ការណែនាំលម្អិតទៅលើសមាជិក Mobile Legends Starlight Membership (កំណែប្រែ 2021)

0
909

តើអ្វីទៅជាការចុះឈ្មោះជាសមាជិក Mobile Legends’ Starlight Membership?

Mobile Legends’ Starlight Membership ជាប្រព័ន្ធមួយដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ជារង្វាន់ទៅដល់អ្នកលេងទៅតាមការកើនឡើងនៃពិន្ទុ Starlight របស់ពួកគេ។ អ្នកលេងដែលបានចុះឈ្មោះជាសមាជិកនឹងទទួលបាន Skin អចិន្ត្រៃយ៍ដ៏កម្រភ្លាមៗ បន្ថែមជាមួយនឹងការបើកប្រអប់រង្វាន់ល្អបំផុត។

Starlight Membership - MLBB

នៅពេលដែលអ្នកបើកផ្ទាំង Starlight ក្នុង Mobile Legends អ្នកនឹងឃើញជួរពីរគឺ Free និង Advanced។ អ្នកលេងគ្រប់រូបមានសិទ្ធក្នុងការទទួលបានរង្វាន់ដែលនៅក្នុងជួរ Free ចំណែកឯជួរ Advanced គឺសម្រាប់តែអ្នកលេងដែលជាសមាជិក Starlight Member និង Starlight Plus Members តែប៉ុណ្ណោះ។

មុខងារ និង Perks ល្អៗសម្រាប់សមាជិក Starlight Member ថ្មី

Mobile Legends (ML) បានធ្វើការអាប់ដេតយ៉ាងច្រើនទៅលើ Starlight Perks របស់ខ្លួន។ ចាប់ពីខែមេសា 2021 នេះតទៅ សមាជិក Starlight អាចជ្រើសរើស Free Skin មួយក្នុងចំណោម skin Starlight ទាំងប្រាំ។ រង្វាន់ Skin ដ៏កម្រដែលនៅលើគេក្នុងខែនេះគឺ Skin ចម្រុះពណ៌ Rainy Walk សម្រាប់ Kagura។ យើងមិនអាចប្រកែកបានទេថាវាជា Skin ដែលល្អដាច់គេក្នុង Mobile Legends ក្នុងពេលនេះ។ ជម្រើសផ្សេងទៀតមានដូចជា Skin Lotus របស់ Guinevere Lethal Lady របស់ Lesly Graffiti Fashion របស់ X.Borg Cleopatra របស់ Esmeralda។ 

New Starlight Membership

មិនទាន់អស់នៅឡើយទេ! ជាមួយនឹងការអាប់ដេតថ្មីនេះ សមាជិកអាចប្តូរ Free Heroes/ Skins ប្រចាំសប្តាហ៍របស់ខ្លួនបានតាមចិត្ត (ដូរបានមួយដងក្នុងមួយសប្តាហ៍)។ កំពុងចាញ់វគ្គ Rank មែនទេ? អ្នកមិនចាំបាច់បារម្មណ៍នោះទេព្រោះក្នុងនាមជាសមាជិក អ្នកនឹងទទួលបាន Protection Points បន្ថែមចំនួន 10 ដើម្បីការពារអ្នកមិនឲ្យធ្លាក់ Rank ខ្លាំងពេក។ រូបតំណាងបង្ហាញដ៏កម្រថាអ្នកជាសមាជិកពិសេសក៏នឹងត្រូវបានផ្តល់ឲ្យទៅកាន់សមាជិក Starlight សម្រាប់បង្អួតគេផងដែរ។ 

Weekly Free Heroes - MLBB

Weekly Free Skins - MLBB
Weekly Free Heroes and Skins

អត្ថប្រយោជន៍ពីសមាជិក Starlight

បន្ថែមពីលើ Skin Starlight អចិន្ត្រៃយ៍ដ៏កម្រប្រចាំខែសម្រាប់ឲ្យអ្នកជ្រើសរើស អ្នកក៏នឹងទទួលបានអាទិភាពផ្សេងៗទៀតក្នុងនាមជាសមាជិក Starlight។ ខាងក្រោមនេះជាអត្ថប្រយោជន៍ផ្សេងៗដែលអ្នកនឹងទទួលបានក្នុងនាមជាសមាជិក Starlight Member។

  • អាចប្រើ hero free បានរហូតទៅដល់ 6 សប្តាហ៍
  • អាចប្រើ Skin Free បានរហូតទៅដល់ 6 សប្តាហ៍
  • សុម Avatar ដ៏កម្រ (រយះពេល 31 ថ្ងៃ)
  • Protection Points បន្ថែមចំនួន 10 នៅពេលដែលអ្នកចាញ់ការប្រកួត Ranked
  • Starlight Notification ដ៏កម្រ Recall Effect និង Spawn Effect
  • បន្ថែម  Mastery Point 30% សម្រាប់គ្រប់ការប្រកួត
  • ការអាប់ដេតឥតគិតថ្លៃម្តងទៅលើ Mysterious Shop​
  • បន្ថែមចំនួនកំណត់មិត្តភក្តិក្នុងហ្គេម (រហូតទៅដល់ 200)
  • ទទួលបាន EXP បន្ថែម 10% រៀងរាល់ការប្រកួត
  • Starlight Profile ដ៏កម្រ
  • Starlight Chat Frame និង Battle Emotes ដ៏កម្រ
  • Starlight Talent Page
  • បន្ថែម  BP 5% សម្រាប់គ្រប់ការប្រកួត
  • ការចុះឈ្មោះចូលទៅក្នុងព្រឹត្តិការណ៍ “7-Day Log-in” ដែលខកខាន

ដើម្បីពិនិត្យមើលការវិវត្តនៃការលេងរបស់អ្នក ចុចលើផ្ទាំង Tasks។ បំពេញ Missions ខាងក្រោមដើម្បីទទួលបាន Starlight Scores។

Starlight Privileges Tab

សម្រាប់គ្រប់ Starlight Magic Fragment Gem និង Coin ដែលអ្នកទទួលបាន អ្នកអាចប្តូរវាដើម្បីទទួលបានរង្វាន់ពិសេសជាច្រើននៅក្នុង Starlight Shop។ 

Starlight Membership Tasks

សមាជិក Starlight Member និង Starlight Member Plus

ភាពខុសគ្នារវាង Starlight Member និង Starlight Member Plus គឺងាយស្រួលយល់មែនទែន។ សម្រាប់សមាជិក Starlight Members អ្នកនឹងទទួលបានរង្វាន់រហូតទៅដល់ 2800 ពេជ្រ ។ ចំណែកឯសមាជិក Starlight Member Plus អ្នកនឹងទទួលបានរង្វាន់រហូតទៅដល់ 6000 ពេជ្រ។ វានឹងអនុញ្ញាតឲ្យអ្នកឡើង Level Starlight Pass ចំនួន 29 level (មានតម្លៃស្មើ 2900  ពេជ្រ) ហើយអាចយក Starlight Gem នៅក្នុង Prize Pool បានភ្លាមៗ។ 

Starlight Membership & Membership Plus

តើការចុះឈ្មោះជាសមាជិក Starlight Member សមនឹងតម្លៃដែរទេ?

ការចុះឈ្មោះនេះសមនឹងតម្លៃណាស់ព្រោះនៅពេលដែលអ្នកចុះឈ្មោះជាសមាជិក Starlight Member លើកដំបូង អ្នកអាចទទួលបានការបញ្ចុះតម្លៃ 30% ហើយក្រោយមកនៅតែទទួលបានរបស់ជាច្រើនដែលពិតជាសមនឹងតម្លៃខ្លាំងណាស់។ បើសិនជាអ្នកមានបំណងចង់បានតែ Skin ឡូយៗថ្មី នោះការចុះឈ្មោះជាសមាជិកនឹងអាចបំពេញបំណងអ្នកបានមិនខាន។ Skin អចិន្ត្រៃយ៍ដ៏កម្រផ្តល់អត្ថប្រយោជន៍ទៅលើរូបរាង hero ដែលធ្វើឲ្យការលេងហ្គេមកាន់ល្អជាងមុនរួមជាមួយនឹង Skill Effects ថ្មី និងធ្វើឲ្យអ្នកលេងផ្សេងទៀតច្រណែន។ ឌីហ្សាញទាំងអស់នេះសុទ្ធតែត្រូវបានគេរចនាយ៉ាងល្អចាប់ពីម៉ូដកំពុងពេញនិយមបច្ចុប្បន្ន ឈុតថ្មីដែលកំពុងពិសោធន៍ រហូតទៅដល់ឈុតដែលទទួលបានគំនិតបំផុសពីរឿងប្រឌិតបែបវិទ្យាសាស្ត្រ។ អ្នកអាចទទួលបាន Skin ស្អាតៗដើម្បីបង្អួតអ្នកដទៃ។ 

បើសិនអ្នកស្រលាញ់ និងចូលចិត្តប្រមូល Skin ទុក អ្នកអាចរក Skin ដ៏កម្របានជាច្រើនពី Starlight។ បើសិនជាអ្នកទៅជាវ Elite Skin ពីក្នុង Shop តម្លៃវាក៏មិនខុសពីការជាវ Starlight ធម្មតាប៉ុន្មានដែរ ដូចនេះគួរតែជាវកញ្ចប់ Starlight វិញដើម្បីទទួលបានអត្ថប្រយោជន៍ច្រើនជាង។

ដូចមិត្តភក្តិម្នាក់លើកឡើង៖ ខ្ញុំមិនខ្វល់ទេថាខ្ញុំត្រូវគេសម្លាប់ប៉ុន្មានដង។ ឲ្យតែខ្ញុំស្លាប់ទៅស្លៀកពាក់ស្អាត ខ្ញុំល្អបំផុតហើយ។ 

Star Protection Points ជួយក្នុង Ranked Games។ វាជួយសន្សំផ្កាយនៅពេលដែលអ្នកចាញ់ និងចាំបាច់បំផុតនៅពេលដែលអូសឡើង Rank Mythic។ គ្រប់គ្នាមិនចង់ចាញ់ទេ រឹតតែមិនចង់បាត់បង់ផ្កាយមួយ ឬពីរ។ BP បន្ថែមជាកាតាលីករនៅពេលដែលអ្នកចង់ទិញ Hero ថ្មី ឬ តម្លើង Emblem។ ការបន្ថែមផ្សេងទៀតអាចឲ្យអ្នកប្រើ Hero របស់អ្នកឲ្យអស់ពីលទ្ធភាព ដូចជា Fighter ដែលវាយបានល្អ Tank ដែលអាចពឹងបាន និង Support ដែលនឹងតាមជួយអ្នកជាប់។

ជាអ្នកលេងដូចគ្នា យើងចង់ឲ្យតួអង្គរបស់យើងឈានទៅដល់ Level បន្ទាប់ ហើយការក្លាយជាសមាជិក Starlight អាចផ្តល់អាទិភាពឲ្យអ្នកដើម្បីសម្រេចគោលដៅនោះ។ ក្នុងនោះមានការផ្តល់ជូនក្នុងហ្គេមតូចៗ ថោកៗ តែឥទ្ធិពលរបស់វាគឺមានរយះពេលខ្លី បើធៀបទៅនឹងរង្វាន់ដែលនឹងផ្តល់ឲ្យជាបន្តបន្ទាប់រយះពេល 31 ថ្ងៃ។

សរុបរួមមក អ្នកគួរតែមើលវាឲ្យបានទូលំទូលាយ។ ការចុះឈ្មោះជាសមាជិកអាចជួយឲ្យហ្គេមអាប់ដេតជាបន្តបន្ទាប់ដូចជា hero ថ្មី Skin ថ្មី ព្រឹត្តិការណ៍ថ្មី។ វានឹងជួយគាំទ្រក្រុមអ្នកបង្កើតហ្គេមឲ្យធ្វើការកាន់តែល្អជាងមុនដើម្បីបង្កើតហ្គេមដែលល្អបំផុតសម្រាប់អ្នក។ វានឹងធ្វើឲ្យហ្គេមកាន់តែមានជីវិតជាងមុន អាចបន្តនៅបានយូរ និងទទួលបានការពេញចិត្តពីសំណាក់អ្នកលេងទាំងឡាយ។ 

តើអាចទទួលបានជាសមាជិក Starlight Membership ក្នុង Mobile Legends តាមវិធីណា?

Step 1. ចូលទៅទំព័រ Mobile Legends’ Starlight Member តាម Codashop។ 

Step 2. បញ្ចូលអាយឌី  ID Mobile Legends សឺវ៉ឺ របស់អ្នក។

Step 3. ជ្រើសរើស Starlight Membership ដែលអ្នកចង់បាន។

Step 4. ជ្រើសរើសការទូទាត់ប្រាក់ដែលពេញចិត្ត

Step 5. ពិនិត្យប្រតិបត្តិការរបស់អ្នក និងចុចប៊ូតុង “ទិញឥឡូវនេះ” នៅពេលដែលអ្នកពិនិត្យរួចរាល់។

Step 6. បញ្ចប់ប្រតិបត្តិការដោយការបញ្ចូលពត៌មាននៃបង់ប្រាក់របស់អ្នក

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here