អ្នកត្រូវតែចូលទៅមើលព្រឹត្តិការណ៍ MLBB 515 Eparty ឥឡូវនេះ! រង្វាន់ជាច្រើនកំពុងរងចាំអ្នក!

0
591

MLBB 515 Eparty

ព្រឹត្តិការណ៍ 515 Eparty ប្រចាំឆ្នាំបានត្រឡប់មកវិញហើយ ហើយឆ្នាំនេះវាកាន់តែធំពិសេសអស្ចារ្យជាងមុនទៅទៀត។ អ្នកលេងនឹងទទួលបានកាដូពិសេសៗជាច្រើនដោយសារ 515 នឹងផ្តល់ជូនរង្វាន់ជាច្រើន (ដូចជាការបញ្ចុះតម្លៃទៅលើ Diamonds) ព្រឹត្តិការណ៍សប្បាយ (អាចមានសិទ្ធទទួលបាន Hero និង Skin ផ្សេងៗជាអចិន្ត្រៃយ៍) Hero Fighter ថ្មី និងរបស់ជាច្រើនទៀត។ ពិនិត្យមើលអត្ថបទខាងក្រោមដើម្បីទទួលបានពត៌មានអំពីកាដូអស្ចារ្យជាច្រើនដែលអ្នកអាចទទួលបានដោយគ្រាន់តែចូលរួមក្នុងព្រឹត្តិការណ៍នេះ។

Hero ថ្មីឈ្មោះ Phoveus

New Hero Phoveus

Hero ថ្មីនឹងចូលមកកាន់ Land of Dawn ហើយឈ្មោះរបស់គាត់គឺ Phoveus, The Shadown of Dread។ Hero fighter ដ៏ខ្លាំក្លានេះនឹងមកកម្ទេចសត្រូវទាំងឡាយណាដែលឈររារាំងគាត់ជាមួយនឹង skill ដ៏ពិសេសដែលគេហៅថា Blink។ ចូលរួមក្នុងព្រឹត្តិការណ៍ Party Treasure ចាប់ពីថ្ងៃទី 1 ដល់ 16 ឧសភាបំពេញកិច្ចការដែលបានដាក់ឲ្យ និងចាប់យករង្វាន់ពី 2 Prize pools (Heroes និង Effects ពិសេសៗ)។ អ្នកអាចធ្វើការប្តូរ Tokens ដើម្បីទទួលបាន hero ថ្មីគឺ Phoveus បានដោយសេរីចាប់ពីថ្ងៃទី 11 ដល់ 31 ឧសភានេះ។ រង្វាន់ផ្សេងទៀតដែលគួរឲ្យកត់សម្គាល់គឺក្បាច់រាំ 515 eParty ថ្មី (ដែលមានឈ្មោះថា 515 For Just YOU and ME) និង សុម Avatar (515 Party Avatar Border 2021)។ 

Skin S.T.U.N.

STUN Skins

​នេះជាដំណឹងទៅកាន់អ្នកដែលលេង Chou Brody និង Selena។ ក្នុងរយះពេលកំណត់មួយ អ្នកអាចចាប់យកឱកាសក្នុងការទទួលបាន Skin ដែលមានរូបរាងចេញពីថ្ងៃអនាគត និងទទួលបានគំនិតបំផុសពីតន្ត្រី។ Skin ដែលមានដាក់ឲ្យប្រើហើយនោះគឺ S.T.U.N. របស់ Chou ដែលនាំមកជាមួយនូវ Kung Fu Boy ដែលជាសំណព្វចិត្តរបស់គ្រប់គ្នាក្នុងឈុតសរសៃអំបោះយ៉ាងឡូយជាមួយនឹង Skateboard (skateboard ដែលមាន Skill Effect ពិសេសថែមទៀតផង)។ Skin S.T.U.N. របស់ Brody ក៏មានក្នុងនោះផងដែរ ហើយ skin S.T.U.N. នឹងត្រូវបាននាំចូលនៅថ្ងៃទី 15 ឧសភា។ 

S.T.U.N. ជាក្រុមចម្រៀងដំបូងគេបំផុតនៅក្នុង Mobile Legends។ ឈ្មោះនេះគឺមានន័យថា Strength (កម្លាំង) Tactic (យុទ្ធសាស្ត្រ) Unity (សាមគ្គី) និង Novelty (ការបង្កើតថ្មី)។ ពួកគេក៏បានត្រៀមវីឌីអូចម្រៀងមួយបទដែលមានចំណងជើងថា “Together” ដែលសរសេរឡើងដើម្បីអបអរការប្រារព្ធ Eparty ប្រចាំឆ្នាំ។ សូមចូលទៅទស្សនាវីឌីអូពេញនៅខាងក្រោមនេះ៖

ព្រឹត្តិការណ៍ Lucky Star

Lucky Star Event

តើអ្នកយល់យ៉ាងណាចំពោះកាដូធំបំផុតគឺសិទ្ធក្នុងការទទួលបាន Hero និង Skin ទាំងអស់ជាអចិន្ត្រៃយ៍? ចាប់ពីថ្ងៃទី 8 ដល់ 14 ឧសភា អ្នកអាចចូលរួមក្នុងព្រឹត្តិការណ៍ 515 Lucky Star ដោយការចុះឈ្មោះចូលជារៀងរាល់ថ្ងៃ ឬចែករំលែកបន្តដើម្បីទទួលបានឱកាសក្នុងការជីករង្វាន់ក្នុងថ្ងៃទី 15 ឧសភា។ អ្នកអាចមានឱកាសក្នុងការទទួលឈ្នះ Hero និង Skin ទាំងអស់ (រួមទាំង Skin 515 ថ្មីបំផុត) បូកបន្ថែម 515 Skin Selection និងរង្វាន់ជាច្រើនទៀត។ វាជាក្តីស្រម៉ៃដ៏ធំបំផុតរបស់អ្នកលេង MLBB គ្រប់រូប។ 

ហៅមិត្តភក្តិត្រឡប់មកវិញ ឈ្នះ Diamonds ចំនួន 9999

Invite Friends Back, Win 9999 Diamonds

ចាប់ពីថ្ងៃទី 1 ដល់ 15 ឧសភា នៅពេលដែលអ្នកហៅមិត្តភក្តិឲ្យត្រឡប់មកលេង MLBB វិញ នោះអ្នកនឹងមានឱកាសក្នុងការឈ្នះ Diamonds ជាច្រើន។ ដើម្បីចុះឈ្មោះចូលរួម អ្នកលេងដែលបានត្រឡប់មកវិញត្រូវបញ្ចូល Invitation Code របស់អ្នកដើម្បីរាប់បញ្ចូលជាអ្នកលេងដែលអ្នកហៅត្រឡប់មកវិញ។ អ្នកនឹងទទួលបានរង្វាន់បើសិនចំនួនអ្នកលេងដែលត្រឡប់មកវិញចូលមកដោយប្រើ Invitation Code របស់អ្នក។ អ្នកមានសំណាងម្នាក់នឹងមានឱកាសក្នុងការឈ្នះ Diamonds ចំនួន 9999 Diamonds។

*ចំណាំ៖ ព្រឹត្តិការណ៍នេះគឺសម្រាប់តែអ្នកលេងដែលស្ថិតនៅ Level 8  ឬខ្ពស់ជាងនោះ ហើយបានបំពេញលក្ខខណ្ឌដែលបានកំណត់។

បំពេញកិច្ចការដែលបានកំណត់ដើម្បីទទួលបាន Promo Diamonds

Complete Tasks, Earn Promo Diamonds

ព្រឹត្តិការណ៍មួយទៀតដែលមានការពេញនិយមខ្លាំងនៅកំឡុងពេល 515 Eparty នោះគឺ Promo Diamonds។ ចាប់ពីថ្ងៃទី 27 មេសា ដល់ 16 ឧសភា អ្នកលេងទាំងអស់អាចចូលរួមនៅក្នុងព្រឹត្តិការណ៍នេះដោយគ្រាន់តែបំពេញកិច្ចការដែលបានដាក់ឲ្យប្រចាំថ្ងៃដើម្បីទទួលបាន Promo Diamonds។ នៅថ្ងៃទី 12 ឧសភា ពួកគេអាចប្រើ Promo Diamonds របស់ពួកគេនៅពេលដែលគេធ្វើការទិញ Items ដែលនឹងត្រូវកាត់ចេញពីតម្លៃ True Diamond (ក្នុងអត្រា 1:1)។ ពិតណាស់ អ្នកអាចទិញ Skin មួយបានដោយចំណាយត្រឹមតែ 1 Diamond តែប៉ុណ្ណោះ។ 

ការបញ្ចុះតម្លៃពិសេសទៅលើ Items ដែលបានកំណត់ទុក

Super discount on Select Items

ចាប់ពីថ្ងៃទី 12 ដល់ 16 ឧសភា អ្នកនឹងទទួលបានការបញ្ចុះតម្លៃជាច្រើនទៅលើ skin hero ដែលអ្នកពេញចិត្ត។

*បញ្ចុះតម្លៃរហូតដល់ 55% ទៅលើ Skin Classic ដែលបានកំណត់ទុក
*បញ្ចុះតម្លៃរហូតដល់ 35% ទៅលើ Skin Elite និង Special ដែលបានកំណត់ទុក
* បញ្ចុះតម្លៃរហូតដល់ 25% ទៅលើ Skin Special និង Epic ដែលបានកំណត់ទុក

ព្រឹត្តិការណ៍ Party Box បានត្រឡប់មកវិញហើយ ហើយលើកនេះវាមានរង្វាន់ពិសេសៗជាងមុន។ ចុះឈ្មោះចាប់ពីថ្ងៃទី 11 ដល់ 20 ឧសភា ហើយប្រើ Twilight Ticket របស់អ្នកដើម្បីចាប់យក Skin Elite និង Epic។ អ្នកក៏អាចបំពេញកិច្ចការក្នុងហ្គេមដើម្បីជួយអ្នកបានផងដែរ។ 

តើអ្នករង់ចាំអីទៀត? ចុះឈ្មោះចូលទៅក្នុង Mobile Legends ឥឡូវនេះ ព្រោះអ្នកប្រាកដជាមិនចង់បាត់បង់ឱកាសទទួលបានរបស់ពិសេសដែលកំពុងតែផ្តល់ឲ្យអ្នកក្នុងព្រឹត្តិការណ៍ 515 Eparty នោះទេ។ 

កុំភ្លេចបញ្ចូលពេជ្រ Mobile Legends របស់អ្នកតាម Codashop។ យើងធានាថាការបញ្ចូល Mobile Legends Diamonds គឺជារហ័ស និងមានភាពងាយស្រួលដើម្បីឲ្យបទពិសោធន៍លេងហ្គេមអ្នកកាន់តែប្រសើរ។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here