Genshin Impact ការណែនាំអំពី Genius Invokation TCG សំរាប់អ្នកលេងថ្មីថ្មោង

0
250

ដូច្នេះអ្នកទទួលបានតួអង្គទាំងអស់ សម្អាត Spiral Abyss បានយ៉ាងងាយស្រួល ហើយអស់ Quests លេងហើយ ។ ឥឡូវនេះអ្នកកំពុងស្វែងរកអ្វីលេងថ្មី ក្រៅពីការដើរលេងនៅកំពង់ផែ Liyue និងស្តាប់ Osmanthus របស់ Zhongli រអ៊ូរាប់សិបលានដង។ សំណាងមកដល់ហើយ អ្នកមិនចាំបាច់រកមើលទៀតទេ ព្រោះមានរឿងរ៉ាវថ្មីដែលកំពុងវាយលុក Teyvat។

Genius Invokation ដែលជាហ្គេមសន្លឹកបៀរ និងជាហ្គេមអចិន្ត្រៃយ៍ដែលត្រូវបានណែនាំនៅក្នុង Patch 3.3។ ហ្គេមវាយគ្នាដោយប្រើសន្លឹកបៀរនេះ ត្រូវបានរចនាឡើងដោយគំនិតដ៏អស្ចារ្យរបស់ Sumeru Akademiya ដែលអនុញ្ញាតឱ្យអ្នកប្រមូលសន្លឹកបៀរ បង្កើតជាហ៊ូ និងវាយគ្នាជាមួយនឹងតួអង្គ Genshin Impact និងអ្នកលេងសហការជាមួយអ្នក។ ចង់សាកល្បងលេងទេ? នេះគឺជាការណែនាំនៃ Genshin Impact Genius Invokation TCG សម្រាប់អ្នក!
Genshin TCG guide opening

របៀបដោះសោលេង Invokation TCG 

ដើម្បីដោះសោលេងហ្គេមថ្មីនេះ អ្នកលេងត្រូវបំពេញតាមលក្ខណៈមួយចំនួនដូចខាងក្រោម៖

  • មាន Adventure Rank 32 ឬខ្ពស់ជាងនេះ
  • បានបញ្ចប់វគ្គ the Archon Quest Prologue: Act III Song of the Dragon and Freedom និង
  • បានបញ្ចប់វគ្គ Come Try Genius Invokation TCG Quest

ការប្រកួតដំណើរការដូចម្តេច

Genshin TCG starting hand

មុនពេលការប្រកួតចាប់ផ្តើម អ្នកលេងទាំងពីរនឹងចាប់យកសន្លឹកបៀរចៃដន្យចំនួន 5 ពីហ៊ូរបស់ពួកគេ។ អ្នកលេងទាំងពីរនឹងទទួលបានឱកាសផ្លាស់ប្តូរសន្លឹកបៀមួយចំនួននៅក្នុងដៃដំបូងរបស់ពួកគេ។ Genius Invokation TCG មាន 3 ដំណាក់កាល៖ ដំណាក់កាល Roll Phase, ដំណាក់កាល Action Phase និងដំណាក់កាលបញ្ចប់ End Phase៖

  • ក្នុងអំឡុងដំណាក់កាល Roll Phase អ្នកលេងទាំងពីរនឹងទទួលបានគ្រាប់ឡុកឡាក់ Elemental Dice ចំនួន 8 ដើម្បីបង្វិល និងមានឱកាសមួយដងក្នុងការបង្វិលឡើងវិញ។
  • ក្នុងអំឡុងដំណាក់កាល Action Phase អ្នកលេងនឹងប្តូរវេនគ្នារហូតដល់ពួកគេប្រកាសថាជុំរបស់ពួកគេបានបញ្ចប់។ 
  • ភាគីទាំងសងខាងនឹងចាប់យកសន្លឹកបៀពីរសន្លឹកបន្ថែមលើដៃរបស់ពួកគេក្នុងដំណាក់កាលបញ្ចប់។

របៀបរៀបហ៊ូ

Genshin TCG deck building

អ្នកលេងម្នាក់ៗនឹងមានកាតតួអង្គ 3 និងកាតសកម្មភាព 30 នៅក្នុងហ៊ូរបស់ពួកគេ។ កាតតួអង្គត្រូវបានប្រើដើម្បីបង្ក និងស្រូបយកការខូចខាត ខណៈពេលដែលកាត Support ផ្តល់ឱ្យពួកគេនូវសមត្ថភាពដែលត្រូវបានធ្វើអោយប្រសើរឡើង សមត្ថភាពព្យាបាល និងអត្ថប្រយោជន៍ផ្សេងទៀត។ Genius Invokation ក៏ប្រើប្រតិកម្មធាតុផងដែរ ដូច្នេះប្រសិនបើអ្នកឆ្ងល់ថាតើប្រភេទណាដែលល្អបំផុត អ្នកអាចពិនិត្យមើលការណែនាំរបស់យើងនៅទីនេះ។

ក្តារសំរាប់លេង The Genius Invokation TCG 

Genshin TCG Board with Labels
មុន​នឹង​ចាប់​ផ្តើម​ការ​ប្រកួត​ដំបូង​របស់​យើង ​យើង​មក​ស្គាល់​ពី​ផ្នែក​ផ្សេង​ៗ​នៃក្តារ​ទាំង​អស់​គ្នា៖

  1. Draw Pile៖ Draw Pile របស់អ្នកមានកាតតួអង្គ 30 ។ អ្នកអាចប្រើ Casket of Tomes ដើម្បីប្ដូរសមាសភាពនៃសន្លឹកបៀរតាមបំណងនៅពេលអ្នកដោះសោកាតថ្មី។
  2. កាត Support៖  កាត Support ផ្តល់អត្ថប្រយោជន៍ផ្សេងៗគ្នាដល់ហ៊ូរបស់អ្នក។ អ្នកលេងអាចប្រើកាតSupportរហូតដល់ 4 សន្លឹកក្នុងពេលតែមួយ។
  3. កាតតួអង្គ៖ មុនពេលការប្រកួតចាប់ផ្តើម អ្នកត្រូវជ្រើសរើសតួអង្គសកម្ម។ មានតែតួអង្គសកម្មប៉ុណ្ណោះដែលអាចដាក់  Skills បាន។
  4. Hand៖ អ្នកអាចមើលឃើញសន្លឹកបៀដែលអ្នកបានយកនៅទីនេះ។ លេខនៅផ្នែកខាងលើនៃសន្លឹកបៀរកំណត់ថា តើគ្រាប់ឡុកឡាក់ធាតុចំនួនប៉ុន្មានដែលតម្រូវឱ្យមាន។ អ្នកអាចកាន់បានរហូតដល់ 10 សន្លឹកក្នុងពេលតែមួយ។
  5. Summons៖ Summons ដូចជា Fischl’s Oz និង Xiangling’s Guoba បន្ថែមការខូចខាត រាល់ពេលវេនរបស់អ្នក។ មានតែ Summons ចំនួនបួនប៉ុណ្ណោះដែលអាចប្រើបានក្នុងពេលតែមួយ ដូច្នេះសូមរៀបចំផែនការរបស់អ្នកដោយប្រុងប្រយ័ត្ន។
  6. គ្រាប់ឡុកឡាក់ធាតុ៖ គ្រាប់ឡុកឡាក់ធាតុនីមួយៗអាចមានធាតុមួយក្នុងចំណោមធាតុទាំងប្រាំពីរ ឬធាតុ Omni ដែលអាចត្រូវបានប្រើជំនួសធាតុណាមួយ។ អ្នកអាចពង្រីកផ្ទៃក្តារនេះ ដើម្បីជ្រើសរើសធាតុណាមួយដែលត្រូវប្រើលើគ្រប់កាត។
  7. Skills តួអង្គ៖ នៅទីនេះ អ្នកអាចមើលឃើញSkills តួអង្គសកម្មរួមជាមួយនឹងតម្រូវការគ្រាប់ឡុកឡាក់។

របៀបដោះសោកាតបន្ថែម

Genshin Impact TCG Deck (1)
Board នៃការអញ្ជើញ

ដើម្បីទទួលបានកាតតួអង្គថ្មី អ្នកត្រូវតែយកឈ្នះតួអង្គ Genshin Impact នៅក្នុងការប្រយុទ្ធ TCG ។ អ្នកអាចអញ្ជើញពួកគេតាមរយៈ Board នៃការអញ្ជើញនៅ Cats Tail Bar ជាមួយនឹងលិខិតអញ្ជើញការប្រកួត។

ការប្រកួត Open-world

មានអ្នកដែលចូលចិត្តលេង Genius Invokation នៅពាសពេញ Teyvat ។ ពួកគេបានផ្តល់ឱកាសឱ្យតួអង្គទំនេរ(NPCs) ដើម្បីលេង។ ប្រើ Casket of Tomes របស់អ្នកដើម្បីស្វែងរកអ្នកលេងនៅក្នុងពិភពរបស់អ្នក។

Prince, the Duel Saint of Cats 

អ្នកនៅចាំឆ្មានោះដែលអ្នកមានភារកិច្ចស្វែងរកក្នុងពេលធ្វើ Quest របស់ Jean ទេ? តាមពិតទៅ គាត់គឺជាមេរបស់ Cat’s Tail Bar ដែលជាមេ TCG ដែរ! ស្វែងរកគាត់នៅតុបារ ដើម្បីទិញកាត Support សំបុត្រអញ្ជើញការប្រកួត និងកាត Skins ។ គាត់ក៏មានភារកិច្ចត្រួតពិនិត្យកម្រិតអ្នកលេងរបស់អ្នកផងដែរ ដូច្នេះសូមទៅជួបគាត់ម្តងម្កាល ដើម្បីទទួលបាន Primogems និងការរចនាថ្មីសម្រាប់ក្តារ និងកាត។

 

ត្រៀម​ខ្លួន​ដើម្បី​សាក​ល្បង​ជំនាញ​របស់​អ្នកឬនៅ Traveler? កុំភ្លេចបញ្ចូលទឹកប្រាក់ Genesis Crystals សម្រាប់ Genshin Impact នៅ Codashop ។ វាកាន់តែងាយស្រួល និងលឿនជាងមុន ជាមួយនឹងវិធីបង់ប្រាក់ដែលមានសុវត្ថិភាព និងងាយៗជាច្រើន។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here