ប្រសិនបើគ្រួសារ Fast and the Furious បើកឡាន PUBG…

0
681

The Fast and The PUBG

លើសពីការប្រយុទ្ធដ៏សាហាវរបស់ Battle Royale, អាវុធមានថាមពលខ្លាំងៗ, និងសម្លៀកបំពាក់ម៉ូដពិសេសៗ, PUBG Mobile ក៏ជាបណ្តុំនៃរថយន្តខ្លាំងៗ និងមានល្បឿនលឿនមួយចំនួនដែរ។ រាប់ចាប់ពីស៊ីឌែនសាច់ដុំ Mirado រហូតដល់រថយន្តហាយប្រ៊ីដបើកលើផ្លូវដីនៅ UAZ រហូតដល់ម៉ូតូល្បឿនលឿន អ្នកមានជម្រើសជាច្រើនក្នុងការជ្រើសរើសយាន្តយន្តដើម្បីធ្វើដំណើរ។

ចុះប្រសិនបើ Dominic Toretto និងក្រុមរបស់គាត់ស្រាប់តែជាតួអង្គក្នុងហ្គេមនេះវិញនោះ? តើអ្នកគិតថានរណានឹងត្រូវបើកឡាននីមួយៗទាំងនេះ? យើងសូមចែករំលែកអំពីការគិតរបស់យើងចំពោះសំណួរនេះអំពី ‘Fast and the PUBG’ ។ សូមកត់ចំណាំថាការណែនាំទាំងនេះគឺផ្អែកទៅតាមរថយន្តដែលបានប្រើប្រាស់ក្នុងហ្គេមដែលល្បីៗ។

Mirado

ល្បឿនកំពូល៖ 152 km/h

MiradoThe Mirado. Image Credit: PUBG Mobile

អា! វាជាឡានបង្ហាញសាច់ដុំបែបបុរាណ ព្រមទាំងមានកេរ្តិ៍ឈ្មោះដ៏អស្ចារ្យ។  ប្រសិនបើយើងសាកស្រមៃថា ឡានប្រភេទនេះត្រូវបានទុកចោលគ្មានការប្រើប្រាស់នៅកន្លែងទុករថយន្តនៅផ្ទះណាមួយនៅក្នុង Erangel រង់ចាំការបង្ហាញសមត្ថភាពលើកចុងក្រោយ (ឬយើងអាចនិយាយបានថាជាការរត់ ជុំចុងក្រោយ) ដើម្បីសាកកម្លាំងម៉ាស៊ីនរបស់វា។ Mirado គឺស័ក្តិសមបំផុតសម្រាប់បុរសដែលគិតគូពីគ្រួសារម្នាក់នេះគឺលោក Dominic Toretto, ដូចទៅនឹងការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់គាត់ទៅនឹងរថយន្តដែលជាអត្តសញ្ញាណរបស់គាត់ Dodge Charger R/T ឆ្នាំ 1970 ពណ៌ខ្មៅ។

ប្រសិនបើអ្នកមានសេចក្តីក្លាហានក្នុងការណាត់ប្រកួតជាមួយ Dom, អ្នកនឹងមានឱកាសឈ្នះតិចតួចប្រសិនបើអ្នកជ្រើសរើសការប្រកួតនៅលើផ្លូវដីមិនមែនផ្លូវកៅស៊ូ ព្រោះ Mirado ពិបាកក្នុងការគ្រប់គ្រងជាមួយនឹងផ្លូវដីមិនរាបស្មើ។ ប៉ុន្តែដូចបានដឹងពីរបៀបប្រើប្រាស់ផ្លូវរបស់ Dom រួចហើយ បើគិតថាគាត់ជាអ្នកដែលនឹងប្រណាំងចាញ់អ្នកដោយឡានល្បឿនលឿនគឺជារឿងដែលពិបាកនឹងអាចទៅរួចណាស់។ 

Coupe RB

ល្បឿនកំពូល៖ 150 km/h

Coupe RBThe Coupe RB. Image Credit: PUBG Mobile

នេះជាជម្រើសដ៏លំបាក​ ដូចនេះយើងបានសម្រេចចិត្តដាក់វាសាកល្បង។ យើងនឹងឱ្យ Brian O’Conner ប្រើប្រាស់រថយន្តប្រណាំងសេរីបុរាណនេះ ព្រោះវាជារថយន្តដែលលឿនជាងគេមួយនៅក្នុងហ្គេម ដែលមានល្បឿនកំពូលរបស់វារហូតដល់ 150 km/h ។ 

បើទោះបីជាមិនប្រើប្រាស់រថយន្តប្រចាំត្រកូលរបស់គាត់ក្តី (Toyota Supra Mark IV, Nissan Skyline, និង Subaru Impreza) យើងគិតថាវាស័ក្តិសមសម្រាប់ Brian ព្រោះថាម៉ាស៊ីនដ៏ខ្លាំងនេះអាចបើកបានក្នុងល្បឿនដ៏លឿន និងការបើកប្រដេញគ្នាយ៉ាងគ្រោះថ្នាក់។ ជាការសោកស្តាយ Coupe RB នឹងអាចជូនគាត់ទៅកន្លែងណាក៏បានដែលគាត់ចង់ទៅឱ្យបានរហ័ស។ ហា ហា! យើងសឹងតែបានធ្វើឱ្យអ្នកជឿស៊ប់ហើយមែនទេ?

ម៉ូតូ

ល្បឿនកំពូល៖ 150 km/h

MotorcycleThe Motorcycle. Image Credit: PUBG Mobile

យើងមានទំនុកចិត្តយ៉ាងខ្លាំងថា Gisele Yashar និងម៉ូតូគឺស័ក្តិសមនឹងគ្នាបំផុតដូចព្រះបានផ្គូរផ្គងឱ្យអញ្ចឹងដែរ។ ល្បឿនគឺពោរពេញដោយមន្តស្នេហ៍ ចំណែកឯរូបនាងក៏ដូច្នេះដែរ។ ម៉ូតូប្រសើរជាងប្រភេទយានយន្តផ្សេងដទៃទៀតទាំងអស់នៅក្នុងហ្គេម ព្រោះវាមានលក្ខណៈកាន់តែល្អប្រសើរជាមួយនឹងរយៈពេលជំរុញសំទុះល្បឿន និងរូបរាងទម្ងន់រាងស្រាលរបស់វា។ 

ល្បឿនម៉ូតូដ៏អស្ចារន៍នេះបានធ្វើឱ្យវាជាយាន្តជំនិះដែលលឿនជាងគេក្នុងហ្គេម ហើយពិសេសបំផុតសម្រាប់ការប្រើប្រាស់ដេញយក Air Drops ។ សាកស្រមៃថាប្រសិនបើ Gisele បានប្រើវា នោះនាងនឹងមិនអាច ‘ខកជើងហោះហើររបស់នាងទេ’ នៅក្នុង FF6 ហើយដូចនេះអាចរីករាយនូវការធ្វើដំណើរជាច្រើនជាមួយ Han ។ ជួនកាល អ្នកគ្រាន់តែមិនអាចប្រើប្រាស់ឡានចំពោះកិច្ចការដែលការប្រើប្រាស់ម៉ូតូស័ក្តិសមជាងនោះទេ។

UAZ (Closed Top)

ល្បឿនកំពូល៖ 115 km/h

UAZ (Closed Top)The UAZ. Image Credit: PUBG Mobile

ក្រុមនឹងមិនទាន់ពេញលេញនោះទេ បើគ្មានមនុស្សម្នាក់ដែលជាជំនួយយ៉ាងធំ និងខ្លាំងនៅក្នុងការប្រកួត។ មិនបាច់ឆ្ងល់នោះទេ Tej Parker គឺជាបុរសដែលពូកែបំផុតក្នុងការធ្វើរឿងនេះ។ គាត់បានបើករថយន្តថ្លៃៗជាច្រើន ប៉ុន្តែក៏បានបើករថយន្តធំៗផ្សេងទៀតផងដែរដូចជា Mercedes-Benz G-Klasse W460, Jeep Wrangler Unlimited, ហើយថែមទាំងរថក្រោះ Ripsaw MS3 UGV ទៀតអំឡុងពេលបេសកកម្មនៅប្រទេសរុស្ស៊ី។

ដូចនេះហើយ UAZ គឺជារថយន្តបន្ទាប់ដ៏ស័ក្តិសមពិសេសមួយសម្រាប់ Tej ។ វាផ្តល់នូវការការពារកាន់តែប្រសើរទល់នឹងការបាញ់ប្រហារតូចៗ ហើយវាមានភាពធន់ខ្ពស់ ព្រមទាំងបង្កើតឡើងដោយមានសមត្ថភាពបើកលើផ្លូវដីបានយ៉ាងងាយ។ ចង់សាកល្បងប្រើឆ័ត្រយោងសម្រាប់ UAZ នៅក្នុង Erangel មែនទេ? កុំធ្វើដូចជា Tyrese!

Dacia

ល្បឿនកំពូល៖ 131 km/h

DaciaThe Dacia. Image Credit: PUBG Mobile

Letty Ortiz និង Dacia មានរឿងមួយដែលដូចគ្នា — ពួកគេទាំងពីរមិនទទួលយកការចាញ់នោះទេ។ ជាសមាជិក OG ម្នាក់នៃក្រុម, Letty មិនព្រមចុះចាញ់នោះទេនៅពេលត្រូវជួយ Toretto ទោះជាចំណាយអ្វីក៏ដោយ។ អ្នកនឹងនៅចងចាំការបើកបររបស់នាងទៅលើរថយន្ត Plymouth Road Runner ឆ្នាំ 1970 និង Barracuda ព្រមទាំង Dodge Challenger SRTs មួយចំនួនទៀត។

Dacia គឺជារថយន្តដែលស័ក្តិសមគ្រប់យ៉ាងសម្រាប់នាង។ ស៊ីឌែនរ៉ូមែនមួយនេះនឹងអាចឆ្លងកាត់រាល់ឧបសគ្គ និងគ្រោះថ្នាក់ទាំងឡាយបាន បើទោះបីជាការបើកបរលឿនពេក វាអាចនឹងពិបាកគ្រប់គ្រងស្ថានការណ៍នៅពេលបត់បែនខ្លាំងក៏ដោយ។ ប៉ុន្តែយើងទាំងអស់សុទ្ធតែដឹងហើយថា Letty ជាអ្នកបើកបរ និងជាជាងដ៏ចំណានម្នាក់។ តាមពិតទៅ ដោយសារតែភាពពូកែរបស់នាងនេះ សូម្បីតែសម្រែកមួយម៉ាត់របស់នាងថា “DOM!”  ក៏អាចដោះស្រាយបញ្ហាម៉ាស៊ីនរបស់ Dacia គ្រប់យ៉ាងបានដែរ។ កុំសង្ស័យអី ស្រ្តីម្នាក់នេះបានត្រលប់មករស់រានជីវិតជាថ្មីដើម្បីជួយដល់ Toretto មិនត្រូវភ្លេចរឿងនេះនោះទេ!

កុំភ្លេចបញ្ចូលទឹកប្រាក់របស់អ្នកនៅលើ UC របស់អ្នកសម្រាប់ PUBG Mobile តែប៉ុណ្ណោះនៅលើ Codashop ។ យើងផ្តល់ជូនការបញ្ចូលទឹកប្រាក់កាន់តែងាយស្រួល និងកាន់តែរហ័ស ដោយមិនចាំបាច់ឡុកចូលគណនី ឬទាមទារពាក្យសម្ងាត់នោះទេ។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here