គន្លឹះនៃ Solo Queue នៅក្នុង VALORANT ដើម្បីជួយអ្នកឱ្យ Rank Up

0
374

VALORANT Solo Queue Tips to Help you Rank upVALORANT មានអាយុជិតបីឆ្នាំហើយ។ Ranked Queue របស់វាប្រហែលជាវគ្គដែលពិបាកបំផុតដោយសារភាពខុសគ្នារវាងជំនាញ លទ្ធភាពនៃ Smurfs ក្នុងចំណាត់ថ្នាក់ទាប (បាតុភូតដែលមានអ្នកលេងមកពីកម្រិតជំនាញខ្ពស់លេងក្នុងកម្រិតជំនាញទាប) និងកត្តាជាច្រើន។ ពេលខ្លះអ្នកលេងនឹងបង្កើតក្រុម 5 Stack ជាមួយមិត្តភ័ក្តិរបស់ពួកគេ ហើយចូល Rank ជាមួយគ្នា។ ប៉ុន្តែភាគច្រើន បទពិសោធន៍ Rank នៅតែជាការខិតខំប្រឹងប្រែងរបស់បុគ្គលនីមួយៗ។ នៅក្នុងអត្ថបទនេះ ខ្ញុំនឹងណែនាំអ្នកតាមរយៈបទពិសោធន៍នៃ Solo Queue ក្នុង Rank ជាមួយនឹងគន្លឹះដែលអាចជួយអ្នកឱ្យឡើង Rank រួមទាំងគន្លឹះផ្សេងៗ។

គន្លឹះដើម្បី Rank Up ក្នុងនាមជាអ្នកលេង Solo Queue

VALORANT Ranked Queue គឺពិបាក ជាពិសេសនៅក្នុង Solo Queue ។ នៅក្នុងគណនីដែលខ្ញុំប្រើជាចម្បងសម្រាប់ហ្គេម Ranked ខ្ញុំបានឈានដល់ចំណាត់ថ្នាក់កំពូល Silver 3 ផ្អែកលើ Solo Queue សុទ្ធសាធ។ ដើម្បីទៅដល់ទីនោះពីកម្រិត Iron 2 អ្នកត្រូវចំណាយពេលមួយរយៈ មិនត្រឹមតែដោយសារតែអាយុរបស់ខ្ញុំប៉ុណ្ណោះទេ គឺដោយសារតែរបារជំនាញបានឡើងខ្ពស់ពេក ដែលអ្នកជើងចាស់ដូចជាខ្ញុំមិនអាចតាមទាន់បាន។ វាមិនត្រឹមតែជាការយល់ដឹងអំពីមូលដ្ឋាននៃហ្គេមទៀតទេ ថែមត្រូវការការស្រមើស្រមៃជាមួយនឹងឧបករណ៍ដែលមានផងដែរ។

មានវិធីខ្លះគឺលើសពីក្នុងហ្គេមបានកំណត់ ដែលអ្នកអាចប្រើដើម្បីឡើង Rank ក្នុង Solo Queue។ ទាំងនេះគឺជារឿងដែលខ្ញុំបានរៀនក្នុងអំឡុងពេលប៉ុន្មានឆ្នាំដែលខ្ញុំបានលេងអនឡាញ។

  1. គួររក្សាផ្នត់គំនិតរបស់អ្នកលើការលេង Ranked ។ រឿងមួយដែលរារាំងអ្នកលេងពីការលេង Ranked គឺថាការប្រកួតប្រជែងគឺកាន់តែតឹងតែងនៅពេលដែលពួកគេឡើងកម្រិត។ ពីកម្រិត Iron ទៅ Bronze មានភាពខុសប្លែកគ្នាតិចតួចនៃជំនាញ ខណៈពេលដែល Bronze ទៅ Silver មានគម្លាតធំ។ អ្នកលេង Silver មិនថា Smurfs ឬអត់នោះទេ មានការតំរង់ប្រសើរជាងមុន ហើយបានអនុវត្តមេកានិចជាមូលដ្ឋានដែលត្រូវការដើម្បីឡើង Rank ។ បើអ្នករក្សាផ្នត់គំនិតលេងតែការប្រកួត Ranked វានឹងហ្វឹកហាត់អ្នកបានប្រសើរ។
  2. អ្នកគួរមានគណនីចម្បងតែមួយគត់សំរាប់លេងហ្គេម Ranked ។ សម្រាប់អ្នកលេង VALORANT ភាគច្រើន គណនីចម្បងរបស់ពួកគេគឺជាគណនីដែលគេប្រើដើម្បីឡើង Rank។ ខ្ញុំថាការមានគណនីដាច់ដោយឡែកសម្រាប់លេងហ្គេម Ranked ក៏អាចជួយរក្សាផ្នត់គំនិតរបស់អ្នកអោយផ្តោតលើរឿងតែមួយ។
  3. ស្គាល់ពីដែនកំណត់របស់អ្នក ហើយរៀនពីកំហុសរបស់អ្នក។ នេះប្រហែលជាគន្លឹះសាមញ្ញបំផុតដែលអ្នកលេងនៅក្នុង Ranks ខ្ពស់ជាងប្រាប់អ្នកដែលនៅក្នុងថ្នាក់ទាប។ អ្វីដែលខ្ញុំអាចបន្ថែមលើនេះហើយវាបានមកពីបទពិសោធន៍របស់ខ្ញុំនៅក្នុងការប្រកួត LAN គឺការសម្របខ្លួនទៅនឹងស្ថានភាព ហើយយល់អោយបានលឿននូវអ្វីដែលដំណើរការ និងអ្វីដែលមិនដំណើរការ ដែលនេះមានន័យថាអ្នកដឹងពីដែនកំណត់របស់អ្នក និងអាចធ្វើបានលើសពីពួកគេ។ អ្នកកាន់តែសម្របខ្លួន អ្នកនឹងវិវត្តកាន់តែលឿន។ បើកាន់តែ​អ្នក​វិវត្តន៍​ លឿន អ្នក​នឹង​អាច​ឡើង Rank ​លឿន។
  4. ស្វែងយល់ពីការផ្គូផ្គង និងរបៀបប្រឆាំងតបតពួកគេ។ អ្នកលេងដែលចង់បង្កើនកម្រិតហ្គេមរបស់ពួកគេនឹងរៀនច្រើនជាងមូលដ្ឋានគ្រឹះ (ដូចជាចលនា ការតំរង់ ការប្រើប្រាស់សមត្ថភាព។ល។)។ ពួកគេនឹងរៀនពីការផ្គូផ្គង និងវិធីដ៏ប្រសើរក្នុងការប្រើ Agents ដែលបានជ្រើសរើសប្រឆាំងនឹងស្ថានភាពណាមួយដែលពួកគេអាចជួបប្រទះ។ ដូច្នេះ បើភ្ជាប់វាទៅនឹងព័ត៌មានជំនួយពីខាងលើ នេះតម្រូវឱ្យមានការកែតម្រូវ និងការសម្របខ្លួនបន្ថែមទៀត។

Tips to Rank Up as a Solo Queue Player

    1. អ្នកគួរលេងក្នុងអំឡុងពេល “ក្រៅម៉ោង” ។ ផ្នែកមួយនៃការលេងហ្គេម Ranked របស់ខ្ញុំក្នុងនាមជាអ្នកលេង Solo Queue គឺខ្ញុំដឹងថាពេលណាជា “ក្រៅម៉ោង” ។ នេះមានន័យថាអ្នកលេងខ្លាំងៗពីរបីនាក់ Queue Upហើយអ្នកនឹងអាចកត់សម្គាល់កំហុសភាគច្រើនដែលបានធ្វើ ពីព្រោះអ្នកផ្តោតតែលើហ្គេមផ្ទាល់ខ្លួនរបស់អ្នក។ យ៉ាងហោចណាស់ តាមបទពិសោធន៍របស់ខ្ញុំ ការលេងក្នុងអំឡុងពេល “ក្រៅម៉ោង” ក៏មានន័យថាខ្ញុំអាចសាកលេងជាមួយ Agents មួយចំនួនដោយមានផលប៉ះពាល់តិចតួចបំផុតលើ Rank របស់ខ្ញុំ។ អ្វីក៏ដោយដែលជាការលើកទឹកចិត្តរបស់អ្នកអោយលេងហ្គេម Ranked  ការស្គាល់ពី “ក្រៅម៉ោង” អាចជួយអ្នកឱ្យវិភាគផ្នែកខ្លះៗនៃហ្គេមរបស់អ្នក។
    2. កុំ​លេង​នៅ​ពេល​ដែល​អ្នក​មិន​មាន​អារម្មណ៍ចង់លេង។ នេះគឺជាគន្លឹះទូទៅ។ បើអ្នកមិនមានផ្នត់គំនិតចង់លេង វានឹងប៉ះពាល់ដល់ហ្គេមរបស់អ្នក មិនថាអ្នកកំពុងលេងការប្រកួត Ranked ឬមិនមាន Ranked ក៏ដោយ។ អ្នកអាចហាត់ The Range ឬលេងហ្គេម Spike Rush បន្តិច។ ប៉ុន្តែកុំតម្រង់ជួរសម្រាប់ការប្រកួតយូរជាងនេះ។ នេះនាំយើងទៅកាន់គន្លឹះចុងក្រោយ… 
    3. រីករាយសប្បាយនឹងការលេង។ ផ្នែកមួយនៃដំណើរការឡើង Ranking Up គឺការរីករាយនឹងហ្គេម។ ការ​រីករាយ​ជាមួយ​នឹង​ការ​ប្រកួត​នេះ​រួម​បញ្ចូល​ការ​តាំង​ចិត្ត​និង​អារម្មណ៍​របស់​អ្នក​។ តើអ្នកចង់រៀនពីកំហុសរបស់អ្នកទេ? តើអ្នកចេះតែបាញ់ចោលៗមែនទេ? សំណួរបែបនេះនឹងប៉ះពាល់ដល់របៀបដែលលេង Solo Queue ក្នុងការប្រកួត Ranked របស់អ្នក។ ចូរចងចាំថា អ្នកគួរតែរីករាយនិងលេង។ ចាញ់​គឺ​ជា​រឿង​ធម្មតា​ដូច​ការ​ឈ្នះ។ អ្នកលេងពូកែៗមួយចំនួនមកពីកម្រិតទាប ហើយបានឡើងដល់កម្រិតបច្ចុប្បន្នរបស់ពួកគេ ដោយសារតែពួកគេរីករាយនឹងការលេង (ហើយគេបានអនុវត្តអ្វីដែលខ្ញុំបានសរសេរនៅទីនេះ)។ ក្រឡេកមើល Zekken របស់ Sentinel ដែលមកពីកម្រិត Silver (ចាត់ទុកថាជាកម្រិតទាបបំផុតមួយ) ឥឡូវនេះគាត់គឺជាកីឡាករអាជីពសម្រាប់ក្រុមដ៏ធំបំផុតមួយនៅក្នុងពិភពលោក។ គាត់​ជឿជាក់​លើ​ដំណើរការ​ដែល​ការ​ឡើង​ Rank ប្រៀបដូច​ជា​ភ្នំ​ដ៏​លំបាក​មួយ​ក្នុង​ការ​ឡើង​។ យើងអាចរៀនពីបទពិសោធន៍របស់គាត់ថា គាត់ហ៊ានប្រឈមមុខនឹងវា ហើយស្គាល់ពីដែនកំណត់របស់គាត់។
  • លេងដោយមានគោលបំណង។ ប្រសិនបើអ្នកកំពុងដើរតួមិនមែនជា Duelist សូមលេងហ្គេមដែលផ្តល់អត្ថប្រយោជន៍ដល់ក្រុម។ ប្រើសមត្ថភាព Recon ប្រសិនបើអ្នកកំពុងលេងជា Initiators បិទបាំងទីតាំងជាមួយនឹងផ្សែងដោយប្រើ Controllers និងរៀបចំសម្រាប់ Flanks ប្រសិនបើអ្នកជា Sentinel។ បើទោះជាអ្នកមិនទទួលបានផលចំណេញក៏ដោយ ក្រុមនឹងទទួលបានតម្លៃពីសមត្ថភាពរបស់អ្នក។ នេះ​គឺ​ជា​អារម្មណ៍​ដ៏​រីករាយ​បំផុត​នៅ​ក្នុង​ Solo Queue ​ដែល​អ្នក​អាច​អនុវត្ត​បាន​នៅ​ពេល​ដែល​អ្នក​មាន​ក្រុម 5-stack ដ៏រឹងមាំ។
  1. រៀនលេង Agents 1 ឬ 2 ក្នុងតួនាទីនីមួយៗ។ ខ្ញុំបានចាប់ផ្តើមជាអ្នកលេង Viper ប៉ុន្តែនៅទីបំផុតបានរៀនលេង Omen និង Astra ។ បន្ទាប់មក ខ្ញុំបានរៀន Cypher ជា Sentinel សំខាន់របស់ខ្ញុំ មុនពេលដែលខ្ញុំប្រើ Chamber និង Killjoy ។ បន្ទាប់មក ខ្ញុំបានរៀនលេង Sova ជា Initiator សំខាន់របស់ខ្ញុំ មុនពេលប្រើ KAY/O និង Fade ។ ប្រសិនបើភ្នា Agent ដែលអ្នកលេងបានស្ទាត់ជំនាញត្រូវបានជ្រើសរើស តើអ្នកណាជាផែនការ B? បើអ្នកចេញពី Queues អ្នកនឹងទទួល​ពិន័យ​ ដូច្នេះវា​ជា​រឿង​សំខាន់​ក្នុង​ការ​សិក្សា​បន្ថែម​អំពី​ Agents។ ហើយជាការពិតណាស់ អ្នកបានរៀនពី Match-ups ផងដែរ។
  2.  កុំបង្ខំខ្លួនអ្នកឱ្យទាក់ទងជាមួយមិត្តរួមក្រុមរបស់អ្នកទាំងអស់។ វាក៏មាន​ការ​ព្រមានផងដែរ។ អ្នកអាចដាក់មុំដែលអ្នកកំពុងមើល ឬបង្ហាញការប្រុងប្រយ័ត្នដល់មិត្តរួមក្រុមរបស់អ្នក។ ប៉ុន្តែភាគច្រើន អ្នកត្រូវផ្តោតលើហ្គេមរបស់អ្នក នៅពេលដែលអ្នកមិនចាំបាច់គិតអំពីមិត្តរួមក្រុមគ្រប់ពេលវេលា។ ទន្ទឹមនឹងនេះ អ្នកត្រូវស្គាល់ពីរបៀបដែលមិត្តរួមក្រុមរបស់អ្នកទំនាក់ទំនងគ្នាទាំងនៅក្នុងការជជែកជាសំឡេងនិងឆាត។ ប្រសិនបើពួកគេនៅរួសរាយរាក់ទាក់ សូម្បីតែពេលចាញ់ជាបន្តបន្ទាប់ក៏ដោយ អ្នកអាចផ្តល់យោបល់ដល់ពួកគេអំពីរបៀបលេងជាក់លាក់ណាមួយ។ Solo Queuing នឹងពិបាកក្នុងការប្រាស្រ័យទាក់ទងអំពីគំនិត ពីព្រោះវាអាចមានឧបសគ្គជាភាសា ឬអ្នកលេងខ្លះរឹងរូស។ ដូច្នេះ បើដឹងពី​អារម្មណ៍​របស់​អ្នកលេង​ម្នាក់ៗ​អាច​នឹង​ជួយ​អ្នក​ទាក់ទង​ជាមួយ​ពួកគេ។ ប៉ុន្តែ អ្នកមិនចាំបាច់បង្ខំខ្លួនឯងឱ្យធ្វើបែបនេះទេ។

សេចក្តីសន្និដ្ឋាន

បទពិសោធន៍ Solo Queue នៅក្នុង VALORANT ប្រហែលជាអាចនឹងពិបាក។ ប៉ុន្តែ​គន្លឹះ​ទាំង​នេះ​អាច​នឹង​ជួយ​អ្នក​ផ្តោតលើ​រង្វាន់។ អ្នកចាំថាត្រូវផ្តោតអារម្មណ៍ ហើយរីករាយនឹងការលេង។ អូ ហើយកុំភ្លេចផឹកទឹក រាល់ការប្រកួតពីរដង។

កុំភ្លេចបញ្ចូលទឹកប្រាក់ VALORANT Points របស់អ្នកនៅ Codashop។ យើង​មាន​វិធី​លឿន​និង​ងាយ​ស្រួល​ក្នុង​ការ​ទិញ​ពិន្ទុ VALORANT ។ គ្រាន់តែផ្តល់លេខសម្គាល់ Riot ID របស់អ្នក ចំនួន VALORANT Points ដែលអ្នកចង់ទិញ និងរើសវិធីបង់ប្រាក់ដែលអ្នកចូលចិត្ត។ វាសាមញ្ញ លឿន និងមិនពិបាក។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here