Think first before using these so-called worst guns in Free Fire

0
937

Beware of Guns

កាំភ្លើងខ្លះមានគុណសម្បត្តិទាបបើគិតទៅលើ អត្រាកម្ទេច រយៈចម្ងាយ និងភាពសុក្រិតរបស់វា

នៅក្នុង Free Fire, កាំភ្លើងនីមួយៗមានភាពខ្លាំង និងខ្សោយរៀងៗខ្លួន ហើយការជ្រើសរើសអាវុធដែលល្អបំផុតមានសារៈសំខាន់ដើម្បីទទួលអត្ថប្រយោជន៍អតិបរមា។ វាសំខាន់ណាស់ដែលអ្នកត្រូវដឹងពីលក្ខណៈរបស់កាំភ្លើងរបស់អ្នក៖ ថាតើវាស័ក្តិសមប្រើប្រាស់សម្រាប់ការប្រយុទ្ធចម្ងាយជិត ឬឆ្ងាយ ដឹងអំពីអត្រាបាញ់របស់វា កម្លាំងធាក់របស់វា និងលក្ខណៈពិសេសៗផ្សេងទៀត។ កាំភ្លើងខ្លះអាចនឹងខ្សោយជាងពពួកផ្សេងទៀត ហើយដោយសារតែហេតុផលនេះ អ្នកចាំបាច់ត្រូវប្រុងប្រយ័ត្នក្នុងការរើសយកវាទៅប្រើប្រាស់ក្នុងការប្រយុទ្ធ។

SCAR

SCAR

SCAR stats

បើទោះជា SCAR ត្រូវបានចាត់ទុកជាអាវុធប្រសើរសម្រាប់អ្នកលេងថ្មីថ្មោងក៏ដោយ កាំភ្លើងនេះមានចំណាត់ថ្នាក់ទាបជាងគេបើគិតទៅលើការអត្រាកម្ទេច នៅក្នុងក្រុមនៃអាវុធប្រយុទ្ធ។ ល្បឿននៃការបញ្ចូលបង់គ្រាប់របស់វាក៏ស្ថិតនៅបាតក្រោមនៅក្នុងក្រុមដែរ ដែលបានធ្វើឱ្យវាពិបាកសម្រាប់អ្នកលេងឱ្យបាញ់បានរហ័ស។ អ្នកលេងនឹងចាំបាច់ត្រូវបំពាក់ឧបករណ៍បន្ថែមដើម្បីគ្រប់គ្រងការបាញ់រេនៃគ្រាប់ ព្រោះវាចាំបាច់ត្រូវមានការសម្របសម្រួលចាំបាច់ដើម្បីអាចទទួលបានលំនឹងល្អមួយ។ ប្រាកដណាស់អ្នកអាចជ្រើសយកកាំភ្លើងផ្សេងទៀតបាន។

VSS

VSS

VSS Stats

ដោយផ្អែកលើរូបភាពខាងលើ អាវុធនេះខ្វះឧបករណ៍បំពាក់បន្ថែមដែលចាំបាច់ ដូចនេះវាជាសញ្ញាប្រាប់ថាអ្នកគួរចៀសវាងប្រើប្រាស់វា។ VSS អាចមានគុណសម្បត្តិសម្រាប់រយៈចម្ងាយ ប៉ុន្តែអត្រានៃការកម្ទេចគឺទាបទៅដល់ 54, ដែលធ្វើឱ្យវាជាអាវុធពិបាកក្នុងការកម្ចាត់សត្រូវនៅចម្ងាយឆ្ងាយ។ មិនតែប៉ុណ្ណោះ VSS ក៏មានបង់គ្រាប់ទាបផងដែរដែលកាន់តែធ្វើឱ្យវាមានសត្តានុពលទាបមួយកម្រិតទៀត។ ច្បាស់ណាស់ មានជម្រើស SMG ដែលល្អៗជាងនេះសម្រាប់អ្នក។

MP40

MP40

MP40 stats

កាំភ្លើងបាញ់ស្វ័យប្រវត្តិមានអត្រាទាបបំផុតបើគិតទៅលើរយៈចម្ងាយរបស់វា ដូចនេះវាជាកត្តាត្រូវប្រុងប្រយ័ត្នខ្ពស់សម្រាប់អ្នក។ MP40 ក៏មានអត្រានៃភាពសុក្រិតទាបបំផុតផងដែរក្នុងចំណោមក្រុម ដូចនេះអ្នកត្រូវចៀសវាងប្រើប្រាស់វាប្រសិនបើអ្នកជាអ្នកលេងថ្មីថ្មោង។ យ៉ាងណាក៏ដោយ វាមានអត្រាបាញ់ដែលមិនគួរឱ្យជឿ (83), បង់គ្រាប់ទាបរបស់វា (20) នៅតែជាចំណុចខ្សោយរបស់វា ដែលនេះបានធ្វើឱ្យវាជាអាវុធអន់បំផុតក្នុងក្រុមរបស់វា។ មិនគួរប្រើប្រាស់វាទេ សាកប្រើប្រាស់ SMG ផ្សេងទៀតទៅមើល។

យើងសង្ឃឹមថាតារាងនេះ នឹងជួយដល់អ្នកជ្រើសរើសអាវុធកាន់តែប្រសើរសម្រាប់ការលេង។ គ្រាន់តែចងចាំជានិច្ចថា នៅពេលគុណវិបត្តិនៃកាំភ្លើងមួយលើសពីគុណសម្បត្តិរបស់វានោះ អ្នកគួរជ្រើសរើសអាវុធផ្សេងទៀត។

*លក្ខណៈរបស់កាំភ្លើងពី Garena Free Fire

កុំភ្លេចបញ្ចូលទឹកប្រាក់លើគណនី Free Fire ដែលមាននៅ Codashop ប៉ុណ្ណោះ។ យើងធានានូវបទពិសោធន៍បញ្ចូលទឹកប្រាក់ដែលកាន់តែមានសុវត្ថិភាព កាន់តែរហ័សនិងកាន់តែប្រសើរជាមួយជម្រើសទូទាត់បន្ថែមដែលអាចជ្រើសរើសបាន។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here