Mobile Legends x Jujutsu Kaisen: ស្កីន រង្វាន់ និងរបៀបទទួលបានវា

0
706

បន្ទាប់ពីអស់រយៈពេលជាងមួយឆ្នាំចាប់តាំងពីការផ្តល់តម្រុយដំបូងនៅគម្រោងសហការតាមរយៈការស្ទង់មតិ នៅទីបញ្ចប់ Moonton នាំយកព្រឹត្តិការណ៍ Mobile Legends x Jujutsu Kaisen អនឡាញជាមួយស្កីនតួអង្គថ្មីចំនួនបួន បែបផែនធីម អ៊ីម៉ូធី និងជាច្រើនទៀត។ ប្រសិនជាអ្នកជាអ្នកគាំទ្រនៃ Multi-award-winning Shonen នោះមគ្គទេសក៍នេះនឹងផ្តល់ជូនអ្នកនូវអ្វីគ្រប់យ៉ាងដែលអ្នកចាំបាច់ត្រូវដឹងដើម្បីបំបាត់បណ្តាសារជាមួយ Team Gojo ។

រង្វាន់នៃការផ្តល់ជូនមានកំណត់មាននៅក្នុងកម្មវិធីផ្សងសំណាងចាប់ពីថ្ងៃទី 18 ខែកុម្ភៈ ដល់ថ្ងៃទី 20 ខែមីនា ឆ្នាំ 2023 ។ មានរូបិយបណ្ណពីរដែលអ្នកអាចប្រើដើម្បីធ្វើការផ្សងសំណាង៖ MLBB Diamonds និង Cursed Charm Tokens ។ ការផ្សងសំណាងដោយប្រើ Diamond​ ផ្តល់ជូនអ្នក 50% OFF លើការផ្សងសំណាងប្រចាំថ្ងៃដំបូងរបស់អ្នក និង 10% OFF សម្រាប់ការផ្សងសំណាង 10x ។ ការផ្សងសំណាងតែមួយ និងការផ្សងសំណាង 10x គឺមានតម្លៃ 50 Diamond និង 450 Diamonds រៀងគ្នា។

MLBB Jujutsu Kaisen Draw Screen

Cursed Charm Tokens អាចរកបានដោយបំពេញកិច្ចការនៅក្នុងផ្ទាំងព្រឹត្តិការណ៍ Jujutsu Kaisen (JJK) Event ។ ដើម្បីចូលប្រើប្រាស់វា សូមចុចរូបសញ្ញា JJK ដំបូងលើឡប់ប៊ីចម្បង។ អនុវត្តការផ្សងសំណាងសរុបចំនួន 190 ផ្តល់ជូនអ្នកនូវ 11 Cursed Charm Tokens ផ្សេងទៀត ជាមួយ Jujutsu School Crests ដែលអ្នកអាចដោះដូរជាមួយរង្វាន់ពីហាងព្រឹត្តិការណ៍។

MLBB Jujutsu Kaisen Event Shop

ស្កីន

Yuji Itadori (ស្កីន Yin)

MLBB Jujutsu Kaisen Yin Skin

Yin និង Yuji ចូលចិត្តប្រើកណ្តាប់ដៃរបស់ខ្លួនក្នុងការប្រយុទ្ធ និងផ្តាច់សត្រូវពីក្រុមដោយបញ្ជូនពួកគេទៅដូមេនផ្សេងទៀត។ អូរ៉ាពណ៌ខៀវបំពេញជាមួយថាមពលនៃបណ្តាសារគឺជាធីមទូទៅដែលអ្នកនឹងឃើញនៅក្នុងខ្សែចង្វាក់នៃស្កីននេះ។

Satoru Gojo (ស្កីន Xavier)

MLBB Jujutsu Kaisen Xavier Skin

ជំនាញធ្មប់របស់ Xavier ធ្វើឱ្យគាត់ជាតួអង្គ Satoru Gojo Crossover ដ៏អស្ចារ្យ។ Dawning Light Ultimate របស់គាត់ធ្វើការស្រដៀងគ្នាបំផុតទៅនឹង Cursed Technique Reversal របស់ Gojo ដែរ។

Megumi Fushiguro (ស្កីន Julian)

MLBB Jujutsu Kaisen Julian Skin

ដូចជា Julian ដែរ Megumi គឺជាអ្នកឯកទេសប្រើអាវុធម្នាក់។ រយៈចម្ងាយនៃសមត្ថភាព និងស្កីលរបស់គាត់ស័ក្តិសមបំផុតជាមួយ Complex Kit របស់ Julian ។

Nobara Kugisaki (ស្កីន Melissa)

MLBB Jujutsu Kaisen Melissa Skin

ម្ជុលរបស់ Melissa ប្រែទៅជាក្រចកពោរពេញដោយកំហឹងជាមួយនឹងស្កីន Nobara Kugisaki ថ្មីរបស់នាង។

រង្វាន់ផ្សេងទៀត

កញ្ចប់រង្វាន់ក៏រួមមាន HUDs តាមការចង់បាន បែបផែនអេហ្វិក និងអ៊ីម៉ូធី ដើមីបន្ថែមបទពិសោធន៍ JJK ។ វត្ថុដោយចៃដន្យពីកញ្ចប់រង្វាន់ត្រូវបានធានាថានឹងផ្តល់ជូនក្នុងការផ្សងសំណាងទាំង 10 ដងដំបូងរបស់អ្នក​ ដូច្នេះប្រសិនបើអ្នកចង់សាកល្បងសំណាងរបស់អ្នក កុំភ្លេចបញ្ចូលបន្ថែម MLBB Diamonds របស់អ្នកនៅ Codashop ប៉ុណ្ណោះសម្រាប់ដំណើរការដ៏រហ័ស និងងាយស្រួ។!

MLBB Jujutsu Kaisen Prize Pool

  • Jujutsu Kaisen Recall Effect
  • Jujutsu Kaisen Spawn Effect
  • Jujutsu Kaisen Elimination Effect
  • Jujutsu Kaisen Kill Notification
  • “Delighted” Emote
  • “Let’s Fight” Emote
  • “Nice Job” Emote
  • Jujutsu Kaisen Avatar Border
  • Jujutsu School Crests

រូបភាពពី Moonton/Mobile Legends

កុំភ្លេចបញ្ចូល Mobile Legends Diamonds នៅ Codashop ប៉ុណ្ណោះ។ យើងធានានូវការបញ្ចូលទឹកប្រាក់កាន់តែរហ័ស កាន់តែងាយស្រួល ដូច្នេះអ្នកអាចរីករាយនឹងបទពិសោធន៍លេងហ្គេមដ៏រលូនបាន។ 

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here