មគ្គុទេសក៍ Free Fire Dimitri៖ សមត្ថភាព, ការបញ្ចូលតួអង្គ, និងច្រើនទៀត

0
733

Free Fire Dimitri

ជាថ្មីម្តងទៀត Free Fire បានណែនាំនូវតួអង្គមួយចំនួនថ្មីទៀតនៅក្នុងការប្ររព្ធខួប ‘4nniversary’ របស់ខ្លួន ហើយនៅពេលនេះ DJ duo នៃ Dimitri និង Thiva បានចូលរួមជាមួយ battle royale ដែរ! ការដាក់បន្ថែមពួកគេទៅក្នុងហ្គេមនេះបាននាំមកនូវក្តីរំភើបមួយកម្រិតថ្មីទៀតដល់អ្នកលេងឱ្យសាកល្បងskills និង combos របស់ពួកគេ។ នៅក្នុងការបង្ហោះនេះ យើងនឹងទៅមើលទាំងអស់គ្នាថាតើ Dimitri នឹងនាំមកជូនអ្នកលេងអ្វីខ្លះទៅ។

របៀបបើកសោ Wukong នៅក្នុង Free Fire

អ្នកលេងដែលមិនអាចទទួលបាន Dimitri អំឡុពេលនៃព្រឹត្តិការណ៍បញ្ចូលទឹកប្រាក់ពិសេស ក៏អាចចូលទៅកាន់ Store ដើម្បីបើកសោគាត់បានដែរ។ Dimitri អាចទិញបានដោយប្រើ 599 Diamonds ។

  1. បើក Free Fire នៅលើឧបករណ៍របស់អ្នក ហើយចុចលើ Store ដែលមានទីតាំងនៅផ្នែកខាងឆ្វេងនៃអេក្រង់។Free Fire Wukong
  2. ចូលទៅកាន់ផ្ទាំងតួអង្គ Character ។ 
  3. រកមើល Dimitri ហើយចុចលើប៊ូតុង Purchase ។ ត្រូវប្រាកដថាអ្នកមាន Free Fire Diamonds គ្រប់គ្រាន់ដើម្បីអាចទិញបាន។Dimitri
  4. នៅពេលទិញហើយ អ្នកអាចទៅកាន់ផ្នែក Character ហើយជ្រើសយក Dimitri​ បាន។

តើនរណាទៅជា Dimitri នៅក្នុង Free Fire?

DJ, Dimitri Thivaios ពិតប្រាកដ បានបង្កើតជាតួអង្គថ្មីឈ្មោះ Dimitri នេះ។ រួមសហការគ្នា​ជាមួយបងប្អូនប្រុសរបស់គាត់ឈ្មោះ Like Mike (ឈ្មោះពិត៖ Michael Thivaios), ដែលលេង Thiva, ពួកគេជាដៃគូ DJ ដ៏ល្បីល្បាញមួយក្នុងចំណោមឌីជេផ្សេងៗនៅលើពិភពលោក។ នៅក្នុងហ្គេម, Dimitri ជាវិស្វករផ្នែកសំឡេងដែលចំណាយពេលភាគច្រើនរបស់គាត់នៅក្នុងបន្ទប់ពិសោធន៍អភិវឌ្ឍបច្ចេកវិទ្យាសំឡេងថ្មីៗ។ បន្ទាប់ពីបានដឹងពីសេចក្តីស្រលាញ់របស់ខ្លួនចំពោះតន្ត្រីមក Dimitri មានគោលដៅក្នុងការជួយដល់ពិភពលោក និងធ្វើឱ្យជីវិតមនុស្សកាន់តែប្រសើរជាមួយការបង្កើតថ្មីផ្នែកបច្ចេកវិទ្យារបស់គាត់។

សមត្ថភាពរបស់ Dimitri

Dimitri’s Ability

Dimitri គឺជាវិស្វករផ្នែកសំឡែងដ៏ល្បីល្បាញម្នាក់។

សមត្ថភាពសកម្មរបស់ Dimitri ដែលហៅថា Healing Heartbeat, គឺជាជំនាញមួយដែលក្រុមរបស់ខ្លួននឹងចង់បាននៅក្នុងក្រុមប្រយុទ្ធ។ សមត្ថភាពនេះអនុញ្ញាតឱ្យ​ Dimitri បង្កើតតំបន់ផ្សះរបួសក្នុងអង្កត់ផ្ចិត 3.5m ។ នៅក្នុងតំបន់នេះ អ្នកប្រើនិងសម្ព័ន្ធមិត្តស្តារឡើងវិញបាន 3HP/s ។ នៅពេលស្លាប់ហើយនោះ អ្នកប្រើនិងសម្ព័ន្ធមិត្តអាចងើបឡើងវិញបាន។ វាមានរយៈពេល 10 វិនាទី ហើយនឹងមានរយៈពេលប្រើប្រាស់ឡើងវិញបានបន្ទាប់ពី 85 វិនាទីក្រោយមកទៀត។

Dimitri អាចនឹងមានប្រសិទ្ធភាពខ្ពស់នៅពេលវាយសម្រុកទៅលើសត្រូវ/ក្រុមសត្រូវ។ សមត្ថភាពដែលអាចសង្រ្គោះជីវិតខ្លួនឯងរបស់គាត់មានភាពងាយស្រួលអំឡុងពេលនៃដំណាក់កាលតានតឹងរបស់ហ្គេមនៅពេលសមាជិកក្រុមណាម្នាក់ត្រូវបានគេផ្តួល។ វាប្រហែលជាសមត្ថភាពដ៏មានប្រយោជន៍បំផុតនៅក្នុង battle royale នេះ។

ទាំងនេះជារ​បៀបដែលសមត្ថភាព Healing Heartbeat របស់ Dimitri ជារួម

Dimitri’s Healing Heartbeat

នៅឡេវែលអតិបរមា, Healing Heartbeat បន្តរយៈពេល 15s, ដោយ CD របស់វាបញ្ចុះទៅ 60s

  • Healing Heartbeat ឡេវែល 1៖ បន្តរយៈពេល 10s, CD នៅ 85s ។
  • Healing Heartbeat ឡេវែល 2: បន្តរយៈពេល 11s, CD នៅ 80s ។
  • Healing Heartbeat ឡេវែល 3: បន្តរយៈពេល 12s, CD នៅ 75s ។
  • Healing Heartbeat ឡេវែល 4: បន្តរយៈពេល 13s, CD នៅ 70s ។
  • Healing Heartbeat ឡេវែល 5, CD នៅ 65s ។
  • Healing Heartbeat ឡេវែល 6: បន្តរយៈពេល 15s, CD នៅ 60s ។

តថភាពពិសេសអំពី Dimitri

*Dimitri Vegas និង Like Mike បានសហការជាមួយ Garena ដើម្បីបង្កើតចម្រៀងហ្សីម (theme song) ‘Reunion’ សម្រាប់ព្រឹត្តិការណ៍នៃខួប Free Fire’s 4th-anniversary ។

*នេះមិនមែនជាលើកទីមួយដែល Dimitri ជាផ្នែកមួយនៃហ្គេមនោះទេ។ នៅឆ្នាំ 2019, គាត់បានលេងជា skin តួអង្គ Sub-Zero សម្រាប់ Mortal Kombat ។

ការផ្គូរផ្គងតួអង្គប្រសើរបំផុតសម្រាប់ប្រើជាមួយ Dimitri

ដើម្បីបង្កើនសមត្ថភាពអតិបរមាននៃ Healing Heartbeat របស់ Dimitri, យើងសូមណែនាំឱ្យលេងគាត់ជាមួយនឹងតួអង្គដូចតទៅនេះ៖

Luqueta: Sustained Raids
D-bee: Bullet Beats
Jota: Hat Trick

អ្នកអាចបង្កើតក្រុមខ្លាំងបាននៅពេលមាន Dimitri ។ សមត្ថភាពរបស់ Luqueta អាចផ្តល់ជូនរហូតដល់ 50 នៃ HP អតិបរមានរាល់ការសម្លាប់នីមួយៗ។ អាចសម្លាប់សត្រូវបានកាន់តែច្រើនមានន័យថាទទួលបាន HP កាន់តែខ្ពស់។ Skill របស់ D-Bee ផ្តល់ឱ្យក្រុមនូវល្បឿនផ្លាស់ទីកាន់តែលឿន និងត្រង់នៅពេលបាញ់។ ជាចុងក្រោយការមាន Jota នៅក្នុងក្រុមផ្តល់នូវការស្តារ HP ឡើងវិញនៅពេលប្រើប្រាស់កាំភ្លើង និងផ្តួលសត្រូវ។

កុំភ្លេចបញ្ចូលទឹកប្រាក់គណនី Free Fire របស់អ្នកនៅ Codashop ប៉ុណ្ណោះ។ យើងធានានូវបទពិសោធន៍បញ្ចូលទឹកប្រាក់កាន់តែសុវត្ថិភាព កាន់តែរហ័ស និងកាន់តែប្រសើរជាមួយជម្រើសទូទាត់បន្ថែមដែលមាន។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here