ដាក់ពាក្យស្នើសុំយក Accounts Ban មកវិញ

0
551

MLBB Appeal Recoveryសហគមន៍ Mobile Legends គឺជាក្រុមអ្នកលេងដ៏រស់រវើក និងនិយាយឥតសំចៃមាត់ជាងគេបំផុត។ ប៉ុន្តែដូចហ្គេមផ្សេងទៀតដែរ វាមានអ្នកលេងខ្លះចេះតែបង្កើតបញ្ហា ដែលអាចបំផ្លាញបទពិសោធន៍លេងហ្គេមរបស់អ្នកលេងផ្សេងទៀត។ នោះហើយជាមូលហេតុដែលការហាមប្រាមរបស់ Moonton មានភាពរហ័ស និងគ្មានមេត្ដានៅពេលមានវត្តមានអ្នកលេងទាំងនេះ។

ទោះបីជាយ៉ាងណាក៏ដោយ ជាមួយនឹងអ្នកលេងរាប់ពាន់នាក់នៅទូទាំងពិភពលោក វាតែងតែមានឱកាសដែលអ្នកអាចទទួលបានបម្រាម ប្រសិនបើអ្នកជាប់សង្ស័យថាមានសកម្មភាពមិនល្អណាមួយនៅពេលកំពុងលេង។ ប្រសិនបើអ្នកគិតថាអ្នកត្រូវបានចោទប្រកាន់ដោយអយុត្តិធម៌ពីការក្លែងបន្លំ ឬសកម្មភាពព្យាបាទផ្សេងទៀត ហើយគណនីរបស់អ្នកត្រូវបានហាមឃាត់ នេះជាការណែនាំខ្លីៗដើម្បីជួយអ្នកក្នុងការស្ដារគណនីរបស់អ្នកយកមកវិញ។

តើអ្វីជាមូលដ្ឋានសម្រាប់ការហាមឃាត់នៅក្នុង MLBB?

Main Page MLBBមុនពេលអ្នកអាចដាក់ពាក្យសង្គ្រោះគណនី អ្នកត្រូវតែយល់ថាហេតុអ្វីបានជាគណនីរបស់អ្នកត្រូវបានហាមឃាត់ជាមុនសិន។ Moonton មានគោលការណ៍តឹងរ៉ឹងប្រឆាំងនឹងការបន្លំ ការលួចចូល និងសកម្មភាពព្យាបាទផ្សេងទៀតដែលអាចបំផ្លាញបទពិសោធន៍លេងហ្គេមសម្រាប់អ្នកលេងផ្សេងទៀត។ ប្រសិនបើអ្នកត្រូវបានគេរកឃើញថាកំពុងចូលរួមក្នុងសកម្មភាពណាមួយខាងក្រោម មិនថាវាជាចេតនា ឬអត់ គណនីរបស់អ្នកនឹងត្រូវបានហាមឃាត់៖

  • ការបោកប្រាស់គ្រប់ប្រភេទ
  • ខ្លឹមសារមិនសមរម្យដែលពាក់ព័ន្ធនឹងការប្រើប្រាស់ពាក្យជេរប្រមាថជាតិសាសន៍ សេចក្តីថ្លែងការណ៍នយោបាយ ឬសាសនា ឬប្រភេទនៃខ្លឹមសារបែបផ្លូវភេទ ឬការប្រមាថ
  • លក់ ឬជួញដូរគណនី
  • ការប្រើប្រាស់កម្មវិធីភាគីទីបីដើម្បីទទួលបានអត្ថប្រយោជន៍ដោយអយុត្តិធម៌

ប្រសិនបើអ្នកជឿថាគណនីរបស់អ្នកត្រូវបានហាមឃាត់ដោយកំហុស អ្នកអាចដាក់ពាក្យប្តឹងតវ៉ាសម្រាប់ សង្គ្រោះគណនី។ ទោះជាយ៉ាងណាក៏ដោយ វាជារឿងសំខាន់ក្នុងការកត់សម្គាល់ថា Moonton រក្សាសិទ្ធិក្នុងការស៊ើបអង្កេតបណ្តឹងទាំងអស់ និងចាត់វិធានការសមស្រប ប្រសិនបើពួកគេរកឃើញភស្តុតាងនៃសកម្មភាពខាងលើណាមួយ។

របៀបដាក់ពាក្យ និងយក គណនីរបស់អ្នកមកវិញនៅក្នុងហ្គេម

គួរឱ្យភ្ញាក់ផ្អើល ប្រព័ន្ធដាក់ពាក្យនៅក្នុង MLBB គឺសាមញ្ញងាយៗដើម្បីធ្វើតាម។ ដូច្នេះ ទោះបីជាអ្នកត្រូវបានហាមឃាត់ដោយអយុត្តិធម៌ក៏ដោយ ក៏នៅតែមានឱកាសក្នុងការសង្គ្រោះគណនីរបស់អ្នក។ នេះជាអ្វីដែលអ្នកត្រូវធ្វើ៖

  1. បើកហ្គេម MLBB ហើយអ្នកនឹងឃើញការជូនដំណឹងពីប្រព័ន្ធភ្លាមៗដែលប្រាប់អ្នកថាគណនីរបស់អ្នកត្រូវបានហាមឃាត់ចំនួន “x” ថ្ងៃ។
  2. ចុច “ផ្តល់ជំនួយឬ Provide Assistance” ហើយ Chatbot នឹងលេចឡើង។
  3. ចុច រាយការណ៍ ឬដាក់ពាក្យបណ្តឹង Report or Appeal” ហើយបំពេញទម្រង់ដែលបានផ្តល់។
  4. អ្នកត្រូវផ្តល់លេខសម្គាល់ ID ក្នុងហ្គេមរបស់អ្នក ដែលមានទីតាំងនៅក្នុងប្រវត្តិរូបរបស់អ្នក។
  5. វាយបញ្ចូលរាល់ព័ត៌មានដែលពាក់ព័ន្ធ រួមទាំងហេតុផលរបស់អ្នកសម្រាប់ការប្តឹងតវ៉ា។

FAQ page MLBBអ្នកក៏អាចចូលប្រើវាតាមរយៈគេហទំព័រធំរបស់ហ្គេមដោយចុចលើរូបតំណាងជំនួយការជជែក។

របៀបផ្ញើបណ្តឹងនៃការហាមប្រាមតាមរយៈអ៊ីម៉ែល

ក្រៅពីការផ្ញើបណ្តឹងរបស់អ្នកនៅក្នុងហ្គេម អ្នកក៏អាចផ្ញើអ៊ីមែលទៅក្រុមសេវាកម្មអតិថិជនរបស់ MLBB ផងដែរ។ អ្វីដែលអ្នកត្រូវធ្វើគឺបើកគណនីអ៊ីមែលរបស់អ្នក ហើយផ្ញើសារទៅកាន់ [email protected] ។ នេះជាការណែនាំជាជំហានៗ ដើម្បីជួយអ្នកក្នុងការផ្ញើពាក្យបណ្តឹង ៖

  1. សរសេរអ៊ីមែលទៅកាន់ផ្នែកសេវាកម្មអតិថិជនរបស់ហ្គេម។ ត្រូវប្រាកដថាអ្នកបញ្ចូលលេខសម្គាល់ ID ក្នុងហ្គេមរបស់អ្នក និងព័ត៌មានលម្អិតចាំបាច់ទាំងអស់នៅក្នុងអ៊ីមែល។
  2. ពន្យល់ពីមូលហេតុដែលអ្នកជឿថាអ្នកមិនគួរត្រូវបានហាមឃាត់ និងផ្តល់ព័ត៌មានពាក់ព័ន្ធណាមួយដែលអាចជួយដល់ករណីរបស់អ្នក។ រក្សា Subject របស់អ្នកឱ្យសង្ខេប និងមានន័យត្រង់។
  3. រង់ចាំការឆ្លើយតបពីក្រុមសេវាកម្មអតិថិជនរបស់ Moonton ។ អាស្រ័យលើភាពស្មុគស្មាញនៃបញ្ហារបស់អ្នក វាអាចចំណាយពេលច្រើនថ្ងៃដើម្បីទទួលបានការឆ្លើយតប។
  4. អនុវត្តតាមការណែនាំដែលផ្តល់ដោយផ្នែកសេវាកម្មអតិថិជន។ ប្រសិនបើពួកគេត្រូវការព័ត៌មានបន្ថែម សូមប្រាកដថាអ្នកផ្តល់វាអោយគាត់។
  5.  ប្រសិនបើអ្នកតំណាងផ្នែកសេវាកម្មអតិថិជនសម្រេចចិត្តឈប់ហាមឃាត់ (Unban) គណនីរបស់អ្នក ពួកគេនឹងផ្ញើអ៊ីមែលបញ្ជាក់មកអ្នក។

ការមិនទទួលខុសត្រូវ៖ គ្មានការធានាថាគណនីរបស់អ្នកនឹងមិនត្រូវបានហាមឃាត់(Unbanned) នោះទេ ដោយសារតែការសម្រេចគឺស្ថិតនៅលើ ផ្នែកសេវាកម្មអតិថិជនរបស់ Moonton។ ពួកគេអាចសម្រេចចិត្តបន្តហាមឃាត់គណនីរបស់អ្នក ដោយផ្អែកលើភាពធ្ងន់ធ្ងរនៃការរំលោភបំពាន។

ប្រសិនបើអ្នកធ្លាប់ស្ថិតក្នុងស្ថានភាពអកុសលនៃការហាមឃាត់គណនី Moonton របស់អ្នក សូមអនុវត្តតាមជំហានដែលមានចែងក្នុងការណែនាំនេះ ដើម្បីព្យាយាមយកវាមកជាធម្មតាវិញ។ អ្នកត្រូវប្រាកដថាបានផ្តល់ព័ត៌មានចាំបាច់ទាំងអស់ដែលស្នើសុំដោយផ្នែកសេវាកម្មអតិថិជន ហើយអ្នកគួរអត់ធ្មត់ខណៈពេលដែលពួកគេពិនិត្យមើលករណីរបស់អ្នក។ គ្មានការធានាថាគណនីរបស់អ្នកនឹងមិនត្រូវបានហាមឃាត់នោះទេ ប៉ុន្តែអ្នកគួរតែសាកល្បងដាក់ពាក្យ!

កុំភ្លេចបញ្ចូលទឹកប្រាក់ Mobile Legends Diamonds នៅ Codashop ប៉ុណ្ណោះ។ យើងធានាការបញ្ចូលទឹកប្រាក់កាន់តែលឿន និងងាយស្រួលជាងមុន ដូច្នេះអ្នកអាចរីករាយជាមួយបទពិសោធន៍លេងហ្គេមដោយមិនមានការរំខាន។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here