អស់គ្រាប់មែនទេ? អានមគ្គុទេសក៍ប្រើប្រាស់អាវុធ Free Fire melee នេះដើម្បីជួយអ្នកឱ្យនៅបន្តជី​វិតបាន

0
1165

Free Fire melee weapon guide

សំណួរដែលសំខាន់បំផុតដែលត្រូវសួរនៅក្នុង Free Fire គឺ៖ តើខ្ញុំគួរប្រើអាវុធប្រភេទណា? ចម្លើយជាទូទៅនឹងចង្អុលប្រាប់អ្នកឱ្យប្រើអាវុធដែលអនុញ្ញាតឱ្យអ្នកអាចបាញ់ប្រហារនៅចម្ងាយជិត ឬឆ្ងាយបានដោយសេរី ដូចជាកាំភ្លើងជាដើម។ ប៉ុន្តែតើត្រូវធ្វើដូចម្តេចនៅពេលអ្នកអស់គ្រាប់? ដល់ពេលត្រូវប្រើ Katana, Parang, និង ដំបង ដើម្បីឱ្យគូសត្រូវរបស់អ្នកបានភ្លឺភ្នែកម្តងហើយ! ស្វែងយល់ពីព័ត៌មានផ្សេងៗដែលចាំបាច់អំពីអាវុធ Melee នៅទីនេះ។

បញ្ជីអាវុធ Melee 

គ្មានអ្នកលេង Free Fire ណាចង់ប្រកួតប្រជែងក្នុងការបាញ់ប្រហារគ្នា ដោយប្រើប្រាស់ដាវនោះទេ។ ប៉ុន្តែនៅពេលស្ថានភាពអាក្រក់មកដល់ អ្នកត្រូវរៀនប្រើប្រាស់អាវុធ Melee របស់អ្នកដើម្បីអាចរស់ជីវិតបាន។ យ៉ាងណាក៏ដោយ អាវុធទាំងនេះមានប្រសិទ្ធភាពខ្លាំងណាស់ដែរនៅពេលអ្នកត្រូវប្រយុទ្ធក្នុងចម្ងាយជិតដោយដៃ។

Katana

Katana

ធ្វើឱ្យគូសត្រូវរបស់អ្នកបានភ្លឺភ្នែកជាមួយក្បាច់ Samurai ដោយប្រើដាវនេះ។ Katana មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយ Hayato ហើយវាត្រូវបានបង្កើតឡើងដែលអាចកាប់បានចម្ងាយឆ្ងាយជាងគេក្នុងចំណោមអាវុធ Melee ផ្សេងៗទៀត។ Katana កាន់តែមានប្រសិទ្ធភាពយ៉ាងខ្លាំនៅពេលបង្រ្កាបហ្វូងសត្រូវប្រមូលផ្តុំ។ ទទួលបានពិន្ទុបន្ថែមនៅពេលប្រើវាកាប់ទៅលើសត្រូវ។

ស្ថិតិអាវុធ៖

  • ការបំផ្លាញ៖ 66
  • ចម្ងាយ៖ 5
  • ភាពសុក្រិត៖ 10
  • ល្បឿន៖ 88
  • អត្រាកាប់៖ 32

ខ្ទះ

ប្រាកដណាស់ នេះជាអាវុធ Melee ល្អបំផុតនៅក្នុងចក្រវាឡ Free Fire ទាំងមូល។ អ្នកអាចវាយទៅលើក្បាលសត្រូវឱ្យស្លាប់បានដោយប្រើលោហៈរាងមូលមួយនេះ! អ្នកក៏អាចប្រើខ្ទះដ៏ពិសេសនេះដើម្បីការពាររាងកាយរបស់អ្នកពីការវាយប្រហាររបស់សត្រូវបានផងដែរ ដោយសារតែរូបរាងធំរបស់វា។ សូមប្រើប្រាស់វាជាទម្លាប់ដោយដាក់តាមខ្លួនជានិច្ចដើម្បីជាការការពារបន្ថែម។

ស្ថិតិអាវុធ៖

  • ការបំផ្លាញ៖ 62
  • ចម្ងាយ៖ 5
  • ភាពសុក្រិត៖ 10
  • ល្បឿន៖ 88
  • អត្រាវាយ៖ 35

Parang

Parang

នេះជាអាវុធ Melee មួយប្រភេទទៀតដែលមិនត្រឹមតែអាចប្រើប្រាស់ដើម្បីវាយប្រហារសត្រូវប៉ុណ្ណោះទេ តែថែមទាំងអាចប្រើសម្រាប់ការពារបានទៀតផង ប៉ុន្តែវានឹងមិនធានាថាអាចការពារអ្នកឱ្យរួចជីវិតគ្រប់ពេលនោះទេដោយសារតែផ្ទៃរាងតូចរបស់វា។ អ្នកអាចប្រើប្រាស់ Parang ដើម្បីវាយទម្លុះការវាយលុកឡោមព័ន្ធសត្រូវបាន ព្រោះតែការបំផ្លាញយ៉ាងខ្លាំង និងភាពសុក្រិតរបស់វានេះ។ នៅពេលប្រើប្រាស់អាវុធនេះ វានឹងអាចឱ្យអ្នករត់បានកាន់តែលឿន។

ស្ថិតិអាវុធ៖

  • ការបំផ្លាញ៖ 66
  • ចម្ងាយ៖ 5
  • ភាពសុក្រិត៖ 10
  • ល្បឿន៖ 88
  • អត្រាកាប់៖ 32

ដំបង

Bat

ព្រោះតែរាងរបស់វា ដំបងមិនមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារពីគ្រាប់កាំភ្លើងនោះទេ បើប្រៀបជាមួយខ្ទះ។ យ៉ាងណាមិញ វាមានរូបរាងវែងជាងគូរប្រជែងដែលជាសម្ភារៈផ្ទះបាយដែលពេញនិយមមួយនេះ។ វាក៏អាចបន្ថែមអំណាចផងដែរនៅពេលអ្នកដាក់វាតាមខ្លួន។

  • ការបំផ្លាញ៖ 63
  • ចម្ងាយ៖ 5
  • ភាពសុក្រិត៖ 10
  • ល្បឿន៖ 88
  • អត្រាវាយ៖ 33

កណ្តៀវ

Scythe

ប្រសិនបើអ្នកចង់ឱ្យគេមើលមកដូចជាយមរាជទារព្រលឹងនោះ អ្នកត្រូវការកណ្តៀវនេះ។ វាមិនត្រឹមតែបង្កភាពភ័យខ្លាចនោះទេ ប៉ុន្តែអាវុធ melee នេះក៏ផ្តល់ការបំផ្លាញយ៉ាងខ្ពស់ ព្រមទាំងមានប្រវែងវែងជាងគេក្នុងចំណោមអាវុធ melee ទាំងអស់ផងដែរ។ គុណវិបត្តិតែមួយរបស់វាគឺវាមានល្បឿនយឺតបន្តិចនៅពេលកាប់។

  • ការបំផ្លាញ៖ 90
  • ចម្ងាយ៖ 6
  • ភាពសុក្រិត៖ 10
  • ល្បឿន៖ 82
  • អត្រាកាប់៖ 30

គន្លឹះនៅពេលប្រើប្រាស់អាវុធ melee

អ្នកប្រហែលជាមិនសូវប្រើប្រាស់អាវុធ Melee របស់អ្នកដូចនឹងកាំភ្លើងនោះទេ ប៉ុន្តែពួកវាក៏នៅតែមានប្រសិទ្ធភាពនៅពេលចាំបាច់ផងដែរ។

  • ត្រូវផ្លាស់ទីឱ្យបានឆាប់រហ័សនៅពេលប្រើប្រាស់អាវុធ Melee ។ ចូលឱ្យជិតទៅគូសត្រូវឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន។ ចូលទៅជិតដើម្បីកាប់ប្រហារ និងវាយលើសត្រូវឱ្យបានកាន់តែសុក្រិត។ 
  • កាប់ដោយប្រើអាវុធ Melee របស់អ្នកឱ្យបានញាប់ទៅលើសត្រូវដើម្បីផ្តល់ការការពារខ្លះពីការបាញ់ប្រហាររបស់ពួកគេ។ Hail Mary Heave អាចជួយអ្នកពីគ្រាប់កាំភ្លើងបាន។
  • ខ្ទះផ្តល់ការបំផ្លាញយ៉ាងខ្លាំងនៅក្នុងចម្ងាយជិត ដូចនេះសូមព្យាយាមវាយឱ្យត្រូវក្បាលដើម្បីសម្លាប់សត្រូវ។ វាក៏មានអត្រាវាយខ្ពស់បំផុតផងដែរដែលជាគុណប្រយោជន៍មួយដល់អ្នកថែមទៀត។
  • នៅពេលនិយាយអំពីខ្ទះនេះ សូមកុំភ្លេចថាវាក៏អាចប្រើប្រាស់ជារបាំងការពារបន្ថែមដែរនៅពេលអ្នកដាក់វាពីក្រោយ។
  • នៅពេលប្រើ Kla, សមត្ថភាពពិសេសរបស់គាត់ដែលហៅថា Muay Thai អាចជួយបានយ៉ាងប្រសើរនៅអំឡុងពេលការប្រយុទ្ធដៃនិងដៃ ព្រោះថាអ្នកអាចផ្តួលសត្រូវបានត្រឹមតែមួយដៃប៉ុណ្ណោះនៅពេលឈានដល់ឡេវែលអតិបរមា។

កុំភ្លេច បញ្ចូលទឹកប្រាក់នៅលើគណនី Free Fire របស់អ្នកនៅ Codashop តែមួយប៉ុណ្ណោះ។ យើងធានានូវបទពិសោធន៍បញ្ចូលទឹកប្រាក់កាន់តែប្រសើរ កាន់តែរហ័ស និងកាន់តែមានសុវត្ថិភាព ជាមួយនឹងជម្រើសទូទាត់បន្ថែមដែលអាចជ្រើសរើសបាន។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here