PUBG Mobile៖ គន្លឹះងាយៗដើម្បីជួយអ្នកឲ្យឈានទៅដល់ Conqueror

0
834

PUBG Mobile Conqueror

Season 18 នៅក្នុង PUBG Mobile ទើបតែចាប់ផ្តើម ហើយអ្នកលេងម្នាក់ៗសម្លឹងមើលទៅមុខក្នុងការឈានទៅកាន់ rank Conqueror។ ក្នុងពេលដែលការប្រជែងគ្នាទៅកាន់ចំណុចខ្ពស់បំផុតក្នុង Battle Royale កាន់តែក្តៅគគុករៀងរាល់ Season ការឡើងទៅដល់ League កំពូលមិនមែនជារឿងងាយទេ។ ក្នុងអត្ថបទនេះ យើងនឹងចែករំលែកគន្លឹះសំងាត់ក្នុងការឡើងទៅកាន់ Rank Conqueror tier ហើយធ្វើឲ្យអ្នកទទួលបានជ័យជំនះជារៀងរាល់ថ្ងៃ។

ជាថ្មីម្តងទៀត យើងគ្មានការកំណត់ចំពោះអ្នកលេងក្នុងការឈានទៅដល់ Rank Conqueror ក្នុង PUBG Mobile នោះទេ។ ដោយឡែក អ្នកលេងដែលអាចស្ថិតក្នុងចំណោមចំណាត់ថ្នាក់ 500 លើគេក្នុង Server ណាក៏ដោយនឹងបានចូលទៅដល់ Rank Conqueror។ អ្នកលេងអាចចូលក្នុងចំណោម Conqueror បានបើសិនជាគេចូលទៅដល់ Rank Ace Tier (4200 Points) និងស្ថិតក្នុងចំណោមចំណាត់ថ្នាក់ 500 លើគេ ហើយនៅថ្ងៃបន្ទាប់ Rank របស់គាត់នឹងត្រូវប្តូរទៅកាន់ Conqueror។ 

Play with a complete squad

លេងជាមួយ squad ពេញ (និងជាប់លាប់)

អ្វីដែលតែងតែត្រូវបានមើលរំលងក្នុង PUBG ពេលធ្វើការឡើង Rank គឺការលេងជាមួយក្រុមពេញ។ មិនជឿក៏មិនជាបញ្ហាតែការចូលប្រយុទ្ធជាមួយក្រុមទាំងមូលនឹងជួយអ្នក។ វាធ្វើឲ្យការប្រាស្រ័យទាក់ទង និងបែងចែកតួនាទីកាន់តែងាយស្រួលជាងមុន។ បើសិនជាអ្នកចង់ឡើងទៅដល់ថា្នក់ខ្ពស់ ព្យាយាមកុំលេង Solo ទល់នឹង Squad ឬ Solo ទល់នឹង Duo។ បើសិនជាអាច អ្នកគួរតែស្វែងរកក្រុមមួយឲ្យជាប់លាប់ ព្រោះការដែលយើងស្គាល់ពីក្បាច់លេងរបស់ក្រុមនឹងជួយយើងក្នុងការលេងឲ្យបានកាន់តែល្អ។

Image Credit: PUBG Mobile Facebook / Tencent

ផ្តោតទៅលើការទទួលបាន Chicken Dinners ជាជាងចំនួន Kills

ទោះបីជាការទទួលបាន Kills ច្រើននឹងធ្វើឲ្យអ្នកកាន់តែត្រេកអរ ការឈ្នះការប្រកួតច្រើននឹងជួយអ្នកក្នុងការឡើង Rank បានកាន់តែលឿន។ អ្នកត្រូវព្យាយាមប្រុងប្រយ័ត្នខ្ពស់ដើម្បីការរស់រាន្តឲ្យបានយូរ និងបញ្ចប់ក្នុងចំណោមក្រុមបីចុងក្រោយរៀងរាល់ការលេងដើម្បីទទួលបានពិន្ទុ Rank កាន់តែល្អ។ ម្តងទៀត ការឈ្នះជារឿងសំខាន់បំផុត។

លេងដោយប្រយ័ត្ន និងចេះរើសការប្រយុទ្ធសម្រាប់អ្នក

ការជ្រើសរើសការប្រយុទ្ធមិនមែនមានន័យថាអ្នកកំសាកនោះទេ។ ការលេងដោយប្រុងប្រយ័ត្នជាការលេងវ័យឆ្លាត ហើយវានឹងជួយអ្នកក្នុងការរស់នៅបានយូរ។ ក្នុងការឡើង Rank ជៀសវាងការចុះទីតាំង Hot-drops ហើយរើសកន្លែងណាដែលមានសុវត្ថិភាពដើម្បីរើស Loot និងសម្ភារៈល្អៗ។ ធ្វើបែបនេះនឹងជួយអ្នកឲ្យចាប់ផ្តើមបានកាន់តែរឹងម៉ាំ និងមានឱកាសល្អក្នុងការទទួលបានជ័យជម្នះក្នុងការប្រយុទ្ធ។ លើសពីនេះ អ្នកអាចពិភាក្សា និងវាយតម្លៃពីការប្រយុទ្ធជាមួយក្រុមបាន។ បើសិនជាអ្នកត្រូវដកថយ ឬពួនសិន អ្នកគួរតែធ្វើដើម្បីជៀសវាងការស្លាប់ទាំងក្រុម។

ប្រើយាន្តជំនិះឲ្យមានប្រយោជន៍សម្រាប់អ្នក

PUBG Mobile vehicles

យាន្តជំនិះនឹងជួយសង្គ្រោះជីវិតរបស់អ្នកបើសិនជាអ្នកចេះប្រើប្រាស់វាឲ្យបានត្រឹមត្រូវ។ វាជាចំណែកមួយយ៉ាងសំខាន់ក្នុងការឡើង Rank នីមួយៗ។ យាន្តជំនិះនឹងជួយអ្នកក្នុងការទៅដល់ Zone សុវត្ថិភាពបានកាន់តែលឿន។ ប្រើវាដើម្បីកិនសម្លាប់សត្រូវ ហើយវាអាចប្រើជារបាំងការពារបន្តោះអាសន្តក្នុង Zone ចុងក្រោយ។ វាក៏អាស្រ័យទៅលើការរៀបចំរបស់អ្នកផងដែរ តែអ្នកគួរតែជ្រើសរើសរថយន្តធំដែលជិះបានបួននាក់ ជាជាងរថយន្តតូចដែលជិះបានតែពីរឬបីនាក់។ 

Loot Loot Loot!

PUBG Mobile Equipments

រឿងនេះចាំបាច់បំផុត។ ត្រូវចងចាំថាអ្នកកំពុងចូលទៅក្នុងសមរភូមិ ដូចនេះអ្នកត្រូវតែត្រៀមខ្លួនជានិច្ច។ ផ្តោតទៅលើការរើស Loot ចាំបាច់ជាមុនសិនដូចជា Vest helmet កាតាប និងឈាម។ ហើយអ្នកមិនត្រូវភ្លេចអាវុធនោះទេ (ត្រូវរើសអាវុធណាដែលល្អបំផុតដែលអ្នកអាចរកបាន)។ PUBG ជាការប្រជែងគ្នាក្នុងការរស់រាន្តឲ្យបានយូរបំផុត ហើយ Items ទាំងនេះនឹងជាជំនួយដល់អ្នក។

ការពារ kills របស់អ្នក

នៅក្នុងពិភព Battle Royale ដែលមនុស្ស (ឬក្រុម) ដែលនៅរស់ចុងក្រោយជាអ្នកឈ្នះ ការផ្តាច់ជីវិតសត្រូវរបស់អ្នកគឺសំខាន់ណាស់។ ត្រូវតែសម្លាប់សត្រូវដែលអ្នក Knock រួចហើយ។ វាក៏មានប្រយោជន៍ណាស់ដែរបើសិនជាអ្នកអាចលួច Kill របស់ក្រុមផ្សេងព្រោះវានឹងបង្កើន K/D ratio របស់អ្នក ហើយបង្កើនអត្រាការសម្លាប់របស់អ្នក។ អ្នកមិនត្រូវបង្ហាញការអាណិតនោះទេក្នុងពេលដែលអ្នកចង់ឡើង Rank។

រស់រាន្ត!

PUBG Mobile View

Survival rating ក៏ជាកត្តាសំខាន់មួយក្នុងការទទួលបាន Rank Points ក្នុង PUBG ផងដែរ។ និយាយឲ្យស្រួលស្តាប់ទៅ អ្នកគ្រាន់តែរស់ឲ្យបានយូរបំផុតតែប៉ុណ្ណោះ ស្តាប់ទៅងាយតែពិបាកធ្វើមែនទេ? វាមិនងាយទេក្នុងការរស់ឲ្យបានយូរបើសិនអ្នកជាមនុស្សដែលចូលចិត្តរត់ទៅរកការប្រយុទ្ធ។ ផ្ទុយទៅវិញ ការលេងដោយប្រយ័ត្នប្រយែង និងរស់ឲ្យបានយូររហូតដល់ Zone ចុងក្រោយនឹងជួយអ្នកក្នុងការទទួលបានពិន្ទុល្អ។ អ្នកអាចបោះតង់នៅចាំបានបើចាំបាច់ក្នុងការរស់ឲ្យបានយូរ។ 

*ការណែនាំពិសេស៖ ការរើសអាវុធ​ដែលសាកសមជាមួយអ្នកនឹងជួយអ្នកក្នុងការឡើង Rank។ ជ្រើសរើសអាវុធអ្នកឲ្យបានល្អ។ អ្នកគួរតែប្រើ Assault Rifles បើសិនជាអ្នកចូលចិត្តវាយសម្រុក និងធ្វើការបាញ់រះ។ អាវុធពីរប្រភេទដែលល្អប្រើជាមួយគ្នាកាំភ្លើង AR មួយ និង Sniper មួយ។ ចំពោះការលេងជាក្រុម រើសសមាជិកម្នាក់ដែលពូកែប្រើ Sniper ដើម្បីសម្លាប់សត្រូវដែលនៅឆ្ងាយ។

កុំភ្លេចបញ្ចូល UC របស់អ្នកសម្រាប់ PUBG Mobile ដែលមានតែមួយគត់ក្នុង Codashop។ យើងធានាថាការបញ្ចូលនឹងកាន់តែរហ័ស និងមានភាពងាយស្រួលដោយមិនចាំបាច់ចុះឈ្មោះចូល ឬលេខសម្ងាត់អ្វីឡើយ។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here