League of Legends៖ មគ្គុទេសក៍ប្រើប្រាស់ Wild Rift Akshan ដែលជា Rogue Sentinel

0
654

Akshan Guide

អ្នកលេងទាំងឡាយ មកជួបជាមួយ Akshan ដែលជា Rogue Sentinel of Light ដែលអាចហោះហើរបានខ្ពស់។ គាត់ដើរតួនាទីជា Marksman / Assassin ហើយជាធម្មតាត្រូវបានលេងនៅក្នុង mid-lane ។ Akshan អាច​ប្រើប្រាស់កណ្តៀវ និងទំពក់ប្រយុទ្ធ បានយ៉ាងស្ទាត់ជំនាញដែលអនុញ្ញាតឱ្យគាត់យោលខ្លួនបានជុំវិញខណៈដែលបាញ់ប្រហារទៅលើសត្រូវ។ សមត្ថភាពរបស់គាត់ក្នុងការរក bonus gold និងបង្រួមពេលកាន់តែខ្លីនៃការកើតជាថ្មីរបស់សមាជិកក្រុមតាមរយៈការសងសឹកចំពោះសេចក្តីស្លាប់របស់ពួកគេ គឺជាអ្វីដែលត្រូវរំពឹងទុក។ សូមពិនិត្យមើលមគ្គុទេសក៍ថ្មីនេះដើម្បីសិក្សាអំពី build ដែលល្អបំផុត បូករួមជាមួយនឹងព័ត៌មានដែលមានប្រយោជន៍ដើម្បីធ្វើឱ្យគាត់កាន់តែខ្លាំងនៅក្នុងការប្រយុទ្ធ។

League of Legends ទិដ្ឋភាពទូទៅ Wild Rift Akshan

League of Legends Wild Rift Akshan Overview

Akshan ដែលជា Rogue Sentinel គឺជាហៀរ៉ូ mid-laner AD ចុងក្រោយនៅក្នុង League of Legends៖ Wild Rift ។ គាត់ជា marksman/assassin ដែលមានជំនាញខ្ពស់ក្នុងការផ្លាស់ទីក្នុងការប្រយុទ្ធ។ លើសពីនេះទៀត គាត់វាយពួកបីសាចដោយប្រើ dashing charisma, righteous vengeance, និង conspicuous lack of shirts ។

សមត្ថភាព Wild Rift Akshan

អកម្ម -ការប្រយុទ្ធសាហាវ

រាល់ការវាយប្រហារត្រូវចំនួនបីដង នឹងផ្តល់នូវការកម្ទេចបន្ថែម 25 ។ តទល់នឹងហៀរ៉ូវិញ ក៏ទទួលបាននូវរបាំងការពាររដែលស្រូបយកការកម្ទេចបាន 40 (+ 40% AD) រយៈពេល 2 វិនាទី (12s cd)។ 

បន្ទាប់ពីបើកការវាយប្រហារ, Akshan នឹងបាញ់ប្រហារលើកទីពីរដែលផ្តល់ការកម្ទេច 29 (+ 50%) ។ គាត់អាចបោះបង់ការបាញ់នេះបានដើម្បីទទួលបានល្បឿនផ្លាស់ទី 40 ដែលថយចុះប្រហែល 1 វិនាទីក្រោយ។ 

ការចុចលើប៊ូតុងវាយប្រហារនឹងបាញ់គ្រាប់ទីពីរ។

Skill 1 – Avengerang

គប់កណ្តៀវដែលផ្តល់ការកម្ទេច 52 (5 + 80%) ដោយរីកសាយលើរយៈចម្ងាយបន្ថែមគ្រប់ពេលដែលវាចំទៅលើសត្រូវ។ 

ការចំទៅលើហៀរ៉ូវិញផ្តល់ឱ្យ Akshan នូវល្បឿនផ្លាស់ទី 40% រយៈពេលជាង 1 វិនាទី។ 

ផ្តល់ការកម្ទេច 60%  ដល់កូនទ័ព។

រយៈពេលស្តារជាថ្មី៖ 8 វិនាទី

Skill 2 – Going Rogue

អកម្ម៖ សត្រូវដែលសម្លាប់ហៀរ៉ូដែលចាសម្ព័ន្ធមិត្តក្លាយជា Scoundrels រយៈពេល 40 វិនាទី។ នៅពេលដែល Akshan សម្លាប់ Scoundrel បាន គាត់ទទួលបាន 100 gold ហើយអាចធ្វើឱ្យសម្ព័ន្ធមិត្តដែលស្លាប់រស់ឡើងវិញបាន។

សកម្ម៖ អាចបំបាំងខ្លួនរយៈ ពេល 1.75 វិនាទី ហើយទទួលបានល្បឿនផ្លាស់ទី 80% ឆ្ពោះទៅ Scoundrels ។ ថិរវេលាគឺមិនកំណត់នោះទេខណៈពេលដែល Akshan នៅជិតនឹងធ្លាប្រយុទ្ធ ឬនៅក្នុងគុម្ពព្រៃ។

រយៈពេលស្តារជាថ្មី៖ 18 វិនាទី

Skill 3 – Heroic Swing

បាញ់ទំពក់ដើម្បីភ្ជាប់ និងយោលខ្លួនជុំវិញធ្លា ដោយវាយប្រហារលើសត្រូវក្បែរៗដែលផ្តល់ការកម្ទេច 30 (30 + 15% AD) ក្នុងការបាញ់មួយលើក។ ប្រសិនបើ Akshan ប៉ះជាមួយហៀរ៉ូសត្រូវ ឬនៅធ្លាប្រយុទ្ធ គាត់នឹងលោតចុះពីខ្សែ។

ការប្រើប្រាស់ជាថ្មី៖ លោតចុះពីខ្សែ។ ការសម្លាប់ហៀរ៉ូបាននឹងទទួលបានបានពេលវេលាស្តារជាថ្មីសម្រាប់សមត្ថភាពនេះ។ ផ្តល់អទិភាពលើហៀរ៉ូដែលត្រុវបានកម្ទេចដោយ Akshan ថ្មីៗ។ Effect​ នៃការវាយត្រូវផ្តល់ការកម្ទេច 25% ។

រយៈពេលស្តារជាថ្មី៖ 18 វិនាទី

Ultimate – Comeuppance

បង្ខាំងគូរសត្រូវ វាយប្រហារដោយបាញ់ផ្ទុក 5 ដងរយៈពេលជាង 3 វិនាទី។ 

ការប្រើប្រាស់ជាថ្មី៖ ការបាញ់ប្រហារ ផ្តល់ការកម្ទេច 28 (20 + 12.5%) ចំពោះសត្រូវដំបូង ឬជារចនាសម្ព័ន្ធ ដែលបង្កើនការកម្ទេចរហូតដល់ 109 (80 + 50%) អាស្រ័យទៅលើគោលដៅដែលមិនមាន Health ។

រយៈពេលស្តារជាថ្មី៖ 75 នាទី

Wild Rift Akshan Best Runes

អ្នកអាចដាក់បន្ថែមនូវ Rune Setup ខាងក្រោមដើម្បីផ្តល់ការកម្ទេចបន្ថែមលើការវាយប្រហាររបស់ Akshan ដែលធ្វើឱ្យគាត់កាន់តែសាហាវ និងជួយពង្រឹងដល់សមត្ថភាពដែលខ្សោយរបស់គាត់។ ក្នុងនាមជា marksman, គាត់ពឹងលើ Mana ក្នុងការធ្វើ bidding របស់គាត់ ដូចនេះគាត់ត្រូវតែគ្រប់គ្រងវាឱ្យមានប្រសិទ្ធភាព។ នេះជាចំណុចដែល Manaflow Band ត្រូវបានចូលរួមចំណែក។ បំពាក់គាត់ជាមួយនឹង item (Adaptive Carapace) ដើម្បីទទួលបាន bonus health អតិបរមានឹងមានភាពចាំបាច់ដើម្បីធ្វើឱ្យវាអាចបន្តបានយូរនៅក្នុងស្ថានភាពតឹងតែង។

Wild Rift Akshan Best Runes

Keystone

Conqueror: រកឱ្យបានច្រើននូវ AD ឬ AP នៅពេលវាយទៅលើសត្រូវនឹងធ្វើឱ្យ Akshan ជាចំណុសំខាន់លើការប្រយុទ្ធ (ក្នុងការកម្ទេច) សម្រាប់ក្រុម ជាពិសេសការប្រយុទ្ធដែលបន្តរយៈពេលយូរមួយ។

Domination

Brutal: ការចាប់ផ្តើមលេងដើមដំបូងមានសារៈសំខាន់ចំពោះការលេង Akshan ។ Brutal នឹងធ្វើឱ្យគាត់រកបានកម្លាំង ឬសមត្ថភាពកម្ទេចបន្ថែមក្នុងការធ្វើឱ្យគាត់កាន់តែមានប្រសិទ្ធភាពនៅក្នុងដំណាក់កាលដំបូងនៃការប្រកួត។

Resolve
Adaptive Carapace: ការមាន health បន្ថែមគឺជារឿងដែលល្អ! វានេះអាចជួយដល់ Akshan ឱ្យអាចនៅតែអាចរស់បាននៅក្នុងការប្រយុទ្ធជាក្រុមដ៏សាហាវ អាចគេចពីគ្រោះថ្នាក់ ឬ/និង ទៅរកតំបន់សុវត្ថិភាពបន្តិចសិន ដើម្បីលបវាយបកលើសត្រូវ។

Inspiration
Manaflow Band: អ្នកនឹងត្រូវការ mana ទាំងអស់ដែលអ្នកមាន ហើយវានេះនឹងជួយបានយ៉ាងច្រើនក្នុងការបង្កើន mana ឱ្យដល់អតិបរមា។

Wild Rift Akshan Best Spell

ជា Spells ប្រយុទ្ធដ៏ស័ក្តិសមបំផុតសម្រាប់  Akshan ក្នុងការផ្លាស់ទី និងផ្តល់ការកម្ទេចបន្ថែម។

Flash

Flash: វានេះនឹងជួយដល់ Akshan គេចចេញពីស្ថានភាពដែលពិបាកគេចចេញ ហើយផ្តល់ឱ្យគាត់នូវជម្រើសវាយប្រហារកាន់តែប្រសើរ (ដូចជាការផ្លាស់ទីយ៉ាងប្រសើរដោយតេឡេផតទៅកាន់ទីតាំងគោលដៅ) ។

Ignite

Ignite: វានេះអាចជួយដល់ Akshan ឱ្យបញ្ចប់ជីវិតសត្រូវដែលកំពុងចុះខ្សោយរកផ្លូវគេច ហើយកាត់បន្ថយសមត្ថភាពផ្សះរបួសសត្រូវដែលកំពុងប្រើប្រាស់។

Wild Rift Akshan Best Items

សូមពិនិត្យមើល build ដែល​បានណែនាំនៅខាងក្រោមនេះសម្រាប់ Akshan!

Wild Rift Akshan Best Items

  • Blade of the Ruined King
  • Gluttonous Greaves
  • Runaan’s Hurricane
  • Infinity Edge
  • Bloodthirster
  • Guardian Angel

ហេតុអ្វីអ្នកគួរតែលេង Wild Rift Akshan

Akshan មិនដូចជាហៀរ៉ូ marksman/assassin ផ្សេងទៀតនោះទេ។ Skills របស់គាត់មើលទៅទាក់ទាញ ជាពិសេស Heroic Swing របស់គាត់។ ប៉ុន្តែលើសពីនេះទៀត គាត់គឺជាកម្លាំងដ៏សាហាវមួយប្រឆាំងនឹងក្រុមសត្រូវ តាមរយៈអំណាចនៃការវាយប្រហារដ៏ខ្លាំងក្លារបស់គាត់ នៅពេលប្រើប្រាស់ build បានត្រឹមត្រូវ និងចេះប្រើប្រាស់គាត់បានស្ទាត់ជំនាញ (ជាពិសេសសម្រាប់ skill ទីបីរបស់គាត់)។ ជា assassin វិញ, Akshan អាចផ្លាស់ទីបានយ៉ាងរលូននៅផ្លូវចំហៀងដើម្បីវាយប្រហារ ក៏ដូចជាការពារដោយធ្វើឱ្យសត្រូវគ្មានការចាប់ភ្លឹក។

គុណសម្បត្តិ៖

  • Passive របស់គាត់ផ្តល់ការកម្ទេច ល្បឿនវាយប្រហារ បូករួមនឹងរបាំងការពារ។
  • Ultimate របស់គាត់មានសមត្ថភាពកម្ទេចយ៉ាងខ្លាំងលើសត្រូវ។
  • ផ្លាស់ទីបានយ៉ាងល្អ ហើយអាចចូលប្រយុទ្ធបានយ៉ាងពូកែនៅក្នុងការលបវាយឆ្មក់។

គុណវិបត្តិ៖

  • គាត់មានភាពពិបាកលេង ហើយត្រូវការភាពស្ទាត់ជំនាញ ជាពិសេស skill ទីបីរបស់គាត់។
  • គាត់គឺជាហៀរ៉ូដែលខ្សោយ។
  • គាត់មាន health  ខ្សោយ។

កុំភ្លេចបញ្ចូលទឹកប្រាក់ Wild Cores ដែលមាននៅ Codashop តែប៉ុណ្ណោះ។ យើងធានានូវការបញ្ចូលទឹកប្រាក់ដែលកាន់ឆាប់រហ័ស កាន់តែងាយស្រួល ដូចនេះអ្នកអាចទទួលបានបទពិសោធន៍លេងហ្គេមដោយរលូនបាន។

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here