VALORANT: មគ្គទេសក៍កញ្ចប់ស្កីន Soulstrife

0
492

VALORANT Soulstrife

កញ្ចប់ស្កីន Halloween

ឥឡូវដោយសារកញ្ចប់ស្កីន Ion 2.0 បានបញ្ចប់ការផ្តល់ជូននៅក្នុង VALORANT Shop, Riot Games បានណែនាំឈុតស្កីនថ្មីគឺ Soulstrife ដែលជាការអប់អរដល់បុណ្យ Halloween​ ។ វាមានសម្រាប់ Ghost, Spectre, Phantom, Guardian, និង Melee Weapon ។ វាមាន single level-up ជាមួយនឹងអេហ្វិករូប និងសំឡេងពិសេស នៅពេលទទួលបានការកម្ចាត់។

កញ្ចប់ Soulstrife មានហ្សីម grim reaper នៅគ្រប់កញ្ចប់ទាំងមូល។ ស្កីនកាំភ្លើងបង្កើតបានអេហ្វិកផ្សែងបន្ទាប់ពីទទួលបានការកម្ចាត់ ឬនៅពេលបាញ់ទៅលើសត្រូវ។ ហើយក៏មានអេហ្វិករូបពិសេសនៅពេលពិនិត្យអាយធឹមផងដែរ។

VALORANT Soulstrife bundle

តម្លៃនៃកញ្ចប់ស្កីន Soulstrife និងកាលបរិច្ឆេទបញ្ចេញ

ជាផ្នែកមួយនៃកញ្ចប់ស្កីន Premium Edition តម្លៃនៃកញ្ចប់ទាំងមូលគឺប្រហែល 7,100 VALORANT Points (VP), ជាមួយនឹង Spray, Melee Weapon និង Player card ដោយឥតគិតថ្លៃនៅពេលដែលកញ្ចប់នេះត្រូវបានជាវ។ អ្នកលេងក៏មានជម្រើសទិញអាវុធ, sprays, ឬ player cards ណាដែលមាននៅក្នុងកញ្ចប់នេះដាច់ដោយឡែកដែរ។ តម្លៃនៃអាយធឹមនីមួយៗមានដូចតទៅ៖

  1. Phantom: 1,775 VP
  2. Ghost: 1,775 VP
  3. Spectre: 1,775 VP
  4. Guardian: 1,775 VP
  5. Melee Weapon: 3,550 VP
  6. Player card: 375 VP
  7. Spray: 325 VP

កញ្ចប់ Soulstrife ផ្តល់ជូនចាប់ផ្តើមពីថ្ងៃទី 2 ខែវិច្ឆិកា និងបន្តរយៈពេលពីរសប្តាហ៍នៅក្នុង Shop ។ 

កុំភ្លេចបញ្ចូល VALORANT Points របស់អ្នកនៅ Codashop យើងមានមធ្យោបាយងាយស្រួល និងរហ័សសម្រាប់ការជាវ VALORANT Points ។ គ្រាន់តែផ្តល់ Riot ID របស់អ្នក និងចំនួន VALORANT Points ដែលអ្នកចង់ជាវ ព្រមទាំងវិធីសាស្ត្រនៃការទូទាត់ដែលអ្នកចង់បាន។ វាងាយស្រួល រហ័ស និងគ្មានភាពសុំាញុំា។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here