VALORANT: Agents ពូកែបំផុតដែលអ្នកគួរលេងនៅក្នុងផែនទី Lotus

0
359

Best VALORANT Agents to Play in Lotus

ផែនទី VALORANT ថ្មីមានឈ្មោះថា Lotus បានដាក់អោយលេងរយៈពេលបីសប្តាហ៍ហើយ។ នៅក្នុងរយៈពេលនោះ ក្រុមជាច្រើននៅគ្រប់ Ranks បានពិសោធន៍ជាមួយ Agents ដែលជាជម្រើសដ៏ល្អបំផុតសម្រាប់លេងក្នុងផែនទីថ្មីនេះ។ នៅក្នុងហ្គេម Ranked និង Unranked ខ្ញុំបានឃើញថាមាន Agents និងជម្រើសតួអង្គដែលពូកែ ប៉ុន្តែតួអង្គខ្លះមានភាពច្បាស់លាស់ និងមានតម្លៃបំផុតជាងនៅក្នុងផែនទីនេះ។ នៅក្នុងអត្ថបទនេះ ខ្ញុំនឹងរាយបញ្ជីឈ្មោះ Agents ដ៏ល្អបំផុតដើម្បីលេងនៅផែនទី Lotus ។

Controller Agent ដ៏ល្អបំផុតនៅក្នុងផែនទី Lotus: Omen

Omen ទទួលបានការសរសើរយ៉ាងច្រើនជាមួយនឹងការការពារខ្លួនដោយប្រើផ្សែងរបស់គាត់ និង Paranoia (E) ដ៏មានប្រយោជន៍។ គាត់ក៏អាចទាញយកអត្ថប្រយោជន៍ពីទ្វារបង្វិលរបស់ Lotus និងកម្ពស់ខុសៗគ្នានៃ Shrouded Step (C) ។ ការដែលមានទីតាំងបំផ្ទុះចំនួនបីក៏ធ្វើឱ្យសមត្ថភាព From the Shadows (X) របស់គាត់មានឥទ្ធិពលខ្លាំង ជាពិសេសនៅពេលប្រើដើម្បីឱ្យដាក់ Spike នៅកន្លែងច្បាស់លាស់មួយ។ ស្របពេលនឹងការសរសេរនេះ ការជ្រើសរើសយក Omen នៅក្នុង Lotus គឺស្រដៀងទៅនឹងការរើសយក Astra នៅក្នុងផែនទី Pearl។ ដើម្បីមើលពីរបៀបលេង Omen នៅក្នុង Lotus យើងបានរៀបរាប់ពីឥទ្ធិពលរបស់គាត់នៅក្នុងអត្ថបទនេះ

យើងត្រូវតែលើកឡើងពីតួអង្គដ៏ពូកែគឺ Viper ដោយសារ Toxic Screen (E) របស់នាង រារាំងខ្សែបន្ទាត់នៃការមើលឃើញរបស់សត្រូវ និងបិទផ្នែកខ្លះនៃផែនទី។ លើសពីនេះ Viper’s Pit (X) របស់នាងអាចបិទខ្ទប់ផ្នែកភាគច្រើននៃ B ឬ C Sites ប្រសិនបើនាងសម្រេចចិត្តធ្វើបែបនោះ។ ការរើសយកតួ Controller ទាំងទ្វេគឺ Viper + Omen កំពុងក្លាយជារឿងធម្មតានៅក្នុងការប្រកួតនៃផែនទី Lotus របស់ខ្ញុំ។

Initiator Agent ដ៏ល្អបំផុតនៅក្នុងផែនទី Lotus: Fade

បើទោះបីជាថ្មីៗនេះ Fade ត្រូវបាន Nerfs មុន Patch 6.0 ឧបករណ៍ប្រើប្រាស់របស់នាងគឺមានប្រយោជន៍ខ្លាំងណាស់នៅក្នុងផែនទី Lotus ។ ទីទួលដែល Haunt (E) របស់នាងអាចចុះ នៅលើផែនទីនេះគឺសឹងតែមិនគួរឱ្យជឿ ហើយរហូតមកដល់ពេលនេះ គឺមិនអាចទាយទុកជាមុនបាន។ Prowler (C) របស់នាងមានតម្លៃដូចគ្នានឹង Trailblazer របស់ Skye ប៉ុន្តែមានឥទ្ធិពលស្រដៀងគ្នានឹង Paranoia របស់ Omen ។ ចំពោះសមត្ថភាព ការរាំងខ្ទប់សត្រូវដោយប្រើ Seize (Q) របស់នាងនៅក្នុង B Site ឬ A Rope អាចជាការប្រើប្រាស់ដ៏មានឥទ្ធិពលបំផុតនៅក្នុងផែនទីនេះ។ ខណៈពេលដែល Ultimate របស់នាងគឺ Nightfall (X) អាចស្កែនមើលទីតាំងបានយ៉ាងរហ័ស និងងាយស្រួលក្នុងការប្រមូលយកព័ត៌មានឡើងវិញ ប្រសិនបើចាំបាច់។

យើងក៏មិនភ្លេចពី Initiator Agents ផ្សេងទៀតដូចជា៖ Sova, KAY/O, Skye និង Breach ។ ខ្ញុំ​បាន​ឃើញអ្នកលេង Sova នៅ Lotus ​មាន​តម្លៃ​យ៉ាង​ខ្លាំង។ KAY/O គឺជា Initiator Agent ជំរើសទី 2 ដ៏ល្អ ប្រសិនបើអ្នកចង់ប្រមូលព័ត៌មានឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ Skye អាចជាការជំនួសដ៏សមរម្យសម្រាប់ Fade ឬអាចត្រូវបានប្រើជា Initiator ទី 2 រួមជាមួយនឹង Fade ដោយសារតែពន្លឺរបស់នាងអាចត្រូវបានលេចឡើងបើប្រៀបធៀបទៅនឹង FLASH/DRIVE (Q) របស់ KAY/O ។

Breach អាចបញ្ឈប់ការឈ្លានពានទាន់ពេល និងចាប់ផ្តើមជំរុញការប្រយុទ្ធដោយប្រើ Faultline (E) របស់គាត់។ បើលេងជាមួយ Omen នោះ Breach អាចមានឥទ្ធិពលដូច Fade ។ ទោះយ៉ាងណាក៏ដោយ គាត់ខ្វះសមត្ថភាព Recon ដែលអ្នក Initiators ផ្សេងទៀតមាន។

Duelist Agent ដ៏ល្អបំផុតនៅក្នុងផែនទី Lotus: រាល់គ្នា

Duelist Agent នីមួយៗនៅក្នុង VALORANT មានភាពប្លែកៗប្រចាំខ្លួនពួកគេនៅក្នុងផែនទី Lotus ។ Yoru អាចប្រើបានសម្រាប់ការលាយបញ្ចូលគ្នានូវយុទ្ធសាស្ត្រវាយលុកដោយប្រើ Gatecrash (E) របស់គាត់ដើម្បីវាយឆ្មក់បន្ទាប់ពីការប្រមូលព័ត៌មាន ឬដាក់វាឱ្យជ្រៅនៅក្នុងទីតាំងគ្រាប់បែកសម្រាប់ការរុញច្រានការប្រយុទ្ធអោយខ្លាំងក្លា។ ជាធម្មតាខ្ញុំឃើញ Phoenix ត្រូវបានជ្រើសរើស និងលេងនៅក្នុងទីជិតៗដូចជា B Site ឬ C Site ។ Ultimate របស់គាត់ Run It Back (X) មានតម្លៃច្រើននៅក្នុងទីតាំងទាំងនេះ។ Jett ក៏​ឃើញ​មាន​គេលេង​ច្រើន​នៅ​ទី​នេះ​រួម​ជាមួយ​ Reyna។ Jett អាចលេងស្ទាយផុតកន្ទុយភ្នែករបស់នាង ខណៈដែល Reyna អាចលេងដូច Phoenix ។ Raze មានតម្លៃធំនៅក្នុងផែនទីនេះ ប៉ុន្តែដោយសារតែ Blast Pack (Q) មានកំណត់របស់នាង វាចាំបាច់ណាស់ក្នុងការគិតពីរបៀបដើម្បីគេច ឬយកទីតាំងមកវិញ។ ជាចុងក្រោយ Neon ក៏អាចលាយបញ្ចូលគ្នាដោយការលេងវាយឆ្មក់ ឬការប្រមូលព័ត៌មាន។ Fast Lane (C) របស់នាងក៏ផ្តល់ឱ្យនូវជម្រើសសម្រាប់ការចូល និងវាយយកទីកន្លែង ជាពិសេសនៅក្នុងកន្លែងចង្អៀតដូចជា B Site និង C Site ។ ប្រសិនបើអ្នកកំពុងលេង Duelist ជាចម្បង អ្នកអាចសាកល្បងជាមួយពួកគេណាមួយនៅលើផែនទីនេះ។

Sentinel Agent ដ៏ល្អបំផុតនៅក្នុង Lotus: Killjoy

Killjoy អាចកាន់ទីតាំងពីរនៅលើផែនទីនេះ។ នៅទីតាំង B Site នាង Killjoy អាចគ្រប់គ្រង Turret (E) ដែលដាក់ដោយប្រុងប្រយ័ត្ននៅក្នុង C Site ។ វាធ្វើ​ឲ្យ​នាង​ពូកែ​ក្នុង​ផែនទី​នេះ។ ការវាយបកមកវិញរបស់នាងជាមួយនឹង Ultimate គឺ Lockdown (X) មានតម្លៃជាច្រើនដែលផ្តល់ឱ្យអ្នក នៅពេលដែលវាត្រូវបានដាក់នៅក្នុងទីតាំងយុទ្ធសាស្រ្ត វាអាចចាក់សោរទាំង B និង C Sites ។ ប៉ុន្តែជាក់ស្តែង ការប្រើប្រាស់ Ultimate របស់នាងសម្រាប់ទីតាំងមួយគឺមានឥទ្ធិពលណាស់ហើយ។

Killjoy anchor

យើងក៏ត្រូវតែលើកឡើងពី Cypher ដែរ។ ឥឡូវនេះ Trap Wire (C) របស់គាត់អាចគ្របដណ្តប់តំបន់ជាច្រើន ចាប់តាំងពីសមត្ថភាពរបស់វាត្រូវបានកើនឡើង 50% នៅក្នុង Patch 5.10 ។ គាត់ក៏មាន “ផ្សែង” ប្រើលើផ្លូវវ័នវេរដ៏មានអានុភាពជាមួយនឹង Cyber Cage (Q) របស់គាត់ដែលដាក់នៅក្នុងសសរខាងស្តាំនៃ A Site នៅជិត A Stairs ។ ការដំឡើងកម្រិតខ្ពស់មួយចំនួននឹងបង្កើនតម្លៃរបស់ Cipher ទោះយ៉ាងណាក៏ដោយ ការលេង Killjoy នៅលើផែនទីនេះគឺងាយស្រួលជាង។ អ្នកលេង Cypher ល្បិចមួយអាចជា Sentinel ទីពីរដើម្បីបិទខ្ទប់ទីតាំង A Site ខណៈពេលដែល Killjoy ការពារ B និង C Sites ។

Sage ក៏ជា Sentinel ដ៏ល្អនៅទីនេះផងដែរ ជាមួយនឹងកន្លែងជាច្រើនដែលនាងអាចប្រើ Barrier Orb (C) របស់នាងដើម្បីបិទច្រកចូល ឬឱ្យនាងនូវកន្លែងមួយផុតពីកាណុង។ ជាការពិតណាស់ Resurrection (X) របស់នាងនៅតែជាសមត្ថភាព Ultimate ដ៏ល្អបំផុតមួយនៅក្នុងហ្គេម ហើយមានតម្លៃជាច្រើននៅក្នុងផែនទីនេះ។

សេចក្តីសន្និដ្ឋាន

ផែនទី Lotus នៅក្នុង VALORANT ថ្មីៗនេះគឺគេលេង Agents ទាំងនេះ។ នៅពេលដែលរដូវកាល VALORANT Champions Tour ខិតជិតមកដល់ យើងអាចនឹងឃើញ Agents ដែលមិនមាននៅក្នុងបញ្ជីនេះ។ តើអ្នកគិតថានរណាជា Agents ដ៏ល្អបំផុតសម្រាប់ Lotus? តើ​អ្នក​រំភើប​ដែរ​ទេ​ដែល​ឃើញ​ផែនទី​នេះ​ត្រូវ​បាន​លេង​នៅ​កម្រិត​ខ្ពស់​បំផុត​? ប្រាប់ខ្ញុំពីអ្វីដែលអ្នកគិតផង។

កុំភ្លេចបញ្ចូលទឹកប្រាក់ VALORANT Points របស់អ្នកនៅ Codashop។ យើង​មាន​វិធី​លឿន​និង​ងាយ​ស្រួល​ក្នុង​ការ​ទិញ​ពិន្ទុ VALORANT។ គ្រាន់តែផ្តល់លេខសម្គាល់ Riot ID របស់អ្នក ចំនួន VALORANT Points ដែលអ្នកចង់ទិញ និងរើសវិធីបង់ប្រាក់ដែលអ្នកចូលចិត្ត។ វាសាមញ្ញ លឿន និងមិនពិបាក។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here