VALORANT: The Night Market និងអ្វីដែលអ្នកគួររំពឹងទុក

0
813

VALORANT Night Market Guide

សូមណែនាំពី Night Market

មានវិធីបីយ៉ាងក្នុង VALORANT ដើម្បីទទួលបាន Gun Skins៖ ហាងក្នុងហ្គេមដែលមានលក់skinsដែលបានចេញលក់កាលពីមុន និងកញ្ចប់skinsដទៃទៀត។ វាក៏មានជាBattle Pass ដែលមានskinsផ្តាច់មុខសម្រាប់ព្រឹត្តិការណ៍បច្ចុប្បន្ន។ ជាចុងក្រោយ គឺជាផ្សាររាត្រី(Night Market)បើកលក់មានកាលកំណត់ ដែលដាក់លក់skinsធ្លាប់ចេញពីមុនក្នុងតម្លៃបញ្ចុះតម្លៃ។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ណែនាំ​អ្នក​ពី​ផ្សាររាត្រី(Night Market) និង​ណែនាំ​ពី​អ្វី​ដែលអ្នក​ត្រូវប្រុង​ប្រយ័ត្ន។

Night Market គឺជាអ្វី?

The VALORANT Night Market គឺជាព្រឹត្តិការណ៍ខ្នាតតូច បើកម្តងក្នុងមួយ Act ដែលតាំងលក់ skins ចំនួនប្រាំមួយដែលធ្លាប់បានចេញលក់ពីមុនតាមរយៈកញ្ចប់ Skin Bundles​ ហើយដាក់វាលក់ក្នុងតម្លៃពិសេស។​ ចំនុចខ្សោយមួយគឺថា​ វាជាការលក់ដោយប្រើវិធីចៃដន្យ(មិនអាចរើសskinបានទេ) និងមានតែមួយគត់សម្រាប់អ្នកលេងម្នាក់ៗ។ ដោយសារ The Night Market ប្រើវិធីចៃដន្យនេះលក់ skins អ្នកនឹងមិនដឹងថាអ្នកទទួលបាន skins អ្វី ហើយអ្នកមិនអាចត្រលប់ក្រោយបានទេនៅពេលដែលអ្នកបើកមើលរួចហើយ។ ចំនុចខ្សោយមួយទៀតគឺSkinsខ្លះមិនមានលក់នៅក្នុង Night Market ទេ។ ឧទាហរណ៍ skins កាំភ្លើងនិងអាវុធ melee ពីកញ្ចប់ skins VALORANT Champions 2022 មិនមាននៅក្នុង Night Market ទេ។ លើស​ពី​នេះ​ទៅ​ទៀត វាគ្មានលក់ ​Skins ​ពីរ​ ចេញពីកញ្ចប់(Bundles) Skins តែមួយនោះ​ទេ។ ឧទាហរណ៍ Recon Phantom និង Recon Ghost នឹងមិនត្រូវបានបង្ហាញនៅក្នុងទីផ្សារ Night Market របស់អ្នកក្នុងពេលតែមួយទេ។ វាអាចជា the Phantom ឬ the Ghost។

តើ​​​ Night Market បើកពេលណា​ ហើយចូលទិញតាមរបៀបណា

Night Market នឹងបើកមុនពេលActថ្មីចាប់ផ្តើម។ កាលពីមុន វានឹងបើកអំឡុង 3 សប្តាហ៍មុនពេលActចាស់បញ្ចប់ រហូតដល់មួយសប្តាហ៍មុនពេលActថ្មីចាប់ផ្តើម។ សម្រាប់វគ្គទី 5 Act 3 ពេលវេលាប៉ាន់ស្មានដែល Night Market នឹងបង្ហាញឡើង គឺផ្អែកលើថ្ងៃដែលនៅសល់សម្រាប់ Act នេះ ដែលកំណត់ដោយរយៈពេល Battle Pass គឺនៅចុងខែវិច្ឆិកា ដល់ដើមខែធ្នូ។ រយៈពេលបើកនៃ Night Market ប្រែប្រួល ប៉ុន្តែវានឹងនៅបន្តយ៉ាងហោចណាស់ 2 សប្តាហ៍។ ដើម្បីដឹងថានៅពេលណាដែល Night Market បើក​ នៅលើអេក្រង់ដើម VALORANT នឹងជូនដំណឹងដល់អ្នកលេងដោយប្រើកាតនៅខាងស្តាំផ្នែកខាងលើនៃអេក្រង់ នៅពីមុខប៊ូតុងម៉ឺនុយ និងនៅលើអេក្រង់ដើមដែលព័ត៌មានត្រូវបានប្រកាសខាងឆ្វេង។ [កំណត់សម្គាល់ពីអ្នកនិពន្ធ៖ ចាប់តាំងពី VALORANT បានផ្លាស់ប្តូរ​ user interface កាលពីផ្តើមវគ្គទី 5 Act 3 រូបថត screenshot នៃអេក្រង់ដើមដែលបានផ្ដល់ជូននៅទីនេះគឺមកពីភាគទី 5 Act 2]

VALORANT Night Market Home screen

Skins ដែលមានលក់នៅ Night Market

Skin នីមួយៗដែលមាននៅក្នុង Night Market ត្រូវបានបែងចែកជា 3 Editions: Select, Deluxe, Premium។ Skin Select និង Deluxe Edition មិនមានចលនាបញ្ចប់ និង visual effects បន្ថែមទេ ដែលបែងចែក skin ទាំងពីរនេះពី Premium។ រីឯតម្លៃក៏ខុសគ្នាដែរ ដោយ Select មានតំលៃថោកបំផុត (ជាមធ្យម 2900 VALORANT Points) និង Premium មានតំលៃថ្លៃបំផុត (ជាមធ្យម 7100 VALORANT Points)។ ដូចដែលបានរៀបរាប់ខាងលើ មាន skins ខ្លះមិនត្រូវបានចេញលក់លើ Night Market​ ទេ ហើយទំនងជាមិនមានទៀតដែរ បន្ទាប់ពីវាត្រូវបានដកចេញពីហាង។ Skin ប្រភេទ Exclusive Edition ទាំងនេះជាធម្មតាត្រូវបានដាក់លក់ក្នុងពេលវេលាកំណត់ដែលស្របពេលជាមួយនឹងព្រឹត្តិការណ៍ពិសេសៗដូចជា VALORANT Champions Tour និង Sentinels of Light ប្រភេទ crossover ពិសេស។ តារាងខាងក្រោមបង្ហាញពីបញ្ជីលម្អិតនៃ Skin ដែលមាននៅក្នុង Night Market ចាប់តាំងពីកញ្ចប់ Skin កាលពីមុន។ Skin កាំភ្លើងនិងអាវុធ Melee ដែលចេញផ្សាយក្រោមកញ្ចប់ទាំងនេះនឹងមានដូចរៀបរាប់ខាងក្រោម។

Select Edition

  • Convex
  • Endeavour
  • Galleria
  • Infantry
  • Luxe
  • Prism II
  • Rush
  • Sensation
  • Smite

Deluxe Edition

  • Aristocrat
  • Avalanche
  • Horizon
  • Minima
  • Nunca Olvidados
  • Prism
  • Sakura
  • Sarmad
  • Silvanus
  • Snowfall
  • Team Ace
  • Tigris
  • Titanmail
  • Wasteland
  • Winterwunderland

Premium Edition

  • Celestial
  • Doodle Buds
  • Ego
  • Forsaken
  • Gaia’s Vengeance
  • Gravitational Uranium Neuroblaster
  • Ion (Episode 1)
  • Magepunk
  • Nebula
  • Neptune
  • Oni
  • Origin
  • Prime
  • Prime 2.0
  • Radiant Crisis 001
  • Reaver
  • Recon
  • Sovereign
  • Spine
  • Tethered Realms
  • Undercity
  • VALORANT Go! Vol. 1
  • VALORANT Go! Vol. 2
  • Xenohunter

ហេតុអ្វីបានជាយើងទន្ទឹងរង់ចាំ Night Market

សម្រាប់អ្នកដែលកំពុងស្វែងរក Skins ឡូយៗ ប៉ុន្តែមិនមាន VALORANT Points គ្រប់គ្រាន់ក្នុងគណនី ពួកគេអាចរង់ចាំ Skin ដែលខ្លួនពេញចិត្តដាក់លក់ក្នុង Night Market ព្រោះវាមានការបញ្ចុះតម្លៃរហូតដល់ 50%។ នេះ​ជា​អ្វី​ដែល​ខ្ញុំ​គិត​ថា​ជា​ចំនុចពិសេស​បំផុត​នៃ​ Night Market ៖ មានន័យថា «ចំណាយតិចក្នុងការទិញ skins»។ ដើម្បីទទួលបាន skins ដែលអ្នកចង់បាន អ្នកត្រូវតែអត់ធ្មត់។ ខ្ញុំតែងតែទន្ទឹងរង់ចាំយក Ion Phantom, Ion Sheriff, និង Ion Operator skins នៅក្នុង Night Market ហើយរហូតមកដល់ពេលនេះ អស់រយៈពេល 2 ឆ្នាំនៃការលេង ខ្ញុំរកតែម្នាក់ក្នុងចំណោមពួកគេមិនបានផង។

អ្នកលេងជាច្រើនរង់ចាំ Prime Vandal និង Glitchpop Vandal ដោយសារតែសំឡេង និងរូបភាពពេលបញ្ចប់ ហើយលើសពីនេះ ពួកគេក៏រួមចំណែកក្នុងប្រតិបត្តិការលេងខ្លះៗដែរ។ សូមតាមដាន skins ទាំងនេះឱ្យមែនទែន។ ប្រសិនបើអ្នកចូលចិត្តកាំភ្លើងពិតៗ skins Infantry និង Recon ជាអ្វីដែលអ្នកគួរទន្ទឹងរង់ចាំ។ ខ្ញុំចាំបានថាមាន Infantry Guardian និង Recon Ghost លេចឡើងនៅក្នុង Night Market របស់ខ្ញុំក្នុងពេលតែមួយ។ The Oni Phantom រួមជាមួយនឹង Magepunk Ghost, Magepunk Spectre និង Reaver Vandal ក៏ជាសំណព្វចិត្តរបស់អ្នកគាំទ្រដែរ។ ទន្ទឹមនឹងនេះដែរ Sovereign Ghost និង Sovereign Marshal គឺស្ថិតក្នុងចំណោម skins ដែលខ្ញុំផ្ទាល់សូមណែនាំ។ សម្រាប់ Operator ក្រៅពី skins មកពី Exclusive Edition ជាធម្មតា skins ដែលអ្នកលេងបើកបានគឺ Spline និង Reaver

រង្វាន់គឺពិតជាអស្ចារ្យសម្រាប់អ្នកដែលតស៊ូរង់ចាំ។ អ្នកមិនត្រឹមតែនឹងទទួលបាន skin​ ដែលអ្នកចង់បានប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏ទទួលបានការសន្សំ VALORANT Points ជាច្រើននៅក្នុងដំណើរការផងដែរ។ អ្នកចំណាយតិចក្នុងការទិញ skins។

កុំភ្លេចបញ្ចូល VALORANT Points របស់អ្នកតាមរយៈ Codashop។ យើងមានវិធីទូទាត់ដែលលឿន និងមានសុវត្ថិភាព ដើម្បីទិញកញ្ចប់ VALORANT Points។​​ អ្នកគ្រាន់តែវាយ Riot ID, ចំនួន VALORANT Points ដែលអ្នកចង់ទិញ និងរើសយកវិធីទូទាត់របស់អ្នក។​ នេះគឺជាវិធីដែលផ្តល់ជូននូវបទពិសោធន៍រហ័ស​ និង​ងាយស្រួល។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here