PUBG Mobile៖ មគ្គុទេសក៍ និងគន្លឹះនៃការប្រើ Designated Marksman Rifles (DMRs)

0
661

PUBG Mobile Designated Marksman Rifles

PUBG Mobile សម្បូរទៅដោយកាំភ្លើងជាច្រើនដែលបំផុសដោយកាំភ្លើងពិតៗ — មានចាប់ពី កំាភ្លើងបាញ់រះប្រហារ កាំភ្លើងបាញ់តម្រង់លបបាញ់ កាំភ្លើងពាក់កណ្តាលយន្ត និងជាច្រើនទៀត។ ប្រភេទអាវុធមួយក្នុងចំណោមប្រភេទអាវុធដែលមាននៅក្នុងហ្គេមមួយទៀតនោះគឺ Designated Marksman Rifle ឬហៅដោយខ្លីថា DMR ។ ស្វែងយល់បន្ថែមអំពីក្រុមអាវុធល្អបំផុតរបស់ PUBG នៅក្នុងការបង្ហោះនេះ។ 

អ្វីទៅជា DMRs នៅក្នុង PUBG Mobile?

Metal Medley - SKS

DMRs គឺជាប្រភេទអាវុធមួយបន្ទាប់ពីក្រុមកាំភ្លើងលបបាញ់ប្រហារនៅក្នុង PUBG Mobile ។ អាវុធទាំងនេះនៅចន្លោះក្រុម កាំភ្លើងបាញ់រះប្រហារ និងកាំភ្លើងលបបាញ់។ ចាត់ទុកវាដូចជាការដាក់បញ្ចូលគ្នានៃប្រភេទទាំងពីរ។ ដោយប្រៀបធៀបវាទៅនឹង ក្រុមកាំភ្លើងលបបាញ់ប្រហារ, DMRs មានថាមពលខ្សោយជាង មានរយៈចម្ងាយបាញ់ខ្លីជាង និងមានទំហំបង់តូចជាង។ ពួកវាមានអត្រាបាញ់បានខ្ពស់ ហើយអាចបំពាក់ជាមួយស្កូប 8x បាន។ អាវុធទាំងនេះស័ក្តិសមបំផុតសម្រាប់ការបាញ់រយៈចម្ងាយខ្លី និងមធ្យម។

មានអាវុធប្រាំមួយដែលបានរាយនាមនៅក្នុងក្រុម DMR ។ សូមមើលលក្ខណៈរបស់អាវុធទាំងនេះនៅខាងក្រោម។

Ammo Type Damage Magazine Size Fire Mode Cap
Mini14 5.56mm 46 20 Semi-auto 500
Mk14 7.62mm 61 10 Semi-auto, Full-auto 500
QBU 5.56mm 48 10 Semi-auto 500
SKS 7.62mm 53 10 Semi-auto 500
SLR 7.62mm 56 10 Semi-auto 500
VSS 9mm 41 10 Single auto 500

 

Mini14

Mini14

Mini14 ត្រូវបានចាត់ទុកជាអាវុធមួយក្នុងចំណោម DMRs ដែលមានការពេញនិយមបំផុតមួយព្រោះតែលំនឹងកាន់តែប្រសើររបស់វា​និងកម្លាំងធាក់ទាប។ វាត្រូវបានបង្កើតឡើងជាមួយនឹងល្បឿនគ្រាប់ខ្ពស់បំផុត ព្រមទាំងសមត្ថភាពផ្ទុកគ្រាប់បានច្រើនចំនួន 20, ដោយធ្វើឱ្យវាមានប្រយោជន៍សម្រាប់ការប្រយុទ្ធចម្ងាយជិត។ អ្នកអាចប្រើប្រាស់វាដើម្បីបាញ់ផ្តួលគោលដៅដែលកំពុងផ្លាស់ទីពីចម្ងាយបាន។ អាចបន្ថែមសមត្ថភាពវាបាន ព្រោះឧបករណ៍ភ្ជាប់របស់ AR ភាគច្រើន អាចបំពាក់ជាមួយ Mini14 បាន, ដូចជាស្កូប (រហូតដល់ 8x), គាណុងទប់សំឡេង, កាណុងទប់លំនឹង, និងផ្សេងទៀត។

Mk14

Mk14

ត្រូវបានចាត់ទុកជា DMR ដ៏មានថាមពលមួយនៅក្នុង PUBG Mobile, Mk14 មិនបានធ្វើឱ្យអ្នកប្រើប្រាស់ខកចិត្តជាមួយនឹងសមត្ថភាពកម្ទេច 61 របស់ខ្លួនោះទេ។ បើគិតទៅលើភាពបត់បែន, Mk14 ក៏នាំមុខអាវុធដទៃទៀតដែរក៏ព្រោះតែ bipod និងម៉ូដបាញ់ទាំងពីរបស់វា (semi និង fully automatic)។ នេះមានន័យថាអ្នកអាចប្រើវាបាញ់សាចទៅលើសត្រូវនៅជិតខ្លួន។ ប៉ុន្តែដោយសារតែកម្លាំងដ៏មហិមារបស់វា, Mk14 ទាមទារជំនាញគ្រប់គ្រងលើកម្លាំងធាក់ដើម្បីមានប្រសិទ្ធភាពក្នុងការប្រយុទ្ធនៅចម្ងាយជិត។ ជាប្រភេទកម្រមួយនៃ DMRs, Mk14 អាចរកបានតែតាមរយៈ airdrop ប៉ុណ្ណោះ។

QBU

QBU

ត្រូវបានផ្តល់ជូនជាពិសេសប៉ុណ្ណោះនៅ Sanhok, QBU គឺស្រដៀងទៅនឹង Mini14 ដែរជាមួយនឹងគ្រាប់ 5.56mm របស់វា និងម៉ូដបាញ់ semi-automatic ។ វាមានសក្តានុពលនៃការម្ទេចយ៉ាងល្អ ប៉ុន្តែមានកម្លាំងធាក់ខ្លាំង ដែលនឹងត្រូវការអនុវត្តប្រើប្រាស់ដើម្បីប្រើវាឱ្យកាន់តែមានប្រសិទ្ធភាព។ ប្រើឱ្យអស់សតម្ថភាពរបស់វាជាមួយនឹងស្កូប 8x, កាណុងទប់លំនឹង, និងបង់បន្ថែមគ្រាប់។

SKS

SKS

ដោយត្រូវបានគេចាត់ទុកជា DMR ដែលមានការពេញនិយមបំផុតមួយនៅក្នុងហ្គេម, SKS អនុញ្ញាតឱ្យអ្នកមានប្រៀបក្នុងការប្រយុទ្ធខ្នាតមធ្យម! កាំភ្លើងនេះផ្តល់ការកម្ទេចយ៉ាងខ្លាំងជាមួយនឹងល្បឿនកាណុងកម្រិតខ្ពស់របស់វា។ គ្រាប់ទំហំ 7.62mm របស់វាអាចបំផ្លាញសូម្បីតែអាវការពារគ្រាប់ឡេវែល 3 ដោយបាញ់តែមួយចំនួនប៉ុណ្ណោះ (នៅចម្ងាយ 50 ម៉ែត្រ)។ សាកស្រមៃមើលនៅពេលដែលសត្រូវចូលមកជិតខ្លួនដោយភ្លេចខ្លួន! ប៉ុន្តែដើម្បីទទួលបានលទ្ធផលប្រសើរ វាទាមទារឧបករណ៍ភ្ជាប់ដែលត្រឹមត្រូវ រួមមាន កាណុងទប់លំនឹង ដងកាន់ស្រាល និងបង់គ្រាប់បន្ថែមដើម្បីបង្កើនទ្វេរនៃជុំគ្រាប់ 10 ដង។

SLR

SLR

ជ្រើសរើស SLR, នោះអ្នកនឹងមាន SKS ។ អាវុធទាំងពីរមានគ្រាប់ (7.62mm), ទំហំបង់ (10), និងម៉ូដបាញ់ (semi-automatic) ដូចគ្នា។ យ៉ាងណាមិញ​ចំណុចខុសគ្នាចម្បងនោះគឺ SLR មានកម្រិតនៃការកម្ទេចខ្លាំងជាង ដែលធ្វើឱ្យវាកាន់តែសាហាវ ជាពិសេសនៅពេលប្រើប្រាស់ដោយអ្នកលេងមានបទពិសោធន៍។ វាក៏មានកម្លាំងធាក់ខ្លាំងជាង SKS ផងដែរ ដូចនេះអ្នកនឹងត្រូវការភ្ជាប់កាណុងទប់លំនឹង ដើម្បីបាញ់កាន់តែត្រង់ និងកាត់បន្ថយកម្លាំងធាក់។

VSS

VSS

ជាចុងក្រោយ យើងមាន VSS ។ មនុស្សជាច្រើនអាចនឹងលើកយកចំណុចខ្សោយនៃសមត្ថភាពកម្ទេច​ និងរយៈចម្ងាយជិតរបស់វា ចំណុចខ្លាំងរបស់វាគឺការភ្ជាប់មកជាស្រេចជាមួយកាណុងទប់លំនឹងនិង ស្កូប 4x ។ ដោយសារតែអត្រាបាញ់ក្នុងកម្រិតខ្ពស់ កាណុងទប់លំនឹងរបស់វាធ្វើឱ្យសត្រូវពិបាកក្នុងការកំណត់បាននូវទិសដៅនៃការបាញ់ប្រហារ។ បង្កើនជុំនៃការបាញ់ដោយដាក់បន្ថែមបង់បន្ថែមគ្រាប់។

គន្លឹះងាយៗខ្លះនៅពេលប្រើ DMR

  1. រៀនចុចឱ្យបានសុក្រិត។ DMRs ផ្តល់ការកម្ទេចយ៉ាងខ្លាំងដូចនេះត្រូវហាត់ប្រើប្រាស់ការចុចឱ្យបានស្ទាត់ជំនាញដើម្បីផ្តល់ការបាញ់ប្រហារទៅលើរាងកាយសត្រូវ។ ហើយក៏ត្រូវអនុវត្តការចុចឱ្យបានរហ័សផងដែរដើម្បីផ្តួលគួសត្រូវឱ្យបានឆាប់រហ័ស។
  2. ត្រូវគិតអំពីទំហំនៃឃ្លីបគ្រាប់របស់អ្នក (ភាគច្រើនគឺ 10 ជុំ)។ ដោយសារអត្រានៃការបាញ់កម្រិតខ្ពស់របស់អាវុធនេះ អ្នកអាចអស់គ្រាប់តែមួយពព្រិចភ្នែកប៉ុណ្ណោះ។ ត្រូវមានការប្រុងប្រយ័ត្ន ជាពិសេសនៅពេលបាញ់ប្រហារនៅក្នុងរយៈចម្ងាយជិត។
  3. អ្នកក៏ចាំបាច់ត្រូវជ្រើសរើស DMR ត្រឹមត្រូវផងដែរដើម្បីឱ្យសមទៅនឹង style/skills នៃការលេងរបស់អ្នក រាប់ចាប់ពីអាវុធដ៏ខ្លាំងបំផុតដល់ការបំពាក់ដើម្បីទទួលបានកម្លាំងធាក់ទាប។
  4. DMRs គឺជាអាវុធដ៏មានថាមពលប្រសិនបើអ្នកប្រើប្រាស់វាជាមួយឧបករណ៍ភ្ជាប់ជាមួយដែលត្រឹមត្រូវ។

កុំភ្លេចបញ្ចូលទឹកប្រាក់លើ UC របស់អ្នកសម្រាប់ PUBG Mobile នៅលើ Codashop ប៉ុណ្ណោះ។ យើងផ្តល់ជូននូវការបញ្ចូលទឹកប្រាក់កាន់តែរហ័ស កាន់តែងាយស្រួលដោយមិនទាមទារការចុះឈ្មោះចូលគណនី​ និងពាក្យសម្ងាត់នោះទេ។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here