League of Legends: Wild Rift ការណែនាំអំពីផ្លូវ​ Baron Lane

0
540

Wild Rift Baron Lane Guide

League of Legends: Wild Rift គឺជាហ្គេមចំណាត់ថ្នាក់កំពូលដែលផែនទីមានលក្ខណៈពិសេសស្រដៀងនឹងហ្គេម MOBA ផ្សេងទៀត។ ផ្លូវ​ Baron Lane គឺជាផ្លូវដ៏សំខាន់បំផុតមួយនៅក្នុងហ្គេម ហើយគ្រប់ក្រុមទាំងអស់ត្រូវតែស្គាល់ពី champion ដែលល្អឥតខ្ចោះដើម្បីជ្រើសរើស និងវិធីលេងប្រកបដោយប្រសិទ្ធភាពក្នុងផ្លូវនេះ ដើម្បីទទួលបានជ័យជំនះ។

អត្ថបទនេះនឹងណែនាំអ្នកអំពីគ្រប់យ៉ាងដែលអ្នកត្រូវដឹងអំពីផ្លូវ Baron Lane ។ យើងក៏នឹងជួយអ្នកក្នុងការជ្រើសរើស champion ដ៏ល្អបំផុតសម្រាប់ផ្លូវ top lane, របៀបគ្រប់គ្រង creeps និងគន្លឹះមួយចំនួនអំពីការជ្រើសរើស Counter-Picking និង Counter-Picked។

Wild Rift ចែកចេញជាបីផ្លូវគឺ Baron, Middle និង Dragon Lane។

មាន champion ដែលល្អសាកសមនឹងលេងប្រចាំផ្លូវនីមួយៗ។ Baron Lane គឺសមរម្យសម្រាប់ champions ដែលមានភាគរយឈ្នះខ្ពស់នៅក្នុងស្ថានភាព 1v1 ដូចជា Fighters, Tanks ឬ Assassins។

 

អ្នកគួរតែពិនិត្យទីតាំងជុំវិញខ្លួនរបស់អ្នកជានិច្ច នៅពេលអ្នក spawn ពីព្រោះផ្លូវ Baron Lane អាចប្រែប្រួលទៅតាមពណ៌ក្រុមខៀវ ឬក្រហម។ ក្រុម​ពណ៌ខៀវ​គឺ​ផ្នែក​ខាង​លើ ខណៈ​ដែល​ពណ៌​ក្រហម​គឺ​នៅផ្នែកខាងក្រោម Baron Lane។

តួនាទីរបស់​ Baron Lane

ការលេងនៅផ្លូវ Baron Lane ទាមទារឱ្យមានទម្រង់លេងប្លែកៗ។ ក្នុងពេលដំណាលគ្នា អ្នកត្រូវត្រួសត្រាយផ្លូវរបស់អ្នក ហើយត្រូវដឹងពីទីតាំងក្នុងព្រៃរបស់ក្រុមអ្នក ដោយជួយអ្នកដើរព្រៃកាន់កាប់នូវតំបន់ព្រៃនៅដើមហ្គេមតាមរយៈ ដោយដាក់ wards នៅក្នុងទន្លេ និង tribe bush ហើយរៀបចំអន្ទាក់ឱ្យល្អក្នុងអំឡុងពេលប្រកួតជាក្រុមនាពាក់កណ្តាល និងចុងហ្គេម។

Baron Lane មានតួនាទីសំខាន់ពីរគឺ: បំបែកគ្នា​និងបំបុកការវាយប្រហារ(Split Pushing) និងការប្រយុទ្ធគ្នាជាក្រុម tank ឬទាំងពីរ។

Split Pushing

ដើម្បីមានប្រសិទ្ធភាពក្នុងការ split pushing គោលបំណងសំខាន់របស់អ្នកគឺបុកការវាយប្រហារនៅតំបន់ផ្លូវ(lane)របស់អ្នកឱ្យខ្លាំងតាមដែលអាចធ្វើទៅបាន និងបំផ្លាញប៉មរបស់សត្រូវ។ វិធីនេះ អ្នកនឹងធ្វើឱ្យសត្រូវ Baron laner រវល់តបតនឹងអ្នក ហើយគេនឹងមិនអាចជួយក្រុមរបស់ពួកគេបានទេ។ នៅពេលអ្នកអាចអនុវត្តគោលដៅនេះបានសំរេច សត្រូវរបស់អ្នកនឹងគ្មានជម្រើសអ្វីក្រៅពីបញ្ឈប់ នោះវានឹងផ្តល់អានុភាពដល់ក្រុមរបស់អ្នកឱ្យកាន់តែរឹងមាំ និងសម្រេចបាននូវគោលបំណងកាន់តែងាយស្រួល និងលឿនជាងមុន។ ប៉ុន្តែត្រូវប្រាកដថា អ្នកមិនស្ថិតនៅលើទឹកដីសត្រូវច្រើនពេកទេ នៅពេលដាក់សម្ពាធវាយប្រហារ ហើយអ្នកត្រូវធានាការពារ ward របស់អ្នក ដើម្បីគេចចេញពីក្រុមឆ្មក់វាយ​ និងការប្រយុទ្ធជាក្រុម។

ការប្រយុទ្ធគ្នាជាក្រុម tank

ប្រសិនបើអ្នកកំពុងប្រយុទ្ធជាក្រុមtank ការងាររបស់អ្នកគឺវាយតម្លៃថាក្នុងក្រុមរបស់អ្នក នរណាជាcarries ហើយផ្តល់ជំនួយដលគាត់ដើម្បីសំរេចគោលដៅឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ វាយឆ្មក់សត្រូវ, បង្កើតការការពារwardឱ្យទូលំទូលាយ និងការជួយមិត្តរួមក្រុមក្នុងការសម្លាប់ក៏មានសារៈសំខាន់ផងដែរ។ ការស្គាល់ពីផែនទីគឺជាគន្លឹះក្នុងការឈ្នះហ្គេមកាន់តែងាយស្រួល ប្រសិនបើអ្នកជា tank។ ត្រូវចងចាំជានិច្ចថាអ្នកត្រូវតែដើរឥតឈប់ឈរ, វាយលើសត្រូវ, និងរៀបផែនការដាក់អន្ទាក់លើការប្រយុទ្ធជាក្រុម។ នៅពេលអ្នកប្រតិបត្តិគោលដៅទាំងនេះដោយជោគជ័យ អ្នកនឹងក្លាយជា Baron Laner ដ៏មានប្រសិទ្ធភាពយ៉ាងលឿនបំផុត!

កំពូល Champions ដែលត្រូវប្រើលើ Baron Lane

Malphite

Malphite Wild Rift

Malphite គឺជា tank champions ទោលដែលមានប្រសិទ្ធភាពបំផុតនៅផ្លូវ Baron ។ គន្លឹះក្នុងការឈ្នះហ្គេមដោយប្រើ Malphite គឺត្រូវមានជីវិតនៅដើមហ្គេម, farm និងទិញ items ស្នូលរបស់គាត់ឱ្យបានយ៉ាងឆាប់រហ័ស។ ប្រសិនបើអ្នកអាចធ្វើវាបាន Malphite នឹងក្លាយជា tank ដែលពិបាកបំផុតនៅចុងហ្គេម ដោយគាត់នឹងនៅរស់បានយូរ បង្កការខូចខាតដល់សត្រូវច្រើន បន្ថយល្បឿនរបស់សត្រូវ និងវាយពួកគេឱ្យស្លាប់

Garen

Garen Wild Rift

Garen គឺជា tank champion ។ សមត្ថភាពរបស់គាត់រួមមាន ភាពធន់(immune)នឹងសត្រូវក្នុងរយៈពេលតិចជាងមួយវិនាទី, ទទួលបាន bonus ល្បឿនចលនា និងផ្លុំព្យុះដែលបំផ្លាញរាងកាយរហូតដល់ប្រាំបីដង។ សមត្ថភាព ultimate ability របស់គាត់ Demacian Justice អាចប្រហារសត្រូវដែលជាគោលដៅ។ គាត់ជាតួ​ខ្លាំង​នៅ​ដើមក្បាលការ​ប្រកួត និង​មាន​ភាពធន់​ខ្លាំង​នៅ​ចុង​ការ​ប្រកួត​។

Darius

Darius Wild Rift

Darius គឺជា Baron Laner bruiser ។ សមត្ថភាពរបស់គាត់រួមមានការបង្ក damage លើរាងកាយ, ទ្ពក់, ធ្វើឱ្យសត្រូវយឺត និងក្បាច់ប្រចាំត្រកូលរបស់គាត់ឈ្មោះថា Noxian Guillotine ។ Darius គឺជា melee champion និងសាកសមសម្រាប់អ្នកលេងថ្មីថ្មោង។

Kennen

Kennen Wild Rift

Kennen គឺ​ជា​ marksmen/mages ​ម្នាក់​ដែល​អាច​ជិះ​លើ​ផ្លូវ Baron ផង​ដែរ។ សមត្ថភាពរបស់គាត់មានឯកទេសក្នុងការចល័ត ការគ្រប់គ្រងហ្វូងសត្រូវ និងបង្ក damage។ Kennen មាន​ប្រសិទ្ធិ​ភាព​ទល់​នឹង​ melee champions នៅ​ដើមការ​ប្រកួត​​ដោយ​សារ​តែគាត់បាញ់បានឆ្ងាយ។

Teemo

Teemo Wild Rift

Teemo គឺជា​ mage/marksman ​ម្នាក់​ទៀត​ដែល​អាច​កាន់កាប់ Baron Lane បាន។ ដើម្បីក្លាយជាអ្នកប្រើប្រាស់ Teemo ដ៏មានប្រសិទ្ធភាពនៅក្នុង Baron Lane អ្នកត្រូវតែរៀបចំអន្ទាក់ផ្សិតតាមដែលអាចធ្វើទៅបាន ដើម្បីរំខានសត្រូវរបស់អ្នក។ Teemo គឺខ្លាំងនៅក្នុងដើមហ្គេម ដូច្នេះអ្នកត្រូវលេងគាត់ឱ្យមានប្រសិទ្ធភាព។

គ្រប់គ្រងហ្វូង​ Creep 

ជំនាញមួយក្នុងចំណោមជំនាញដែល Baron laners ត្រូវតែមានគឺគ្រប់គ្រងហ្វូង creep ។ វាត្រូវការពេលវេលា និងការហ្វឹកហាត់។ សាកល្បងគន្លឹះទាំងនេះរហូតដល់អ្នកក្លាយជា Baron Laner ដែលពូកែបំផុត។

  • នៅក្នុងដើមការប្រកួត អនុញ្ញាតឱ្យគូប្រជែងរបស់អ្នកវាយកញ្ជះអ្នកខ្លះ ហើយព្យាយាមបុកប៉មរបស់អ្នកលឿនពេក ធ្វើឱ្យពួកគេស្ថិតក្នុងស្ថានភាពប្រថុយប្រថាន។ នោះនឹងជាពេលវេលាដ៏ល្អបំផុតក្នុងការរៀបចំក្រុម gank និង សម្លាប់សត្រូវមុន។
  • វាយគ្នានៅជិតប៉មរបស់អ្នកបំផុតតាមដែលអាចធ្វើបាន ដើម្បីកុំឱ្យសត្រូវមានឱកាសព័ទ្ធវាយលុក។ ប្រើសមត្ថភាពរបស់អ្នកដើម្បីធ្វើឱ្យ champion សត្រូវរបស់អ្នកឱ្យនៅឆ្ងាយពីក្រុមអ្នក និងចាប់ផ្តើមវាយបក។ វិធីនេះ អ្នកអាចធានាសុវត្ថិភាពក្រុមពី ganks ។
  • ចាប់ផ្តើមដោយការវាយលុកយឺតៗ ដោយគ្រាន់តែវាយទៅលើ minions HP ទាបប៉ុណ្ណោះ ដើម្បីកញ្ជះធំទទួលបានឱកាសបំផ្លាញប៉ម turret របស់គូប្រជែងរបស់អ្នក។
  • ដើម្បីក្លាយជា Baron Laner ដ៏មានប្រសិទ្ធភាព អ្នកត្រូវទំនាក់ទំនងជាមួយសម្ព័ន្ធមិត្ត assassins carries ដើម្បីចាប់យកឱកាសសម្លាប់។

ការណែនាំស្តីពី Wild Rift Drafting 

ផ្នែកដ៏សំខាន់បំផុតមួយនៃការក្លាយជា Baron Laner គឺការយល់ដឹងអំពីសារៈសំខាន់នៃការជ្រើសរើស, counter-picking និងការ banning នៅក្នុងដំណាក់កាល drafting។ ការស្គាល់ champion គ្រប់រូបគឺជាកត្តាចាំបាច់ និងជាជំនាញដែលត្រូវរៀន ប្រសិនបើអ្នកចង់ទទួលបានអត្ថប្រយោជន៍ពី drafting  សាកល្បងពិចារណាកត្តាទាំងនេះ៖

  • Counter Champions – champions ភាគច្រើនមានតួប្រឆាំងដែលខ្លាំងជាងពួកគេ ដូច្នេះកត់ចំនាំពី counter-champions ហើយប្រើវានៅក្នុងការ draftings នាពេលអនាគត។
  • OP Tier List – កុំពឹងផ្អែកច្រើនលើតួអង្គកម្រិត OP tier ។ ត្រូវចងចាំជានិច្ចថាអ្វីៗក៏អាចកើតឡើងនៅក្នុងហ្គេម។
  • Team Roles – ត្រូវប្រាកដថាតួនាទីទាំងអស់នៅក្នុងការ drafting ក្រុមរបស់អ្នកត្រូវបានបំពេញ។ ជ្រើសរើសតែ champion ដែលជាជំរើសកំពូលរបស់អ្នក ប្រសិនបើអ្នកធ្លាប់លេងជាមួយតែតួអង្គនោះ។
  • Backup Plan – ត្រូវបន្តមានថាមពល ប្រសិនបើ champion របស់អ្នកត្រូវបានហាមឃាត់ (banned)។  អ្នកត្រូវមាន champion បម្រុងដើម្បីជ្រើសរើស។ អ្នកលេងគ្រប់រូបត្រូវតែកែតម្រូវប្រសិនបើរឿងនេះកើតឡើង។

តើ​​ការ​លេង​ Baron Laner មានភាពស្មុគស្មាញទេ? វាត្រូវការភាពអត់ធ្មត់ និងការហ្វឹកហាត់ជាប្រចាំ ប្រសិនបើអ្នកចង់បានតួនាទីនេះនៅក្នុងក្រុមរបស់អ្នក។ ចែករំលែកពីគំនិត និងគន្លឹះរបស់អ្នក ដើម្បីជួយអ្នកដ៏ទៃឱ្យក្លាយជា Baron Laner ដ៏មានប្រសិទ្ធភាព!

កុំភ្លេចបញ្ចូល Wild Cores នៅក្នុង Codashop។ យើងធានាថាការបញ្ចូលរបស់អ្នកកាន់តែរហ័ស និងមានភាពងាយស្រួលដើម្បីឲ្យបទពិសោធន៍លេងហ្គេមអ្នកកាន់តែប្រសើរ។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here