Mobile Legends Tank Heroes ល្អបំផុតសម្រាប់អ្នកទើបចេះលេង

0
850

Best Mobile Legends Tank Heroes for Beginners

ប្រសិនបើអ្នកចូលចិត្តលេង Mobile Legends អ្នកប្រហែលជាធ្លាប់ឮប្រយោគមួយ៖ “Tank S5” ។ នៅក្នុងបរិបទដែលអ្នកលេងជាមួយអ្នកផ្សេងទៀតដោយចៃដន្យ (ដូចជាក្នុងជួរសូឡូ) ហើយក្លាយជាអ្នករើសចុងក្រោយគេនៅក្នុងការប្រកួត Ranked, ភាគច្រើនក្រុមរបស់អ្នកនឹងតម្រូវឱ្យអ្នករើសយក Tank ។ ប៉ុន្តែធ្វើម៉េចទៅប្រសិនបើអ្នកទើបតែលេងហ្គេមថ្មីថ្មោង ហើយបានប្រកួតទើបតែពីរទៅបីដងជាមួយនឹងតួនាទីនេះ? កុំបារម្ភ យើងមានគន្លឹះពិសេសៗសម្រាប់អ្នកជាមួយនឹងការប្រើប្រាស់ MLBB ឱ្យបានល្អបំផុតសម្រាប់អ្នកទើបរៀនលេង!

Mobile Legends Tanks ល្អបំផុតសម្រាប់អ្នករៀនលេងដំបូង

Tanks មានសារៈសំខាន់នៅក្នុងហ្គេម MOBA ដោយសារហេតុផលមួយចំនួន។ ហេតុផលមួយគឺពួកគេអាចទទួលការវាយលុកបានគួរសមដោយសារតែ HP ដ៏ច្រើនលើសលប់របស់ពួកគេ។ ពួកគេអាចគ្រប់គ្រងហ្វូងសត្រូវ ហើយស្វែងរកឱកាសក្នុងការវាយឆ្មក់អំឡុងពេលប្រយុទ្ធ។ Tanks ក៏ជួយការពារដល់សមាជិកក្រុមដទៃទៀតពីការលបវាយលុករបស់សត្រូវផងដែរ — នឹងកម្ចាត់សត្រូវនៅអមសងខាងដើម្បីឈ្នះការប្រកួត។

Hylos

Hylos

យើងចាប់ផ្តើមជាមួយ Hylos, ដែលជា Grand Warden ។ ប្រសិនអ្នកទើបលេង tank ថ្មីថ្មោង អ្នកនឹងស្រលាញ់អត្រាឈាមដ៏អស្ចារ្យរបស់គាត់ដែលអាចជួយឱ្យអ្នករស់បានយូរនៅក្នុងការប្រយុទ្ធ។ Hylos ងាយស្រួលប្រើប្រាស់ អាចកម្ទេចសត្រូវ ហើយក៏មានសមត្ថភាពបង្អាក់ចលនាសត្រូវផងដែរ។ បើកដំណើរការ Ring of Punishment របស់អ្នក ហើយអ្នកអាចផ្តល់ការកម្ទេចភ្លាមៗទៅលើសត្រូវនៅអមសងខាងដោយគ្រាន់តែចូលទៅជិតពួកគេ។ លក្ខណៈពិសេសរបស់ Hylos ក៏មានសារៈប្រយោជន៍ផងដែរដោយវាផ្តល់នូវល្បឿនផ្លាស់ទីសម្រាប់សម្ព័ន្ធមិត្ត និង(ការផ្លាស់ទី) ការកាត់បន្ថយល្បឿនផ្លាស់ទីរបស់សត្រូវ។ Hylos គឺជាជម្រើសដ៏ពិសេសក្នុងការតាមសត្រូវដែលព្យាយាមគេចខ្លួន ហើយអាចផ្តល់ច្រកគេចខ្លួនបានផងដែរនៅក្នុងស្ថានភាពតានតឹង។

Uranus

Uranus

តួអង្គដែលមានឱកាសឈ្នះមួយទៀតគឺ Uranus ដែលជា Aethereal Defender ។  ហៀរ៉ូ Tank នេះជាទូទៅត្រូវបានលេងជា roamer និងមានសមត្ថភាព superb regen (អរគុណដល់ Passive របស់គាត់) ដែលអនុញ្ញាតឱ្យគាត់លោតសន្ទ្រប់លើខ្សែក្រោយសត្រូវ និងក្នុងស្ថានភាពជ្រួលច្របល់។ អ្នកអាចពឹងផ្អែកទៅលើ Uranus បានក្នុងការធ្វើបាបទៅលើសត្រូវដែលមានល្បឿនផ្លាស់ទីយឺតៗ និងផ្តល់ការម្ទេចយ៉ាងខ្លាំងជាមួយ Ionic Edge របស់គាត់។ គាត់ក៏អាចបង្កើតរបាំងការពារថាមពលដែលអនុញ្ញាតឱ្យគាត់ទប់ពីការវាយប្រហារបានផងដែរ។ រៀនប្រើប្រាស់ Skill រួមគ្នារបស់គាត់ឱ្យបានស្ទាត់ជំនាញ ប្រើប្រាស់របស់ដែលត្រឹមត្រូវ នោះអ្នកនឹងក្លាយជាតួអង្គពិបាកនឹងចាប់ និងកម្ចាត់មួយ។

Akai

Akai

យើងក៏មាន Akai ក្នុងការណែនាំនេះដែរ ដែលហៅថា Panda Warrior ដែលគួរឱ្យស្រលាញ់។ Tank មួយនេះអាចបង្អាក់លើសត្រូវជាបន្តបន្ទាប់ និងអាចធ្វើឱ្យគោលដៅរបស់ខ្លួនចុះខ្សោយបានជាមួយនឹង CC ដ៏ខ្លាំងនិងឥតឈប់ឈររបស់គាត់។ អ្នកទើបនឹងលេងនឹងយល់លើថាគាត់ពិតជាមិនមានការពិបាកក្នុងការលេងទេ ដោយផ្អែកលើភាពធន់របស់គាត់នេះ។ ជំនាញ Hurricane Dance ដ៏ពិសេសរបស់គាត់គឺជាស្នៀតដ៏ឈឺក្បាលមួយសម្រាប់សត្រូវ ព្រោះវាអាចវាយប្រហារត្រលប់ទៅលើសត្រូវបាន។ Akai អាចប្រើប្រាស់វាក្នុងការផ្អិបសត្រូវទៅលើជញ្ជាំង ធ្វើឱ្យពួកគេមិនអាចផ្លាស់ទីបានមួយរយៈពេលខ្លី។ 

Belerick

Belerick

អ្នកក៏អាចរើសយក Belerick ផងដែរ ដែលជា Guard of Nature ។ Tank នេះមានឯកទេសក្នុងការគ្រប់គ្រងលើហ្វូងសត្រូវ និងបន្សាបឥទ្ធិពលពួកគេ និងជាហៀរ៉ូ DPS ដែលវាយបកកម្ទេចលើសត្រូវ។ Belerick អាចធ្វើឱ្យសត្រូវមិនអាចផ្លាស់ទីបាននៅជុំវិញខ្លួនដោយប្រើប្រាស់សមត្ថភាពពិសេសរបស់ខ្លួន ហើយគាត់ជាជម្រើសស័ក្តិសមបំផុតសម្រាប់វាយឆ្មក់ដោយសារតែសមត្ថភាពកម្ទេច AoE និងការស្តារឡើងវិញរបស់គាត់។ ត្រូវចាំថាដាក់គាត់ជាកម្លាំងជួរមុខដើម្បីមានប្រៀប ព្រោះតែសមត្ថភាពអាចកម្ទេចយ៉ាងធ្ងន់ធ្ងរលើសត្រូវរបស់គាត់ដោយប្រើប្រាស់បន្លា។ ម្យ៉ាងវិញទៀត គាត់ក៏មិនពិបាកក្នុងការលេងដែរ។ ដូចនេះប្រសិនបើអ្នកចង់បានកម្លាំងជួរមុខដែលខ្លាំង ជ្រើសរើសគាត់ចុះពិតជាមិនខុសទេ។

Franco

Franco

ជាចុងក្រោយគឺ Franco ដែលជា Frozen Warrior ។ គាត់ជា tank គ្មានលក្ខណៈសាមញ្ញដូចអ្នកផ្សេងទៀតទេដែលអាចប្រើកម្លាំងរបស់ខ្លួនក្នុងការវាយដោយត្រង់ៗទៅលើគូសត្រូវ។ អ្នកចាំបាច់ត្រូវរៀនតម្រង់កំណត់ទិសដៅនៃការប្រើប្រាស់ទំពក់ដែករបស់គាត់ (ដែលជា skill ឯកទេសរបស់គាត់)។ នៅពេលអ្នកចេះប្រើប្រាស់វាស្ទាត់ហើយ អ្នកនឹងជាតួអង្គមួយដែលបង្កការភ័យខ្លាចដល់សត្រូវ។ នៅពេលប្រើប្រាស់ទំពក់របស់គាត់ Franco អាចទាញយកគូសត្រូវរបស់ខ្លួនមកកាន់ខ្លួន ក្រុមរបស់ខ្លួន ឬប៉មបាន ដែលមានន័យថាជាអវសាន្តរបស់សត្រូវហើយ! ឯកទេសរបស់គាត់គឺអស្ចារ្យខ្លាំងណាស់ក្នុងការដាក់សម្ពាធទៅលើសត្រូវ និងបង្កការកម្ទេចបន្ទាប់មកទៀត។ Franco មានភាពធន់ ហើយជាតួអង្គពិសេសក្នុងការផ្តល់ការការពារ។ នៅពេលប្រើប្រាស់របស់ដែលត្រឹមត្រូវជាមួយគាត់ នោះគាត់នឹងមានកម្លាំងមហិមា និងមានភាពរហ័សរហួនមិននឹកស្មានដល់។

កុំភ្លេចបញ្ចូលទឹកប្រាក់នៅលើ Mobile Legends Diamonds របស់អ្នកដែលមាននៅ Codashop ប៉ុណ្ណោះ។ យើងធានានូវការបញ្ចូលទឹកប្រាក់កាន់តែងាយស្រួល កាន់តែរហ័ស ដូចនេះអ្នកអាចទទួលបទពិសោធន៍លេងដោយរលូនបាន។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here