ការណែនាំថ្មី Free Fire ដ៏សំខាន់មួយនេះដើម្បីចេះស្ទាត់ជំនាញលើការប្រើប្រាស់គ្រាប់បែករបស់អ្នក

0
1572

Free Fire Grenade

ភាពស្ទាត់ជំនាញក្នុងការប្រើប្រាស់គ្រាប់បែកនៅក្នុង Free Fire ផ្តល់ឱ្យអ្នកលេង និងក្រុមខ្លួននូវអត្ថប្រយោជន៍សំខាន់នៅក្នុងអំឡុងពេលនៃការប្រកួត។ វាមិនមែនគ្រាន់តែជាការគប់ទៅលើទីតាំងសត្រូវប៉ុណ្ណោះទេ។ ជាធម្មតាអ្នកលេងផ្សេងទៀត មិនបានយកចិត្តទុកដាក់អំពីការប្រើប្រាស់គ្រាប់បែកនោះទេ។ ការដឹងពីពេលវេលា និងរបៀបប្រើប្រាស់គ្រាប់បែកបានត្រឹមត្រូវ អាចបង្កើតភាពរស់រវើកក្នុងការលេងហ្គេមបាន។ សូមអានមគ្គុទេសក៍ងាយៗរបស់យើងនេះ ដើម្បីពង្រឹងជំនាញគប់គ្រាប់បែករបស់អ្នក។

ស្ថានភាពគ្រាប់បែក

គ្រាប់បែកជាអាវុធគប់លើសត្រូវនៅក្នុង Free Fire ដែលផ្តល់ផលកម្ចេចទៅលើទីតាំងបានយ៉ាងធំ។ អ្នកអាចប្រើប្រាស់វាដើម្បីបង្ខំសត្រូវឱ្យចេញពីកន្លែងលាក់ខ្លួនរបស់ពួកគេ ឬបង្អាក់សកម្មភាព និងបង្កភាពភ័យខ្លាច ហើយថែមទាំងអាចបំផ្លាញរថយន្តរបស់សត្រូវទៀតផង។ ប្រាកដណាស់ គ្រាប់បែកជាអាវុធដែលមានថាមពលមួយនៅពេលដែលប្រើប្រាស់វាបានត្រឹមត្រូវ។

Grenade Stats

របៀបប្រើប្រាស់គ្រាប់បែក

ថតគ្រាប់បែកមានទីតាំងនៅផ្នែកខាងឆ្វេងនៃអេក្រង់នៅចំខាងក្រោម Medkit ។ នៅពេលអ្នកចាប់កាន់គ្រាប់បែកហើយនោះ សូមចុចប៊ូតុង Fire/Grenade ដើម្បីមើលឃើញខ្សែបន្ទាត់ក្រហមដែលបង្ហាញពីគន្លងរបស់វា។ សូមចាំថាវាមិនផ្ទុះទេនៅពេលវាប៉ះទង្គិចនោះទេ ព្រោះវាចាំបាច់ទាល់តែដល់ខ្សែបញ្ឆេះរបស់វា (មានសំឡេងស្រែក) មុននឹងវាផ្ទុះ។

ប្រសិនបើអ្នកចង់បំផ្លាញដល់សត្រូវ អ្នកត្រូវកាន់វានៅដៃបន្តិចសិន មុនពេលគប់វា។ មិនត្រូវខ្ជះខ្ជាយគ្រាប់បែកដោយគប់មិនតម្រង់នោះទេ។ ត្រូវមានជំនាញស្មានទីតាំងទម្លាក់របស់សត្រូវដោយគប់ឱ្យបានឆាប់រហ័ស។

ដើម្បីប្តូរទៅកាន់អាវុធចម្បងរបស់អ្នកវិញ គ្រាន់តែចុច Hud អាវុធនៅផ្នែកខាងស្តាំអេក្រង់របស់អ្នកជាការស្រេច។

ប្រភេទគ្រាប់បែកនៅក្នុង Free Fire

មានគ្រាប់បែកប្រភេទខ្លះនៅក្នុងហ្គេមដែលអ្នកអាច​ប្រើប្រាស់នៅក្នុងស្ថានភាពខុសៗគ្នា។​ ឥឡូវយើងមកដឹងអំពីពួកវាម្តងមួយៗ។

  1. គ្រាប់បែក គ្រាប់បែកធម្មតាជាអាវុធផ្ទុះដែលផ្តល់ការបំផ្លាញដល់មនុស្សដែលនៅក្នុងបរិវេណផ្ទុះរបស់វា។ ប្រើគ្រាប់បែកនេះដើម្បីបង្អាក់ ឬបំផ្លាញដល់សត្រូវ! អ្នកក៏អាចកាន់វានៅដៃបន្តិចសិន មុននឹងគប់វាទៅលើសត្រូវផងដែរ។Grenade
  2. គ្រាប់បែក Gloo Wall ៖ គ្រាប់បែកប្រភេទនេះអាច​ប្រើប្រាស់ដើម្បីបង្កើតជញ្ជាំងតូចមួយដើម្បីការពារខ្លួននៅលើដី នៅចំពីមុខក្នុងទិសដៅដែលអ្នកប្រើប្រាស់បែរទៅរក។ អ្នកលេងអាចប្រើប្រាស់គ្រាប់បែក Gloo Walls ដល់ទៅចំនួន 3 ហើយវានឹងបាត់ទៅវិញក្នុងពេលមួយសន្ទុះក្រោយមក។ វាជាអាវុធដ៏សំខាន់បំផុតមួយនៅក្នុងហ្គេម ដូចនេះមិនត្រូវភ្លេចដាក់វាតាមខ្លួននោះឡើយ។Gloo Wall Grenade
  3. Flashbang ធ្វើឱ្យសត្រូវមិនអាចមើលអ្នកឃើញដោយប្រើ Flashbang ។ សត្រូវដែលត្រូវបានវាយប្រហារដោយគ្រាប់បែកនេះនៅក្នុងបរិវេណផ្ទុះរបស់វា ក៏នឹងត្រូវហឹងត្រចៀកមួយរយៈពេលខ្លីផងដែរ។ វាជាអាវុធសាហាវមួយ នៅពេលប្រើប្រាស់វាបានត្រឹមត្រូវ ហើយ Flashbang អាចជួយអ្នកធ្វើឱ្យសត្រូវមើលអ្នកមិនឃើញ ហើយអ្នកអាចឆ្លៀតឱកាសសម្លាប់សត្រូវបាន នៅពេលពួកគេមិនអាចបាញ់តបតបាន។ តែត្រូវប្រុងប្រយ័ត្ននៅពេលគប់គ្រាប់បែកនេះ​ ព្រោះថាអ្នកក៏អាចជាជនរងគ្រោះដោយសារវាបានដែរ។ ត្រូវគប់វាឱ្យចំទៅលើសត្រូវរបស់អ្នកជានិច្ច។

    Smoke and Flashbang
    Image Credit: Garena Free Fire Facebook
  4. គ្រាប់បែកផ្សែង គ្រាប់បែកនេះ ​បង្កើតបានជាពពកផ្សែងដែលជួយបិតបាំងទីតាំង ដោយឱ្យសត្រូវមិនអាចមើលធ្លុះ។ គ្រាប់បែកផ្សែងពិសេសសម្រាប់ការលាក់ខ្លួន និងការគេចខ្លួន ព្រមទាំងបង្អាក់គោលដៅបាញ់តម្រង់។Smoke Grenade
  5. គ្រាប់បែកបំភាន់ភ្នែក៖ គ្រាប់បែកនេះពិសេសខ្លាំងណាស់! គ្រាប់បែកបំភាន់ភ្នែកអាចឱ្យអ្នកបង្កើតអ្នកលេងក្លែងក្លាយតាមពេលកំណត់ និងភាពធន់របស់វាដូចនឹងគ្រាប់បែក Gloo Wall ដែរ។ ប្រើគ្រាប់បែកនេះដើម្បីបំភាន់ភ្នែកសត្រូវរបស់អ្នក និងដើម្បីយកប្រៀបលើសត្រូវ។
  6. គ្រាប់បែកឥដ្ឋ គ្រាប់បែកពិសេសនេះអាចឱ្យអ្នកបង្កើតប៉មឥដ្ឋនៅក្នុងទីតាំងដែលបានជ្រើសរើស។ បន្ទាប់មកអ្នកអាចប្រើប្រាស់ទំពក់ថ្ពក់ដើម្បីឡើងលើប៉ម ហើយប្រើប្រាស់វាជាប៉មដើម្បីឆ្លុះបាញ់សត្រូវ។ យ៉ាងណាមិញ ប៉មនេះនឹងបាត់ទៅវិញមួយសន្ទុះមកទៀត ហើយក៏អាចត្រូវបានកម្ទេចដោយសត្រូវបានផងដែរ។

កំណែ OB28 ថ្មីក៏បានបន្ថែមគ្រាប់បែកទឹកកថ្មីដែលអាចផ្ទុះ និងបន្សល់ទុកបរិស្ថានម្យ៉ាងដែលផ្តល់ការបំផ្លាញបន្តិចម្តងៗ បន្ទាប់ពីវាផ្ទុះ។ វាមានលក្ខណៈពិសេសដូចជា កម្រិតកកខ្លាំង -អ្នកលេងដែលនៅក្នុងបរិវេណកំណកទឹកកកនឹងថយចុះល្បឿនផ្លាស់ទី 10%, ថយចុះអត្រាបាញ់ 20%, និងរងការបំផ្លាញ5-10 អាស្រ័យទៅតាមរយៈពេលដែលស្ថិតក្នុងតំបន់កំណកទឹកកក។ គ្រាប់បែកទឹកកមាននៅក្នុង Battle Royale និង Clash Squad ។

គន្លឹះ និងល្បិចប្រើប្រាស់គ្រាប់បែក

ជាទូទៅ គ្រាប់បែកមិនត្រូវបានគេយកចិត្តទុកដាក់ទេ ឬជួនកាលត្រូវបានបំភ្លេចចោលតែម្តង។ ការប្រើប្រាស់គ្រាប់បែកនៅក្នុងស្ថានភាពខុសៗគ្នាពិតជាអាចមានអត្ថប្រយោជន៍ ទាំងការការពារ និងការវាយប្រហារ។

  • ដឹកពីពេលវេលាស័ក្តិសមដែលត្រូវប្រើគ្រាប់បែក។ ប្រើប្រាស់វានៅពេលអ្នកចង់បំបែកសត្រូវចេញពីកន្លែងលាក់ខ្លួន។ ធ្វើបែបនេះ អ្នកអាចមានឱកាសបាញ់ទៅលើសត្រូវបាន។
  • ត្រូវហាត់អង្គុយនៅពេលប្រើប្រាស់គ្រាប់បែក Gloo Wall ដើម្បីការពារខ្លួនអ្នកពីការបាញ់ចំក្បាល។ ធ្វើបែបនេះក៏ជួយជម្រុញការប្រើប្រាស់គ្រាប់បែក Gloo Wall បានរហ័ស និងកាន់តែសុក្រិតផងដែរ។
  • អ្នកអាចពង្រឹងសមត្ថភាពគ្រាប់បែក Gloo Walls របស់អ្នកជាមួយ Pets បាន។ Robo’s Wall Enforcement skill បង្កើតរនាំងការងារនៅលើ Gloo Wall ហើយផ្តល់ឱ្យវានូវ HP Buff បន្ថែម ដែលធ្វើឱ្យវាកាន់តែរឹងមាំពិបាកក្នុងការកម្ទេច។ Mr. Waggor អាចផ្តល់ឱ្យអ្នកនូវ Gloo Wall បន្ថែមបាន

Robo and Mr. Waggor

Robo និង Mr. Waggor

  • ប្រើប្រាស់គ្រាប់បែក Frag ដើម្បីផ្តួល ឬសម្លាប់សត្រូវដែលប្រើប្រាស់គ្រាប់បែក Gloo Wall ដើម្បីលាក់ខ្លួន។
  • ប្រសិនបើសត្រូវដេញតាមអ្នក ត្រូវបង្អាក់ពួកគេដោយគប់គ្រាប់បែកលើពួកគេ។
  • ព្យាយាមលោតនៅពេលកាន់គ្រាប់បែកនៅដៃមុននឹងគប់វា ដើម្បីគប់វាបានកាន់តែឆ្ងាយ។
  • ត្រូវការប្រើប្រាស់ឈាមឱ្យបានរហ័ស តែត្រូវបានសត្រូវបាញ់ប្រហារជាបន្តបន្ទាប់មែនទេ? ដាក់គ្រាប់បែកផ្សែងទៅលើសត្រូវ ហើយបន្ទាប់មកត្រូវរកកន្លែងពួនឱ្យបានឆាប់រហ័សដើម្បីប្រើប្រាស់ Medkits ទាំងនេះ។
  • ត្រូវហាត់គប់គ្រាប់បែកពីផ្នែកខាងលើដើម្បីគប់បានកាន់តែងត្រង់។
  • នៅពេលប្រកួតជាក្រុម សត្រូវនឹងព្យាយាមលាក់ខ្លួនក្នុងផ្ទះ។ នៅពេលឡោមព័ទ្ធសត្រូវហើយនោះ ត្រូវចាប់ផ្តើមប្រើប្រាស់គ្រាប់បែកដោយគប់តាមបង្អួចដើម្បីបង្អាក់ការគេចខ្លួនរបស់ពួកគេ។ ប្រសិនបើពួកគេរងរបួសដោយសារគ្រាប់បែកហើយនោះ ចូលទៅបាញ់សម្លាប់ពួកគេគឺមិនពិបាកទេ។
  • គ្រាប់បែក Gloo Walls គឺពិសេសជាងការគិតរបស់អ្នកទៅទៀត។ តាមពិតទៅអ្នកអាចប្រើប្រាស់វាទប់ការធ្លាក់របស់អ្នក ឬបង្ខាំងសត្រូវនៅជ្រុងណាមួយ។ គ្រាន់តែគប់គ្រាប់បែកទៅសត្រូវដើម្បីបង្ហើយ។

កុំភ្លេចបញ្ចូលទឹកប្រាក់ក្នុងគណនី Free Fire របស់អ្នកនៅ Codashop ។ យើងសូមធានាថាអ្នកនឹងទទួលបានបទពិសោធន៍បញ្ចូលទឹកប្រាក់កាន់តែមានសុវត្ថិភាព កាន់តែរហ័ស និងកាន់តែប្រសើរសម្រាប់ជម្រើសទូទាត់បន្ថែមទៀតដែលអ្នកអាចជ្រើសរើសបាន។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here