Passives របស់តួអង្គ Genshin Impact ទាំងនេះមានប្រយោជន៍សម្រាប់ការបង្កើតផ្សេងៗ

0
623

Genshin Impact Crafting Guide

ខណៈដែលអ្នកព្យាយាមដំឡើងឡេវែលជាបន្តបន្ទាប់ទៅលើហៀរ៉ូវាយប្រហារ Genshin Impact របស់អ្នកដើម្បីបង្កើតភាពចលាចលដល់សត្រូវ ហៀវ៉ូ passive ដែលនៅខាងក្រោមក៏អាចផ្តល់អត្ថប្រយោជន៍ពិសេសបានផងដែរ។ សមត្ថភាព passive ទាំងនេះគឺក៏មានលក្ខណៈពិសេសផងដែរដែលអាចជួយអ្នកនៅក្នុងបេសកកម្មរបស់អ្នកបានយ៉ាងប្រសើរ។ ចំណុ​ចសំខាន់គឺ៖ ការបង្កើត។ សូមពិនិត្យនូវអ្នកបង្កើតដ៏ពូកែៗទាំងអស់ ព្រមទាំងស្កីល passive ដ៏ពិសេសរបស់ពួកគេដែលជួយផ្តល់ឱកាសដល់អ្នកក្នុងការទទួលបានប្រយោជន៍កាន់តែប្រសើរពីវត្ថុផ្សេងៗរបស់អ្នក។

Sucrose

Passive Talent: Astable Invention

Sucrose

តើអ្នកត្រូវការវត្ថុជំនួយបន្ថែម 1 ឬ 2 ទៀតសម្រាប់តួអង្គ ឬអាវុធរបស់អ្នកមែនឬទេ? ប្រសិនបើអ្នកចាប់ផ្តើមមានអារម្មណ៍ថាខ្ជិលក្នុងការ farm សូមដាក់ Sucrose ឱ្យធ្វើកិច្ចការនេះជំនួសអ្នកចុះ។ Passive talent របស់នាងឈ្មោះថា Astable Invention ផ្តល់ឱកាស1 0% ឱ្យនាងក្នុងការបង្កើនទ្វេលើផលិតផលបន្ទាប់ពីបង្កើតរួច។ ក្នុងនាមជាជំនួយការរបស់ Albedo, Sucrose បានរៀនសូត្រជាច្រើន។

Kamisato Ayaka

Passive Talent: Fruits of Shinsa

Kamisato Ayaka

តួអង្គ Cryo នេះមានប្រយោជន៍ខ្លាំងនៅពេលដំឡើងឡេវែលអាវុធរបស់អ្នក។ Passive talent របស់នាងដែលហៅថា Fruits of Shinsa ផ្តល់ឱ្យ Ayaka នូវឱកាស 10% ក្នុងការទទួលបានទ្វេរដងនូវផលិតផលនៅពេលបង្កើត Weapon Ascension Materials ។ នេះពិតជាសំណាងមួយ!

Eula

Passive Talent: Aristocratic Introspection

Eula

អ៊ីចឹងតើអ្នកត្រូវការវត្ថុបន្ថែមដូចជា Teachings of Freedom, Transience, ឬ Prosperity ដើម្បីដំឡើងឡេវែលស្កីលតួអង្គរបស់អ្នកឬទេ? នៅពេលមាន Eula លើបញ្ជីឈ្មោះរបស់អ្នក វានឹងមានប្រយោជន៍សម្រាប់អ្នក។ Aristocratic Introspection របស់នាងបង្កើនឱកាសរបស់អ្នកក្នុងការទទូលបានទ្វេរដងនូវផលិតផលរហូតដល់ 10% ។ យើងសូមធានាដល់អ្នកថា នៅពេលមានសៀវភៅកាន់តែច្រើន វានឹងជួយអ្នកក្នុងការធ្វើដំណើររបស់អ្នកមិនខានឡើយ។

Xingqiu

Passive Talent: Flash of Genius

Xingqiu

អ្នកពិតជាមិនអាចបដិសេធចំពោះអត្ថប្រយោជន៍ដ៏ពិសេសបានទេ នៅពេលអ្នកមាន Xingqiu ជាអ្នកបង្កើតវិញនោះ។ Passive​ Talent របស់គាត់ដែលហៅថា Flash of Genius និងបង្កភាពងាយស្រួលកាន់តែប្រសើរក្នុងការបង្កើត Character Talent Materials ព្រោះវាផ្តល់ឱកាសដល់គាត់ដល់ទៅ 25% ក្នុងការទទួលត្រលប់មូកវិញនូវវត្ថុដែលបានប្រើប្រាស់រួច។ ចុះឈ្មោះដើម្បីទទួលបានការសន្សំសំចៃនេះ!

Albedo

Passive Talent: Flash of Genius

Albedo

សូមនិយាយស្វាគមន៍ចំពោះមនុស្សពូកែម្នាក់វិញម្តងដែលជាតួអង្គ Geo, ឈ្មោះថា Albedo ។ គាត់មានស្កីលដូចគ្នាទៅនឹង Xingqiu ដែរ(Flash of Genius)។  នៅពេលផ្តោតលើ Weapon Ascension Materials, Albedo មានឱកាសតិចជាងក្នុងការទទួលបានផលិតផលទ្វេរដងត្រឹម 10% ។ យ៉ាងណោក៏ដោយ ក៏វាប្រសើរជាងមិនទទួលបានអ្វីទាំងអស់នោះដែរ!

Mona

Passive Talent: Principium of Astrology

Mona

វត្ថុទិព្វហាក់នាំយកសំណាងបន្ថែមដល់ Mona និងអ្នកលេងដែលមានការប្រុងយ័ត្នទាំងនោះ។ ស្កីល passive របស់នាងដែលហៅថា Principium of Astrology អាចមានលទ្ធភាពទទួលឱកាស 25% បន្ថែមនៃការទទួលត្រលប់មកវិញនូវវត្ថុប្រើប្រាស់ដំឡើងឡេវែលអាវុធ។

Lisa

Passive Talent: General Pharmaceutics

Lisa

ទឹកវេទមន្តមានសារៈសំខាន់ – ពួកវាដុសខាត់ភាពធន់ និងការកម្ទេចសំខាន់ៗដែលជួយនៅពេលប្រយុទ្ធជាមួយសត្រូវធំខ្លាំងៗ។ ចង់បានវានេះមិនមែនជាការងាយស្រួលនោះទេ សម្រាប់អ្នក វាត្រូវការវត្ថុមួយចំនួនដើម្បីផលិតបានវាមួយ។ នៅពេលនេះហើយដែលយើងត្រូវការជំនាញ General Pharmaceutics របស់ Lisa — នាងមានឱកាស 20% ក្នុងការទទួលបានវត្ថុមកវិញដែលបានប្រើប្រាស់ដើម្បីបង្កើតទឹកវេទមន្ត។

Diluc

Passive Talent: Tradition of the Dawn Knight

Diluc

ប្រសិនបើអ្នកសន្សំបានច្រើនមកហើយនូវរ៉ែដ៏មានតម្លៃ នោះត្រូវប្រាកដថា Diluc គឺជាមនុស្សម្នាក់ដែលត្រូវធ្វើកិច្ចការនៃការបង្កើតនេះ។ Passive talent របស់គាត់ដែលហៅថា Tradition of the Dawn Knight មានប្រយោជន៍នៅពេលបង្កើតអាវុធប្រភេទ Claymore​ ព្រោះអ្នកនឹងទទួលបានមកវិញនូវរ៉ែចំនួន 15% ដែលបានប្រើប្រាស់។

កុំភ្លេចបញ្ចូល Genesis Crystals សម្រាប់ Genshin Impact នៅលើ Codashop ។ វាកាន់តែងាយស្រួល និងកាន់តែរហ័ស ជាមួយនឹងវិធីសាស្រ្តទូទាត់ងាយស្រួលច្រើនសម្បូរបែបដែលត្រូវបានផ្តល់ជូន។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here