Wild Rift Patch 2.2 – Champions ថ្មីៗ Wild Pass ម៉ូដ ARAM និងជាច្រើនទៀត

0
683

Wild Rift 2.2 Patch

Summoners មានរឿងច្រើនណាស់ដែលអ្នកគួរទន្ទឹងរងចាំនៅក្នុង Patch 2.2 នៃ League of Legends: Wild Rift។ Patch មួយនេះនឹងនាំមកនូវ Champions កំណាចថ្មីៗ ARAM (All Random All Mid) ដែលកំពុងពេញនិយមៗ Wild Pass Position Preference និងមុខងារជាច្រើនទៀត។

ហេរ៉ូ Champions ថ្មីៗ

New Champion
Galio, The Colossus / Image Credit: Riot Games

អ្នកបើកបញ្ជីក្នុង patch ថ្មីនេះគឺការនាំចូល Champions ថ្មីៗមកកាន់ Rift។ ដំបូងគេ គឺ Galio The Colossus។ Tank ដែលមកពី Great City of Demacia នេះ នឹងមកកាន់ Rift នៅថ្ងៃទី 1 ខែមេសា។ តើអ្នករំភើបទេដែលជិតបានប្រើប្រាស់គាត់ជា Warden ដើម្បីការពារ និងរាំងឃាត់សត្រូវរបស់អ្នក? បន្ថែមពីនេះ អ្នកដែលនឹងមកបន្ទាប់ក្នុងពេលឆាប់ៗនេះគឺ Kha’Zix (Assassin ពី The Void) Renekton (Fighter ពី Shurima) Rammus (Tank ពី Shurima) និង Rengar នៃ Ixtal។ 

Items ថ្មីៗ

សូមស្តាប់អ្នកចូលចិត្តលេង Tank! Items ថ្មីៗនឹងត្រូវបាននាំចូលដើម្បីជួយអ្នកក្នុងស​មរភូមិ និងបង្កើនភាពសម្បូរបែបនៃ Items ទៅតាមការចូលចិត្តរបស់ Garen Malphite និងអ្នកផ្សេងទៀត។ Icons ថ្មីៗនឹងកែប្រែឲ្យដូចទៅនឹងទម្រង់ Icons នៅលើ League PC។

Force of Nature

  • Health: 350 HP
  • Magic Resist: 45
  • តម្លៃសរុប: 2850g
  • Spectre’s Cowl (1100g) + Winged Moonplate (900g) + 950g
  • Passive – Storm: +5% ទៅលើល្បឿន
  • Passive – Absorb: ការយក Ability Damage នឹងផ្តល់ការបន្ថែមល្បឿនចំនួន ៦ និងផ្តល់ Magic Resist ចំនួន 6 រយះពេល 5 វិនាទី ការ Stack រហូតទៅដល់ 5 ដង ដែលការបន្ថែមល្បឿនមានរហូតទៅដល់ 30 និង ការបន្ថែម Magic Resist រហូតទៅដល់ 30។ Ability ដែលប្លែកនឹងផ្តល់ Stack ចំនួន 1។

Winged Moonplate

  • Health: 150 HP
  • Passive – Flight: +5% ទៅលើល្បឿន
  • តម្លៃសរុប: 900g
  • Ruby Crystal (500g) + 400g
  • នេះជាចំណែកដែលថ្មីបំផុតនៃ Dead Man’s Plate

Frozen Heart

  • Armor: 70
  • Mana: 300
  • Ability Haste: 20
  • តម្លៃសរុប: 2850g
  • Warden’s Mail (1050g) + Glacial Shroud (1000g) + 800g
  • Passive – Winter’s Caress: បន្ថយល្បឿនក្នុងការប្រយុទ្ធរហូតទៅដល់ 15 ភាគរយ។

ត្រៀមខ្លួនសម្រាប់ ARAM (កំពុងស្ថិតក្នុងការសាកល្បង)

អ្នកលេង Wild Rift នឹងមានឱកាសក្នុងការលេងមុខងារដែលពេញនិយមពីទម្រង់ហ្គេមរបស់ League PC។ ម៉ូដហ្គេម All Random All Mid (ARAM) (ដែលកំពុងស្ថិតក្នុងការសាកល្បង) នឹងត្រូវបានបញ្ចេញឲ្យលេងក្នុងពេលកំណត់ និងកើតឡើងក្នុង Howling Abyss។

Wild Rift - ARAM
Image Credit: Riot Games

លេង 5 ទល់នឹង 5 ក្នុង Lane តែមួយឲ្យអស់ដៃទៅ។ អ្នកលេងនឹងមានឱកាសរើស Champion ដោយចៃដន្យពីក្នុងចំណោម Champions ដែលគេមាន ហើយគេអាចប្តូរបានពីរដងបើសិនជាគេមិនពេញចិត្តនឹងអ្វីដែលគេទទួលបាន។ អ្នកអាចរំពឹងបានថានឹងឡើង Level លឿន ព្រមទាំងមានការប្រយុទ្ធដ៏ក្តៅគគុកក្នុង Brawl ដែលមានរយះពេល 12 នាទីជាមធ្យម។ ARAM នឹងភ្ជាប់មកជាមួយនូវ spells ថ្មីចំនួនពីរ៖ Mark/Dash (Spell Mark គឺគប់ដុំទឹកកកដើម្បីបង្ក Damage និងដៅសត្រូវដំបូងដែលគប់ចំ។ ពេលសកម្មឡើងវិញទៅ Dash) និង Clarity (ដើម្បីការកើនឡើង Burst ដល់អ្នក និងក្រុមអ្នក)។ បើសិនជាការសាកល្បងគ្មនបញ្ហានោះទេ ARAM នឹងត្រូវដាក់ឲ្យលេងចាប់ពីថ្ងៃទី 15 មេសាដល់ថ្ងៃទី 19 មេសា។

Position Preference (កំពុងស្ថិតក្នុងការសាកល្បង)

លក្ខណះពិសេសមួយទៀតនៃ Patch 2.2 គឺ Position Preference។ មុខងារនេះស្រដែងទៅនឹងការជ្រើសរើសទីតាំងនៅលើ PC ដែលនឹងជួយអ្នកលេង Wild Rift ក្នុងការជ្រើសរើសទីតាំងទៅតាមលំដាប់នៃការពេញចិត្តរបស់គេ ចាប់ពី Solo Lane, Jungle, Mid Lane Duo Lane ឬ Support។ មុខងារដែលនឹងជិតមាននៅក្នុងហ្គេមនេះជាអ្វីដែលសហគមន៍ League បានស្នើសុំមកជាយូរដើម្បីផ្តល់ឲ្យពួកគេនូវការគ្រប់គ្រងទៅលើការជ្រើសរើសទីតាំងដែលគេចង់បាន។

ចូលទៅកាន់គេហទំព័រខាងក្រោមដើម្បីទទួលបានកំណត់ត្រាទាំងមូលពី Patch ដើម្បីទទួលបានពត៌មានបន្ថែមពី Position Preference

Wild Rift - Lobby

Wild Pass

ហ្គេម Riot ក៏នឹងនាំមកនូវ Wild Pass ដើម្បីផ្តល់របស់របស់ឲ្យអ្នកលេងដោយគ្រាន់តែចូលលេង។ ប្រសិនបើអ្នកលេងជ្រើសរើស Upgrade Wild Pass របស់គាត់ គាត់នឹងទទួលបានរង្វាន់ពិសេសៗជាច្រើនទៀតដូចជា Skin ដ៏កម្រដូចជា Hexplorer Jax (ទទួលបាននៅ Level 50)។

Hexplorer Jax
Image Credit: Riot Games

Wild Pass នឹងត្រូវដាក់ឲ្យប្រើប្រាស់នៅដើម Ranked Season 2 (ដែលនឹងកើតឡើងនៅថ្ងៃទី 2 មេសា) និងអាចរកទិញបានក្នុងតម្លៃ 590 Wild Cores។ 

ផ្សេងទៀត

Wild Rift - Mission

មិនគ្រប់មែនទេ? Patch 2.2 នឹងនាំមកនូវ Skins ថ្មីក្នុងពេលឆាប់ៗនេះ ដូចជា Corgi Corki Draven Draven Fuzz Fizz និង Skin ជាច្រើនទៀត។ ត្រូវចាំថា Skins ទាំងនេះនឹងត្រូវបានបញ្ចេញក្នុងកំឡុងពេលនៃការបញ្ចេញ patch នេះ។ វាក៏នាំមកនូវ Goodies ថ្មីៗ ដូចជា Icons Emotes Baubles និងអ្វីៗជាច្រើនទៀត។ អ្នកក៏អាចទន្ទឹងរងចំា Events ថ្មីផងដែរ គឺ Wild Rift Journey ដែលអ្នកលេងថ្មីអាចបើកសម្ភារៈឡូយៗជាច្រើន ក៏ដូចជា Skins ដោយគ្រាន់តែបំពេញបេសកម្មដែលបានផ្តល់អោយ។

ជាការក្រើនរំលឹក៖ អ្វីថ្មីៗនឹងត្រូវបញ្ចេញក្នុងកំឡុងពេលដែលបញ្ចេញ Patch នេះ។ ដើម្បីទទួលបានពត៌មានលម្អិតពីកំណត់ត្រានៃ Patch 2.2 សូមចុច ទីនេះ។ 

កុំភ្លេចបញ្ចូល Wild Cores ដែលមានតែមួយគត់ក្នុង Codashop។ យើងធានាថាការបញ្ចូលនឹងកាន់តែរហ័ស និងមានភាពងាយស្រួលដើម្បីឲ្យបទពិសោធន៍លេងហ្គេមរបស់អ្នកកាន់តែប្រសើរ។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here