ការណែនាំអំពីឈុតក្រៅ Mobile Legends ក្នុងរដូវកាល Halloween

0
1739

Halloween Banner - Mobile Legends

ជាមួយនឹងរដូវកាល Halloween នេះ, អ្នកប្រយុទ្ធដែលមកដល់ the Land of Dawn ក៍មានរៀបចំឈុតសម្លៀកបំពាក់សម្រាប់ពិធីនេះផងដែរ។ ពួកគេមើលទៅគួរឲ្យខ្លាច ហាហា! ដូចជា Roger, Nana, Franco និងហេរ៉ូផ្សេងៗទៀតផងដែរ ។ នៅចាំអី តោះប្រមូលទិញឈុតដ៍គួរឲ្យខ្លាចនេះ ទាំងអស់គ្នា!

ឈុតក្រៅ Roger – Dr. Beast

Roger - Dr. Beast
អ្នកអាចទិញឈុតក្រៅនេះក្នុងរយៈពេលមានកំណត់ ។

អ្នកប្រមាញ់បេះដូងបរិសុទ្ធ ដែលអាចប្រែកាយទៅជាចចក Lycanthrope ។ ពាក់កណ្ដាលមនុស្ស ពាក់កណ្ដាលចចក, Roger នឹងក្លាយជាសត្វចម្លែកដ៍សាហាវ ។ កំណែទម្រង់ឈុតថ្មីរបស់ Dr. Beast Epic មើលទៅគឺពិតជាស្អាត, ហើយគាត់ស្ថិតក្នុងបន្ទប់ពិសោធន៍វិទ្យាសាស្រ្ត ក្នុងការស្រាជ្រាវអាវុធកាំភ្លើវេជ្ជសាស្រ្តរបស់គាត់ ។

ឈុតក្រៅ Franco – Wheatfield Nightmare

Franco - Wheatfield Nightmare
អ្នកអាចទិញឈុតក្រៅនេះក្នុងតម្លៃ ៧៤៩ ពេជ្រ ។

ឈុតក្រៅមនុស្សចំបើងគឺ Franco Special សម្រាប់ Halloween ដែលអាចបំភ័យគូប្រយុទ្ធរបស់អ្នកភ័យរត់បាតជើងសព្រាត ហាហា ។  ឈុត Wheatfield Nightmare នេះអាចប្រែប្រួលគ្រប់កាលៈទេសៈ ដែលគាត់អាចប្រើតម្ពក់ ហើយដំប្រហារលើគូសត្រូវអោយជាប់គាំង ៥-៨ ​វិនាទី ។

ឈុតថ្មី Bane – Count Dracula

Bane - Count Dracula
អ្នកអាចទិញឈុតក្រៅនេះក្នុងតម្លៃ ១០៨៩ ពេជ្រ ។

ម្ចាស់ដែនសមុទ្រ The Lord of Heptaseas, មេបញ្ចាការ Captain Bane ដែលបានរួចពីសេចក្ដីស្លាប់ ហើយក្លាយជា Anthropomorphic Octopus ដោយត្បូងគ្រីស្តាល់បុរាណ Aurora Heart ។ ឈុតក្រៅ Epic របស់គាត់ សម្រាប់ Halloween នេះគឺឈ្មោះថា Count Dracula, ជាមួយនឹងរូបរាងបែប Halloween នេះ ឈុតក្រៅរបស់គាត់ គឺជាមួយដែលតម្លៃខ្ពស់គួរសមក្នុងចំណោមឈុតក្រៅដទៃទៀត ។  

ឈុតក្រៅ Nana – Graveyard Party

Nana - Graveyard Party
អ្នកអាចប្រើកាត Fragments ទិញឈុតនេះក្នុងតម្លៃ ២៥០ Premium Skin Fragments ។

ហាហា ឈុតក្រៅ Halloween របស់ Nana (រដូវកាលទី ១, Season 1) ឈុតក្រៅដែលមានពណ៌ស្វាយ លាយនឹងពណ៌ខ្មៅ ដែលមានរូបរាងតូចគួរឲ្យខ្នាញ់របស់នាងបានឆក់យកបេះដូងរបស់អ្នក សម្រាប់ថ្ងៃ Halloween ។ ឈុតរបស់ Nana ដែលជាហេរ៉ូវេទមន្ត រូបបែបប្រចៀវ ជាមួយផ្លែល្ពៅ នេះគឺពិតជាគួរឲ្យទាក់ទាញក្នុងថ្ងៃ Halloween នេះ ។  

ឈុតក្រៅ Lolita – Impish Trickster

Lolita - Impish Trickster
អ្នកអាចទិញឈុតក្រៅនេះក្នុងតម្លៃ ៧៤៩ ពេជ្រ ។

នាងគឺជាហេរ៉ូប្រភេទ Support/ Tank ដែលមានរូបរាងក្នុង Halloween ដែលមានឈុតសម្លៀកបំពាក់ជាពណ៌ខ្មៅ លាយនឹងពណ៌ទឹកក្រូចជាមួយនឹងស្លាបប្រចៀវ ដែលមួយនៅលើក្បាលរបស់នាង ។ ជាមួយនឹងឈុតក្រៅពិសេសឈ្មោះ Impish Trickster ដែលបានគ្រងជាមួយនឹងញញួរដែលស្ករគ្រាប់ដ៍ធំអស្ចារ្យ ។ 

ឈុតក្រៅ Karrie – Jester

អ្នកអាចទិញឈុតក្រៅនេះក្នុងតម្លៃ ៧៤៩ ពេជ្រ ។

មនុស្សត្លុកកំប្លែង Clowns ដែលជារូបរាងឈុតក្រៅពិសេសរបស់ Karrie ‘Jester’ ។ នាងជាហេរ៉ូប្រភេទ Markman ដែលមានមុខមាត់កំប្លែង តែគួរឲ្យខ្លាច ។ មើលពីក្រៅ គិតថាជានាងជាអ្នកកំប្លែង តែការពិតណាស់នាងជាអ្នកប្រយុទ្ធ ហើយពូកែវាយឆ្មក់គូសត្រូវមិនឲ្យតដៃរួចឡើយ ។

ឈុតក្រៅ Angela – Scream Doll

Angela - Scream Doll
អ្នកអាចទិញឈុតក្រៅនេះក្នុងតម្លៃ ៧៤៩ ពេជ្រ ។

ជារូបរាបបែបតុក្កតា មើលទៅបែបជានារីក្រមុំដ៍គួរស្រឡាញ់Puppet with a replica puppet on a vintage look. ឈុតពិសេសរបស់ Angela ‘Scream Doll’ គឺពិតជាអស្ចារ្យសម្រាប់ថ្ងៃ Halloween នេះដែលនាងមានឈុតសម្លៀកបំពាក់ ក្រហម លាយ ខ្មៅ ដែលជាហេរ៉ូវេទមន្ត Support ។ ហាហា! តើនាងគួរឲ្យខ្លាចអត់ គ្នាយើង?

តើអ្នកគិតយ៉ាងមិចដែរចំពោះឈុតក្រៅ Halloween ទាំងអស់នេះ? តើអ្នកចូលចិត្តឈុតមួយណាជាងគេ? តោះជួយផ្ដល់មតិយោបល់ម្នាក់មួយក្នុង Comment ខាងក្រោម ។ 

បញ្ចូលពេជ្រក្នុង Mobile Legends គឺមានតែ Codashop តែមួយគត់ដែលអាចជួយអ្នកបាន ។ ក្រុមការងារធានា សុវត្តិភាព លឿនឆាប់រហ័ស #BetterFasterSafer នៅចាំអីទៀត តោះប្រើ Codashop ដើម្បីបញ្ចូលពេជ្រឥឡូវនេះ ។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here