អាប់ដេត 1.7 របស់ PUBG Mobile៖ ការសហការជាមួយ Arcane មុខងារ Carry RP ថ្មី និងរឿងពិសេសៗជាច្រើនទៀត

0
568

PUBG Mobile 1.7 Update

Mirror World បានមកដល់ហើយ ហើយយើងមានពត៌មានលម្អិត។

អ្នកលេង PUBG Mobile នៅជុំវិញពិភពលោកនឹងមានឱកាសក្នុងការចូលរួមក្នុងដំណើរផ្សងពេ្រងដ៏អស្ចារ្យក្នុងពេលដែលអាប់ដេត Patch 1.7 ឈានចូលមកដល់។ ក្នុងចំណោមមុខងារថ្មីៗ វគ្គថ្មីក្នុងហ្គេមហៅថា Mirror World ធ្វើឲ្យយើងរំភើបជាងគេបំផុត។ វាមានភ្ជាប់មកជាមួយនូវ Mirror Island ដែលអណ្តែតនៅលើអាកាស ដែលអ្នកលេងអាចលេងជា heroes មកពី League of Legends នៅក្នុងខ្សែរឿង ARCANE។ សូមអាន​អត្ថបទនេះដើម្បីពិនិត្យមើលពត៌មានលម្អិនទាក់ទិននឹងមុខងារថ្មីៗនៅក្នុង PUBG។ 

វគ្គថ្មីក្នុងហ្គេម៖ Mirror World

New game mode Mirror World

ក្នុងពេលដែល Mirror Island បានឈានចូលមកក្នុង PUBG MOBILE ពិភពទាំងពីរក៏បានរួមបញ្ចូលគ្នា។ នៅក្នុងវគ្គនេះ អ្នកលេងចូលទៅក្នុង Mirror Island និងវាយជាមួយ heroes មកពី League of Legends នៅក្នុងខ្សែរឿង ARCANE។ 

អ្នកលេងអាចប្រែខ្លួនទៅជា champions ដើម្បីលេងជា Jinx Vi Jayce ឬក៏ Caitlyn ដើម្បីយកឈ្នះអ្នកលេងផ្សេងទៀត។ ពួកគេក៏អាចប្រើប្រាស់អាវុធថ្មី និង skill ថ្មីៗដើម្បីស្វែងយល់អំពីដំណើររឿងនៃ ARCANE។ 

Mirror World

Arcane Heroes

Royale Pass ថ្មី៖ Mirror Realm (11/19–12/19)

The Return of the Modes

Royale Pass Month 5: Mirror Realm នឹងចាប់ផ្តើមមានសម្រាប់ប្រើប្រាស់ចាប់ពីថ្ងៃទី 19​ វិច្ឆិកា រហូតទៅដល់ 19 ធ្នូ 2021។ វាមានភ្ជាប់មកជាមួយនូវ items សប្បាយៗថ្មីៗដែលអ្នកលេងអាចចូលទៅលេងរួមមាន The Vanguard និង Lethal Creepster។ ក្នុងនោះក៏មាន skin “Duty Till The End” សម្រាប់ Kar98K និង MK47 ផងដែរ។ 

ការវិលត្រឡប់មកវិញនូវវគ្គមួយចំនួន

PUBG Mobile Version 1.7 នៅតែបន្តនាំមកនូវបទពិសោធន៍លេងហ្គេមល្អៗដូចដើមជាមួយនឹងវគ្គ និងផែនទីដូចខាងក្រោម។ អ្នកលេងអាចកត់ចំណាំពេលវេលាខាងក្រោមនេះ។

  • Vikendi: មកដល់ថ្ងៃទី 16 វិច្ឆិកាជាមួយការគាំទ្រការលេងក្នុង room និងការចូលទៅមើលការលេងរបស់អ្នកផ្សេង។ 
  • Metro Royale: Reunion: មកដល់ថ្ងៃទី 22 វិច្ឆិកាជាមួយនឹងមុខងារថ្មីគឺ Carry។ 
  • Survive Till Dawn: ចាប់ផ្តើមនៅថ្ងៃទី 25 វិច្ឆិកា ហើយមានសម្រាប់លេងរៀងរាល់ថ្ងៃព្រហស្បតិ៍ សុក្រ និងសៅរ៍។ គាំទ្រការលេងក្នុង room និងការចូលទៅមើលការលេងរបស់អ្នកផ្សេង។ 
  • Infection Mode: ចាប់ផ្តើមនៅថ្ងៃទី 25 វិច្ឆិកា ហើយមានសម្រាប់លេងរៀងរាល់ថ្ងៃព្រហស្បតិ៍ សុក្រ និងសៅរ៍។ មិនគាំទ្រការលេងក្នុង room។ 
  • Payload 2.0: ចាប់ផ្តើមនៅថ្ងៃទី 25 វិច្ឆិកា ហើយមានសម្រាប់លេងរៀងរាល់ថ្ងៃចន្ទ សៅរ៍ និងអាទិត្យ ។ គាំទ្រការលេងក្នុង room និងការចូលទៅមើលការលេងរបស់អ្នកផ្សេង។ 
  • Runic Power: ចាប់ផ្តើមនៅថ្ងៃទី 25 វិច្ឆិកា ហើយមានសម្រាប់លេងរៀងរាល់ថ្ងៃអង្គារ៍ ពុធ និងសៅរ៍ ។ គាំទ្រការលេងក្នុង room និងការចូលទៅមើលការលេងរបស់អ្នកផ្សេង។ 

កំណែប្រែក្នុងការប្រយុទ្ធ

ការអាប់ដេតថ្មីនឹងនាំមកនូវការប្រែប្រួលមួយចំនួនទៅលើអាវុធ និងទម្រង់ក្នុងការលេង។ កាំភ្លើងបាញ់ចំងាយឆ្ងាយត្រូវបានបន្ថែម damage ពេលបាញ់ក្នុងចំងាយឆ្ងាយ បង្កើនល្បឿននៃគ្រាប់កំាភ្លើង និងបង្កើនល្បឿនប្តូរបង់ដើម្បីទាក់ទាញអ្នកលេងឲ្យប្រើប្រាស់វាច្រើនជាងមុន

SLR: បង្កើនល្បឿនប្តូរបង់ បង្កើនល្បឿននៃគ្រាប់កំាភ្លើង។      

SKS: បង្កើនល្បឿនប្តូរបង់ជាងមុនបន្តិច បង្កើនល្បឿននៃគ្រាប់កំាភ្លើង។

Mini14: បង្កើន damage នៅពេលបាញ់ក្នុងចំងាយឆ្ងាយ។

VSS: បង្កើន damage ជាងមុនបន្តិចនៅពេលបាញ់ក្នុងចំងាយឆ្ងាយ។

ដោយឡែក DP28 ត្រូវបានបន្ថយសមត្ថភាពដូចជាការបន្ថយល្បឿននៃគ្រាប់ បន្ថយ damage ពេលបាញ់ចម្ងាយឆ្ងាយ និងបន្ថយ damage ពេលបាញ់ចំក្បាល។ 

អូសសមាជិកក្រុមទៅជាមួយ

មុខងារថ្មីដែលត្រូវបានបន្ថែមទៅក្នុងទម្រង់ 1.7 គឺមុខងារ Carry។ ឥឡូវនេះអ្នកអាចអូសសមាជិកក្រុមដែលត្រូវគេ knock ទៅជាមួយ ហើយនាំពួកគេទៅទីតាំងថ្មី។ នេះហើយដែលគេហៅថាមិនបោះបង់ចោលគ្នា។ 

Brand New Carry System

ការអភិវឌ្ឍទៅលើបទពិសោធន៍នៃការលេងហ្គេម

ជាចុងបញ្ចប់ក្នុងតារាងពត៌មាននៃការអាប់ដេត សូមពិនិត្យមើលចំនុចខាងក្រោម៖

New Season Cycle 1 Season 3

  • Season C1S3 ចាប់ផ្តើមនៅថ្ងៃទី 19 វិច្ឆិកា និងបញ្ចប់នៅថ្ងៃទី 17 មករា 2022។ ឈុតដ៏កម្រចាប់ពី S1 ដល់ S4 ក៏នឹងត្រឡប់មកវិញផងដែរ។
  • កំណែទម្រង់ទៅលើការបង្ហាញនៃពត៌មានក្នុងហ្គេមដើម្បីធ្វើឲ្យផ្ទាំងនៃការបង្ហាញមានភាពរស់រវើកជាងមុនជាមួយនឹងការរំលឹកដែលកាន់តែជាក់លាក់។ 
  • កំណែទម្រង់ទៅលើផ្ទាំងបង្ហាញ Download Sensitivity Settings និង Button Settings ដើម្បីឲ្យអ្នកកាន់តែងាយស្រួលក្នុងការរៀបចំផ្ទាំងបញ្ជាររបស់អ្នក។

រូបភាពពី៖ PUBG Mobile

កុំភ្លេចបញ្ចូល UC របស់អ្នកសម្រាប់ PUBG Mobile ដែលមានតែមួយគត់ក្នុង Codashop។ យើងធានាថាការបញ្ចូលនឹងកាន់តែរហ័ស និងមានភាពងាយស្រួលដោយមិនចាំបាច់ចុះឈ្មោះចូល ឬលេខសម្ងាត់អ្វីឡើយ។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here