ពិនិត្យមើល៖ ផែនទីថ្មីក្នុង VALORANT ឈ្មោះ Breeze គឺជាឋានសួគ៌សម្រាប់ការបាញ់ពីចម្ងាយ

0
605

តើអ្នកត្រៀមខ្លួនក្នុងការបាញ់ដោយមិនឲ្យអ្នកណាដឹងហើយឬនៅ? សូមស្វាគមន៍មកកាន់ Breeze ដែលជាផែនទីទីប្រាំមួយ ហើយជាផែនទីចុងក្រោយនៃការវិលជុំក្នុង VALORANT Episode 2 Act III និងមានភ្ជាប់មកជាមួយនូវ Patch Notes 2.08។

ផែនទី Breeze គឺជាកោះដាច់ស្រយ៉ាលមួយដែលនៅប៉ែកខាងត្បូងនៃបរិវេណ Bermuda Triangle។ វាជាផែនទីដែលពោរពេញទៅដោយពណ៌ភ្លឺចែងចាំ និងមជ្ឈដ្ឋានដែលស្រស់បំព្រង ជាមួយនឹងទីវាលដ៏ធំធេងធ្វើឲ្យវាក្លាយជាកន្លែងដែលល្អបំផុតសម្រាប់ធ្វើការបាញ់គ្នាចម្ងាយឆ្ងាយ។ វាជាផែនទីថ្មីដែលមានភាពខុសគ្នាខ្លាំងទៅនឹងអ្វីដែលកំពុងតែមាននៅក្នុងហ្គេមស្រេច។ ផែនទីនេះទទួលបានគំនិតបំផុសពីបណ្តុំកោះ Caribbean កំពង់ផែ និងផែផ្ទុកនិងបញ្ជូនទំនិញ។ 

Breeze ផ្តល់មុខងារថ្មីៗដែលនឹងផ្លាស់ប្តូររបៀបដែលអ្នកលេងចូលទៅក្នុងការប្រយុទ្ធ៖

  • ការបាញ់គ្នាពីចម្ងាយ
  • វាលធំៗ
  • លក្ខណៈភូមិសាស្ត្រអំណោយផលធំជាច្រើន
  • តំបន់គ្រប់គ្រងសំខាន់
New Map Breeze
Image Credit: Riot Games / VALORANT

បើគន់មើលផែនទីនេះលើ យើងឃើញថា Breeze ជាផែនទីដ៏ធំបើធៀបទៅនឹងផែនទីផ្សេងទៀតពីមុនមក។ វាសំបូរទៅដោយឱកាសសម្រាប់អ្នកបាញ់ Sniper ក្នុងការមើលជុំវិញខ្លួនមិនថាគេកំពុងតែវាយប្រហារទៅលើសត្រូវឬកំពុងតែការពារតំបន់ខ្លួននោះទេ។ បើគិតមើលទៅ Breeze ជាផែនទីក្នុងក្តីស្រម៉ៃរបស់អ្នកបាញ់ Sniper គ្រប់រូប។ បន្ថែមពីនេះទៅទៀត ផែនទីថ្មីនេះក៏នាំមកនូវមុខងារក្នុងការបិទបើកទ្វារ និងខ្សែព្យួរបញ្ឈរដូចទៅនឹង Split and Ascent។

នៅពេលដែលអ្នកចូលទៅក្នុងផែនទីនេះ អ្នកនឹងទទួលបានបទពិសោធន៍ថ្មី និងពោរពេញទៅដោយទេសភាពប្លែកៗ។ ​ផែនទី Breeze គឺសំបូរទៅដោយទេសភាពបែបធម្មជាតិ និងវាលធំទូទាយដាច់កន្ទុយភ្នែក។ អ្នកអាចរុករកស្រាវជ្រាវក្នុងបា្រសាទបាក់បែក និងចូលមកទស្សនាផ្ទាំងទស្សនីយភាពនៃគំនូរតាមផ្លូវ។ អ្នកវាយប្រហារ និងអ្នកការពារអាចទទួលបានអត្ថប្រយោជន៍ជាច្រើនពីមជ្ឈដ្ឋានដែលសំបូរទៅដោយពន្លឺ និងមានភាពស្ងប់ស្ងាត់រួមជាមួយនឹងទីកន្លែងដែលគួរឲ្យទាក់ទាញ។ ដោយសារតែផែនទីនេះសំបូរទៅដោយទីវាល អ្នកលេងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ពេលផ្លាស់ទីជៀសវាងត្រូវគេវាយឆ្មក់ហើយត្រូវចេះប្រើមូលដ្ឋានជុំវិញខ្លួនជាប្រយោជន៍ដើម្បីនាំមុខក្នុងហ្គេម។

នៅក្នុង Breeze មានទីតាំងធំៗពីរដែលមានដូចជាបន្ទាយបាក់បែក និងឆ្នេរសមុទ្រដ៏ធំល្ហល្ហែវ។ អ្នកអាចពិនិត្យមើលរូបភាពខាងក្រោមបានដើម្បីអាចទទួលបានគន្លឹះខ្លះៗពីសមរភូមិថ្មីដែលមានទីតាំងនៅលើឋានសួគ៌នេះ។

image3
Image Credit: Riot Games / VALORANT
image5
Image Credit: Riot Games / VALORANT
image8
Image Credit: Riot Games / VALORANT
image7
Image Credit: Riot Games / VALORANT
image4
Image Credit: Riot Games / VALORANT

តើអ្នកមានគិតយ៉ាងណាចំពោះផែនទីចុងក្រោយរបស់ VALORANT មួយនេះ? តើអ្នកបានសាកល្បងលេងផែនទី Breeze ហើយឬនៅ? ចែករំលែកគំនិតរបស់អ្នកជាមួយអ្នកលេង
កុំភ្លេចបញ្ចូល VALORANT Points របស់អ្នកក្នុង Codashop ដើម្បីអាចឲ្យអ្នកទិញ Skin កាំភ្លើងពិសេសថ្មីៗ។ វាមានភាពរហ័ស និងសុវត្ថិភាពដែលមានជម្រើសក្នុងការទូរទាត់ច្រើនជាងមុនសម្រាប់ជ្រើសរើស ។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here