Seal of Eternal Flower Dashing Cat និង Fire Crown: Recall Effects ដែលល្អបំផុតនៅក្នុង MLBB

0
867

The Best Recall Effects in MLBB

TP គួរឲ្យចុចដែលគួរទទួលបានចំណាប់អារម្មណ៍ពីអ្នក

យើងជឿជាក់ថាអ្នកប្រាកដជាធ្លាប់បានជួបអ្នកលេង MLBB (មិនថាសមាជិកក្រុម ឬសត្រូវ) ដែលបានបង្អួត Recall Effects របស់ខ្លួននៅក្នុងហ្គេម។ ចាប់ពីដើមហ្គេមពេលចូលមកក្នុងផែនទី ពេលធ្វើការវាយលុករំខានសត្រូវពីចម្ងាយ ក្រោយពេលសម្លាប់សត្រូវ ឬពេលមានឱកាសថតរូបជាដើម ការចុចប៊ូតុង TP ជាបន្តបន្ទាប់បានក្លាយជាទម្លាប់មួយដ៏ពេញនិយមនៅក្នុងហ្គេម។ ដោយហេតុនេះ យើងនឹងមកពិនិត្យមើល Recalls ដែលឡូយបំផុត និងតម្រៀបវាទៅតាមលំដាប់ទៅតាមភាពអស្ចារ្យរបស់វា។ 

របៀបក្នុងការទទួលបាន Recall Effect?

Battle Effects អនុញ្ញាតឲ្យអ្នកលេងរៀបចំ Notification Spawn Effect Custom Action Elimination Effect និង Recall Effects នៅក្នុងហ្គេម។ នៅក្នុងហ្គេមមាន Recall Effects ជាច្រើនដែលអ្នកអាចទិញយកមកទុកជាអចិន្ត្រៃយ៍ដោយស្របទៅតាមលក្ខខណ្ឌមួយចំនួន។ 

អ្នកអាច​ទទួលបាន Recall Effects ថ្មីដោយយក Diamonds ទៅទិញ Bundles នៅក្នុង Shop និងតាមរយះ Events ពិសេសផ្សេងៗ។ អ្នកអាចទិញ Limited-time recalls នៅក្នុង Lucky Shop ដោយប្រើ Lucky Gems ឬទិញនៅក្នុង Starlight Shop ដោយប្រើ Starlight Magic Fragment របស់អ្នក។ 

Recall Effects ដែលល្អបំផុត

ឥឡូវយើងមកក្រឡេកមើលរបស់ពិសេសគឺ Recall Effects ដែលឡូយៗនៅក្នុង Mobile Legends។

Party Star

Recall effects ឥតគិតថ្លៃមួយនេះគឺបានមកពី Event Party Star នៃ 515 eParty 2021។ វាមានពីរពណ៌នៅក្នុងទម្រង់ដើម និង Emblem ខ្ពស់។ Animation effect ដ៏ខ្លាំងក្លាធ្វើឲ្យវាក្លាយជាជម្រើស TP ដ៏ល្អសម្រាប់ចុចរំខានសត្រូវ។ ប្រើវាទៅតាមតម្រូវការរបស់អ្នក តែកុំចុចវាហួសហេតុ។

Party Star

Will Spam: 5/5

Return of the Future

អ្នកអាចទទួលបាន Recall Effects ដែលមានកំណត់ពី Future Series មួយនេះតាមរយះ event “Future Foreseen”។ បន្សំរាងធរណីមាត្រ រូបតំណាង និង Beaming Effect បង្កើតបានជារូបភាពដ៏ទាក់ទាញ។ តែដោយសារ Animation របស់វាយឺត វាមិនបានជាប់ក្នុងចំណាត់ថ្នាក់ TP ខ្ពស់សម្រាប់អ្នកលេងសេរីនោះទេ។

Return of the Future

Will Spam: 3/5

Dashing Cat

Epic Animal Theme Recall Effect នេះកម្រមាន និងអាចរកបានពី Limited-time Bundles តែប៉ុណ្ណោះ។ អ្នកដែលមានសំណាងទទួលបានវានឹងឃើញកូនឆ្មាម៉ាប់ៗ ឃ្យូតៗចំនួនបួនរត់ជុំវិញជារង្វង់ ហើយដួលនៅពេលដែលគេត្រឡប់ទៅកាន់ Base វិញ។ ភាពគួរឲ្យ​ស្រលាញ់គឺពិបាកនឹងជំនះណាស់មិនថាខាងសត្រូវក៏ដោយ។

Dashing Cat

Felt Cute, Will Spam: 4/5

Seal of Anvil Crawlers

នេះជា Recall Effects ដ៏គួរឲ្យរំភើបបំផុតនៅក្នុង Mobile Legends ដែលគ្រប់គ្នាមិនអាចប្រកែកបាន។ The Epic Seal of Anvil Crawlers បង្កើតជា Effect នៃរន្ទះរុំព័ទ្ធជុំវិញ Hero របស់អ្នក ដែលធ្វើឲ្យអ្នកចេះតែចង់ចុចប៊ូតុង Recall ដោយគ្មានមូលហេតុ។ បើសិនជា Recall Effects អាចសម្លាប់ Hero បាន អ្នកគួរតែជៀសឲ្យឆ្ងាយពីមួយនេះ។ អ្នកអាចរកវាបានតាមរយះ Limited-time Bundle។ 

Seal of Anvil Crawlers

Will Definitely Spam: 5/5

MLBB x Star Wars Recall Effect

អ្នកត្រូវតែយក Recall Effect មួយនេះឲ្យបាន។ រៀងរាល់ពេលអ្នកចុចប៊ូតុង TP អ្នកនឹងមានអារម្មណ៍ថាទទួលបានរូបភាព និងសម្លេងនៃកម្លាំងម្តងទៀតជាមួយនឹង Recall ថ្មីមួយនេះ។ Padawan នឹងពេញចិត្តនឹងវាព្រោះវាមានភ្ជាប់មកជាមួយនូវ lightsaber ផងដែរ។ អ្នកអាចយកវាបានតាមរយះការផ្លាស់ប្តូរនៅក្នុង Event MLBB x Star Wars។ សូមឲ្យអ្នកសំណាងល្អ។

MLBB x Star Wars Recall Effect

Strike that TP Button! 5/5

Thunder Returns

នេះប្រហែលជា recall effect ដែលពិសេសបំផុតនៅក្នុង MLBB’s Hero series។ Thunder Returns ជា TP ដែលសាកសមបំផុតសម្រាប់ Kung-Fu Boy Chou និងក្បាច់ប្រយុទ្ធដ៏រហ័សរបស់គាត់។ Recall effects នេះបង្ហាញសញ្ញារន្ទះពណ៌មាសរាងជាអក្សរ V គ្របដណ្តប់លើ hero។ អ្នកអាចយកវាបានតាមរយះ event The Rolling Thunder។

Thunder Returns

Will Freestyle For Sure! 5/5

Seal of Eternal Flower

បើសិនជាអ្នករងារដូចជា Aurora recall នេះគឺសាកសមបំផុតសម្រាប់អ្នក។ អ្នកអាចទទួលបាន TP Effect ដ៏កម្រនេះតាមរយះ Limited-time Bundle តែប៉ុណ្ណោះ ដូចនេះអ្នកគួរតែសន្សំ Diamonds ទុកទៅបើសិនជាអ្នកចង់បានវាជារៀងរហូត។ រុំខ្លួនអ្នកជាមួយនឹង Effect នៃទឹកកកចែងចាំង ជាមួយនឹងផ្កាព្រិលដែលចេញមកក្រៅនៅខណះពេលអ្នកព្រលែងដៃ។ 

Seal of Eternal Flower

Ice Ice Baby! 5/5

Summer Gala

យើងដឹងថាអ្នកចង់ផ្លាស់ប្តូរផ្ទាំងទស្សនីយភាពតែមិនអាច។ ហេតុអី្វអ្នកមិន​យកអារម្មណ៍នៅសមុទ្រចេញពី Land of Dawn ជាមួយនឹង Recall Effect Summer Gala មកក្នុងហ្គេមមក? វាមានភ្ជាប់មកជាមួយនូវឆ្នេរ រលក បក្សី និងដើមដូង។ សម្រាកលំហែកាយក្នុងពេលវាយបាន Double Kills។ អ្នកអាចទទួលបាន Recall ដ៏ពិសេសនេះតាមរយះ Limited-time Event។

Summer Gala

Spawn a whole island. 4/5

Sky Guardian

Magic Dust Shop exclusive អនុញ្ញាតឲ្យអ្នកបញ្ចេញអាវមាសកាពារសម្រាប់បង្ហាញពីអានុភាពរបស់អ្នកនៅពេលអ្នកចុចប៊ូតុង Recall។ ទោះបីជាអ្នកចាញ់ក៏អ្នកនៅតែមានអារម្មណ៍ថាឈ្នះដែរជាមួយនឹង Recall មួយនេះ។ 

Sky Guardian
Transform and Go Home! 4/5

Fire Crown

Recall Effect ពិសេសមួយនេះគឺពិតជាអស្ចារ្យណាស់។ សម្រាប់អ្នកលេងដែលជា Trigger-TP អ្នកគួរតែមាន Fire Crown នៅក្នុងការប្រមូលរបស់អ្នក។ វាមានអណ្តាតភ្លើងព័ទ្ធជុំវិញ Hero របស់អ្នក និងម្កុដភ្លើងដើម្បីបំពេញរូបរាងរបស់វា។ អ្នកអាចយកវាបានតាមរយះ Limited-time Event។ 

Fire Crown

Will Spam: 5/5

Dragon Mark

Dragon Tamer Series Skin Exclusive នេះអាចឲ្យអ្នកបង្អួតពីរបៀបនៃ Dragon នៅពេលដែលអ្នកចុច Recall។ បង្ហាញសត្វកំណាចពណ៌មាសដ៏ធំមហិមានៅពេលដែលអ្នកធ្វើការត្រឡប់ទៅកាន់ Base វិញ។ អ្នកអាចបើកវាបានដោយធ្វើការប្រមូល Dragon Tamer Series Skins ទាំងអស់។ 

Dragon Mark

Spam-worthy. 4/5

M1 Champion Recall

បង្អួតខ្លួនឲ្យដូចជាជើងឯក។ តារាងនេះមិនពេញលេញនោះទេបើសិនជាគ្មាន M1 Champion Recall។ វាបង្ហាញផ្ទាំងពន្លឺ EVOS Legends នៅពេលដែលអ្នកចុចប៊ូតុងត្រឡប់ទៅផ្ទះ។ រង្វាន់មានរយះពេលកំណត់នេះគឺបានមកពី M1 Champion Exclusive Bundle ពីឆ្នំា 2019។

M1 Champion Recall

Flash the flag! 4/5

កុំភ្លេចបញ្ចូល Mobile Legends Diamonds របស់អ្នកក្នុង Codashop។ យើងធានាថាការបញ្ចូល Mobile Legends Diamonds កាន់តែរហ័ស និងមានភាពងាយស្រួលដើម្បីឲ្យបទពិសោធន៍លេងហ្គេមរបស់អ្នកកាន់តែប្រសើរ។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here