារ្យជាងនេះទៅទៀតនោះ គឺអ្នកអាច Stack ពួកវាពីលើគ្នាទៅវិញទៅមក។ Ascension Passive ទី 4 របស់នាងអនុញ្ញាតឱ្យអ្នកជ្រើសរើសរវាង 15% Normal, Charged, និង Plunging Attack Damage និង 15% Elemental Skill និង Burst Damage ដែលមានន័យថាអ្នកអាចលេងនាងជាមួយ Cryo DPS ណាមួយក៏បាន។ នាងថែមទាំងផ្តល់នូវ Cryo Resistance Shred ដែលអាចនាំតួលេខទាំងនោះឡើងកាន់តែខ្ពស់។

នាងងាយស្រួលក្នុងការ Build

Buffs ទាំងអស់របស់ Shenhe បានមកពី ATK របស់នាង។ នេះអនុញ្ញាតឱ្យអ្នកផ្តោតទៅលើស្ថិតិចំនួនពីរ៖ ការបញ្ចូលថាមពលសម្រាប់ពេលវេលា Burst ដំណើរការខ្លាំង និង ATK សម្រាប់ចំនួនការខូចខាត Cryo ដ៏ច្រើន។ អ្នកគួរបញ្ចូលថាមពលយ៉ាងហោចណាស់ 180% ជាមួយ Favonius Lance ឬ ER Sands ហើយបន្ទាប់មកបង្កើតស្ថិតិ ATK របស់អ្នកជាមួយនឹង Goblets, Circlets និង Substats ដែលសមស្រប។ Shenhe ក៏ប្រើប្រាស់បានយ៉ាងល្អនូវឈុត Noblesse Oblige ដែលបង្កើន ATK របស់សមាជិកក្រុមទាំងអស់ 20% ។

នាងមាន Cooldowns ទាប

Cooldowns របស់ Shenhe ដំណើរការបានល្អជាមួយនឹងការរង្វិលក្រុម Cryo ភាគច្រើន។ នៅលើ Ayaka Freeze Teams អ្នកអាច Buff លើ Elemental Burst របស់ Ayaka នៅគ្រប់រង្វិលក្រុម ព្រោះវាមាន Cooldown 20 វិនាទីដូចគ្នាទៅនឹង Elemental Burst របស់ Shenhe។ Cooldown រយៈពេល 10 វិនាទីលើជំនាញ Elemental Skill របស់ Shenhe ក៏អនុញ្ញាតឱ្យមានការដាក់ Cryo Buff កាន់តែច្រើន និងការបង្កើតភាគល្អិត Particle នៃធាតុផងដែរ។

 នាងគឺជាអ្នកប្រើ Cryo ក្រៅទីលានដ៏ល្អ

ជាមួយនឹងរយៈពេល 12 វិនាទីនៃ Burst របស់នាង Shenhe អាចរក្សាសត្រូវឱ្យជាប់គាំង Frozen បានយូរ។ វាមានប្រយោជន៍ ជាពិសេសនៅក្នុងពេលមានបញ្ហាដែលកំណត់ពេលដូចជា Spiral Abyss ពីព្រោះអ្នកអាចពង្រីក DPS របស់ក្រុមអ្នកដោយមិនចាំបាច់ព្រួយបារម្ភអំពីការខូចខាត។

នាង​មាន​ប្រវត្តិ​ដ៏អស្ចារ្យ

Travellers ជាច្រើនលេង Genshin Impact ដើម្បីតាមដានរឿងនិទាន ហើយប្រសិនបើអ្នកដូចខ្ញុំ ដែលចាត់ទុកប្រវត្តិតួអង្គជាកត្តាសម្រេចចិត្តក្នុងការទាញយក អ្នកនឹងចូលចិត្តរឿងរ៉ាវរបស់ Shenhe។ ឥឡូវនេះ ខ្ញុំមិននិយាយធ្វើឱ្យខូចសាច់រឿងអ្វីទាំងអស់ Shenhe គឺជាមនុស្សដែលបានបង្កើតកម្លាំងដ៏អស្ចារ្យបន្ទាប់ពីការបណ្តុះបណ្តាល Adepti ជាច្រើនឆ្នាំដោយ Cloud Retainer ។ ប្រវត្តិថា តើ​នាង​ត្រូវ​គាត់​យក​ទៅ​ចិញ្ចឹម​យ៉ាង​ម៉េច​នោះ អ្នកត្រូវចាំ​មើល ស្វែងយល់ដោយខ្លួនឯង! Shenhe មិនទាន់មានដំណើរស្វែងរកជាក់លាក់នៅឡើយទេ ប៉ុន្តែអ្នកអាចស្វែងយល់បន្ថែមអំពីអតីតកាលរបស់នាងនៅក្នុង Archon Quest Interlude ជំពូកទី 1: The Crane Returns on the Wind។

Genshin Impact Shenhe 4

ប្រសិនបើអ្នកត្រូវការបញ្ចូលទឹកប្រាក់ Genesis Crystals កុំភ្លេចចូលទៅកាន់ Codashop សម្រាប់ដំណើរការទូទាត់ដ៏ងាយស្រួល និងមានសុវត្ថិភាព។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here