ស្រែក Booyah! ចំពោះ Easter Eggs ទាំងនេះរបស់ Free Fire ដែលអ្នក​មិនធ្លាប់ដឹងពីមុន

0
1356

Free Fire Easter Eggs

Free Fire ត្រូវបានទទួលស្គាល់ថាជាហ្គេមអនឡាញ Battle Royale ដែលពោរពេញទៅដោយប្រជាប្រិយភាព។ កន្លងមកវាត្រូវបានគេដោនឡូតទៅលេងរាប់ពាន់ដង ហើយអ្នកលេងហ្គេមនេះសុទ្ធតែស្គាល់គ្រប់ជ្រុងជ្រោយនៃហ្គេមនេះរួចហើយ។ ទោះជាយ៉ាងនេះក្តី យើងនឹងមកមើលេរឿងពិតសប្បាយៗ និងគន្លឹះសំខាន់ៗអំពី Free Fire ដែលអ្នកពុំធ្លាប់បានលឺពីមុនមក។

  1. Garena Free Fire ជាប់ចំណាត់ថ្នាក់លេខបីជាហ្គេមដែលមានអ្នកមើលច្រើនបំផុតក្នុង YouTube ក្នុងឆ្នាំ 2020 ដែលមានចំនួនមើលសរុប 72 ពាន់លានដង។
  2. Booyah! តើអ្នកមានដឹងទេថាពាក្យនេះបានន័យយ៉ាងម៉េច? Booyah មានន័យថាភាពរីករាយ សប្បាយ និងសុភមង្គល។ វាល្អបំផុតក្នុងការប្រើប្រាស់ដើម្បីរៀបរាប់ពីអារម្មណ៍ដែលក្លាយជាអ្នករស់រាន្តចុងក្រោយក្នុងចំណោមមនុស្ស 50 នាក់ក្នុងការប្រយុទ្ធស្លាប់រស់។
    Free Fire - Booyah
  3. ក្នុងចំណោមអ្នកលេង Free Fire សរុបក្នុងសកលលោក ប្រទេសឥណ្ឌា ឥណ្ឌូណេស៊ី និងវៀតណាមមានចំនួនអ្នកលេងច្រើនជាងគេបំផុត។
  4. ប្រទេសដែលឈ្នះរង្វាន់ជាទឹកប្រាក់ច្រើនជាងគេបំផុតក្នុងការប្រគួត Free Fire គឺប្រទេសថៃ ក្នុងចំនួន 507 ពាន់ដុល្លារអាមេរិច។
  5. Characters ខ្លះក្នុង Free Fire គឺទទួលបានគំនិតបំផុសពីតារាល្បីៗក្នុងជីវិតប្រចាំថ្ងៃ ដែលម្នាក់ៗតំណាងឲ្យវិស័យនីមួយៗ។ ក្នុងនោះមានតារាបាល់ទាត់ដ៏ល្បីលោក Cristiano Ronaldo ដែលក្នុងហ្គេមជា Chrono Alok ជា character តំណាងឲ្យ DJ សញ្ជាតិប្រេស៊ីគឺលោក Alok និង Jota ដែលជា Character តំណាងឲ្យតារាងសំដែងសញ្ជាតិឥណ្ឌូណេស៊ី និងជាគ្រូបង្រៀនក្បាច់គុនលោក Joe Taslim។
    Free Fire - Chrono
    Chrono

    Free Fire - Jota
    Jota
  6. នៅពេលដែល Free Fire ត្រូវបានបញ្ចេញដំបូង អ្នកត្រូវការអង្គផ្ទុកត្រឹមតែ 56MB ប៉ុណ្ណោះដើម្បីដោនឡូដវា។ នៅពេលនេះ អ្នកត្រូវរហូតទៅដល់ 700MB សម្រាប់អ្នកប្រើ Android និងប្រហែល 1.7GB សម្រាប់អ្នកប្រើ iOS ដើម្បីតម្លើងវា។
  7. Elite Pass ដំបូងគេបង្អស់ត្រូវបានបញ្ចេញនៅខែមិថុនា ឆ្នាំ 2018 (Kitsune)។
    Free Fire Elite Pass - Kitsune
  8. ម្ចាស់ Garena គឺលោក Forrest Li ជាមនុស្សទីពីរក្នុងពិភពលោកដែលក្លាយទៅជាមហាសេដ្ឋីពាន់លានដោយសារតែហ្គេមអនឡាញ។ លោក Time Sweeney ដែលជាស្ថាបនិក Fortnite ជាអ្នកដំបូង។
  9. ផែនទី Kalahari ទទួលបានគំនិតបំផុសពីវាលខ្សាច់ Kalahari Desert របស់អាហ្វ្រិកខាងត្បូង។
  10. អ្នកអាចប្រើប្រាស់ Monster Trucks នៅក្នុងហ្គេមបាន។ ក៏ប៉ុន្តែអ្នកអាចប្រើវាបានលុះត្រាតែអ្នកអាចរកវាបានក្នុង Airdrop តែប៉ុណ្ណោះ។
  11.  Free Fire ទទួលបានការពេញនិយម និងពេញចិត្តពីសំណាក់អ្នកលេងព្រោះវាត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ទូរសព្ទដែលមានគ្រឿងបង្គុំកម្លាំងខ្សោយ។
  12. ជាហ្វេន Marvel មែនទេ? តើអ្នកមានដឹងទេថា Maxim ទទួលបានគំនិតបំផុសពី Quicksilver? សក់ពណ៌ប្រាក់ វែនតាខ្មៅនៅលើក្បាល និងភាពរហ័សរហួន។ ដាក់ឈ្មោះ ‘Maxim’ ក្បែរ ‘Pietro Maximoff’ ហើយអ្នកនឹងយល់ពីអ្វីដែលយើងចង់និយាយ។ 

    Free Fire - Maxim

  13. ជើងឯក Free Fire World Champion គឺ EVOS Capitol ដែលមកពីឥណ្ឌូណេស៊ី។ ពួកគេឈ្នះការប្រកួតបើកសម្ពោធដំបូងបង្អស់ក្នុងឆ្នាំ 2019។
  14. ចង់ប្តូរឈ្មោះរបស់អ្នកក្នុង Free Fire មែនទេ? អ្នកត្រូវមានយ៉ាងតិច 390 Diamonds ដើម្បីប្តូរឈ្មោះ។ 

    Free Fire - Name Change Card

  15. Free Fire មានក្រុមតន្រ្តីសម្តែងអនឡាញមួយដែលមានឈ្មោះថា T.R.A.P. ដែលមានសមាជិកគឺ Antonio Miguel Moco និង Kelly។

    Free Fire - TRAP
    Image Credit: Garena Free Fire Facebook
  16. ក្បាច់រាំ​ Jaguar Dance ទទួលបានគំនិតពីការរាំរបស់ Homer នៅក្នុងឈុតមួយក្នុងខ្សែរភាពយន្ត The Simpsons ដែលចាក់បញ្ចាំងក្នុងឆ្នាំ 2007។
    Free Fire - emote
  17. តើអ្នកមានដឹងទេថាអ្នកអាចប្រើអាវុធបានទាំងអស់នៅពេលដែលអ្នកនៅក្នុង Lobby?
  18. ផែនទី Purgatory មានភ្ជាប់មកជាមួយខ្សែររ៉តដែលជួយឲ្យការផ្លាស់ទីក្នុង Zone កាន់តែឆាប់រហ័ស។
  19. សត្វចិញ្ចឹម Shiba គឺជាពូជឆ្កែដ៏ពេញនិយមក្នុងប្រទេសជប៉ុន។
    Free Fire - Pet Shiba
  20. អ្នកអាចលេង Free Fire នៅលើ PC ឬ Laptop របស់អ្នកដោយប្រើ Emulators របស់ប្រព័ន្ធ Android ជាច្រើន។ អ្នកអាចចូលទៅមើលពត៌មានបន្ថែមបាននៅទីនេះ៖
  21. គ្រាប់កាំភ្លើងត្រូវបានគេដឹងថាមិនអាចបាញ់ទម្លុះខ្ទះឆានោះទេ។ 

    Free Fire - frying pan

  22. Airdrops ភាគច្រើនធ្លាក់នៅកណ្តាល Safe Zones។ តែអ្នកក៏ត្រូវប្រយ័ត្នផងដែរព្រោះ Airdrops អាចសម្លាប់អ្នកបានបើសិនជាវាធ្លាក់ចំអ្នក។
  23. ជញ្ជាំងផ្សែងអាចសង្រ្គោះជីវិតអ្នកពីការកិនដោយរថយន្តបាន។
  24. តើអ្នកជាអ្នកស្រលាញ់ពេញចិត្តរឿងកំប្លែងមែនទេ? អ្នកអាចអានរឿងកំប្លែងឡូយៗរបស់ Free Fire នៅលើគេហទំព័រផ្លូវការរបស់ហ្គេម។Free Fire Comics

កុំភ្លេចបញ្ចូលប្រាក់ក្នុងគណនី Free Fire របស់អ្នកដែលមានតែមួយគត់ក្នុង Codashop។ យើងធានាថាការបញ្ចូលប្រាក់របស់អ្នកនឹងកាន់តែងាយស្រួល រហ័ស និងសុវត្ថិភាពជាមួយនឹងជម្រើសក្នុងការបញ្ចូលប្រាក់ច្រើនជាងមុនសម្រាប់ជ្រើសរើស។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here