ងាយណាស់! Heroes ស្រួលៗក្នុង Mobile Legends ដើម្បីឡើង Rank

0
813

Easiest heroes in Mobile Legends to rank up

រយះពេលមួយខែបានកន្លងផុតទៅហើយសម្រាប់ Season 20 ក្នុង Mobile Legends តើអ្នកបានឡើងទៅដល់ Rank ណាហើយ? បើសិនជាអ្នកនៅជាប់គាំងក្នុង Epic ហើយយុទ្ធសាស្ត្រដែលអ្នកប្រើរាល់ថ្ងៃគ្មានប្រសិទ្ធភាពនោះទេ អ្នកប្រហែលជាត្រូវប្តូរ hero ដែលអ្នកប្រើជាប្រចាំហើយ។ ងើបចេញពីចំណុចដែលអ្នកជាប់ហើយឡើងទៅដល់ Mythic ដោយប្រើ Heroes ងាយៗទាំងនេះ។

Nana

Nana

ងាយៗ និងគ្មានបញ្ហា។ Nana ជា Mage/Support ដែលអ្នកអាចទុកចិត្តបានក្នុងការសម្រេចការងាររបស់អ្នក។ បើសិនជាអ្នកលំបាកក្នុងការគេចផុតពីការសម្លាប់ពីអ្នកលេងដែលមិនសូវខ្លាំង ឬការប្រយុទ្ធមួយទល់មួយ Passive របស់ Nana អាចសង្គ្រោះអ្នកបាន។ Molina’s Blessing សឹងតែផ្តល់ជីវិតមួយទៀតដល់អ្នកដោយការបន្ថែមល្បឿនរត់ឲ្យអ្នកក្នុងពេលដែលអ្នករង damage ធ្ងន់ធ្ងរដែលអាចឲ្យអ្នករត់រួចពីការសម្លាប់។

Molina ក៏អាចឆារឆៅធ្វើឲ្យ Heroes ដូចជា Fanny និង Gusion មានការធុញទ្រាន់ផងដែរ។ ឥទ្ធិពល CC របស់វាដែលប្រើបានពីចម្ងាយគឺគួរឲ្យធុញទ្រាន់ណាស់ ហើយអាចធ្វើឲ្យសត្រូវធុញថប់នឹងវា។ អ្នកអាចច្របាច់បញ្ចូលគ្នារវាងការ​ Cooldown ខ្លី និងការប្រើ Skill វាយខ្ទប់ដើម្បីសម្រុកទៅមុខ។ Ultimate របស់នាងក៏អាចបង្ក Burst Damage បានល្អព្រមមានទាំង Stun ផងដែរ។ បើអ្នកពូកែប្រើវា Nana អាចជួយអ្នកក្នុងការប្រយុទ្ធជាក្រុម។

Hanabi

Hanabi

តើមានអ្នករក Hero សម្រាប់លេងចុងហ្គេមមែនទេ? អ្នកគួរតែជ្រើសរើស Hanabi ជា Marksman ដើម្បីជួយអ្នកក្នុងការដណ្តើមយកជ័យជំនះឡើង Rank។ Skill របស់ Hanabi គឺងាយស្រួលក្នុងការប្រើប្រាស់ មានប្រសិទ្ធភាព និងល្អប្រសើរសម្រាប់លេងជាក្រុម។ Skill ទីមួយរបស់នាងគឺគួរឲ្យរំខានណាស់តែមានប្រសិទ្ធភាព ហើយអាចបង្ក damageD ទៅលើសត្រូវជាច្រើនដែលនៅក្បែរកន្លែងដែលវាលោតកាត់។ បើសិនជាក្រុមសត្រូវផ្គុំឡើងដោយ CC ដែលមានជួរមុខជា Tank Hanabi ជាជម្រើសដើម្បីប្រឆាំងល្អបំផុត។

ពេលចូលទៅដល់ចុងហ្គេម ល្បឿនវាយសម្រុកយ៉ាងរហ័សរបស់នាងនឹងផ្តល់អាទិភាពដល់អ្នក។ ប្រើ skill របស់នាងឥតឈប់ឈរដើម្បីបង្កការខូចខាត ហើយបន្ថែម Skill ទីបីរបស់នាងដើម្បីបង្ក Damage និងបញ្ឈប់សត្រូវមិនឲ្យកម្រើកបាន។ ការវាយប្រហាររហ័សបូករួមជាមួយការជ្រើសរើសទីតាំងល្អ អ្នកអាចកម្ចាត់សត្រូវក្នុងការប្រយុទ្ធជាក្រុមបានទោះបីជាអ្នកនោះខ្លាំងប៉ុនណាក៍ដោយ។

Silvanna

Silvanna

បើសិនជាអ្នកចង់ឡើងទៅកាន់ Rank ខ្ពស់ អ្នកត្រូវការ Hero ដែលអាចរស់បានយូរ និងខ្លាំងក្លាក្នុងការប្រយុទ្ធដែលអ្នកទុកចិត្ត។ Silvanna ជា Fighter ដ៏ខ្លាំងក្លាមួយដែលនឹងជួយអ្នកដើម្បីទទួលបានជ័យជំនះ។ នាងអាចបត់បែនបានចំពោះការលេងក្រៅ Lane ហើយអាចឈរប្រយុទ្ធតទល់ម្នាក់ឯងបាន។ អ្នកលេងជាច្រើនរើសយកនាងក្នុងការលេង rank ព្រោះថានាងអាចយកឈ្នះ Hero ខ្លាំងៗតែម្នាក់ឯងបាន។

អ្នកក៏អាចលេងនាងជា tank បានផងដែរ ដោយ Silvanna អាចរៀបចំការប្រយុទ្ធជាក្រុម និងបង្ខាំងអ្នក Carry ដោយប្រើ Imperial Justice របស់នាង។ សត្រូវមានសំណាងបំផុតបើគេអាចរត់គេចផុតនៅពេលដែលត្រូវនាងចាប់បាន។ Silvanna មាន regen ល្អដែលធ្វើឲ្យនាងជាជម្រើសល្អបំផុតក្នុងការប្រយុទ្ធអូសបន្លាយព្រោះនាងរស់បានយូរជាងគេ។

Pharsa

Pharsa

អ្នកអាចប្រើ Pharsa បានមិនថាអ្នកស្ថិតក្នុងករណីណាក៏ដោយ។ នាងជា Hero មួយដែលងាយស្រួលក្នុងការប្រើប្រាស់ និងមានអាទិភាពក្នុងការប្រយុទ្ធជាក្រុម។ Skill ដែលអាចប្រើបានពីចម្ងាយរបស់ Pharsa អាចឲ្យនាងវាយទៅលើសត្រូវពីចម្ងាយមួយដែលមានសុវត្ថិភាពសម្រាប់នាង។ សម្លេងនៃ Ultimate របស់នាងតែឯងក៏អាចបន្លាចសត្រូវបានទៅហើយ។ លើសពីនេះ Damage ដែលបង្កពី ‘Magic Bombs’ របស់នាងគឺខ្លាំងក្លាណាស់ដែលកម្រមានអ្នកអាចរស់ណាស់ (សូមប្រយ័ត្នផង hero ខ្សោយៗ)។ 

Pharsa ទទួលបាន Skill ពិសេសដែលអាចឲ្យនាងបម្លែងខ្លួនទៅជាអ័ព្ទជុំវិញ Verri ដែលអាចឲ្យនាងហោះគេចពីឧបសគ្គ និងការវាយឆ្មក់ផ្សេងៗ។ ប្រើ Skill ងាយៗចូលគ្នា ដើម្បីមានឱកាសលើសត្រូវដូចជាការប្រើ Skill ទី 1 (ដើម្បីសម្គាល់សត្រូវ) + Skill ទី 2 (ដើម្បី Stun)។ ក្រោយមកទុកឲ្យក្រុមរបស់អ្នកជាអ្នកកម្ចាត់សត្រូវចោល។

Bruno

Bruno

Bruno ជាជម្រើសដ៏ល្អមួយ។ វាងាយស្រួលមែនទែនក្នុងការប្រើ Marksman មួយនេះដើម្បីយកឈ្នះក្នុងការលេង Rank ដោយប្រើការប្រយុទ្ធដ៏លឿនរបស់គាត់ដែលបង្ក critical Damage ខ្លាំងទៅលើសត្រូវ។ អ្វីដែលអ្នកគួរធ្វើនោះគឺចំណាយពេលវេលា Farm (ដើម្បីយក jungle item) ហើយមកប្រយុទ្ធនៅចុងហ្គេមដោយប្រើការវាយសម្រុកយ៉ាងលឿនដើម្បីយកឈ្នះ។

អ្នកគួរតែពង្រឹងទៅលើ Physical Attacks របស់គាត់ ហើយអ្នកនឹងអាចសម្លាប់សត្រូវបានយ៉ាងងាយ។ អ្នកអាចធ្វើការ Build ដោយប្រើ Items សំខាន់ៗដូចជា Berserker’s Fury និង Scarlet Phantom។  ក្នុងនាមជា Marksman វាជាតួនាទីដ៏ពិបាកមួយព្រោះថាក្រុមរបស់អ្នកពឹងលើអ្នកក្នុងការ Carry ពួកគេ តែ Bruno អាចដឹកនាំបានយ៉ាងស្រួលដោយយារយីសត្រូវពីចម្ងាយរួចហើយប្រើ Ultimate របស់ខ្លួនដើម្បីបំបែករបាំងរបស់សត្រូវ។

Chang’e

Chang’e

កុំមើលស្រាលទៅលើ Mage ដ៏គួរឲ្យស្រលាញ់នេះ។ Chang’e អាចបង្កជា Magic Damage ជាច្រើនពីចម្ងាយ កម្ចាត់ Tank និងអាចសម្លាប់ Hero ខ្សោយៗបានយ៉ាងស្រួល។ អ្នកអាចប្រើនាងជា Hero ចម្បងដោយគ្រាន់តែនៅទីតាំងដែលឆ្ងាយពីការប្រយុទ្ធជាក្រុម ហើយប្រើ Skill (Meteor Shower) ពីចម្ងាយដើម្បីបង្ក Damage ទៅលើសត្រូវជាច្រើនដែលនៅចំភ្លៀង Damage នេះ។

នាងអាចបង្កជា Damage យ៉ាងច្រើននៅដើមហ្គេម និងអាចលួច Farm របស់សត្រូវបានដោយប្រើ Ultimate របស់នាង។ អ្នកគួរតែរៀនប្រើ Crescent Moon របស់នាងដើម្បីទទួលបាន Damage បន្ថែមពេលប្រើ Basic Attacks ទទួលបានរបាំងមួយ និងបង្កើនល្បឿនរត់។ 

*Special Mention: Hylos

Hylos

ចំពោះអ្នកលេង Tank ដែលចង់ឡើង Rank Hylos ជាជម្រើសល្អបំផុត។ គាត់ងាយស្រួលលេង មានកម្រិតឈាមខ្ពស់ និងជាអ្នកដែលវាយចូលល្អបំផុត។ ដោយគ្រាន់តែប្រើ Ring of Punishment របស់គាត់ អ្នកអាចបង្ក Damage AOE ជាបន្តបន្ទាប់នៅជុំវិញខ្លួនគាត់។

បើនិយាយពីការការពារវិញ Haylos នឹងក្លាយជាអ្នកការពារល្អបំផុតនៅចុងហ្គេម។ គាត់អាចរងការប្រយុទ្ធបានយូរដោយប្រើ Regen ដែលបានពី Ultimate របស់គាត់ ហើយក្នុងពេលនោះ Passive របស់គាត់បង្កើន HP របស់គាត់។ ក្រុមរបស់គាត់ក៏អាចទទួលបានផលប្រយោជន៍ពី Ultimate របស់គាត់ផងដែរ ដោយពួកគេកើនល្បឿនរត់ និងអាចប្រើវាក្នុងការចាប់សត្រូវដែលព្យាយាមរត់ ឬគេចពីការវាយឆ្មក់។ 

កុំភ្លេចបញ្ចូល Mobile Legends Diamonds របស់អ្នកដែលមានតែមួយគត់ក្នុង Codashop។ យើងធានាថាការបញ្ចូលប្រាក់របស់អ្នកនឹងកាន់តែរហ័ស និងងាយស្រួលដើម្បីឲ្យអ្នកអាចទទួលបានបទពិសោធន៍លេងហ្គេមដែលគ្មានភាពរអាក់រអួល។

 

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here